-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៤នាក់ និងជាសះស្បើយចំនួន ២៧នាក់ នៅខេត្តបន្ទាយមានជ័យ

-
“កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឱ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្តាំមេជី”

-
ចចកពាក់ស្បែកចៀម

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ប្រមូលភស្តុតាង និងឯកសារសំណុំរឿង បានបង្ហាញថា អ្នកដែលនៅពីក្រោយចលនាមាតាធម្មជាតិ គឺជនជាតិអេស្បាញ ឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ដែលមានអង្គការចាត់តាំងខុសច្បាប់ ទទួលហិរញ្ញប្បទានពីខាងក្រៅដែលពាក់ព័ន្ធជាមួយនឹងហិរញ្ញប្បទានភេរវកម្ម ប្រើប្រាស់សកម្មជនខ្មែរមួយក្តាប់តូចសម្រេចផែនការធំរបស់ខ្លួន។ អាឡិចប្រៀបបានទៅនឹងចចកដែលយកស្បែកចៀមមកដណ្តប់ ដើម្បីធ្វើសកម្មភាពទុច្ចរិត ញុះញង់ប្រជាជនខ្មែរស្លូតត្រង់ឱ្យឆ្ពោះទៅធ្វើបដិវត្តន៍ពណ៌ ផ្តួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីសម្រេចផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់ជនទុច្ចរិតបរទេស។ ចចកពាក់ស្បែកចៀម ពាលពាក់ស្រោមបណ្ឌិត សត្រូវពាក់ស្រោមមិត្ត ពិតជាគ្រោះថ្នាក់ណាស់! ✍🏽-ចិន្តកវី
-
មេដឹកនាំពូកែមានសមត្ថភាពធ្វើឱ្យសមាជិកក្នុងក្រុមទទួលបានជោគជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨នាក់ នៅខេត្តព្រះវិហារ

-
ស្វាយចន្ទី ភាគច្រើនអាចរកបាននៅតំបន់ត្រូពិកមួយចំនួនដូចជា ឥណ្ឌា វៀតណាម កូតឌីវ័រ និងស្រីលង្កា

ស្វាយចន្ទី ភាគច្រើនអាចរកបាននៅតំបន់ត្រូពិកមួយចំនួនដូចជា ឥណ្ឌា វៀតណាម កូតឌីវ័រ និងស្រីលង្កា។ គ្រាប់របស់វា ថ្លៃជាងសណ្ដែកដីធម្មតាដល់ទៅ ៧ដង។ គេប្រមូលផលបានតែ ១ដងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយត្រូវយកចិត្តទុកដាក់ខ្លាំងក្នុងការកែច្នៃវា ព្រោះវាមានសារធាតុពុលម្យ៉ាងឈ្មោះ Urushiol ដែលអាចបង្កជាការរលាក រមាស់ និងពងបែកដល់អ្នកបរិភោគ។ ការឆ្កឹះយកគ្រាប់ ការដាក់រំលីង និងការបកសំបក សុទ្ធតែត្រូវធ្វើឡើងដោយដៃ។ តម្លៃ និងចំណាត់ថ្នាក់នៃគ្រាប់ស្វាយចន្ទីនីមួយៗ ស្ថិតលើពណ៌ ទំងន់ និងសណ្ឋានរបស់វា។ គ្រាប់ដែលមូលល្អ អាចលក់ចេញក្នុងតម្លៃ ៣៤ដុល្លារ ក្នុង១គីឡូក្រាម។ ក្នុងឆ្នាំ២០១៧ គ្រាប់ស្វាយចន្ទីនេះបានលក់ដាច់អស់ជាង ៧៧តោនឯណោះ។ ប៉ុន្តែសព្វថ្ងៃ អាជីវកម្មគ្រាប់ស្វាយចន្ទីនេះកំពុងជួបប្រទះបញ្ហាប្រឈមរួមមានបម្រែបម្រួលអាកាសធាតុ ដែលប៉ះពាល់ដល់គុណភាព និងបរិមាណគ្រាប់ស្វាយចន្ទីពេលប្រមូលផល។ 🎥 Business Insider
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន ១៣នាក់ នៅខេត្តត្បូងឃ្មុំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៨នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍នៅថ្ងៃទី២២ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ៥៨៧ករណី និងជាសះស្បើយ ៥៤៨នាក់។ អ្នកឆ្លងសរុប ៤៤.៧១១នាក់ អ្នកជាសះស្បើយ ៣៩.៣១៤នាក់ អ្នកស្លាប់ ៤៧៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ មិថុនា ២០២១
-
រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសលោក Dominic Raab បានជួបជាមួយរដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ដើម្បីពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់កម្ពុជា

🇰🇭🤝🇬🇧 នៅថ្ងៃទី២៣ មិថុនា ២០២១ រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសលោក Dominic Raab បានជួបជាមួយរដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ដើម្បីពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់កម្ពុជា មុនការឈានមកដល់នៃកិច្ចប្រជុំកំពូលនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាតិ (COP26) និងអាទិភាពរួមដូចជាធ្វើការឆ្ពោះទៅកាន់ការកំណត់ការបំភាយឧស្ម័នត្រឹមសូន្យ (NetZero) ការដាំដើមឈើឡើងវិញ ក៏ដូចជាជីវៈចម្រុះ និងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់។ រដ្ឋមន្រ្តីការបរទេសក៏បានសង្កត់លើទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៣០ឆ្នាំ ចាប់តាំងពីចក្រភពអង់គ្លេសបានបើកស្ថានទូតនៅកម្ពុជាឡើងវិញ។ លោកមានសេចក្តីសោមនស្សរីករាយជាមួយនឹងការរីកចម្រើនដែលប្រទេសកម្ពុជាទទួលបានពីការរីកលូតលាស់លើអាជីវកម្មរបស់ខ្លួន រួមទាំងស្តង់ដារនៃការអប់រំ និងការថែរក្សាសុខភាព។ ប្រភព៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា