-
តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង 🇰🇭

-
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា

ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់ឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឬក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រងប្រកបដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បីជាឧត្តមប្រយោជន៍ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗរូប។ សិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាសបេស្តុស (Asbestos) ក្នុងវិស័យសំណង់ ២៧ មករា ២០២៥ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៦ មករា

-
សូមអរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋ

-
អាមេរិក ដែលជាអ្នកបំពុលប្លាស្ទិកធំជាងគេលើពិភពលោក ធ្វើការកែច្នៃសំណល់ប្លាស្ទិកត្រឹមតែ ៥% ប៉ុណ្ណោះ

-
បឹងត្រពាំងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

-
លោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ស្វាគមន៍លោក ត្រាំ ដែលចង់ជួបខ្លួន

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបយុទ្ធសាស្ត្រ ពី សមុទ្រ ទៅ ដី កាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចំពេលលេចលឺដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ជួបមេដឹកនាំខ្លួនម្តងទៀត។ ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងក្រោម ការដឹកនាំ របស់ មេដឹកនាំ កំពូល លោក គីម ជុងអ៊ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចំពចំពេលមានការបង្កហេតុផ្នែកយោធា ដោយ អាមេរិក និង កូរ៉េខាងត្បូង ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ បើតាមសេចក្តីរាយការណ៍ខាងលើ ការបាញ់សាកល្បងនេះ គឺជាប្រភេទមីស៊ីលគ្រូសយុទ្ធសាស្ត្រ ដោយវាបានវាយប្រហារចំគោលដៅដែលបានកំណត់ទុកជាមុន បន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបចម្ងាយ ១,៥០០គីឡូម៉ែត្រ និងរាងជាប្រាំបីក្នុងរយៈពេលពី ៧,៥០៧ទៅ៧,៥១១វិនាទី ហើយគ្មានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខនៃប្រទេសជិតខាងនោះទេ។ ការបាញ់សាកល្បងមីស៊ីសចុងក្រោយនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសអាមេរិក និងកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធដែនអាកាសរួមគ្នា និងសមយុទ្ធបាញ់គ្រាប់ពិតនៅដើមខែនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
យើងនឹងបន្តគិតគូរពីបញ្ហាទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជូនប្រជាកសិករ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ

-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស

-
របាយការណ៍នៅថ្ងៃទី២៥ មករា
