-
បញ្ហាបំពង់បង្ហូរប្រេងបង្កឱ្យមានអគ្គីភ័យឆាបឆេះនៅឈូងសមុទ្រម៉ិកស៊ិក 🇲🇽 កាលពីដើមខែកក្កដា ២០២១

-
ការដឹកនាំរបស់ Joe Biden៖ ស្ថានភាពកូវីដ១៩ សេដ្ឋកិច្ច និងការបែកបាក់នយោបាយរបស់អាមេរិក

ទោះបីប្រជាជនអាមេរិកពេញវ័យភាគច្រើនបានទទួលវ៉ាក់សាំងហើយក៏ដោយ ករណីឆ្លងកូវីដ១៩នៅតែកើនឡើង ជាពិសេសនៅតំបន់ដែលមានអត្រាទទួលវ៉ាក់សាំងទាប ហើយវីរុសកូវីដ១៩បម្លែងប្រភេទថ្មីកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ។ នេះបើតាម CNA ចុះថ្ងៃទី៤ កក្កដា។ សេដ្ឋកិច្ចរបស់អាមេរិកកំពុងតែងើបឡើងវិញ ខណៈអតិផរណាក៏ត្រូវបានរំពឹងថានឹងកើនឡើងដូចគ្នា។ សេដ្ឋកិច្ចហាក់នៅឆ្ងាយពីការវិលត្រឡប់ទៅរកសភាពដើមវិញ។ ការអាក់អន់ចិត្តផ្នែកនយោបាយនៅតែខ្ពស់។ បើទោះបីជាលោក Biden បានសន្យាថាលោកនឹងព្យាយាមបញ្ចុះបញ្ចូលបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ប៉ុន្តែភាពបែកបាក់នយោបាយរវាងគណបក្សទាំងពីរនេះគឺនៅតែធំ។ ប្រភព៖ CNA
-
ស្ទឹងពពក ស្រុកស្រែអំបិល 🌊☁️🍃🐮🌾🌅🧘♀️

-
ម៉ាឡេស៊ី 🇲🇾 ចងទង់ពណ៌សនៅមុខផ្ទះជាច្រើន ខណៈប្រជាជនរាប់ពាន់នាក់បានស្រែករកជំនួយស្បៀងអាហារ និងជំនួយផ្សេងទៀត កំឡុងពេលបិទខ្ទប់

ម៉ាឡេស៊ី 🇲🇾 ចងទង់ពណ៌សនៅមុខផ្ទះជាច្រើន ខណៈប្រជាជនរាប់ពាន់នាក់បានស្រែករកជំនួយស្បៀងអាហារ និងជំនួយផ្សេងទៀត កំឡុងពេលបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាម SCMP ថ្ងៃទី៤ កក្កដា។ ផ្តើមចេញពីការឃោសនាតាមបណ្តាញសង្គម យុទ្ធនាការទង់សនេះ បញ្ជាក់ច្បាស់បំផុតអំពីភាពដុនដាបនៃសេដ្ឋកិច្ចរបស់ប្រជាជនម៉ាឡេស៊ី ទោះបីនាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានមានចំណាត់ការចំពោះវិបត្តិសុខភាពសាធារណៈនេះក៏ដោយ។ “ស្រ្តីមានផ្ទៃពោះបរិភោគអាហារតែ១ពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីឱ្យកូនៗរបស់ខ្លួនបានបរិភោគគ្រប់គ្រាន់។” តារាល្បីៗ ផ្សារទំនើបនានា រួមទាំងសមាជិកសភានៃក្រុមប្រឆាំងផងដែរ បានឆ្លើយតបនឹងបញ្ហានេះ តាមរយៈការរួមដៃគ្នាបង្កើតកម្មវិធីផ្តល់អាហារ និងជំនួយដល់គ្រួសារខ្វះខាត។ ប្រភព៖ SCMP
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៥នាក់ និងជាសះស្បើយចំនួន ២១នាក់ នៅខេត្តបន្ទាយមានជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៦នាក់ និងជាសះស្បើយចំនួន ៤០នាក់ នៅខេត្តរតនគិរី

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៦នាក់ និងជាសះស្បើយចំនួន ២២នាក់ នៅខេត្តកំពង់ឆ្នាំង

-
ក្រុមប៉ូលីសហុងកុង បានដើរក្បួនបែបយោធាចិនដីគោក កាលពីថ្ងៃទី១ កក្កដា ដែលជាថ្ងៃគំរប់ខួបនៃការប្រគល់ហុងកុងទៅចិនវិញ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៥នាក់ និងជាសះស្បើយចំនួន ១៣នាក់ នៅខេត្តត្បូងឃ្មុំ

-
របាយការណ៍នៅថ្ងៃទី០៤ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៨៩៦ករណី និងជាសះស្បើយ ៦៤៦នាក់។ អ្នកឆ្លងសរុប ៥៥.១៨៧នាក់ អ្នកជាសះស្បើយ ៤៧.៣៨៦នាក់ អ្នកស្លាប់ ៧៤៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០៥ កក្កដា ២០២១