-
វ៉ាក់សាំង Sinopharm ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន បានមកដល់កម្ពុជានាថ្ងៃទី០៦ កក្កដានេះ

-
វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន ចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

នៅព្រឹកថ្ងៃទី៦ កក្កដា ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន ចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ គិតត្រឹមថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះមាន៖ ១. ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស ២. ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស ៣. ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ៧,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ២,០០០,០០០ ដូស។
-
គុណតម្លៃ និងអត្តសញ្ញាណរបស់ប្រទេសនីមួយៗមិនដូចគ្នាទេ

-
អុីស្រាអែលកំពុងចរចាជាមួយប្រទេសមួយចំនួន ដើម្បីដោះដូរវ៉ាក់សាំងកូវីដ១៩ ដែលនៅសល់ និងជិតផុតកំណត់

អុីស្រាអែលកំពុងចរចាជាមួយប្រទេសមួយចំនួន ដើម្បីដោះដូរវ៉ាក់សាំងកូវីដ១៩ ដែលនៅសល់ និងជិតផុតកំណត់។ វ៉ាក់សាំងទាំងនេះផលិតដោយក្រុមហ៊ុន Pfizer និង BioNTech។ នេះបើតាម Reuters ថ្ងៃទី៤ កក្កដា។ នាយករដ្ឋមន្ត្រី អុីស្រាអែល លោក Nafteli Bennett បានពិចារណាបញ្ជាទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer បន្ថែម និងមានផែនការដោះដូរវ៉ាក់សាំងនៅសល់ជាមួយប្រទេសដទៃ ប៉ុន្តែមិនបានបញ្ជាក់ថាប្រទេសណានោះទេ ហើយការដោះដូរត្រូវមានការអនុម័តពីក្រុមហ៊ុន Pfizer។ លោកបានណែនាំឱ្យក្រសួងសុខាភិបាល ក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិជាអ្នករ៉ាប់រងលើបញ្ហានេះ។ កន្លងមក អុីស្រាអែលធ្លាប់ចរចាជាមួយអង់គ្លេស តែមិនបានសំរេច ហើយកាលពីខែមុន ប៉ាឡេស្ទីនបានបដិសេធមិនទទួលវ៉ាក់សាំងចំនួន ១លានដូសពីអុីស្រាអែល ដោយលើកឡើងថា វ៉ាក់សាំងទាំងនោះជិតផុតកំណត់ទៅហើយ ។ ប្រភព៖ Reuters
-
ប្រធានាធិបតីវ៉េណេស៊ុយអេឡា 🇻🇪 លោក Nicolas Maduro បានដាក់ឱសានវាទទៅកាន់យន្តការ COVAX ឱ្យបញ្ជូនវ៉ាក់សាំងមកប្រទេសរបស់លោកត្រឹមសប្ដាហ៍នេះ

ប្រធានាធិបតីវ៉េណេស៊ុយអេឡា 🇻🇪 លោក Nicolas Maduro បានដាក់ឱសានវាទទៅកាន់យន្តការ COVAX ឱ្យបញ្ជូនវ៉ាក់សាំងមកប្រទេសរបស់លោកត្រឹមសប្ដាហ៍នេះ។ នេះបើតាម Reuters ផ្សាយថ្ងៃទី៥ កក្កដាថ្មី។ វ៉េណេស៊ុយអេឡាត្រូវចំណាយលុយសុទ្ធប្រមាណ ១២០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចំនួន ១១លានដូសពីយន្តការ COVAX ប៉ុន្ដែទឹកប្រាក់ប្រមាណ ១០លានដុល្លារត្រូវបានធនាគារស្វីស UBS បង្ខាំងមិនឱ្យផ្ទេរទៅកាន់ COVAX។ “បើ COVAX មិនផ្ដល់វ៉ាក់សាំងតាមឱសានវាទនោះទេ នោះពួកគេត្រូវតែឱ្យលុយមកយើងវិញ។” វ៉េណេស៊ុយអេឡាបាន និងកំពុងស្ថិតក្នុងវិបត្តិនយោបាយរាប់ឆ្នាំមកហើយ។ អាមេរិក និងប្រទេសលោកខាងលិចមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោក Maduro ទេ ហើយថែមទាំងដាក់ទណ្ឌកម្មនានាទៀត។ ប្រភព៖ Reuters
-
ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានជូន ប្រធានាធិបតីអាមេរិក Joe Biden

🇰🇭🇺🇸 ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានជូន ប្រធានាធិបតីអាមេរិក Joe Biden ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាបុណ្យឯករាជ្យជាតិអាមេរិក។ “ខ្ញុំសង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។” ព្រះមហាក្សត្រជូនពរលោក Biden មានសុខភាពល្អ និងសន្តិភាពនៅក្នុងចិត្ត និងសូមភាពរុងរឿងបន្តមានដល់អាមេរិក។ 📷 Royal du Cambodge
-
សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៣មុឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩

-
ស្ថានភាពធាតុអាកាស ៧-១៣ កក្កដា ២០២១

-
៥ កក្កដា ២០២១ ម៉ោង២២:៣០នាទី

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១១២នាក់ និងជាសះស្បើយចំនួន ៧៤នាក់ និងស្លាប់ ៣នាក់ នៅខេត្តស្វាយរៀង
