-
វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសទៀត មកដល់កម្ពុជា

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩០នាក់ និងស្លាប់ ១នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី៩ កក្កដា ២០២១

-
កុំបានតែពាក្យ តែត្រគាកស្លាប់ស្តូក (action speaks louder than words)

ប្រទេសមហាអំណាចមួយចំនួន ឮតែប្រកាសកោកៗថាផ្តល់វ៉ាកសាំងឱ្យកម្ពុជា តែមកដល់ថ្ងៃនេះ មិនបានឃើញអ្វីសោះ។ ផ្ទុយគ្នាស្រលះ ចិនអត់ដែលនិយាយអ្វីទេ តែផ្តល់វ៉ាក់សាំងឱ្យកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទាន់ពេលវេលា។ គិតត្រឹមថ្ងៃទី៩ កក្កដា ២០២១ ក្នុងចំណោមវ៉ាក់សាំងជាង ១២លានដូស ដែលកម្ពុជាមានក្នុងដៃ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីចិនគឺលើស ១១លានដូស ឬជាង ៩០%។ នេះមិនទាន់រាប់វ៉ាក់សាំង ៤លានដូសដែលនឹងមកដល់ថ្ងៃ១០ កក្កដា ស្អែកនេះ ហើយ ៤លានដូសទៀតមកជាបន្តបន្ទាប់នៅខែសីហាទេ។ មកដល់ថ្ងៃនេះ ប្រជាជនកម្ពុជាជិត ៥លាននាក់ ឬប្រមាណ ៥០% នៃប្រជាជនគោលដៅសរុបបានទទួលវ៉ាក់សាំង។ កម្ពុជាឈរលេខរៀងទី២ ក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ។ ដូច្នេះ បើមិនឱ្យកម្ពុជាពឹងចិន តើទៅពឹងអ្នកណាវិញ? ✍🏽-ចិន្តកវី
-
របៀបទុកដាក់សំរាមរបស់អ្នកជំងឺកម្រិតស្រាល ដែលសម្រាកព្យាបាល និងថែទាំ នៅតាមផ្ទះ

-
រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០-២៣ កក្កដា ២០២១ មានដូចខាងក្រោម៖ ១. សាលារៀន ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែល ធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ២. អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារាំអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ ៣. រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា ៤. អាជីវកម្មម៉ាស្សា ៥. រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
-
៩ កក្កដា ២០២១

១. វិស័យឯកជនសាទរនឹងការសម្រេចរបស់រដ្ឋាភិបាលអនុម័តលើសេចក្ដីព្រាងច្បាប់វិនិយោគថ្មីនៅកម្ពុជា – AMS Economy ២. ស៊ីហ្គេម ២០២៣នៅកម្ពុជា នឹងក្លាយជាយុទ្ធនាការទាក់ទាញទេសចរអន្តរជាតិរបស់តំបន់ – កោះសន្តិភាព ៣. កម្ពុជាបានចំណូលជិត៦ពាន់លានដុល្លារ ពីការនាំចេញក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កើនឡើង ១.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ – FN ៤. ចិនជម្លៀសប្រជាជនរាប់រយនាក់ ចេញពីអាហ្វហ្គានីស្ថាន ខណៈអាមេរិកប្រកាសដកទ័ពទាំងស្រុង – AP ៥. កូរ៉េខាងជើងទំនងជាបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca ហើយងាកទៅសុំរុស្ស៉ីឱ្យជួយវិញ – Yonhap
-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត រកឃើញថ្ងៃទី៨ កក្កដា ២០២១

១.កោះកុង ៨៩នាក់២.កំពង់ធំ ៣១នាក់៣.ឧត្តរមានជ័យ ១២៧នាក់៤.ព្រៃវែង ៦៨នាក់៥.សៀមរាប ៧២នាក់៦.ត្បូងឃ្មុំ ៣៥នាក់៧.បន្ទាយមានជ័យ ៦៤នាក់៨.កំពង់ចាម ៦៤នាក់៩.រតនគីរី ០៣នាក់១០.ក្រចេះ ០៣នាក់១១.ព្រះវិហារ ០៨នាក់១២.មណ្ឌលគីរី ០៤នាក់១៣.បាត់ដំបង ៨៧នាក់១៤.ប៉ៃលិន ០៣នាក់១៥.កំពង់ឆ្នាំង ៥០នាក់ ចេញផ្សាយម៉ោង ១៩:០០ ថ្ងៃទី៩ កក្កដា ២០២១ ប្រភព៖ We_Share
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧៨នាក់ ជាសះស្បើយកូវីដចំនួន ៩២នាក់ និងស្លាប់ ២នាក់ នៅខេត្តស្វាយរៀង

-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ថែមពេលវេលាធ្វើការ ពីថ្ងៃចន្ទ -អាទិត្យ ចាប់ពីម៉ោង ៨:០០-១៨:០០ ដើម្បីពន្លឿន និងសម្រួលដល់ការមកទទួលយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១២០នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តឧត្ដរមានជ័យ
