Category: One-Minute

  • ៥ឆ្នាំទៀត ពិភពលោកអាចមានមហាសេដ្ឋីទ្រីលានដុល្លារ ៥នាក់

    ៥ឆ្នាំទៀត ពិភពលោកអាចមានមហាសេដ្ឋីទ្រីលានដុល្លារ ៥នាក់

    បរទេស៖ ពិភពលោកអាចនឹងមានមហាសេដ្ឋី ដែលមានទ្រព្យទ្រីលានដុល្លារ  ឬ ពាន់ពាន់លានដុល្លារ ចំនួន៥នាក់ នៅទស្សវត្សរ៍ក្រោយ ឬ ៥ឆ្នាំទៀត លឿនជាងការព្យាករណ៍ពីមុន ដែលថា អាចមានត្រឹម តែម្នាក់ នេះបើតាមរបាយការណ៍ ស្តីពីវិសមភាពរបស់អង្គការ Oxfam មានមូលដ្ឋាន នៅអង់គ្លេស ចេញផ្សាយដោយកាសែត VNexpress ក្នុងសប្តាហ៍នេះ។ របាយការណ៍ចុងក្រោយ របស់អង្គការអន្តរជាតិ Oxfam បានឲ្យដឹងថា ខ្លួនបានបង្កើនការព្យាករណ៍នេះ គឺដោយសារតែមើលឃើញពីការប្រមូលផ្តុំអំណាចផ្តាច់មុខ របស់មហាសេដ្ឋីនានា កាន់តែមានឥទ្ធិពល លើឧស្សាហកម្ម និង មតិសាធារណៈ។ របាយការណ៍របស់ Oxfam ក៏បានចង្អុលបង្ហាញថា គ្រាន់តែឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានកើនឡើងចំនួន២ទ្រីលានដុល្លារ ដែលស្មើនឹងប្រហែល ៥.៧ពាន់លានដុល្លារ ក្នុងមួយថ្ងៃ លឿនជាងឆ្នាំ២០២៣ ដល់ទៅ ៣ដង។ Oxfam បានចេញផ្សាយរបាយការណ៍ក៏ ដើម្បីជំរុញដល់រដ្ឋាភិបាលនានា ចាត់វិធានការ ដើម្បីកាត់បន្ថយវិសមភាពខ្លាំងពេក រវាងអ្នកមាននិងអ្នកក្រ ក្នុងនោះ អង្គការ Oxfam បានណែនាំផងដែរថា គោលនយោបាយពន្ធជាសកល គួរតែស្ថិតនៅក្រោមអនុសញ្ញាពន្ធថ្មី…

  • ក្រសួងធនធានទឹកប្រកាសពីបាតុភូតចុះអ័ព្ទកើតឡើង ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរតាមដងផ្លូវរបស់ពលរដ្ឋកម្ពុជា

    ក្រសួងធនធានទឹកប្រកាសពីបាតុភូតចុះអ័ព្ទកើតឡើង ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរតាមដងផ្លូវរបស់ពលរដ្ឋកម្ពុជា

    (ភ្នំពេញ)៖ កម្ពុជា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង រយៈពេល ៩ថ្ងៃ នៃចុងខែមករានេះ ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរខ្លះៗរបស់ពលរដ្ឋក្នុងពេលធ្វើចរាចរណ៍តាមដងផ្លូវ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២២ មករានេះ បានបញ្ជាក់ថា កម្ពុជានឹងមានធាតុអាកាសចុះអ័ព្ទ ដែលនឹងកើតឡើងរវាងពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ។ បាតុភូតនេះ នឹងកើតមានចាប់ពីម៉ោង ២យប់ រហូតដល់ម៉ោង ៧ព្រឹក ។ ក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា «បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឲ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើដំណើរចរាចរណ៍ ។» នៅទន្ទឹមនឹងបាតុភូតចុះអ័ព្ទនេះកើតឡើង ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕ អត្ថបទ ៖ គង់ សុផុលរូបភាព…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប

    (កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប ជាមួយនឹងការចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកែប មានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេស អាចចាត់ទុកខេត្តកែប ជាផ្ទះរបស់ខ្លួនផងដែរ។ នេះជាប្រសាសន៍ថ្លែងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធ ស្នាដៃសិល្បៈរូបសំណាកផ្កាថ្ម ក្នុងគម្រោងឆ្នេរសមុទ្រគំរូ របស់រីសតថ្ងៃបាំងឆ័ត្រ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅខេត្តកែប ។ លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានអោយដឹងថា អាណាចក្រផ្កាថ្មមានកម្ពស់ ៥,៧ ម៉ែត្ររចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត នៃបរិស្ថានឆ្នេរសមុទ្រ ដែលបង្ហាញពីតម្រូវការចាំបាច់ សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះ រំលេចឱ្យឃើញ ពីការទទួលខុសត្រូវក្នុងការការពារ ធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែប សម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថា អាណាចក្រផ្កាថ្ម…

  • ឯកឧត្ដម គួច ចំរើន ចុះពិនិត្យ និងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម

    ឯកឧត្ដម គួច ចំរើន ចុះពិនិត្យ និងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម

    (ខេត្តកណ្ដាល)៖ ផ្ទៃដីស្រូវប្រាំងប្រមាណជា ២០០៧ហិចតា ក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង បានចុះពិនិត្យ និងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងក្រុមការងារ បានចុះធ្វើការពិនិត្យ គ្រឿងចក្រចូលទៅស្តារលើទីតាំងប្រភពទឹកអូរអណ្តូង ត្រូវបូមសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ព្រមទាំងជួបជាមួយតំណាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ ស្នើសុំចំពោះទឹកដែលស្តុកទុក សម្រាប់ប្រើប្រាស់ក្នុងព្រលាន ដើម្បីធ្វើការបង្ហូរចូលទៅក្នុងបឹងប្រាំរយ អាចឱ្យបងប្អូនប្រជាពលរដ្ឋ យកទឹកពីបឹងនេះយកទៅប្រើប្រាស់បាន។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ក្នុងវស្សានេះពីព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើតែម្តង…

  • ក្រសួងបរិស្ថាន សហការជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តនៃអង្គការ Yeryuzu Doktorlari នៃប្រទេសតួគីយេ រៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដោយឥតគិតថ្លៃ

    ក្រសួងបរិស្ថាន សហការជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តនៃអង្គការ Yeryuzu Doktorlari នៃប្រទេសតួគីយេ រៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដោយឥតគិតថ្លៃ

    (ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃអង្គការ Yeryuzu Doktorlari នៃប្រទេសតួគីយេ ចំនួន១០នាក់ ក្នុងនោះគ្រូពេទ្យនារីចំនួន៦នាក់ ដឹកនាំដោយលោកស្រី Zeynep Tarhan ដែលជាប្រធានគណៈប្រតិភូ រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរចំនួន១១នាក់ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បានរៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានចំនួន ៧២៨នាក់ ក្នុងនោះស្រ្តីចំនួន ៤០៥នាក់ មកពីឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការគ្នារៀបចំកម្មវិធីនាថ្ងៃនេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយកចិត្តទុកដាក់ខ្ពស់លើកលើកកម្ពស់ការសិក្សាអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសុខភាពសាធារណៈ តាមរយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាល រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់ទិសទីដើម្បីធានាដល់ការបម្រើសេវាកម្មព្យាបាលប្រជាពលរដ្ឋគ្រប់រូប…

  • មន្រ្តីអ្នកនាំពាក្យ ក្រសួងកសិកម្ម ចុះពិនិត្យស្រែប្រាំង ដែលទទួលរងខ្វះខាតទឹក និងស្រែមាន សត្វល្អិតបំផ្លាញនៅខេត្តក្រចេះ

    មន្រ្តីអ្នកនាំពាក្យ ក្រសួងកសិកម្ម ចុះពិនិត្យស្រែប្រាំង ដែលទទួលរងខ្វះខាតទឹក និងស្រែមាន សត្វល្អិតបំផ្លាញនៅខេត្តក្រចេះ

