-
វត្តដំរីស ខេត្តបាត់ដំបង 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៣នាក់ និងជាសះស្បើយចំនួន ១៣នាក់ នៅខេត្តបាត់ដំបង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥០នាក់ និងស្លាប់បុរសជនជាតិខ្មែរឥស្លាមចំនួន ១នាក់ នៅខេត្តកំពង់ឆ្នាំង

-
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

រាជរដ្ឋាភិបាលនឹងបន្តទិញវាក់សាំងកូវីដ១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ គ្រប់ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំ ដើម្បីទិញឧបករណ៍តេស្តរហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាម៉ីក្រសួងស្ថាប័ន រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករនិង ប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta កុំឱ្យចូលមកក្នុងសហគមន៍ គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ៩ កក្កដា ២០២១
-
អត្តសញ្ញាណវិជ្ជមានកូវីដ១៩ ចំនួន ៦៤នាក់ និងស្លាប់ ៣នាក់ នៅខេត្តកំពង់ចាម

-
ភ្នំដោះក្រមុំ មណ្ឌលគិរី 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៤នាក់ និងជាសះស្បើយចំនួន ១១៣នាក់ នៅខេត្តបន្ទាយមានជ័យ

-
កសិដ្ឋាន Entomo នៅកាណាដា អាចប្រមូលផលចង្រិតបានជាង ៥០ លានក្បាលក្នុងមួយសប្តាហ៍

គេនិយមចិញ្ចឹមចង្រិតពូជ Tropical House Cricket ដោយសារតែពូជនេះអត់រើសចំណី ហើយរស់នៅបានល្អក្នុងលក្ខខណ្ឌចង្អៀត ធំធាត់លឿន និងមានរសជាតិឆ្ងាញ់ជាងគេ។ គេអាចលក់បានតម្លៃ ១២ដុល្លារក្នុង ១ខាំ។ គេចំណាយទឹកតិចជាងការចិញ្ចឹមគោដល់ទៅ ២៥ដង។ ចង្រិត មានផ្ទុកជាតិដែក កាល់ស្យូម និងប្រូតេអ៉ីនច្រើនជាងសាច់គោពី ២ ដង។ កម្មករពង្រាយល្បាយដីសើម និងមែកឈើលើក្តារបន្ទះ ដើម្បីឱ្យចង្រិតញីទំលាក់ស៊ុត។ ក្នុងរយៈពេល៩ថ្ងៃ ស៊ុតនឹងញាស់ ហើយទុកក្នុងថ្នាលប្រហែល២សប្តាហ៍ទៀត ទើបធំធាត់ល្មម អាចផ្ទេរទៅបន្ទប់ចិញ្ចឹមបាន។ គេត្រូវលាងសម្អាតចង្រិតនោះ កុំឱ្យមានកម្ទេចកម្ទីពីកសិដ្ឋាន មុននឹងដាក់ចូលទៅក្នុងឡអាំង។ ពេលអាំងហើយ គេយកវាមកកិនជាម៉្សៅជាការស្រេច។ ម៉្សៅចង្រិត អាចយកមកធ្វើជាម៉្សៅនំ និងគ្រឿងបរិភោគច្រើនមុខ។ លាមករបស់ចង្រិតក៏អាចប្រើជាជីធម្មជាតិផងដែរ។ 🎥 Business Insider
-
ភាពឈ្លាសវៃរបស់មេទ័ពកម្ពុជាក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ១៩

គ្រប់គ្នាសុទ្ធតែឯកភាពថា វ៉ាក់សាំងជាអាវក្រោះដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ការជ្រើសរើសប្រភេទវ៉ាក់សាំង និងការចាក់វ៉ាក់សាំងឱ្យបានលឿន គឺជាយុទ្ធសាស្រ្តចំបងក្នុងការប្រយុទ្ធជាមួយកូវីដ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចចិត្តបានទាន់ពេលវេលាក្នុងការស្វះស្វែងរកវ៉ាក់សាំង និងអនុវត្តផែនការចាក់វ៉ាក់សាំងបានលឿនរហ័ស។ គិតត្រឹមថ្ងៃ ៩ កក្កដា ២០២១ យើងចាក់បានជិត៥០% នៃផែនការរួចទៅហើយ ខណៈវៀតណាមបានត្រឹមក្រោម ៥% ថៃបានជាង ១៥% ឯឡាវជាង ២០%។ នេះជាសក្ខីភាពមួយដែលមិនអាចប្រកែកបាន។ សាកស្រមៃថា បើពេលនោះយើងសម្រេចចិត្តមិនទាន់ពេលក្នុងការទទួលយកវ៉ាក់សាំងពីមិត្តចិនជាបន្ទាន់ ពេលនេះយើងប្រហែលជាមិនអាចគ្រប់គ្រងស្ថានការណ៍ល្អដូចជាពេលនេះឡើយ។ អ្វីៗប្រហែលជាអាក្រក់ជាងពេលនេះខ្លាំង។ ប្រជាជនកម្ពុជាសំណាងណាស់ដែលមានមេដឹកនាំឈ្លាសវៃ សម្រេចចិត្តមុត រហ័ស និងច្បាស់ ហើយតែងតែដឹកនាំកម្ពុជាឆ្លងផុតគ្រោះថ្នាក់នៅគ្រប់កាលៈទេសៈ។ យើងជឿជាក់ថាកម្ពុជាក៏នឹងអាចឆ្លងផុតគ្រោះកូវីដ១៩នេះដោយជោគជ័យដែរ។ ✍🏽-សុគតិ
-
របាយការណ៍នៅថ្ងៃទី០៨ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ៩៨៨ករណី និងជាសះស្បើយ ៨៩៧នាក់។ អ្នកឆ្លងសរុប ៥៩.០៤៥នាក់ អ្នកជាសះស្បើយ ៥០.៩១៧នាក់ អ្នកស្លាប់ ៨៥៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០៩ កក្កដា ២០២១