-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៥នាក់ និងជាសះស្បើយចំនួន ២៦នាក់ នៅខេត្តបាត់ដំបង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៧នាក់ និងជាសះស្បើយចំនួន ៩១នាក់ នៅខេត្តបន្ទាយមានជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩៤នាក់ និងជាសះស្បើយចំនួន ១នាក់ នៅខេត្តកោះកុង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣០នាក់ នៅខេត្តកំពត

-
ប្រធានាធិបតីហ្វីលីពីន Duterte ឱ្យជម្រើសប្រជាជនរវាង ចាក់វ៉ាក់សាំង ឬចូលគុក?

លោកបានព្រមានថានឹងដាក់គុកជនណាដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ខណៈមន្ដ្រីសុខាភិបាលរបស់ខ្លួនបានបញ្ជាក់យ៉ាងផ្ទុយស្រឡះថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាម Nikkei Asia នាថ្ងៃទី២២ មិថុនា។ ហ្វីលីពីនកំពុងប្រឈមនឹងការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ១៩ ដែលមានករណីឆ្លងសរុបជាង ១.៣លាននាក់ និងករណីស្លាប់ជាង ២៣.០០០នាក់។ ប្រភព៖ Nikkei Asia
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១២នាក់ និងជាសះស្បើយចំនួន ១២នាក់ នៅខេត្តត្បូងឃ្មុំ

-
អាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើរុស្ស៊ី ដោយវ៉ាស៊ីនតោនបានចោទប្រកាន់ថាទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយនៃការព្យាយាមបំពុលសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny

អាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើរុស្ស៊ី ដោយវ៉ាស៊ីនតោនបានចោទប្រកាន់ថាទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយនៃការព្យាយាមបំពុលសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ប្រាប់ CNN ថ្ងៃច័ន្ទ។ ការប្រកាសពីទណ្ឌកម្មខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Biden និង Putin បានជួបពិភាក្សាគ្នានៅឯទីក្រុងហ្សឺណែវកាលពីសប្ដាហ៍មុន។ លោក Navalny ត្រូវបានគេព្យាយាមបំពុលសម្លាប់ ដោយប្រើប្រាស់សារធាតុគីមី Novichok កាលពីថ្ងៃទី២០ សីហា ២០២០។ ក្រោយមកលោកត្រូវបានដឹកតាមយន្តហោះ ដើម្បីទៅសង្គ្រោះបន្ទាន់នៅប្រទេសអាល្លឺម៉ង់ ទើបរួចផុតពីសេចក្ដីស្លាប់។ រុស្ស៊ីបានច្រានចោលជាច្រើនដង ចំពោះការចោទប្រកាន់ពីអាមេរិក និងសហភាពអឺរ៉ុប ថាខ្លួនជាអ្នកស្ថិតនៅពីក្រោយការបំពុលនេះ ប៉ុន្តែអាមេរិក និងអឺរ៉ុបមិនដែលបានស្តាប់តាមការបកស្រាយនេះឡើយ។ ប្រភព៖ Politico360KH
-
👉🏽 សូមទស្សនាកិច្ចប្រជុំ Zoom ទាំងស្រុងដែលជ្រកក្រោមរូបភាពស្រឡាញ់បរិស្ថាន តែតាមពិតជាផែនការក្បត់ជាតិ ញុះញង់ប្រជាជនឱ្យស្អប់ខ្ពើមមេដឹកនាំខ្លួនឯង

-
ប្រទេសក្រីក្រមិនត្រូវការរបាយការណ៍ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីបញ្ជាក់ប្រាប់ពួកគេពីចំណុចខ្សោយរបស់ពួកគេទេ

ពួកគេត្រូវការលុយរាប់លានដុល្លារទាំងនោះក្នុងទម្រង់ជាអាហារូបករណ៍ និងការសិក្សាអប់រំ ដែលអាចផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋ ដើម្បីទទួលបានការងារធ្វើសមរម្យ។ ពួកគេត្រូវការលុយរាប់លានដុល្លារទាំងនោះក្នុងទម្រង់ជាផ្លូវ ជាស្ពាន មន្ទីរពេទ្យ សម្ភារៈ និងបរិក្ខារពេទ្យ រោងចក្រផលិតអគ្គិសនី ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ជាការវិនិយោគ ជារោងចក្រ និងជាទីផ្សារដែលទទួលទិញផលិតផលរបស់ពួកគេ។ ពួកគេត្រូវការអ្វីៗទាំងឡាយដែលប្រទេសទាំងអស់ត្រូវការចាំបាច់ដើម្បីដំណើរការសេដ្ឋកិច្ច និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន។ ✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមចេញផ្សាយលើកាសែតភ្នំពេញប៉ុស្តិ៍ ២២ មិថុនា ២០២១
-
ភស្តុតាងដែលក្រុមស្រលាញ់ធម្មជាតិខុសច្បាប់ ប្រមាថព្រះមហាក្សត្រខ្មែរ
