Category: One-Minute

  • គោលការណ៍ទាំង ៦ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យ​ពាណិជ្ជកម្ម និងការកសាងភាពធន់

    គោលការណ៍ទាំង ៦ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យ​ពាណិជ្ជកម្ម និងការកសាងភាពធន់
  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ឧស្សាហកម្មទេសចរណ៍នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្តកែប

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ឧស្សាហកម្មទេសចរណ៍នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្តកែប

    ការប្រាស្រ័យទាក់ទងជាមួយអាជីវករដែលមានបទពិសោធន៍ចាស់-ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀតនូវតម្រូវការ​របស់ភ្ញៀវ​ទេសចរក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួល​​​​​​​ដល់ប្រជាជនដែលមានទីលំនៅក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមក​ទស្សនា​កំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។ #ams1minute

  • យោងតាម ​​US News and World Report មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

    យោងតាម ​​US News and World Report មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

    ជាច្រើនដែលជាប់ក្នុងតារាងជាប្រទេសដែលមានតម្លៃរស់នៅសមរម្យបំផុតលើពិភពលោក។ កម្ពុជា ថៃ វៀតណាម ហ្វីលីពីន​ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាប្រទេសសមាជិកអាស៊ានដែលជាប់ក្នុងបញ្ជី – SEA Infographics #ams1minute

  • ពើងជ្រួញ ភ្នំគូលែន ខេត្តសៀមរាប

    ពើងជ្រួញ ភ្នំគូលែន ខេត្តសៀមរាប
  • កោះហាលត្រី ខេត្តកែប

    កោះហាលត្រី ខេត្តកែប

    📷 Gazetteប្រជាជន #ams1minute

  • នេប៉ាល់ដំឡើងថ្លៃឡើងភ្នំ Everest ដល់ ១៥,០០០ដុល្លារ

    នេប៉ាល់ដំឡើងថ្លៃឡើងភ្នំ Everest ដល់ ១៥,០០០ដុល្លារ

    កដ្ឋមណ្ឌូ ៖ រដ្ឋាភិបាលនេប៉ាល់នឹងដំឡើងថ្លៃឡើងភ្នំ Everest ចំនួន ៣៦ភាគរយបន្ថែមទៀត ធ្វើឱ្យភ្នំខ្ពស់ជាងគេលើពិភពលោកមួយនេះ ក្លាយជាទីតាំងឡើងភ្នំដ៏ថ្លៃបំផុតជាលើកដំបូងក្នុងពេលជិតមួយទសវត្សរ៍ចុងក្រោយ។ អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍នេប៉ាល់ លោក Narayan Prasad Regmi បានគូសបញ្ជាក់ថា តម្លៃឡើងភ្នំ Everest នឹងកើនឡើងចំនួន ៣៦ភាគរយ ពោលគឺពី ១១,០០០ដុល្លារដល់១៥,០០០ដុល្លារ។ លោក Regmi បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងថ្លៃថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការដំឡើងថ្លៃនេះទៀតសោត ក៏ជាផ្នែកមួយនៃការកាត់បន្ថយចំនួនអ្នកឡើងផងដែរ ដោយសារតែកន្លងមក មានអ្នកឡើងប្រមាណ ៣០០នាក់ជារៀងរាល់ឆ្នាំ។ អ្នកឡើងភ្នំ Everest ទាំងអស់ ត្រូវបានណែនាំឱ្យរក្សាទុកលាមកនៅជាមួយខ្លួន ខណៈដែលរដ្ឋាភិបាលនេប៉ាល់ព្យាយាមដោះស្រាយបញ្ហាបំពុលបរិស្ថាន។ យ៉ាងណា ការដំឡើងតម្លៃដ៏ខ្ពស់នេះ ក៏មានករណីលើកលែងដែរ ពោលគឺអនុវត្តសម្រាប់តែរដូវសំបូរភ្ញៀវ ដែលនៅចន្លោះខែមេសា និងខែឧសភា។ សម្រាប់រដូវខ្សត់ភ្ញៀវ គឺនៅចន្លោះខែកញ្ញា និងខែវិច្ឆិកា រួមទាំងរដូវស្ទើរតែគ្មានភ្ញៀវពីខែធ្នូ ដល់ខែកុម្ភៈ ក៏នឹងត្រូវដំឡើងថ្លៃចំនួន ៣៦ភាគរយ ដល់៧,៥០០ដុល្លារ និង៣,៧៥០ដុល្លារ។ កំពូលភ្នំ Everest ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថា ជា…

  • ស្លាប់ស្ត្រីកងទ័ពអាកាសតៃវ៉ាន់ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះចម្បាំង

