-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៥នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តកំពង់ធំ

-
៥ កក្កដា ២០២១

១. ឆមាសទី១ អង្ករកម្ពុជាជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង២០០លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះប្រមាណ ២៩ភាគរយ – FN ២. ចំណូល ពី ការលក់ សំបុត្រ ចូល រមណីយដ្ឋាន អង្គរ ៦ខែ ដើមឆ្នាំ ធ្លាក់ចុះ យ៉ាងគំហុកស្ទើរតែ ១០០ភាគរយ – ភ្នំពេញបុស្តិ៍ ៣. ចិនបានឧបត្ថម្ភឡជីវឧស្ម័នជិត ២.០០០ឡ ដល់កសិករកម្ពុជាក្នុងតម្លៃសរុបជិត ២លានដុល្លារ – AMS Economy ៤. ប៉េកាំងបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិន ដែលបានចុះបញ្ជីនៅអាមេរិកចំនួនពីរបន្ថែមទៀត ក្រោមហេតុផលហានិភ័យសន្តិសុខជាតិ និងផលប្រយោជន៍សាធារណៈ – NDTV ៥. ឥណ្ឌូនេស៊ី ស្វះស្វែងរកអុកស៊ីសែន ចំពេលអ្នកជំងឺកូវីដ១៩ជាច្រើននាក់បានស្លាប់ដោយសារកង្វះការផ្គត់ផ្គង់អុកសុីសែន – AP
-
គណៈរដ្ឋមន្ត្រី នឹងរៀបចំកិច្ចប្រជុំពេញអង្គតាម Zoom នៅថ្ងៃទី៩ កក្កដា ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៨នាក់ និងស្លាប់ ២នាក់ នៅខេត្តព្រៃវែង

-
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាឱ្យបើកការស៊ើបអង្កេតពីការធ្លាក់យន្តហោះយោធាម៉ាក C-130 កាលពីថ្ងៃអាទិត្យកន្លងទៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាឱ្យបើកការស៊ើបអង្កេតពីការធ្លាក់យន្តហោះយោធាម៉ាក C-130 កាលពីថ្ងៃអាទិត្យកន្លងទៅឱ្យបានលឿនបំផុត ក្រោយបេសកកម្មសង្គ្រោះត្រូវបញ្ចប់។ នេះបើតាមការបង្ហោះសាររបស់លោកនៅលើបណ្ដាញសង្គម Twitter។ យន្តហោះដែលធ្លាក់នេះ បានដឹកទាហានចំនួន ៩៦នាក់ ដែលត្រៀមនឹងចូលប្រយុទ្ធក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនឹងក្រុមឧទ្ទាមឥស្លាមនៅភាគនិរតីហ្វីលីពីន។ យោងតាមការសន្និដ្ឋានបឋម មិនមានសញ្ញាណាមួយថា យន្តហោះនេះរងការវាយប្រហារពីខាងណានោះទេ។ មកទល់ពេលនេះ មនុស្ស ៤៧នាក់បានស្លាប់ និង៤៩នាក់រងរបួស ខណៈ ៥នាក់បាត់ខ្លួន។ ប្រភព៖ Reuters
-
ក្រុមតាលីបង់បានកាន់កាប់ប៉ុស្ដិ៍យោធានៃតំបន់មួយចំនួននៅភាគខាងជើងអាហ្វហ្គានីស្ថាន 🇦🇫 ពរមទាំងបណ្ដេញកងកម្លាំងសន្ដិសុខរដ្ឋាភិបាលជាង ៣០០នាក់ចេញ

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានបញ្ជាក់ថា ការរឹបអូសស្រុកនានារបស់ក្រុមសកម្មប្រយុទ្ធនៅភាគឦសាននៃខេត្ត Badakhshan ធ្វើឡើងដោយគ្មានការប្រយុទ្ធនោះទេ។ បច្ចុប្បន្ន ក្រុមតាលីបង់បានពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែខ្លាំង និងបានកាន់កាប់ប្រហែល ១/៣នៃស្រុកទាំង ៤២១ របស់អាហ្វហ្គានីស្ថាន រាប់ទាំងទីស្នាក់ការប៉ូលីសស្រុក និងអគារការិយាល័យអភិបាល ក្រោយអាមេរិក និងសម្ព័ន្ធមិត្ត NATO ចាប់ផ្ដើមដកកងទ័ព។ ប្រភព៖ Aljazeera
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៥នាក់ និងជាសះស្បើយចំនួន ១៥នាក់ នៅខេត្តឧត្តរមានជ័យ

-
ប្រាសាទព្រះធាតុបារាយណ៍

-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត គិតត្រឹមវេលាម៉ោង៧យប់ថ្ងៃទី០៥ កក្កដា ២០២១ សំរាប់ថ្ងៃទី០៤ កក្កដា ២០២១

១. កំពត ១១០នាក់២. ឧត្តរមានជ័យ ១២០នាក់៣. កំពង់ធំ ២២នាក់៤. ព្រៃវែង ៤២នាក់៥. សៀមរាប ៩១នាក់៦. ត្បូងឃ្មុំ ៣៥នាក់៧. កំពង់ឆ្នាំង ១៦នាក់៨. រតនគីរី ១៦នាក់៩. កំពង់ចាម ៤៧នាក់១០. កោះកុង ៩៧នាក់១១. ក្រចេះ ០៦នាក់១២. ស្ទឹងត្រែង ១៧នាក់១៣. ព្រះវិហារ ០៣នាក់១៤. មណ្ឌលគីរី ១០នាក់១៥. កែប ០១នាក់១៦. បាត់ដំបង ៥៧នាក់១៧. បន្ទាយមានជ័យ ១០៥នាក់១៨. ប៉ៃលិន ០៤នាក់ ប្រភព៖ We_Share
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣១នាក់ នៅខេត្តស្ទឹងត្រែង
