-
កេតនភណ្ឌជាតិយើង និងជាដួងព្រលឹងនៃខេមរបុត្រគ្រប់ៗរូប 🇰🇭

-
អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma បានយល់ព្រមប្រគល់ខ្លួនឱ្យកងកម្លាំងសន្ដិសុខ ដើម្បីអនុវត្តទោសជាប់ពន្ធធនាគារ ១៥ខែ ពីបទប្រមាថតុលាការ

អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma បានយល់ព្រមប្រគល់ខ្លួនឱ្យកងកម្លាំងសន្ដិសុខ ដើម្បីអនុវត្តទោសជាប់ពន្ធធនាគារ ១៥ខែ ពីបទប្រមាថតុលាការបន្ទាប់ពីប៉ូលីសបានព្រមានថានឹងចាប់ខ្លួនលោកបើសិនជាមិនប្រគល់ខ្លួន។ នេះបើតាម BBC ចុះផ្សាយថ្ងៃទី៨ កក្កដាថ្មីៗនេះ។ លោក Zuma អាយុ ៧៩ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី២៩ មិថុនា បន្ទាប់ពីលោកខកខានមិនបានចូលរួមក្នុងការស៊ើបអង្កេតអំពើពុករលួយក្នុងអំឡុងពេលកាន់អំណាចរបស់លោកពីឆ្នាំ ២០០៩-២០១៨។ ការកាត់ទោសនេះ បានបង្កឱ្យមានប្រតិកម្មនយោបាយយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្ររូបលោកនៅអាហ្វ្រិកខាងត្បូង។ គួរបញ្ជាក់ថា លោកក៏ធ្លាប់ត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយអ្នកនយោបាយ ដើម្បីជះឥទ្ធិពលដល់ដំណើរការនៃការសម្រេចចិត្តផ្សេងៗ នៅពេលលោកកាន់តំណែង ប៉ុន្តែលោក Zuma បានអះអាងថា លោកគឺជាជនរងគ្រោះនៃការសមគំនិតនយោបាយប៉ុណ្ណោះ។ ប្រភព៖ BBC
-
ទីតាំង ០៣ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ហាងកាហ្វេ Starbucks សាខាទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង២ អ្នកជំងឺបានទៅថ្ងៃទី៣០ មិថុនា។ ២. ឧទ្យានជាតិ គីរីរម្យ អ្នកជំងឺបានទៅថ្ងៃទី០៣ កក្កដា។ ៣. ហាងស៊ុប ហ៊ុយ ហ៊ុយ សាខាសាលាស៊ីសុវត្ថិ ផ្លូវ ១៨៤ សង្កាត់បឹងរាំងខណ្ឌដូនពេញ អ្នកជំងឺចំនួន០៨នាក់ជាបុគ្គលិកនៅទីតាំងនេះ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
៨ កក្កដា ២០២១

១. កម្ពុជា នឹងទទួលបានប្រយោជន៍កាន់តែច្រើនពីចំណងមេត្រីភាពរវាងខេត្តទាំង ៣របស់កម្ពុជា រួមមាន ព្រះសីហនុ កំពត និងសៀមរាប ជាមួយខេត្ត ហ៊ូប៉ៃ របស់ចិន – AMS Economy ២. ការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ សម្រេចបានប្រមាណ ៩៥ភាគរយហើយ – រស្មីកម្ពុជា ៣. ការនាំចេញ “ផ្លែចេកស្រស់” របស់កម្ពុជាកើនឡើង ៦៨ ភាគរយក្នុងឆមាសទី១នៃឆ្នាំ២០២១ – សុីសុីថាមស៍ ៤. អ្នកជំនាញសិទ្ធិមនុស្ស UN ជំរុញឱ្យដាក់ទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័នមីយ៉ាន់ម៉ា – Reuters ៥. ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវបានលើកទៅរៀបចំនៅឆ្នាំ២០២២ វិញ ដោយសារការវាយលុករបស់កូវីដ១៩ – CNA
-
ការប៉ះទង្គិចគ្នារវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត ជុំវិញតម្លៃផលិតកម្មប្រេង ធ្វើឱ្យទីផ្សារថាមពលស្ថិតក្នុងភាពមិនជាក់លាក់