    (ភ្នំពេញ)៖លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យមើល ស្រែប្រាំងដែលខ្វះខាតទឹក ហើយកំពុងទទួលការអន្តរាគមន៍បូមទឹកសង្គ្រោះស្រែ និងពិនិត្យមើលស្រែមួយចំនួនដែលមានបញ្ហាសត្វល្អិតបំផ្លាញ។ ក្នុងដំណើរចុះពិនិត្យស្រែប្រាំងដែលធ្វើឡើងដោយ លោកជំទាវ អនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញនេះដែរ បានជួបប្រជាកសិករម្ចាស់ ស្រែ ដោយក្នុងនេះបានចុះពិនិត្យស្រែប្រាំង ដែលទទួលរងការខ្វះខាតទឹក និងពិនិត្យមើលស្រែជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញ នៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងពិធីនេះដែរ លោកជំទាវ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១០០នាក់ ជាមួយនឹងនាំយកថវិការបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។ គួរបញ្ជាក់ថា ក្នុងដំណើរបេសកកម្មនោះតាមរយៈការពិនិត្យពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្ត ស្រែមួយចំនួនកំពុងរងការយាយីពីដង្កូវរមូរស្លឹក និងមមាចត្នោត។ ដោយមន្រ្តីជំនាញបានពន្យល់ទៅបងប្អូនប្រជាកសិករម្ចាស់ស្រែ ពីវិធីកម្ចាត់សត្វល្អិតចង្រៃ និងវិធីសាស្រ្តនៃការព្យាបាលជំងឺដែលកំពុងកើតឡើងទាំងនេះ ។ ក្នុងពិធីនេះដែរ លោកជំទាវ អ៊ឹម រចនា បានណែនាំ និង ផ្តល់អនុសាសន៍ដល់ប្រជាកសិករបន្តការតាមដានមើលថែស្រែជាប្រចាំ សហការណ៍ផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យលទ្ធភាពដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕ ដោយ ៖ ម៉ាដេប៉ូ

  • អង្គការណាសាទទួលបានសមាជិកថ្មីក្នុងបេសសកម្មរុករកឋានព្រះចន្ទ

    អង្គការណាសាទទួលបានសមាជិកថ្មីក្នុងបេសសកម្មរុករកឋានព្រះចន្ទ

    ហែលស៊ិនគី ៖ បេសសកម្ម Artemis ទើបតែទទួលបានសមាជិកទី ៥៣ ប្រការនេះនឹងជួយរុញច្រានកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ NASA ដើម្បីបង្កើតការរុករកអវកាសអន្តរជាតិដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ប្រទេសហ្វាំងឡង់បានចូលរួមជាមួយបេសសកម្ម Artemis របស់អង្គការ NASA នៅថ្ងៃទី២១ ខែមករា នៅក្នុងពិធីចុះហត្ថលេខាមួយ ដែលធ្វើឡើងនៅខាងក្រៅសិក្ខាសាលាផ្កាយរណបរដូវរងាឆ្នាំ ២០២៥ នៅទីក្រុង Espoo ប្រទេសហ្វាំងឡង់។ ការចុះហត្ថលេខានេះធ្វើឱ្យហ្វាំងឡង់ក្លាយជាប្រទេសចុងក្រោយគេ ដែលចូលរួមជាមួយបេសសកម្មរុករកអវកាសប្រកបដោយសុវត្ថិភាព និងប្រកបដោយការទទួលខុសត្រូវរួម ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ NASA។ កម្មវិធី Artemis ត្រូវបានប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៧ ក្រោមផ្នែកនៃគម្រោងរបស់ NASA ក្នុងបង្កើតវត្តមានយូរអង្វែងនៅលើឋានព្រះចន្ទ ហើយអនុវត្តមេរៀន ដែលទទួលបាននៅទីនោះ សម្រាប់បេសកកម្មនាពេលអនាគត ដើម្បីឆ្ពោះទៅកាន់ភពអង្គារថែមទៀត។ បេសកកម្មដំបូងបង្អស់នៃកម្មវិធី Artemis ហៅថា Artemis-1 ដែលជាការធ្វើតេស្តហោះហើរយានអវកាស ដោយពុំមានផ្ទុកមនុស្សឆ្ពោះទៅ និងត្រឡប់មកពីឋានព្រះចន្ទបានប្រព្រឹត្តទៅកាលពីឆ្នាំ២០២២ ក្រោយពន្យារពេលអស់ប៉ុន្មានលើក។ ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានឱ្យដឹងថា បេសកកម្ម Artemis-2 ដែលគ្រោងបញ្ជូនអវកាសយានិកមួយក្រុមទៅកាន់ឋានព្រះចន្ទ…

