-
សម្តេចតេជោ ហ៊ុន សែន ប្រកាសដកតំណែង លោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ព្រោះខ្វះគុណធម៌ មិនសាកសមជាមន្ត្រីដឹកនាំទៀត

-
តម្លៃនៃសន្តិភាពជាក់នឹងភ្នែក

ប្រទេសជាច្រើននៅលើពិភពលោកកំពុងតែប្រយុទ្ធដណ្តើមទឹកដី និងអំណាច។ ប្រទេសមួយចំនួន បាននិងកំពុងផុងខ្លួនក្នុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ វិនាសកម្មដ៏ធំធេង គ្មានកាលកំណត់។ បាតុកម្មទ្រង់ទ្រាយធំនៅគុយបាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យមនុស្សស្លាប់ របួស ចាប់ខ្លួនដោយបង្ខំ និងខ្លះទៀតបាត់ខ្លួន។ ក្នុងសង្គ្រាមរយៈពេល ៨ខែកន្លងមក ទាហានអេត្យូពីរាប់ពាន់នាក់បានក្លាយជាអ្នកទោសសង្គ្រាម ហើយជោគវាសនាជនស៊ីវិលរាប់លាននាក់ កំពុងស្ថិតនៅគែមជ្រោះនៃគ្រោះទុរភិក្ស បន្ទាប់ពីមានការលួច ប្លន់ និងការបំផ្លាញយ៉ាងអនាធិបតេយ្យ។ ប្រជាជនជាង ១.៧ លាននាក់ត្រូវបង្ខំឱ្យផ្លាស់ទីលំនៅ និងការកើតមាននូវអំពើហឹង្សាផ្លូវភេទដ៏គួរឱ្យរន្ធត់។ សង្គ្រាមនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានធ្វើឱ្យអគារ និងផ្ទះសម្បែងជាច្រើនខ្នងខូចខាតយ៉ាងដំណំ ។ ចាប់តាំងពីឆ្នាំ ២០០១ ទាហាន និងជនស៊ីវិលប្រមាណ ២៤១.០០០នាក់ ត្រូវបានសម្លាប់។ អ្នកឯទៀតរត់ព្រាត់ប្រាស់គ្រួសារផ្ទះសម្បែងដើម្បីជ្រកកោននៅប្រទេសផ្សេង។ អំពើហឹង្សានៅអាហ្វ្រិកខាងត្បូងដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០មក បានបំផ្លាញផ្សារទំនើប ជាង២០០កន្លែង សម្លាប់មនុស្ស ៧២នាក់ និងមនុស្ស ១.២៣៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ ដោយសារសង្គ្រាម ផ្លូវថ្នល់គ្មានសុវត្ថិភាព មន្ទីរពេទ្យហាក់នៅឆ្ងាយមិនអាចទៅដល់។ ភាពក្រីក្រ កង្វះអាហារូបត្ថម្ភ កង្វះអនាម័យ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងការរិចរិលបរិស្ថាន បានក្លាយជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរក្នុងរយៈពេលយូរ។ ឥឡូវនេះ យើងយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាពនៅកម្ពុជា។…
-
ជ្រុងខ្លះនៃពិភពលោកដែលយើងមើលរំលង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន ៣៦នាក់ នៅខេត្តត្បូងឃ្មុំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥០នាក់ ជាសះស្បេីយចំនួន ៧០នាក់ និងស្លាប់ ២នាក់ នៅខេត្តកំពង់ចាម

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៥នាក់ និងជាសះស្បើយចំនួន ២៤៦នាក់ នៅខេត្តបន្ទាយមានជ័យ

-
ហេតុអ្វីបានជាយើងគោរពម៉ោងចេញធ្វើការ តែមិនគោរពម៉ោងចូលធ្វើការ?

ពិតហើយដែលការងារយើងអាស្រ័យលើទិន្នផល ប៉ុន្តែនៅពេលដែលនាយកដ្ឋានណាមួយកំពុងតែរវល់ ម៉ោង ១៧:៣០ មិនទាន់ បែរជាឃើញប្រធាននាយកដ្ឋានអង្គុយធ្វើការម៉ង់ៗតែឯង។ តើយើងពិតជាគ្មានមនោសញ្ចេតនាអ្វីជាមួយប្រធានយើងមែនទេ? តើប្រធានខំធ្វើការដើម្បីអ្វី? ព្រោះតែមុខតំណែងគាត់ ឬប្រាក់ខែគាត់? ចុះយើងរាល់គ្នាខំធ្វើការដើម្បីអ្វី? ការងារកាន់តែធំ ការទទួលខុសត្រូវកាន់តែធំ។ ពេលយើងសម្លឹងមុខតំណែងធំ តែខ្លាចការងារសៅរ៍-អាទិត្យ ខ្លាចការងារហួសម៉ោង គឺពិតជាមិនអាចទៅរួចទេ មិនថាការងាររដ្ឋ មិនថាការងារឯកជន។ ពេលខ្លះការងារសំខាន់បុកមកបន្ទាន់នៅល្ងាចថ្ងៃសុក្រ ហើយត្រូវដាក់ឯកសារជូនថ្នាក់ដឹកនាំភ្លាមៗ តើយើងត្រូវចាំដល់ថ្ងៃច័ន្ទបានធ្វើឬយ៉ាងណា? បើចាំដល់ថ្ងៃច័ន្ទមែននោះ តើការទទួលខុសត្រូវស្ថាប័នយើងមានន័យអ្វីទៅ? តើការងារសំខាន់បន្ទាន់បែបនេះ មានរាល់សប្តាហ៍មែនទេ? ការងាររដ្ឋឥឡូវបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភគ្រាន់បើ ប៉ុន្តែពេលវេលា និងទិន្នផលការងារ នៅចាញ់វិស័យឯកជនឆ្ងាយណាស់។ យើងស្រួលពេកហើយ។ ចុងក្រោយ បើប្រធានគាត់មានតំណែងធំ ឱ្យគាត់ទទួលខុសត្រូវខ្លួនឯងទៅ? ឱ្យគាត់រ៉ាប់រងតែគាត់ទៅ? អញ្ចឹង តើថ្ងៃអនាគត យើងចង់ក្លាយជាប្រធានដែរមែនទេ? តើយើងចង់ធ្វើការក្នុងស្ថាប័នបែបនេះដែរមែនទេ? នេះគឺជាការពិចារណាលើអត្ថន័យនៃការទទួលខុសត្រូវ ស្មារតីជាក្រុម និងអត្ថន័យនៃការងារ សម្រាប់ដាស់តឿនដល់មន្ត្រីរាជការស៊ីវិលទូទៅ ដែលទទួលប្រាក់ខែរបស់រាជរដ្ឋាភិបាល។ ✍🏽 Nuon Kongsal
-
ការផលិតក្រដាសធ្វើពីស្បែកសត្វ ដែលមានប្រវត្តិជាង ២៥០០ឆ្នាំមុនគ.ស

គេយកស្បែកចៀម ពពែ គោ ឬក្ដាន់ដែលបានមកពីទីសត្តឃាត ជ្រលក់ទឹក និងសារធាតុគីមី រួចគេជម្រុះ និងសម្អាតរោមនៅលើស្បែក មុនកោសសំណល់សាច់ ដោយឧបករណ៍ម្យ៉ាងមានអាយុកាលជាង ១០០ឆ្នាំ។ គេយកស្បែកដែលកោសហើយ ទៅជ្រលក់ពណ៌ ដែលផ្សំពីរុក្ខជាតិផ្សេងៗ រួចដាក់ហាលឱ្យស្ងួត និងប៉ូលាផ្ទៃខាងលើឱ្យរលោង។ ក្រដាសនេះធន់ណាស់ និងមានតម្លៃថ្លៃដល់ទៅ ១០០ដុល្លារ ក្នុង១ផ្ទាំង។ សព្វថ្ងៃ គេនិយមប្រើក្រដាសនេះសំរាប់ធ្វើ សាស្ដ្រាស្លឹករឹត ស្រោមចង្កៀងបំភ្លឺ សៀវភៅក្រង គ្រឿងសង្ហារឹម និងក្រដាសតុបតែងជញ្ជាំង។ ជំនួញក្រដាសនេះ មិនត្រឹមតែបានជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារលោក Meyer ប៉ុណ្ណោះទេ ថែមទាំងបានថែរក្សាមរតកកែច្នៃដែលស្ទើរតែបាត់បង់ទៅហើយ។ 🎥 Business Insider Today
-
សកម្មភាពហ្វឹកហ្វឺនរបស់ក្រុមពន្លត់អគ្គីភ័យមុនចេញប្រតិបត្តិការ

-
របាយការណ៍នៅថ្ងៃទី១៥ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ ៨៨៩ករណី និងជាសះស្បើយ ៨៤៩នាក់។ អ្នកឆ្លងសរុប ៦៥.៥០០នាក់ អ្នកជាសះស្បើយ ៥៧.០២៧នាក់ អ្នកស្លាប់ ១០៥២នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៦ កក្កដា ២០២១