-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៩នាក់ ជាសះស្បើយចំនួន ៥១នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ធំ

-
១៦ កក្កដា ២០២១

១. វិស័យអចលនទ្រព្យស្ថិតនៅមាត់ជ្រោះ រដ្ឋគួរតែធ្វើបច្ចុប្បន្នភាពបំណុលក្នុងវិស័យនេះ – RFI ២. រយៈពេល១ឆមាសដំបូង ចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករធ្លាក់ចុះជិត ៩ភាគរយ – កោះសន្តិភាព ៣. អាជ្ញាធររឹបអូសអាល់កុលក្លែងក្លាយជិត ៥ម៉ឺនលីត្រ រយៈពេល៦ខែ – ខ្មែរថាមស៍ ៤. អ្នកបកប្រែអាហ្វហ្គានីស្ថាន ២០.០០០នាក់ ស្នើសុំសិទ្ធិជ្រកកោននៅអាមេរិក ក្រោយការដកកងទ័ព – AFP ៥. មនុស្សស្លាប់យ៉ាងតិច ៨១នាក់ និងច្រើននាក់ទៀតបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅអាល្លឺម៉ង់ – បាងកកបុស្តិ៍
-
អ្នកវិជ្ជមានកូវីដ១៩ចំនួន ១៨៤នាក់ និងជាសះស្បើយចំនួន ៨នាក់ នៅខេត្តឧត្ដរមានជ័យ

-
ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ភោជនីយដ្ឋាន Sushi Honda ផ្លូវ ៥៧ សង្កាត់បឹងកេងកង៣ អ្នកជំងឺជាបុគ្គលិកផ្នែកចុងភៅ។ ២. ភោជនីយដ្ឋាន Viking House សាខាទួលទំពូង ផ្លូវ៤៣០ អ្នកជំងឺទៅថ្ងៃទី១០ កក្កដា។ ៣. ផ្សារស្ទឹងមានជ័យ អ្នកជំងឺបានទៅជាប្រចាំ។ ៤. ផ្សារបុរីពិភពថ្មី កំបូល តូប D7 អ្នកជំងឺជាអាជីវករនៅទីតាំងនេះ។ ៥. ហាង Sakura Buffet ផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ អ្នកជំងឺទៅថ្ងៃទី០៩ កក្កដា។ ៦. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាផ្លូវ២៧១ សង្កាត់ទំនប់ទឹក អ្នកជំងឺជាបុគ្គលិកទីតាំងនេះ។ ៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផ្លូវ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ អ្នកជំងឺជាបុគ្គលិកទីតាំងនេះ។ ៨. ហាង Mini BBQ សាច់អាំងទឹកកាពិ សង្កាត់បឹងកេងកង៣ អ្នកជំងឺទៅថ្ងៃទី១០ កក្កដា។ ៩.…
-
តម្លៃសន្តិភាពក្នុងវិស័យវប្បធម៌

នៅសម័យសង្រ្គាម សម្បត្តិវប្បធម៌ខ្មែរជាច្រើនបានរសាត់បាត់ពីទឹកដីខ្មែរទៅកាន់សឹងគ្រប់ទិសទីពេញពិភពលោក។ ក្រោមដំបូលសន្តិភាព កម្ពុជាទទួលបានមកវិញជាបន្តបន្ទាប់នូវរតនសម្បត្តិវប្បធម៌ដ៏ថ្លែថ្លា ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ កន្សៃទូកធ្វើពីសំរឹទ្ធ បដិមាព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត ដែលគេស្គាល់ថា ព្រះស្កន្ទគង់លើក្ងោក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុខ។ សន្តិភាពផ្ដល់ឱកាសដល់ការវិលត្រឡប់មកវិញនៃព្រលឹងបុព្វបុរសខ្មែរ ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម។ សន្តិភាពក៏បានផ្តល់ឱកាសឱ្យកូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់ពីគុណតម្លៃនៃបេតកភណ្ឌវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់ជាតិ និងបុព្វបុរសខ្លួន។ ✍🏽-ចិន្តកវី
-
ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់កម្ពុជា

ត្រឹមថ្ងៃ១៦ កក្កដា ២០២១ ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត។ ជប៉ុនបានប្រកាសថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១.០០០.០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។ 📷 ស្ថានទូតជប៉ុននៅកម្ពុជា
-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រកឃើញថ្ងៃទី១៥ កក្កដា ២០២១

១. កំពត ៣៧នាក់២. កោះកុង ៦៨នាក់៣. កំពង់ធំ ២៣នាក់៤. រតនគីរី ១០នាក់៥. ត្បូងឃ្មុំ ៤៥នាក់៦. មណ្ឌលគីរី ០៤នាក់៧. ក្រចេះ ០៧នាក់៨. ស្ទឹងត្រែង ០៦នាក់៩. ព្រះវិហារ ១៩នាក់១០. ឧត្តរមានជ័យ ៩៧នាក់១១. ព្រៃវែង ៩៩នាក់១២. សៀមរាប ១២០នាក់១៣. បាត់ដំបង ៦៤នាក់១៤. ប៉ៃលិន ០៥នាក់១៥. បន្ទាយមានជ័យ ៦៥នាក់១៦. កំពង់ចាម ៥០នាក់១៧. កំពង់ឆ្នាំង ១៩នាក់ ចេញផ្សាយម៉ោង ១៩:១៥ ថ្ងៃទី១៦ កក្កដា ២០២១ ប្រភព៖ We_Share
-
បញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

-
រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បម្លែងថ្មីចំនួន ៣៧នាក់ លើអ្នកដំណើរពីប្រទេសថៃមកកម្ពុជា

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤០នាក់ និងជាសះស្បើយចំនួន ៣១០នាក់ នៅខេត្តកំពត
