-
រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន

កាលពីថ្ងៃទី០៧ កក្កដា រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន ក្នុងនោះកិច្ចពិភាក្សាផ្តោតលើ កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងបញ្ហាតំបន់ក៏ដូចជាបញ្ហាអន្តរជាតិមួយចំនួន រួមទាំងករណីប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវ ម៉ារីស ផេន បានរំលឹកពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អូស្រ្តាលី នឹងបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់និងសមាហរណកម្មតំបន់។ លោកជំទាវ ក៏បានបញ្ជាក់ពីការគាំទ្រសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ដូចជាត្រៀមខ្លួនក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ាន ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។
-
ប្រាសាទព្រះវិហារ 🇰🇭🇰🇭🇰🇭

-
ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ហាង Daiso Japan សាខាផ្សារទំនើបអ៉ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺបានទៅថ្ងៃទី៣០ មិថុនា។ ២. ធនាគារ ABA សាខា ផ្លូវមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ អ្នកជំងឺជាបុគ្គលិកនៅទីតាំងនេះ។ ៣. ហាង MI-A សាខាផ្សារទំនើបអ៉ីអន១ អ្នកជំងឺបានទៅថ្ងៃទី៣០ មិថុនា។ ៤. ភោជនីយដ្ឋាន សេងលីប ផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ អ្នកជំងឺជាបុគ្គលិកនៅទីតាំងនេះ។ ៥. តូបលេខ I1-238-239 ផ្សារធំថ្មី អ្នកជំងឺជាអ្នកលក់ខោអាវ។ ៦. ធនាគារ ហត្ថា ផ្លូវជាតិលេខ០១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ អ្នកជំងឺជាបុគ្គលិកនៅទីតាំងនេះ។ ៧. ហាងលក់ខោអាវ The Men សង្កាត់ទួលទំពូង២ ខណ្ឌចំការមន អ្នកជំងឺជាបុគ្គលិកនៅទីតាំងនេះ។ ៨. ធីធី ម៉ាស្សាថៃ និងសាឡន ផ្លូវ៥៦០ សង្កាត់បឹងកក់២…
-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត គិតត្រឹមវេលាម៉ោង៧យប់ថ្ងៃទី០៧ កក្កដា ២០២១ សំរាប់ថ្ងៃទី០៦ កក្កដា ២០២១

-
បច្ចុប្បន្ន ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ខេត្ត Badakhashan និងខេត្ត Kandahar ព្រមទាំងអះអាងថាខ្លួនបានគ្រប់គ្រង ១/៤ នៃស្រុកជាង៤០០ទៀត ក្នុងអាហ្វហ្គានីស្ថាន

បច្ចុប្បន្ន ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ខេត្ត Badakhashan និងខេត្ត Kandahar ព្រមទាំងអះអាងថាខ្លួនបានគ្រប់គ្រង ១/៤ នៃស្រុកជាង៤០០ទៀត ក្នុងអាហ្វហ្គានីស្ថាន ដែលការគ្រប់គ្រងនេះត្រូវបានអ្នកនាំពាក្យរបស់ពួកតាលីបង់អះអាងថា ពុំមានការប្រយុទ្ធគ្នាកើតឡើងនោះទេ។ ទោះជាយ៉ាងណា អំពើហឹង្សានៅអាហ្វហ្គានីស្ថាន បានកើនឡើងជាលំដាប់ នៅពេលដែលពួកតាលីបង់ដណ្តើមកាន់កាប់ពីតំបន់មួយទៅតំបន់មួយ កំឡុងពេលដែលអាមេរិកដកទ័ពទាំងស្រុងនៅខែកញ្ញា ២០២១ តាមការសន្យារបស់ប្រធានាធិបតីអាមេរិក Joe Biden ។ ទស្សនាវីដេអូទាំងស្រុង 🎥 CRUX
-
ប្រធានាធិបតីចិន លោក Xi Jinping បានប្រកាសប្រឆាំងដាច់ខាតនឹងសកម្មភាពឯកតោភាគីនិយមក្រោមស្លាកពហុភាគីនិយម

