-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
វត្តបភាវត្យារាម កំពង់ចាម មានអាយុកាល ១០៤ឆ្នាំ 🇰🇭

-
“ពាក្យដែលគួរនិយាយ មិនគួរលេបទុក”

បេីបីនាក់គាត់ធ្វើការងារចេញពីចិត្តខ្លួនឯងដោយគ្មានបរទេសនៅពីក្រោយ គួរចាត់ទុកពួកគាត់ជាបុគ្គលគំរូប្រចាំប្រទេស។ តែពួកគាត់គ្រាន់តែជាឧបករណ៍បំរេី នយោបាយពួកបរទេសដោយមិនដឹងខ្លួន។ ខ្ញុំប្រថុយនិយាយអាចនឹង ឱ្យមនុស្សជាច្រេីនស្អប់ខ្ញុំ តែខ្ញុំមិនចង់ឃេីញខ្មែរច្រេីនឡេីងៗ ក្លាយជាឧបករណ៍ពួកបរទេសនោះទេ។ បេីអ្នកចង់រិះគន់រិះគន់រឿងបរិស្ថាន ការកើនឡើងកម្តៅភពផែនដី តេីអ្នកដឹងទេថាប្រទេសណា កំពូលបំផ្លាញបរិស្ថានលេីលោក ? ប្រទេសខ្មែរមានតែស្រែចម្ការ និងរោងចក្រកាត់ដេរ តេីបំផ្លាញបរិស្ថានណាដល់ពួកសត្វអឺរ៉ុប អាមេរិក ប្រទេសG7 រួមនិងចិននោះ។ ✍🏽-Thul Veasna
-
ក្នុងសម័យសង្គ្រាមស្មាលីអាវុធ ចូលសមរភូមិប្រយុទ្ធស្លាប់រស់

-
បញ្ហាបរិស្ថាន និងធនធានធម្មជាតិ គឺជាលេសដ៏ពេញនិយម ដែលត្រូវបានគេប្រើប្រាស់ដើម្បីញុះញង់ប្រជាពលរដ្ឋឱ្យប្រឆាំង និងផ្តួលរម្លំរាជរដ្ឋាភិបាល ក្រៅពីបញ្ហាព្រំដែន ដីធ្លី និងជនអន្តោប្រវេសន៍ខុសច្បាប់

នៅពីក្រោយវាំងនននៃរូបភាពស្រឡាញ់បរិស្ថាន គឺផែនការក្បត់ជាតិ បំផ្លាញដំណើរការអភិវឌ្ឍន៍ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ម្ចាស់ជំនួយខ្លួនលើភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ អ្នកនយោបាយប្រឆាំងនៅកម្ពុជា និងចៅហ្វាយនាយច្រមុះស្រួចពួកគេ បានប្រើប្រាស់បញ្ហាខាងលើនេះដុតកំហឹងពលរដ្ឋរហូតដល់ទាញកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៧០ អំពើប្រល័យពូជសាសន៍ និងការអូសបន្លាយសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨។ កម្ពុជាមានសិទ្ធិស្របច្បាប់ដើម្បីការពារសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជន ដោយអនុវត្តច្បាប់ប្រឆាំងក្រុមជនបំផ្លាញជាតិ និងបន្តបកអាក្រាតកលល្បិចទុច្ចរិតរបស់ក្រុមជនក្បត់ដើម្បីពលរដ្ឋខ្មែរបានដឹង។ ប្រជាជនខ្មែរគួរបែងចែកឱ្យដាច់ពីគ្នា រវាងការស្រឡាញ់បរិស្ថានពិត និងការយកបរិស្ថាន និងធនធានធម្មជាតិ ដើម្បីធ្វើជាលេសបម្រើនយោបាយទុច្ចរិតរបស់ប្រទេសមហាអំណាច និងក្រុមជនបំផ្លាញជាតិ។ ប្រភព៖ @Politico360KH
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៩នាក់ និងស្លាប់ ១នាក់ នៅខេត្តសៀមរាប

-
២២ មិថុនា ២០២១

១. វិស័យឧស្សាហកម្មនៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនក្នុងអត្រា ៥.៩% ក្នុងឆ្នាំ២០២១ និង ៨.២% ក្នុងឆ្នាំ២០២២ – រស្មីកម្ពុជា ២. ការធ្វើវារីវប្បកម្មនៅកម្ពុជាបានកើនឡើង ១៩៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញផលិតកម្មក្នុងស្រុក – ខ្មែរថាមស៍ ៣. លោក ថោង ខុន៖ ទេសចរណ៍បែបធម្មជាតិ ជានិន្នាការដើរកម្សាន្តថ្មី ក្នុងបរិបទកូវីដ១៩ – ថ្មីៗ ៤. អាមេរិក សាកល្បងនាវាចម្បាំងថ្មី ដោយប្រើកម្លាំងបំផ្ទុះជិត២ម៉ឺនគីឡូក្រាម នៅមហាសមុទ្រអាត្លង់ទិក – DW ៥. មន្រ្តីប៉ូលិសថៃ ត្រៀមកម្លាំងទប់ទល់នឹងការប្រមូលផ្តុំរំឭកខួបលើកទី ៨៩ នៃបដិវត្តន៍ប្រជាធិបតេយ្យនៅថ្ងៃទី ២៤ មិថុនា – Bangkok Post
-
ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល

-
មនោគមន៍វិជ្ជា

នៅក្នុង “មនោគមន៍វិជ្ជា” គេរកឃើញថា មានជាង៣០០ពាក្យ ត្រូវបានប្រើប្រាស់សម្រាប់ការបំភ័ន្ត ពង្វក់ ហើយអាចធ្វើឱ្យមនុស្សវង្វេងរហូតបោះបង់ ឬហ៊ានប្រមាថ សូម្បីក្រុមគ្រួសារ ឪពុកម្តាយ ថ្នាក់ដឹកនាំ ព្រះមហាក្សត្រ និងជាតិសាសន៍ឯង។ សូមកុំធ្វើខ្លួនឱ្យទៅជាឧបករណ៍របស់បរទេសឱ្យសោះ ពីព្រោះ មនោគមន៍វិជ្ជាបរទេស ផ្តល់ផលអាក្រក់២យ៉ាងគឺ៖ បែកបាក់សាមគ្គីជាតិ និងសម្លាប់ដូចអតីតកាល។ ប្រភព៖ @Politico360KH
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ នៅខេត្តព្រៃវែង
