-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥០នាក់ និងជាសះស្បើយចំនួន ៥០នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍នៅថ្ងៃទី២១ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៦៧៨ករណី និងជាសះស្បើយ ៧៦៣នាក់។ អ្នកឆ្លងសរុប ៤៤.១២៤នាក់ អ្នកជាសះស្បើយ ៣៨.៧៦៦នាក់ អ្នកស្លាប់ ៤៥៩នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ មិថុនា ២០២១
-
រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃចន្ទថា កុមារជាង ៨.៥០០នាក់ត្រូវបានឱ្យបម្រើជាទាហានក្នុងជម្លោះផ្សេងៗគ្នានៅទូទាំងពិភពលោកកាលពីឆ្នាំ២០២០

អង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃចន្ទថា កុមារជាង ៨.៥០០នាក់ត្រូវបានឱ្យបម្រើជាទាហានក្នុងជម្លោះផ្សេងៗគ្នានៅទូទាំងពិភពលោកកាលពីឆ្នាំ២០២០ ខណៈកុមារជាង ២.៧០០នាក់ទៀតត្រូវបានសម្លាប់ និង ៥.៧៤៨នាក់រងរបួស។ នេះបើតាម Reuters ថ្ងៃទី២២ មិថុនា។ កុមារចំនួន ១៩.៣៧៩នាក់ បានទទួលរងការរំលោភបំពាននានាក្នុងជម្លោះ ២១លើក។ ប្រទេសដែលអាមេរិកធ្វើអន្តរាគមន៍យោធា ដូចជាសូម៉ាលី កុងហ្គោ អាហ្វហ្គានីស្ថាន ស៊ីរី និងយេម៉ែន មានករណីរំលោភបំពានលើកុមារច្រើនបំផុតនៅឆ្នាំ២០២០។ ប្រភព៖ Reuters
-
អ្នកនាំពាក្យ Zhao Lijian៖ បើអាមេរិកយកភ្នែកមើលការពិតបន្តិច នោះនឹងមានចម្លើយលើសំណួរខាងក្រោម

១. តើនរណាទទួលខុសត្រូវចំពោះការបរាជ័យរបស់អាមេរិកក្នុងការប្រយុទ្ធនឹងរោគរាតត្បាត? ជាប្រទេសមួយដែលមានបច្ចេកវិទ្យាវេជ្ជសាស្ដ្រទំនើបបំផុត បែរជាមានករណីឆ្លងលើស៣៣.៥លាននាក់ និងស្លាប់ជាង៦០ម៉ឺននាក់។ ២. តើការឆ្លងក្នុងសហគមន៍របស់អាមេរិក បានកើតឡើងមុនគេ ឬយ៉ាងណា? វិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) បានវិភាគសំណាកឈាមជាង ២៤.០០០ នៅ៣ខែដំបូង ឆ្នាំ២០២០ ហើយសន្និដ្ឋានថាវីរុស SARS-CoV-2 មាននៅអាមេរិកតាំងពីខែធ្នូ ២០១៩មកម្ល៉េះ គឺ១សប្តាហ៍មុនករណីផ្លូវការដំបូង។ យោងតាមរបាយការណ៍របស់ CDC នៅខែធ្នូ ២០២០ អង្គបដិប្រាណកូវីដ១៩ ត្រូវបានរកឃើញជាង ៣៩ករណី ក្នុងរដ្ឋកាលីហ្វ័រញ៉ា អូរីហ្គុន និងវ៉ាស៊ីនតោន នៅថ្ងៃទី ១៣-១៦ ធ្នូ ២០១៩។ ៣. តើមានអ្វីកើតឡើងពិតប្រាកដក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្រនៅ Fort Detrick? នៅខែមិថុនា ២០១៩ ការងារស្រាវជ្រាវនៅ Fort Detrick ត្រូវបានផ្អាក បន្ទាប់ពីរកឃើញបញ្ហាបច្ចេកទេស ហើយជំងឺផ្លូវដង្ហើមដែលមិនអាចពន្យល់បាន លេចចេញនៅអាមេរិក។ ប្រភព៖ ការបរទេសចិន
-
អាជ្ញាធរមូលដ្ឋានតៃវ៉ាន់ មានការស្ទាក់ស្ទើរក្នុងការរាយការណ៍ពីករណីស្លាប់យ៉ាងតិច ១៣នាក់ ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រភេទ AstraZeneca ដែលផ្តល់ឱ្យដោយជប៉ុន

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៣នាក់ នៅខេត្តរតនគិរី

-
ត្រពាំងអង្រ្គង ដែនជម្រកសត្វព្រៃសៀមប៉ាង

ទឹកត្រពាំងនេះមានសារៈសំខាន់បំផុតសម្រាប់សត្វព្រៃគ្រប់ប្រភេទ ទាំងរដូវប្រាំង និងរដូវវស្សា។ វាជាអាងស្តុកទឹក សម្រាប់សត្វតូច ធំ ទាំងឡាយមកអាស្រ័យគ្រប់រដូវ។ តំបន់នេះត្រូវបានឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង យាមល្បាតយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះព្រានទាំងឡាយចូលចិត្តមកបរបាញ់នៅទីនេះ។ ក្រុមការងារបានជីកអណ្តូងជាច្រើននៅក្បែរត្រពាំង សម្រាប់បូមទឹកបញ្ចូលត្រពាំងនេះនៅរដូវប្រាំង ដើម្បីធានាបានទឹកគ្រប់រដូវសម្រាប់សត្វព្រៃទាំងឡាយមកអាស្រ័យ។ ប្រភព៖ កូននាគ
-
កាបូបចាក់អំបោះខ្មែរ