ការប៉ះទង្គិចគ្នារវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត ជុំវិញតម្លៃផលិតកម្មប្រេង ធ្វើឱ្យទីផ្សារថាមពលស្ថិតក្នុងភាពមិនជាក់លាក់ ដែលនឹងជំរុញឱ្យតម្លៃប្រេងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៦ឆ្នាំ។ នេះបើតាម BBC ថ្ងៃទី៨ កក្កដា។ ក្រុមប្រទេសនាំប្រេងចេញចំនួន ២៣ (OPEC+) រួមមាន រុស្ស៊ី ត្រូវពន្យាពេលការចរចាររបស់ពួកគេ ដោយគ្មានកាលកំណត់ច្បាស់លាស់។ អារ៉ាប់រួម បានច្រានចោលសំណើររបស់មេដឹកនាំក្រុមប្រទេស OPEC+ គឺប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលធ្វើឡើងដើម្បីទប់ស្កាត់ទិន្នផលសម្រាប់ទប់ទល់នឹងការនាំចេញរយៈពេល ៨ខែទៀត។ ដោយឡែក អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានប្រឆាំងនឹងសំណើររបស់អារ៉ាប់រួម ដែលចង់ចរចាឡើងវិញនូវកម្រិតមូលដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដើម្បីផ្តល់សិទ្ធិសេរីភាពក្នុងការបូមប្រេងបន្ថែមទៀត។ ប៉ុន្តែអ្នកវិភាគមួយចំនួននៅតែអះអាងថា ទោះជាយ៉ាងណា អារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់រួម នៅតែរក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗបាន។ ប្រភព៖ BBC
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៧នាក់ និងជាសះស្បើយចំនួន ២២នាក់ នៅខេត្តបាត់ដំបង

-
ក្រុមតាលីបង់បានវាយសម្រុកចូលទីក្រុងដ៏សំខាន់មួយនៅភាគពាយព្យនៃអាហ្វហ្គានីស្ថាន

ក្រុមតាលីបង់បានវាយសម្រុកចូលទីក្រុងដ៏សំខាន់មួយនៅភាគពាយព្យនៃអាហ្វហ្គានីស្ថាន ខណៈតំណាងក្រុមឧទ្ទាមនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជួបចរចាសន្តិភាពនៅអុីរ៉ង់។ នេះបើតាម The Guardian ចុះថ្ងៃទី៧ កក្កដានេះ។ ក្រុមតាលីបង់បានវាយប្រហារទីក្រុង Qala-i-Naw នៃខេត្ត Badghis ហើយបានចូលកាន់កាប់ទីស្នាក់ការកណ្ដាលនៃស្នងការដ្ឋាននគរបាល និងការិយាល័យស៊ើបការណ៍សម្ងាត់ (NDS) មុននឹងបន្ដវាយប្រហារខុទ្ទកាល័យអភិបាលខេត្ត ដែលត្រូវបានទប់ស្កាត់ដោយកងកម្លាំងពិសេស និងការវាយប្រហារតាមអាកាសរបស់កងកម្លាំងសន្ដិសុខអាហ្វហ្គានីស្ថាន។ ប៉ុន្មានសប្ដាហ៍មកនេះ ក្រុមតាលីបង់បានវាយកាន់កាប់តំបន់សំខាន់ៗរួចមកហើយ ខណៈដែលអាមេរិកបានដកកម្លាំងយោធារបស់ខ្លួនចេញពីមូលដ្ឋានទ័ពអាកាស Bagram កាលពីថ្ងៃទី២ កក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីមេបញ្ជាការមូលដ្ឋាននោះបានព្រមានអំពីការកើតឡើងនៃសង្គ្រាមស៊ីវិល ពេលអវត្តមានពួកគេ។ ប្រភព៖ The Guardian
-
រដ្ឋាភិបាល អេហ្ស៊ីប បានទទួលសេចក្តីជូនដំណឹងជាផ្លូវការមួយពីអេត្យូពីថា ប្រទេស នេះ បានចាប់ផ្តើម ដំណាក់កាល សាងសង់ ដំបូងរបស់ ខ្លួន ក្រោយ ចាក់ បំពេញ ទំនប់វារីអគ្គិសនី ដ៏ ធំ មួយ លើដៃទន្លេរបស់ទន្លេនីល

