-
របាយការណ៍នៅថ្ងៃទី០៧ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ៩៥៤ករណី និងជាសះស្បើយ ១០៤៦នាក់។ អ្នកឆ្លងសរុប ៥៨.០៥៧នាក់ អ្នកជាសះស្បើយ ៥០.០២០នាក់ អ្នកស្លាប់ ៨២៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០៨ កក្កដា ២០២១
-
តំបន់ប្រាសាទសំបូរព្រៃគុក ជារតនសម្បត្តិជាតិ 🇰🇭

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ចិននឹងបង្ហាញផ្លូវថ្មីមួយសម្រាប់អនាគតដ៏ទំនើបដល់ពិភពលោក

នៅក្នុងកិច្ចប្រជុំកំពូលនយោបាយអន្តរជាតិប្រធានាធិបតី Xi Jinping បានថ្លែងថា៖ “ការធ្វើទំនើបកម្មរបស់ចិនសព្វថ្ងៃបានបង្ហាញថាប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួនជាជម្រើសមួយដែលអាចជំនួសប្រព័ន្ធរបស់លោកខាងលិច ហើយទីក្រុងប៉េកាំងពេញចិត្តចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយបណ្ដាប្រទេសដទៃទៀត”។ លោកបានបន្ថែមទៀតថា “វាមិនមានគំរូសម្រាប់ការធ្វើទំនើបកម្មដែលសមស្របនៅគ្រប់កាលៈទេសៈទេ។ ប្រទេសនីមួយៗត្រូវតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ពួកគេ។ គ្មានប្រទេសណាមួយអាចកំណត់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសផ្សេងទេ ហើយប្រទេសនីមួយៗគួរតែមានសិទ្ធិ និងស្វ័យភាពជ្រើសរើសដំណោះស្រាយដោយខ្លួនឯង”។ ប្រភព៖ South China Morning Post
-
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញពីគោលជំហរគាំទ្រចំណុចមូលមតិទាំង ៥ របស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា

ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញពីគោលជំហរគាំទ្រចំណុចមូលមតិទាំង ៥ របស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យស្ថានភាពប្រក្រតីឡើងវិញ។ នេះបើតាម Aljazeera ថ្ងៃទី៦ កក្កដា។ លោក Sergei Lavrov បានលើកឡើងថា “ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងមេដឹកនាំយោធាមីយ៉ាន់ម៉ា រុស្ស៊ីលើកកម្ពស់គោលជំហររបស់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងធ្វើឱ្យប្រសើរឡើងវិញ”។ រុស្ស៊ត្រូវបានមើលឃើញថាបានគាំទ្រយោធាមីយ៉ាន់ម៉ា ក្នុងការដឹកនាំប្រទេសក្រោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប៉ុន្ដែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានច្រានចោលទស្សនៈនេះ។ ប្រភព៖ Aljazeera
-
មន្ត្រីភ្នាក់ងារចារកម្មរុស្ស៊ី បានឃុំមន្រ្តីកុងស៊ុលរបស់អេស្តូនី ប្រចាំក្រុង St. Petersburg លោក Mart Latte កាលពីថ្ងៃទី៦ កក្កដា

មន្ត្រីភ្នាក់ងារចារកម្មរុស្ស៊ី បានឃុំមន្រ្តីកុងស៊ុលរបស់អេស្តូនី ប្រចាំក្រុង St. Petersburg លោក Mart Latte កាលពីថ្ងៃទី៦ កក្កដា បន្ទាប់ពីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សីបានចោទប្រកាន់ ប្រេសិតរូបនេះ ថាបានទទួលព័ត៌មានរសើបពីជនជាតិរុស្ស៊ីម្នាក់។ ភ្នាក់ងារសន្តិសុខពិសេសនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា៖ “សកម្មភាពនេះ មិនត្រូវគ្នានឹងស្ថានភាពបុគ្គលិកការទូត និងមានលក្ខណៈអរិភាពយ៉ាងច្បាស់ចំពោះសហព័ន្ធរុស្ស៊ី។ វិធានការនានា នឹងត្រូវអនុវត្ត ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ”។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអេស្តូនី បានលើកឡើងថា ការចាប់ខ្លួននេះបង្ហាញជាថ្មីម្តងទៀតថា រុស្ស៊ីកំពុងជ្រើសរើសការប្រឈមមុខដាក់គ្នា ជាមួយបណ្តារដ្ឋសហភាពអឺរ៉ុប ជំនួសឱ្យការបញ្ចៀសនិន្នាការអវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់ខ្លួន។ អេស្តូនី បច្ចុប្បន្នជាសមាជិកនៃសហគមន៍អឺរ៉ុប និងអង្គការណាតូ ហើយតែងតែបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើក្រុងមូស្គូ។ ប្រភព៖ DW
-
អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

-
៧ កក្កដា ២០២១

១. អាជ្ញាធរជាតិព្រះវិហារ ដាំឈើជាង ១ពាន់ដើម នាឱកាសខួបលើកទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក – RFI ២. ដំណាំស្រូវវស្សាជាង ១ម៉ឺនហិចតានៅក្នុងខេត្ត ចំនួន ១០ របស់កម្ពុជា ដែលខ្វះទឹក បានរួចផុតពីការខូចខាតហើយ – រស្មីកម្ពុជា ៣. ទិន្នផលអំបិល ក្នុង ខេត្តកំពតឆ្នាំ ២០២១នេះ ទើប សំរេច បាន ជាង ៨០ ភាគរយ ប៉ុណ្ណោះ ធៀប នឹង ឆ្នាំ ២០២០ ខណៈ រដូវកាល ប្រមូលផល ស្ទើរតែ បញ្ចប់ ១០០ ភាគរយ ហើយ – ភ្នំពេញបុស្តិ៍ ៤. WHO ណែឱ្យប្រើប្រាស់ថ្នាំសន្លាក់ Actemra របស់ក្រុមហ៊ុន Roche និងថ្នាំ Kevzara របស់ក្រុមហ៊ុន Sanofi ដើម្បីកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺកូវីដ១៩…
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៦នាក់ និងជាសះស្បើយចំនួន ២៤នាក់ នៅខេត្តកំពង់ធំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦០នាក់ និងជាសះស្បើយចំនួន ៨៣នាក់ នៅខេត្តស្វាយរៀង