ក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី៦ កក្កដា ដែលមានការចូលរួមពីគណបក្សនយោបាយមកពី ១៦០ប្រទេស ប្រធានាធិបតីចិន លោក Xi Jinping បានប្រកាសប្រឆាំងដាច់ខាតនឹងសកម្មភាពឯកតោភាគីនិយមក្រោមស្លាកពហុភាគីនិយម។ នេះបើតាម Reuters ថ្ងៃទី៦ កក្កដា។ លោក Xi អំពាវនាវឱ្យមានការកសាង “សហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ” និងច្រានចោលនូវយន្តការ “បិទខ្ទប់បច្ចេកវិទ្យា” និង “អភិវឌ្ឍន៍ដោយផ្ដាច់ចេញពីគ្នា”។ ប្រភព៖ Reuters
-
ប្រធានាធិបតីហៃទី លោក Jovenal Moise ត្រូវជនមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅផ្ទះឯកជនរបស់លោក។ នេះបើតាម CNA ថ្ងៃទី៦ កក្កដា

ភរិយាដែលរងរបួសរបស់លោក Moise កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រដ្ឋធានី Port-au-Prince កំពុងជួបការកើនឡើងនូវអំពើហិង្សា វិបត្តិស្បៀងអាហារ និងភ័យខ្លាចអំពីភាពចលាចលជារៀងរាល់ថ្ងៃ ព្រោះតែការអូសបន្លាយនៃវិបត្តិនយោបាយ ព្រមទាំងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីអំឡុងឆ្នាំ២០១៩ លោកធ្លាប់ត្រូវបានក្រុមប្រឆាំងប៉ុនប៉ង ដើម្បីទម្លាក់ចេញពីតំណែងផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយចាប់តាំងពីពេលនោះ វិបត្តិនយោបាយដ៏ក្តៅគគុកក៏បានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន។ នៅមុនទទួលមរណភាព លោក Moise បានទទួលបរាជ័យ ក្នុងការរៀបចំការបោះឆ្នោតសភា និងជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស។
-
អត្តសញ្ញាណអ្នកវិជ្ជុមានកូវីដ១៩ចំនួន ៥៤នាក់ និងជាសះស្បើយចំនួន ១៣នាក់ នៅខេត្តបាត់ដំបង

-
ពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន 🇦🇫 ករុមតាលីបង់បានរឹបអូសយ៉ាងលឿននូវសម្ភារៈយោធារបស់ទ័ពអាហ្វហ្គានីស្ថាន ដីធ្លី និងធនធានផ្សេងៗទៀត

រថយន្តដឹកទំនិញ និងរថយន្តម៉ាក Humvees ជិត ៧០០គ្រឿងរបស់កងកម្លាំងអាហ្វហ្គានីស្ថាន រថពាសដែក និងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿង ក៏ត្រូវបានរឹបអូសផងដែរ។ រថយន្ដទាំងនេះ អាចដើរតួជាអ្នកដឹកជញ្ជូនអាវុធរបស់ពួកតាលីបង់។ បើតាលីបង់មានលទ្ធភាពផ្គត់ផ្គង់ប្រេង នោះឃ្លាំងរថយន្តរបស់ពួកគេនឹងកើនឡើង ដែលអាចជាការគំរាមកំហែងដ៏ធំមួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ យោធាអាហ្វហ្គានីស្ថានជាង ៣០០នាក់បានរត់ភៀសខ្លួនទៅតាហ្ស៊ីគីស្ថាន 🇹🇯។ ជាមួយគ្នានេះ គ្រឿងបរិក្ខារយោធាអាមេរិក ដែលបានបរិច្ចាគ ឬលក់ទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថានដើម្បីទប់ទល់នឹងពួកតាលីបង់ ក៏បានធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាម។ ទស្សនាវីដេអូទាំងស្រុង 🎥 CRUX
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥១នាក់ នៅខេត្តសៀមរាប