អេហ្ស៊ីប ចាត់ទុកសកម្មភាពនេះ ថាជាការរំលោភច្បាប់ និង បទដ្ឋានអន្តរជាតិ ដែលគ្រប់គ្រងលើ គម្រោងសាង សង់ នៅ លើ ព្រំដែនទឹក រួម គ្នា នៃ ទន្លេ អន្តរជាតិមួយនេះ។ ទំនប់វារីអគ្គិសនីហ្គ្រេនអេត្យូពី (GERD) ជាគម្រោងវារីអគ្គិសនីធំ បំផុត នៅ ទ្វីប អាហ្រ្វិក បាន ក្លាយ ទៅជាប្រភព ជម្លោះ ផ្នែកការទូតជិតមួយទសវត្សរ៍ រវាងប្រទេសអេត្យូពី អេហ្ស៊ីប និងស៊ូដង់។ ប្រទេសអេហ្ស៊ីប និងស៊ូដង់ ចង់ឱ្យ អេត្យូពី យល់ ព្រម លើ កិច្ចព្រមព្រៀង ត្រីភាគីស្តី ពីប្រ តិបត្តិ ការ ទំនប់ វារី អគ្គិសនី មុន នឹងដំណើរ ការ នៃ ការ ចាក់ បំពេញ ចាប់ផ្តើម។ ប៉ុន្តែ…
-
ឥណ្ឌា 🇮🇳 រះរើគណៈរដ្ឋមន្ត្រីចំពេលស្ថានភាពកូវីដ១៩រឹតតែធ្ងន់ធ្ងរ

កាលពីថ្ងៃទី៧ កក្កដា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទម្លាក់រដ្ឋមន្រ្តីជាន់ខ្ពស់ចំនួន១២ រូបពីគណៈរដ្ឋមន្ត្រី ជំនួសដោយរដ្ឋមន្រ្តីខុទ្ទកាល័យចំនួន ១៥ រូប និងរដ្ឋមន្រ្តីចំនួន ២៨រូបផ្សេងទៀត។ នេះបើតាម CNA ថ្ងៃទី៧ កក្កដា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងអប់រំលោក Ramesh Pokhriyal Nishank រដ្ឋមន្រ្តីច្បាប់ និងបច្ចេកវិទ្យាព័ត៌មានលោក Ravi Shankar Prasad និងរដ្ឋមន្រ្តីបរិស្ថានលោក Prakash Javadekar បានលាឈប់ប៉ុន្មានម៉ោងមុនការដកតំណែង។ យោងតាមលោក Modi ការរុះរើនេះ គឺដើម្បីកែលម្អមុខមាត់រដ្ឋាភិបាលរបស់លោក ក្រោយមានការរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងស្ថានភាពកូវីដ១៩។ នេះជាការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូង ចាប់តាំងពីលោក Modi ឡើងកាន់តំណែងអាណត្តិទី២ ឆ្នាំ២០១៩។ អ្នកវិភាគនយោបាយបានលើកឡើងថា ទង្វើនេះហាក់បង្ហាញថា រដ្ឋាភិបាលឥណ្ឌាបានទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជម្ងឺកូវីដ១៩ ។ ប្រភព៖ CNA
-
ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅតាម បណ្តាខេត្ត គិតត្រឹមវេលាម៉ោង៧យប់ថ្ងៃទី០៨កក្កដា២០២១ សម្រាប់ថ្ងៃទី០៧កក្កដា២០២១

១. សៀមរាប ១៥៧ នាក់២. កំពង់ចាម ៥៣ នាក់៣. បន្ទាយមានជ័យ ១២៥ នាក់៤. ត្បូងឃ្មុំ ៣២ នាក់៥. មណ្ឌលគីរី ២០ នាក់៦. រតនគីរី ១៥ នាក់៧. ព្រះវិហារ ០៦ នាក់៨. កំពង់ធំ ៣៦ នាក់៩. បាត់ដំបង ៥៤ នាក់១០.ខេត្ត ប៉ៃលិន ០២ នាក់១១. កោះកុង ៩៣ នាក់១២. ឧត្តរមានជ័យ ៩៦ នាក់១៣. ស្ទឹងត្រែង ០៩ នាក់១៤. ក្រចេះ ០២ នាក់១៥. កំពង់ឆ្នាំង ១៥ នាក់១៦. ព្រៃវែង ៥១ នាក់ ប្រភព៖ We_Share