  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ៣ ជះលុយ ៥០០ ពាន់លានដុល្លារវិនិយោគលើ AI

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ៣ ជះលុយ ៥០០ ពាន់លានដុល្លារវិនិយោគលើ AI

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៣ របស់សហរដ្ឋអាមេរិក មានដូចជា SoftBank, OpenAI និង Oracle បានប្រកាសរួមគ្នាពីការបោះទុនវិនិយោគដ៏ធំសម្បើមរហូតដល់ ៥០០ពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅសហរដ្ឋអាមេរិក។ នាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son, នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និង នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោក Larry Ellison បានចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន នៅក្នុងពិធីប្រកាសចាប់ផ្តើមផែនការដ៏ធំនេះ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នេះ ក្រុមហ៊ុន OpenAI, SoftBank និង Oracle មានផែនការបោះទុនរួមគ្នាបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Stargate ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ជាមួយនឹងការសន្យាបោះទុនជំហានដំបូង ១០០ពាន់លានដុល្លារ ហើយបន្ទាប់មកនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ បើតាមការអះអាងរបស់លោក Donald…

  • ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃ ជាមួយ Emirates

    ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃ ជាមួយ Emirates

    ភ្នំពេញ ៖ ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត។ ក្រុមហ៊ុន Emirates ថ្មីៗនេះបានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជា តាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។ ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ អ្នកដំណើរដែលបានទិញសំបុត្រទាំងទៅ និង ត្រឡប់មកវិញជាមួយក្រុមហ៊ុន Emirates ចំពោះ ប្រភេទកៅអី First Class ឬ Business Class ទៅកាន់ទីក្រុងឌូបៃ នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis។ អតិថិជនដែលធ្វើដំណើរជាមួយ សំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបាន ការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរ ជើងទាំង ទៅ និង ត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ…

  • វៀតណាមបារម្ភពីករណីចោរលួច នៅលើយន្តហោះ

    វៀតណាមបារម្ភពីករណីចោរលួច នៅលើយន្តហោះ

    ហាណូយ៖ វៀតណាម កំពុងបារម្ភលើករណីអំពើចោរកម្ម នៅលើយន្តហោះ ប៉ះពាល់ជាអវិជ្ជមាន ទាំងសិទ្ធិអ្នកដំណើរ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍ នេះបើតាមការចុះផ្សាយ របស់កាសែត VNexpress កាលពីអង្គារ។ ការព្រួយបារម្ភចំពោះរឿងចោរកម្មនេះ បានកើតមានឡើង ក្រោយពេលដែលវៀតណាមបានឃើញពីការកើនឡើង ដ៏គួរឱ្យកត់សម្គាល់ លើការលួចដែលប្រព្រឹត្តដោយអ្នកដំណើរ នៅលើជើងហោះហើរ ចាកចេញពី ឬ ទៅដល់អាកាសយានដ្ឋានអន្តរជាតិវៀតណាម ក្នុងនោះ ដោយមានឧក្រិដ្ឋជន ៣៣នាក់ ប្រព្រឹត្តអំពើចោរកម្ម ចំនួន៣០លើក ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤ នេះបើតាមក្រសួងសន្តិសុខសាធារណៈ។ ក្រសួងអះអាងថា ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណបានទាំងនេះ ភាគច្រើន គឺតែងតែពាក់ព័ន្ធនឹងក្រុមរៀបចំប្រតិបត្តិការលួច មានផែនការច្បាស់លាស់ ទុកជាមុន។ ក្រសួងបាននិយាយថា ជាធម្មតា ជនល្មើស គឺជាជនបរទេស ដែលតែងតែធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេសវៀតណាម ពេលខ្លះ ប្តូរជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិ ក៏ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ផ្សេងៗគ្នា។ ឧក្រិដ្ឋជនទាំងនេះ មានទំនោរទិញសំបុត្រ នៅនាទីចុងក្រោយ ជៀសវាងឥវ៉ាន់របស់ពួកគេ ត្រូវបានត្រួតពិនិត្យ និង…