-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៧នាក់ នៅខេត្តបន្ទាយមានជ័យ

-
សត្វកែះ ជាប្រភេទសត្វកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល

ថ្មីៗនេះវត្តមានសត្វកែះត្រូវបានឃើញនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា។ សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើងដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះ ហើយវាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។ ៧ កក្កដា ២០២១ 📷-ក្រសួងបរិស្ថាន
-
ស្ថិតនៅលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារមានរចនាបថសិល្បៈចម្លាក់ដ៏សំបូរបែប ហ៊ុមព័ន្ធដោយធម្មជាតិបៃតង និងបរិយាកាសសែនត្រកាល 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ៥១នាក់ នៅខេត្តត្បូងឃ្មុំ

-
មេបញ្ជាការយោធាអាហ្វហ្គានីស្ថាន បានរិះគន់កងទ័ពអាមេរិកយ៉ាងចាស់ដៃចំពោះការចាកចេញរបស់ពួកគេពីមូលដ្ឋានទ័ពអាកាស Bagram កាលពីថ្ងៃទី២ កក្កដា ដោយគ្មានការជូនដំណឹង

-
ការដកកងទ័ពអាមេរិកធ្វើឱ្យអាហ្វហ្គានីស្ថានប្រឈមនឹងហានិភ័យក្នុងការប្រែក្លាយជាប្រទេសកម្ពុជាទីពីរ

លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាចុងក្រោយគេមុនកម្ពុជាធ្លាក់ចូលក្នុងអ្នករបបពិឃាដ ប៉ុល ពត បានហៅថ្ងៃ ១២ មេសា ១៩៧៥ ថាជាថ្ងៃដែលអាមេរិកបានបោះបង់កម្ពុជា និងប្រគល់ទៅឱ្យពេជ្ឈឃាដ។ លោកមានការព្រួយបារម្ភថាប្រទេសអាហ្គានីស្ថានអាចស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នានឹងកម្ពុជា បន្ទាប់ពីអាមេរិកដកកងទ័ពចេញ។ សរសេរនៅក្នុងសារព័ត៌មាន Nikkei Asia លោក Denis D Gray បាននិយាយថា តាលីបង់ប្រហែលជាមិនមានភាពសាហាវឃោរឃៅដូចខ្មែរក្រហមកុម្មុយនិស្តកម្ពុជាជ្រុលនិយមនោះទេ ប៉ុន្តែអ្នកអាចវាយតម្លៃពីកំណត់ត្រារបស់ពួកគេក្នុងអំឡុងពេលកាន់អំណាច ៥ឆ្នាំ (១៩៩៦-២០០១)៖ ការគាបសង្កត់លើស្ត្រី លក់មនុស្សជាច្រើនឱ្យទៅជាទាសភាពផ្លូវភេទ ការបំផ្លិចបំផ្លាញប្រពៃណីវប្បធម៌ និងការអប់រំ ការប្រហារជីវិត និងការសម្លាប់រង្គាលដែលមានលក្ខណៈជាប្រព័ន្ធ។ ជិតពីរទសវត្សមកនេះ សហរដ្ឋអាមេរិករួមជាមួយកម្លាំងបរទេសផ្សេងទៀតបានសំរេចដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានទាំងស្រុងហើយមនុស្សជាច្រើនជឿជាក់ថាពួកតាលីបង់កំពុងឆ្ពោះទៅរកជ័យជំនះក្នុងជម្លោះ ២០ឆ្នាំ។ លោក Bob Mulholland អតីតយុទ្ធជនប្រយុទ្ធនៅសង្គ្រាមវៀតណាម និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យបាននិយាយថា “មានតែកូនក្មេងបៀមដៃទេដែលមិនដឹងថាពួកតាលីបង់នឹងក្លាយជាអ្នកគ្រប់គ្រងរដ្ឋាភិបាលនៅឆ្នាំនេះ ឬឆ្នាំក្រោយ” ។ អ្នកជំនាញម្នាក់ទៀតគឺលោក Michael D Eiland បានថ្លែងថា “ការដកទ័ពចេញពីអាហ្វហ្គានីស្ថានអាចមើលឃើញថាជាភាពចាំបាច់ខាងយុទ្ធសាស្ត្រ និងនយោបាយ។ តែវាក៏ជាផ្នែកមួយនៃគុណធម៌ដែរ ព្រោះយើងគិតគូដល់អ្នកដែលនៅជាមួយយើង (ទ័ពអាមេរិក)។ យុទ្ធសាស្រ្តរបស់យើងគឺលួងលោម…
-
សម្តេចតេជោ៖ ជំនួយរបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់កម្ពុជាទេ តែបានជួយពង្រឹងឯករាជភាពរបស់កម្ពុជាផងដែរ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥២នាក់ ជាសះស្បេីយចំនួន ៩៩នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍នៅថ្ងៃទី០៦ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៤. កូវីដ ៩៨១ករណី និងជាសះស្បើយ ៩៣៤នាក់។ អ្នកឆ្លងសរុប ៥៧.១០៣នាក់ អ្នកជាសះស្បើយ ៤៨.៩៧៤នាក់ អ្នកស្លាប់ ៧៩៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០៧ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
