-
របាយការណ៍នៅថ្ងៃទី២២ មករា

-
យុវជនកម្ពុជា មានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជន នៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះ ដោយសារសង្គ្រាម

-
ការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន ក្នុងការរួមគិត ក្នុងដំណើរកសាង

និងអភិវឌ្ឍមាតុភូមិកម្ពុជា របស់យើង ឱ្យបានរៀបរយ ខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ លើកត្តាសុខសន្តិភាពជាលក្ខខណ្ឌមូលដ្ឋានដែលមាននាពេលបច្ចុប្បន្ន សូមបន្តគាំទ្រដល់ការគិតគូរពង្រឹងសុវត្ថិភាព សុខុមាលភាព រួមមាន បញ្ហាសំណល់រឹង-រាវ អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ បន្តថែទាំ និងពង្រឹងគុណភាពសេវាកម្មចាំបាច់ មានជាអាទិ៍ ទីកន្លែងស្នាក់នៅក្នុងតម្លៃសមរម្យ ម្ហូបអាហារប្រកបដោយឱជារសមានអនាម័យ សេវាអ៉ីនធើណេតល្អ ដោយចាត់ទុកកិច្ចការទាំងនេះ ជាការងារចាំបាច់ត្រូវគិតគូរបំពេញបន្ថែមជាប្រចាំ សំដៅលើកកម្ពស់ខឿនសេដ្ឋកិច្ចតាមតំបន់ឆ្នេរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជាគុណតម្លៃនៃការរៀបចំសង្គមទៅអនាគតមួយឆ្ពោះទៅមុខ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។ ពិធីប្រកាសនិងប្រគល់ជ័យលាភីកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ “កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” និងការប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ ២២ មករា ២០២៥ #ams1minute
-
អាមេរិក ជាអ្នកផ្តល់វិភាគទានធំបំផុតដល់អង្គការសុខភាពពិភពលោក( WHO)

ជាក់ស្ដែង អាមេរិកបានបរិច្ចាគទឹកប្រាក់ ១,២៨ពាន់លានដុល្លារ WHO សម្រាប់ឆ្នាំ២០២២-២៣។ ប្រទេសចិន បានផ្តល់វិភាគទានសរុបចំនួន ១៥៧ លានដុល្លារ ក្នុងអំឡុងពេលដូចគ្នានេះ ។ សម្រាប់ឆ្នាំ ២០២២-២៣ ថវិកាដែលបានអនុម័តសរុបរបស់ WHO មានចំនួន ១០,៤ ពាន់លានដុល្លារ ដែលមានន័យថាអាមេរិកបានរួមចំណែក ១២% នៃថវិកាសរុប – Statista #ams1minute
-
Trump បញ្ជាឱ្យបន្ថែមទ័ព ១,៥០០នាក់ ទៅព្រំដែនអាមេរិក-ម៉ិកស៊ិក

បរទេស ៖ អ្នកនាំពាក្យរបស់លោក Trump បាននិយាយ កាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ពង្រាយយោធា ចំនួន១,៥០០នាក់ បន្ថែមទៀត ទៅកាន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដែលជាផ្នែកមួយ នៃជំហានដ៏ច្របូកច្របល់ ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍។ សន្តិសុខព្រំដែនគឺជាអាទិភាពសំខាន់ សម្រាប់ប្រធានាធិបតី ដែលធ្លាប់បានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិកជាមួយម៉ិកស៊ិក នៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង។ ការបន្ថែមទាហាននេះ នឹងនាំឱ្យចំនួនទាហានសកម្មសរុប ដែលដាក់ពង្រាយ នៅទីនោះ កើនដល់ប្រហែល ៤,០០០នាក់ ។ លេខាធិការសារព័ត៌មាន អ្នកនាង Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «ប្រធានាធិបតី Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ សម្រាប់កងទ័ពបន្ថែម ១,៥០០នាក់ សម្រាប់ព្រំដែនភាគខាងត្បូង របស់សហរដ្ឋអាមេរិក»។ ទាហានបន្ថែមនោះ រួមមាន ទាហានជើងគោក ១,០០០នាក់ និង ទាហានម៉ារីន ៥០០នាក់ នេះបើតាម មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ប្រាប់អ្នកកាសែត នៅមន្ទីរបញ្ចកោណ។…
-
សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ

-
ហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ២០នាក់

ហ្សាកាតា ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ដីនៅក្នុងតំបន់នៃខេត្តជ្វាភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB)។ កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្ស ៣នាក់ទៀតត្រូវបានរកឃើញដោយក្រុមសង្គ្រោះដែលគាំទ្រដោយប៉ូលិស និងយោធា។ ប្រធានទីភ្នាក់ងារ BNPB លោក Suharyanto ដែលបានទៅទស្សនាទីតាំងកើតហេតុ បាននិយាយថា មនុស្ស ៧នាក់នៅតែបាត់ខ្លួន និង ១៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះមហន្តរាយនេះ។ បច្ចុប្បន្នប្រជាជនជាង ១០០នាក់កំពុងជ្រកកោនក្នុងជម្រកបណ្ដោះអាសន្ន ខណៈដែលការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុង Pekalongan ដែលជាទីក្រុងធំនៃខេត្តនេះ បានបង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ឥណ្ឌូនេស៊ី តែងតែជួបប្រទះនឹងគ្រោះមហន្តរាយឧតុនិយមក្នុងរដូវវស្សា។ តួយ៉ាង កាលពីខែវិច្ឆិកាកន្លងទៅ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ បានព្រមានថា ប្រទេសឥណ្ឌូនេស៊ីបានឈានចូលរដូវវស្សាហើយ ដោយកម្រិតទឹកភ្លៀងរំពឹងថា នឹងកើនឡើងពី ២០ភាគរយ ទៅ ៤០ភាគរយ ដោយសារតែបាតុភូតអាកាសធាតុ La Nina ខ្សោយ ដែលជាធម្មតានាំមកនូវលក្ខខណ្ឌអាកាសធាតុសើម៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
អត្ថប្រយោជន៍សំខាន់ទាំង៨ នៃការអាន 📕📖📚

-
គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មករា ២០២៥

១. ខេត្តមណ្ឌលគីរី នឹងមានរោងចក្រអគ្គិសនី ដោយថាមពលខ្យល់ នៅឆ្នាំ២០២៦ – AMS Economy ២. រថយន្ដដំឡើងក្នុងស្រុក ឈានដល់ជាង ៣ ៤០០គ្រឿង ក្នុងឆ្នាំ២០២៤ – AMS Economy ៣. ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ៣៦% – FN ៤. មេធំ TikTok គ្រោងចាយលុយ ១២ពាន់លានដុល្លារលើបន្ទះឈីប AI ក្នុងឆ្នាំនេះ – AFP ៥. ប្រមុខ UN អំពាវនាវឱ្យអ៉ីរ៉ង់បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា – Reuters #ams1minute