Category: One-Minute

  • Paetongtarn នឹងទៅចិន ស្តារទំនុកចិត្តទេសចរណ៍

    Paetongtarn នឹងទៅចិន ស្តារទំនុកចិត្តទេសចរណ៍

    បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាដើមខែក្រោយនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងកសាងទំនុកចិត្តឡើងវិញ ក្នុងចំណោមភ្ញៀវទេសចរចិន នេះបើតាមកាសែត The Nation។ ប្រភពបានចុះផ្សាយ នៅថ្ងៃពុធនេះថា របៀបវារៈរបស់លោកស្រី Paetongtarn រួមមាន ទាំងកិច្ចប្រជុំកម្រិតខ្ពស់ ជាមួយមន្ត្រីចិន ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ មុនពេលចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងា ឆ្នាំ២០២៥ នៅទីក្រុង ហាប៊ីន នៅថ្ងៃទី ៧ ខែកុម្ភៈ ផងដែរ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើង ក្នុងពេលដែលប្រទេសថៃ កំពុងដោះស្រាយបញ្ហា ជាមួយនឹងការព្រួយបារម្ភ អំពីជនជាតិចិន ដែលត្រូវបានបញ្ឆោត ដោយក្រុមជនខិលខូច តាមរយៈការហៅទូរស័ព្ទ និងបានទាក់ទាញ ឱ្យធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបញ្ហាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ប្រទេសថៃ ក្នុងចំណោមអ្នកទេសចរចិន ជាលើកដំបូង នេះបើតាម The Nation ដដែល។ បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍…

  • ក្រសួងរៀបចំដែនដី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម

    ក្រសួងរៀបចំដែនដី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម

    ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តកែបមានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេសអាចចាត់ទុកខេត្តកែបជាផ្ទះរបស់ខ្លួនផងដែរ។ ពិធីបើកសម្ពោធស្នាដៃសិល្បៈរូបសំណាកផ្កាថ្ម ក្នុងគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ ២២ មករា ២០២៥ #ams1minute

  • ស្រូវប្រាំងជា​ង ១០០ហិ នៅក្នុងខេត្តក្រចេះ ដែលប្រឈមនឹងការ​ក្រៀម​ស្វិត ត្រូវបានជួយ​សង្គ្រោះ

    ស្រូវប្រាំងជា​ង ១០០ហិ នៅក្នុងខេត្តក្រចេះ ដែលប្រឈមនឹងការ​ក្រៀម​ស្វិត ត្រូវបានជួយ​សង្គ្រោះ

    (ខេត្តក្រចេះ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២២ មករា ២០២៥ បានដឹកនាំក្រុមការងារ អាជ្ញាស្រុកឆ្លូង និងអាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យសកម្មភាពក្នុងការអន្តរាគមន៍បូមទឹកបញ្ចូលស្រែ ដើម្បីជួយសង្គ្រោះ​ស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត នៅក្នុងរដូវរំហើយ​នេះ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។ យោងរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបង្ហាញ​ថា ប្រជាកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះ​ប្រមាណ ៤៨៣ហិកតា បានទទួលរងផលប៉ះពាល់ដោយសារ​គ្រោះ​រាំងស្ងួត។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងពេលចុះពិនិត្យស្រូវប្រាំងរបស់​ប្រជា​កសិករ បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរ​ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលបានសហការគ្នាឆ្លើយ​តបភ្លាមៗ ទៅនឹងសំណូមពររបស់ប្រជាកសិករដែលកំពុងជួប​ប្រទះ​បញ្ហា​កង្វះទឹកស្រោចស្រពស្រូវប្រាំង ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោម​ស្រូវប្រាំងសរុប មានស្រូវប្រាំងជាង ១០០ហិកតា ត្រូវបានបូមទឹកបញ្ជូនមក​សង្គ្រោះ បន្ទាប់ពីពេលថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត បានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ មករា…

  • ខេត្តកណ្តា​ល ប្រកាសការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ឆ្នាំ ជ្រើស​រើស​ជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

    ខេត្តកណ្តា​ល ប្រកាសការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ឆ្នាំ ជ្រើស​រើស​ជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

