-
ក្រុមតាលីបង់បានកាន់កាប់ទឹកដីរបស់អាហ្វហ្គានីស្ថាន ៨៥% បន្ទាប់ពីប្រធានាធិបតី Joe Biden និងសម្ព័ន្ធមិត្តប្រកាសដកកងទ័ពពី 🇦🇫

-
“តើធ្វើដូចម្តេចឱ្យសេដ្ឋកិច្ចកម្ពុជាដើរក្នុងបរិបទកូវីដ១៩”

-
អ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា?

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៨នាក់ និងជាសះស្បើយចំនួន ២៧នាក់ នៅខេត្តត្បូងឃ្មុំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៣នាក់ ជាសះស្បើយចំនួន ៧១នាក់ និងស្លាប់ ២នាក់ នៅខេត្តកំពង់ចាម

-
នរណាបាញ់សម្លាប់ប្រធានាធិបតីហៃទី លោក Jovenel Moise?

នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន Claude Joseph បាននិយាយថា ឃាតករជាខ្មាន់កាំភ្លើងអាជីព ដែលទទួលបានការបង្វឹកយ៉ាងល្អ។ បច្ចុប្បន្ន ប៉ូលីសហៃទីបានចាប់ខ្លួនជនសង្ស័យ ១៧នាក់ក្នុងចំនោម ២៨នាក់ ខណៈដែលជនសង្ស័យ ៣នាក់បានស្លាប់ និង៨នាក់ទៀតកំពុងគេចខ្លួន។ ក្នុងចំណោមជនសង្ស័យ ២៨នាក់ មាន ២៦នាក់ជាជនជាតិកូឡុំប៊ី និងពីរនាក់ទៀតជាជនជាតិអាមេរិកាំង-ហៃទី។ មានជនសង្ស័យចំនួន ១១នាក់បានពួនក្នុងបរិវេណទូតរបស់កោះតៃវ៉ាន់ក្នុងរដ្ឋធានី Port-au-Prince របស់ហៃទី។ មន្ត្រីទូតតៃវ៉ាន់បាននិយាយថាពួកគេត្រូវបានជូនដំណឹងដោយប៉ូលីសហៃទីថាជនសង្ស័យបានរត់ចូលបរិវេណទូតនៅព្រឹកថ្ងៃទី៨ កក្កដា ២៤ម៉ោងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី។ មកដល់ពេលនេះ មិនទាន់មានព័ត៌មានថានរណាជាអ្នកជួលក្រុមឃាតករនេះទេ ហើយក៏មិនដឹងពីមូលហេតុនៃការបាញ់សម្លាប់លោកប្រធានាធិបតីដែរ។ ប្រភព៖ BBC
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ

ថ្ងៃទី៨ កក្កដា តាមរយៈប្រព័ន្ធវីដេអូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។ អនុស្សរណៈនេះ ធ្វើឡើងដើម្បីដំណើរការមជ្ឈមណ្ឌលរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការផ្ទេរនូវបច្ចេកវិទ្យា ក្រោមជំនួយឥតសំណងនៃសាធារណរដ្ឋកូរ៉េ ពីឆ្នាំ២០២១-២០២៣។
-
ប្រទេសហៃទី 🇭🇹 បានស្នើសុំជំនួយយោធាពីអង្គការសហប្រជាជាតិ (UN) និងអាមេរិក ដើម្បីការពារហេដ្ឋរចនាសម្ព័ន្ធនានារបស់ខ្លួន

ប្រទេសហៃទី 🇭🇹 បានស្នើសុំជំនួយយោធាពីអង្គការសហប្រជាជាតិ (UN) និងអាមេរិក ដើម្បីការពារហេដ្ឋរចនាសម្ព័ន្ធនានារបស់ខ្លួន រួមមានអាកាសយានដ្ឋាន និងកំពង់ផែ ដែលពួកគេជឿជាក់ថានឹងក្លាយជាគោលដៅនៃការវាយប្រហារ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise។ នេះបើតាម Reuters នៅថ្ងៃទី១០ កក្កដា។ សំណើរត្រូវបានលើកឡើងនៅក្នុងការសន្ទនារវាងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Claude Joseph និងរដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken កាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតនៃប្រទេសហៃទី លោក Mathias Pierre បានបញ្ជាក់ថា ការស្នើសុំជំនួយយោធាអាចធានាបានថា ការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី២៦ កញ្ញាខាងមុខនេះ អាចនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ដោយឡែក អាមេរិកមិនទាន់ឯកភាពទេ តែសន្យាជួយលើការស៊ើបអង្កេត។ អង្គការសហប្រជាជាតិមិនទាន់សម្រេចចិត្តនៅឡើយទេ។ ការបាញ់សម្លាប់ប្រធានាធិបតីហៃទី ដោយក្រុមខ្មាន់កាំភ្លើងនៅព្រឹកថ្ងៃទី៧ កក្កដា បានធ្វើឱ្យហៃទីធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយ ភាពអត់ឃ្លាន អំពើហឹង្សាជាក្រុម និងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ប្រភព៖ Reuters
-
របាយការណ៍នៅថ្ងៃទី០៩ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៩៣៣ករណី និងជាសះស្បើយ ៧៤៣នាក់។ អ្នកឆ្លងសរុប ៥៩.៩៧៨នាក់ អ្នកជាសះស្បើយ ៥១.៦៦០នាក់ អ្នកស្លាប់ ៨៨១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១០ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
