-
៦ កក្កដា ២០២១

១. ក្រសួងវប្បធម៌កំពុងស្រាវជ្រាវបឋម ករណីថៃសង់ប្រាសាទសង្ស័យថាយកគំរូតាមប្រាសាទអង្គរវត្តរបស់ខ្មែរ – RFI ២. ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ដែលជាស្នាដៃកូនខ្មែរទទួលចំណាប់អារម្មណ៍ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម – រស្មីកម្ពុជា ៣. ពលរដ្ឋ ចិញ្ចឹម ក្រពើ ត្អួ ញ ត្អែ រ រឿង ជាប់ គាំង មិន អាច លក់ ចេញ ខណៈ ឈ្មួញ ទិញ ថោក ជាង មុន ស្ទើរ ៩០% – កោះសន្តិភាព ៤. ទាហាន អា មេ រិ ក បាញ់ ទម្លាក់ ដ្រូ ន ផ្ទុក គ្រឿងផ្ទុះ មួយ ពីលើ ស្ថានទូត ខ្លួន ប្រចាំក្រុងបាដាដ – NDTV ៥.…
-
ក្រោយសហភាពអឺរ៉ុបអនុម័ត “កិច្ចព្រមព្រៀងបៃតងថ្មី” ដែលសំដៅលើគោលនយោបាយនៃការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

ក្រោយសហភាពអឺរ៉ុបអនុម័ត “កិច្ចព្រមព្រៀងបៃតងថ្មី” ដែលសំដៅលើគោលនយោបាយនៃការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងទីផ្សារកាបូនធំជាងគេបំផុតនៅលើពិភពលោក នឹងត្រូវបង់ថ្លៃការបំពុលដែលចេញពីយន្តហោះរបស់ខ្លួន។ វិធានការនេះនឹងត្រូវប្រកាសនៅថ្ងៃទី១៤ កក្កដាខាងមុខ ដើម្បីជំរុញក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន ឱ្យមកប្រើប្រាស់ប្រេងស្អាតជាងមុន និងថាមពលផ្សេងៗដែលមិនប៉ះពាល់បរិស្ថាន។ ប្រភព៖ Aljazeera
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨០នាក់ នៅខេត្តសៀមរាប

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦០នាក់ និងជាសះស្បើយចំនួន ៥នាក់ នៅខេត្តបាត់ដំបង

-
ម៉ាឡេស៊ីនឹងកោះប្រជុំសភាសាជាថ្មី នៅថ្ងៃទី២៦ កក្កដា ខណៈពេលដែលបក្ស UMNO ប្រឈមនឹងការបែកបាក់ផ្ទៃក្នុង ដែលបានបែកធ្លាយជាសាធារណៈនៅប៉ុន្មានថ្ងៃថ្មីៗនេះ

ម៉ាឡេស៊ីនឹងកោះប្រជុំសភាសាជាថ្មី នៅថ្ងៃទី២៦ កក្កដា ខណៈពេលដែលបក្ស UMNO ប្រឈមនឹងការបែកបាក់ផ្ទៃក្នុង ដែលបានបែកធ្លាយជាសាធារណៈនៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសមាជិកបក្សមួយចំនួនបានបង្ហាញការមិនពេញចិត្តនឹងការសម្រេចរបស់ប្រធានគណបក្សលោក Ahmad Zahid Hamidi ក្នុងការដកការគាំទ្ររបស់បក្សចំពោះរដ្ឋបាលនាពេលបច្ចុប្បន្នដែលដឹកនាំដោយលោក Muhyiddin។ ប្រភពផ្ទៃក្នុងបក្សUMNOបាននិយាយថាច្រើនជាង២/៣នៃសមាជិកឧត្ដមក្រុមប្រឹក្សាបង្កើតគោលនយោបាយរបស់គណបក្សចំនួន៤៨រូបបានបោះឆ្នោតគាំទ្រការផ្ដាច់ខ្លួនចេញពីសម្ព័ន្ធភាពកាន់អំណាចPN។ហើយប្រសិនគណបក្សUMNOជោគជ័យក្នុងការដកខ្លួនពីសម្ព័ន្ធភាពPNនោះរដ្ឋាភិបាលរបស់លោកMuhyiddinនឹងដួលរលំហើយមេដឹកនាំប្រឆាំងដូចជាលោកAnwarIbrahimអាចបង្កើតរដ្ឋាភិបាលជំនួស។ អស្ថិរភាពនយោបាយនេះត្រូវបានគេរំពឹងថានឹងផ្លាស់ប្ដូរការយកចិត្តទុកដាក់ជាសាធារណៈពីគ្រួសាររាជវង្សរបស់ប្រទេសម៉ាឡេស៊ី។ ប្រភព៖TheStraitsTimes
-
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី

អំពីកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋមន្រ្តីអាស៊ានបានលើកទឹកចិត្តដល់ប្រទេសរុស្ស៊ីឱ្យគាំទ្រយន្តការឆ្លើយតបតំបន់ចំពោះជំងឺរាតត្បាតកូវីដ១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាឱ្យបាននូវវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ អាស៊ានបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន តាមរយៈការពង្រឹងពាណិជ្ជកម្ម និង វិនិយោគ ការគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ ការបើកដំណើរការតភ្ជាប់ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងការឆ្លើយតបនឹងជំងឺរាតត្បាត។
-
មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ បានគាំទ្រឱ្យមានការអនុម័តកិច្ចព្រមព្រៀងវិនិយោគរវាងចិន និងអឺរ៉ុបក្នុងពេលឆាប់ៗនេះ

មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ បានគាំទ្រឱ្យមានការអនុម័តកិច្ចព្រមព្រៀងវិនិយោគរវាងចិន និងអឺរ៉ុបក្នុងពេលឆាប់ៗនេះ បើទោះបីជាមិនទទួលបានការគាំទ្រនៅក្នុងសហភាពអឺរ៉ុបទាំងមូលក៏ដោយ។ នេះបើតាម SCMP ចុះផ្សាយថ្ងៃទី៥ កក្កដា។ កិច្ចព្រមព្រៀងវិនិយោគនេះ ត្រូវបានរាំងស្ទះដោយការបោះឆ្នោតរបស់សមាជិកសភាអឺរ៉ុបភាគច្រើន ដែលនេះជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសងសឹករបស់ចិនទៅលើមន្រ្តីរបស់អឺរ៉ុបមួយចំនួន។ ការអំពាវនាវឱ្យមានកិច្ចព្រមព្រៀងនេះ ធ្វើឡើងខណៈដែលទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិនកាន់តែមានសភាពតានតឹងឡើងៗ ទន្ទឹមនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំណត់ត្រាសិទ្ធិមនុស្សនៅចិន និងការអនុវត្តសេដ្ឋកិច្ចបែបបង្ខិតបង្ខំដែលរំលងស្ថាប័នក្រុង Brussel និងប្រទេសជាសមាជិក។ កន្លងមក សហភាពអឺរ៉ុប រួមទាំងសមាជិក G7 បានទទូចដល់ប្រទេសចិនឱ្យគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅក្នុងទីក្រុងហុងកុង និងខេត្តស៊ីនជាំង ហើយក៏បានសម្តែងការព្រួយបារម្ភលើស្ថានភាពរបស់កោះតៃវ៉ាន់ផងដែរ។ ប្រភព៖ SCMP
-
ជម្លោះសមុទ្រចិនខាងត្បូង បានធ្វើឱ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់

ជម្លោះសមុទ្រចិនខាងត្បូង បានធ្វើឱ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឱ្យប្រទេសអាស៊ានជ្រើសរើសរវាងចិន និងអាមេរិក។ សូមស្តាប់ការបកស្រាយរបស់ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ៦ កក្កដា ២០២១ ស្ដាប់សម្លេង
-
ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងស៊ើបអង្កេតករណីយុវជនជំទង់ម្នាក់ អាយុ ១៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៣ កក្កដា

ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងស៊ើបអង្កេតករណីយុវជនជំទង់ម្នាក់ អាយុ ១៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៣ កក្កដា ដោយសារជំងឺសាច់ដុំកន្ត្រាក់ឈាមបេះដូងក្រោយលើកដុំដែក បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩រួចបាន ៦ថ្ងៃ។ យុវជនរូបនេះត្រូវបានគេប្រទះឃើញដួលសន្លប់នៅផ្ទះ ពេលត្រឡប់មកពីលើកដុំដែកនៅកន្លែងហាត់ប្រាណវិញ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ស្ថានភាពរបស់គាត់ក៏កាន់តែធ្ងន់ធ្ងរឡើងៗ រហូតបាត់បង់ជីវិត។ ក្រសួងសុខាភិបាល បាននិយាយថា ក្មេងជំទង់នេះ បានទទួលវ៉ាក់សាំង Pfizer-BioNTech/Comirnaty ដូសទី១ កាលពីថ្ងៃទី២៧ មិថុនា ហើយលោកមានសុខភាពល្អធម្មតាអំឡុងពេល ៥ថ្ងៃបន្ទាប់។ ក្រសួងបានបន្តថា៖ “តើបញ្ហានេះអាចទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ដែរឬទេ? ឬ ជំងឺរលាកសាច់ដុំបេះដូងធ្ងន់ធ្ងរ គឺជាហេតុបង្កឱ្យយុវជនវ័យ១៦ឆ្នាំម្នាក់នេះស្លាប់?” ប្រភព៖ CNA
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៣នាក់ ជាសះស្បើយចំនួន ១៧នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ឆ្នាំង