    ស្លាប់ស្ត្រីកងទ័ពអាកាសតៃវ៉ាន់ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះចម្បាំង

    តៃប៉ិ ៖ បញ្ជាការដ្ឋានកងទ័ពអាកាសតៃវ៉ាន់ បានរាយការណ៍ថា មន្ត្រីកងទ័ពអាកាសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនយន្តហោះចម្បាំងមួយគ្រឿង កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។ គ្រោះថ្នាក់នេះបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Chuan Kang នៃទីក្រុង Taichung។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយថា យន្តហោះមួយគ្រឿងនោះ គឺជាយន្តហោះការពារជាតិផលិតក្នុងស្រុក។ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា មន្ត្រីជាស្ត្រីរូបនេះកំពុងធ្វើការត្រួតពិនិត្យជាប្រចាំលើយន្តហោះចម្បាំងដែលទើបចុះចត មុនពេលបិទម៉ាស៊ីន។ អាជ្ញាធរតៃវ៉ាន់បន្ថែមថា ដោយ “មូលហេតុមិនច្បាស់លាស់” មន្រ្តីរូបនេះត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនខាងស្តាំនៃយន្តហោះនោះ។ ភ្លាមៗ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែក្រោយមកត្រូវបានប្រកាសថា បានស្លាប់។ កងទ័ពអាកាសតៃវ៉ាន់បានឱ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ហើយថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបែបនេះកុំឱ្យកើតឡើងម្តងទៀត៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

  • ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024

    ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024

     ភ្នំពេញ ៖ ធនាគារ ព្រីនស៍ មានក្តីសោមនស្សរីករាយ ដែលទទួលបានការទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024″គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ កម្មវិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងប្រគល់ដោយផ្ទាល់ដោយឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជា។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបង្កើនអានុភាពដល់អាជីវកម្ម និងបុគ្គលផងដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ ព្រីនស៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុទៅក្នុងកម្មវិធីឥណទានដែលមានការធានា។ កម្មវិធីទាំងនេះអាចឱ្យអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ទទួលបានឥណទានស្របទៅតាមតម្រូវការរបស់ពួកគេ។ តាំងពីចាប់ដៃគូសហការជាមួយគ្នាក្នុងឆ្នាំ2023 ភាគីទាំងពីរបានធ្វើការរួមគ្នាជាច្រើន ដើម្បីជំរុញដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចប្រកបដោយចីរភាពទូទាំងប្រទេសកម្ពុជា។ ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេស និងត្រូវជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ផងដែរ។ តាមរយៈការផ្តល់ឥណទានដល់អាជីវកម្ម ដែលមានទ្រព្យធានា ធនាគារ ព្រីនស៍ បានផ្តល់អានុភាពដល់សហគ្រិនក្នុងស្រុក ជាពិសេសសហគ្រិនស្ត្រី ដើម្បីអាចពង្រីកអាជីរកម្មរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កម្មវីធីធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា  បានអនុញ្ញាតឲ្យធនាគារជាដៃគូអាចពង្រីកលទ្ធភាពរបស់ខ្លួនបន្ថែម…

  • Trump បង្ហើបគម្រោងជួប Kim Jong Un ជាថ្មី

    Trump បង្ហើបគម្រោងជួប Kim Jong Un ជាថ្មី

    បរទេស៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលទើបឡើងកាន់តំណែង បាននិយាយបង្ហើបអំពីគម្រោង អាចជួបតទល់នឹងលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ជាថ្មីទៀត ក្នុងអាណត្តិទី២ របស់លោក ដោយគេដឹងថា ពួកលោកធ្លាប់បានជួបគ្នាដ៏កម្រ ចំនួន៣លើករួចមកហើយ អំឡុងអាណត្តិដំបូង របស់លោក Trump។ ក្នុងបទសម្ភាសន៍មួយ ជាមួយ Fox News ដែលបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ លោក Donald Trump បាននិយាយថា លោកនឹងទាក់ទង ទៅកាន់លោក Kim Jong Un ម្តងទៀត ពេលឆ្លើយតបនឹងសំណួរ លើបញ្ហាកូរ៉េខាងជើង។ លោក Trump ថែមទាំងនិយាយថា លោក Kim ចូលចិត្ត រូបលោក ទៀតផង ហើយ លោក Trump ក៏បានសរសើរ លោក Kim Jong…

  • រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

    រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

    (ភ្នំពេញ)៖ កម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី១ គឺ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តី សម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុង គោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញ ដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២…