    (ខេត្តកណ្តាល)៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការ​ប្រកួត​កីឡាបាល់ទាត់យុវជនក្រោម ១៨ឆ្នាំ ជ្រើសរើសជើងឯកខេត្តកណ្តាល​ប្រចាំឆ្នាំ២០២៥ រយៈពេល ៥ ថ្ងៃ ដែលចាប់ពីថ្ងៃទី២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តិនៅតាមទីលានបាល់ទាត់ខេត្តវិទ្យាល័យនៅក្រុងតាខ្មៅដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមប្រចាំខេត្ត។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកខេត្ត​កណ្តាល​ប្រចាំឆ្នាំ២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ​ប្រភេទ​កីឡាបាល់ទាត់ នេះសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាកម្រិត​ថ្នាក់ជាតិទូទំាងប្រទេស។ លោកបានបន្តថាការប្រកួតកីឡាបាល់ទាត់នេះជាឱកាសមួយសម្រាប់កីឡាករសាកល្បងសមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈ​របស់​ខ្លួន។ព្រឹត្តិការណ៍កីឡានេះក៏បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាន សុខដុមនីយកម្មក្នុងសង្គមជាតិ ស្របពេល​ប្រទេស​កម្ពុជាយើង ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជន​អាស៊ី​ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ ការប្រកួតឆ្នាំមាន ១៤ ក្រុម គឺ ក្រុមបាល់ទាត់ យុវជនព្រែកត្នោត ក្រុមបាល់​ទាត់ តាខ្មៅសុ្រកយើង ក្រុមបាល់ទាត់ បក្សក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ សេរីភាព ក្រុមបាល់ទាត់យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ វិទ្យាល័យ​ជ័យវរ្ម័នទី…

  • សែនដកជើងធូប ជាជំនឿ ដ៏សំខាន់មួយរបស់ជនជាតិចិន មុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានមកដល់

    សែនដកជើងធូប ជាជំនឿ ដ៏សំខាន់មួយរបស់ជនជាតិចិន មុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានមកដល់

    (ភ្នំពេញ)៖ពិធីសែនដកជើងធូប​ ឬបុណ្យសែនអរគុណទេវតានាឆ្នាំនេះនឹងត្រូវ​ធ្វើ​ឡើង​ចំថ្ងៃព្រហស្បតិ៍ទី ២៣ ខែ ខែមករា ឆ្នាំ ២០២៥។ ដោយឡែកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនវិញ នាឆ្នាំនេះនឹងប្រារព្ធធ្វើឡើង​នៅ​ថ្ងៃទី ២៩,៣០ និង៣១ខែមករា ឆ្នាំ ២០២៥ ។ហើយសម្រាប់ថ្ងៃទី២៨ ខែ មករា គឺថ្ងៃសែនចូលឆ្នាំចិន។ ចំពោះទំនៀមទំលាប់សែនដកជើងធូបនេះ បើយោងតាមឯកសារស្រាវជ្រាវ​បានឱ្យដឹងថា គឺជាពិធីមួយដែលគេប្រារពពិធីសែនដើម្បី អរគុណ និងជូន​ដំណើរកុងម៉ា ទេវតាឱ្យត្រឡប់ទៅឋានសួគ៌វិញ។ សូមបញ្ជាក់ថាទំនៀមទម្លាប់មួយនេះត្រូវបានប្រជាជនចិត្ត ឬកូនខ្មែរ​សែ​ស្រ​ឡាយ​ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុន​សែន​ចូល​ឆ្នាំចិន ចន្លោះពី៥-៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈាន​ចូលមក​ដល់ ។ បើតាមជំនឿហើយនៅថ្ងៃនោះគេនឹងធ្វើការ ដក ជើងធូប គ្រប់កន្លែងដើម្បីដូរ​កំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើង​ពាន​ចេញ រួចប្តូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើង​ធូប​នេះទៀតសោ​តគេមានត្រណមមួយគឺនៅពេល​ដែលដកហើយ​បើជាជំនាង​ផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ា​វិញ​ទុក​បន្សល់ជើងធូបចាស់អោយបាន៣សរសៃ។ តាមជំនឿនេះដែរបានឱ្យដឹងថាក្នុងថ្ងៃសែនដកជើងធូបនេះគេចាំបាច់ត្រូវធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ាអោយស្អាតបាតព្រោះថាថ្ងៃនេះមិន​មាន​ការ​ប្រកែប្រកាន់ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែងឬជីដូនជីតា​ដែលបាន​ចែក​ឋានទៅនោះឡើយ។ប្រពៃណីសែនដកជើងធូបនេះដែរ​នឹងធ្វើឡើងក្នុងមួយ​ឆ្នាំ​ម្តង ហើយគេមិនហ៊ានរុះរើតាមនឹកឃើញនោះឡើយ។ បើតាមក្នុងក្បួនជំនឿរបស់ជនជាតិចិនដែរបានឱ្យដឹងថា ថ្ងៃសែនដកជើងធូប​ជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើង​តែ​ពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ។ក្រៅពីនេះចំពោះក្រោយ​ពីថ្ងៃ​សែនដកជើងធូបទៅ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន គេមិនចាំបាច់អុជធូប​នោះឡើយ…

  • ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត

    ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត

    🎥 នាំផ្លូវ #ams1minute

  • ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី

    ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី

    និងបំណងប្រាថ្នារួម ដែលធ្វើឱ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរសមុទ្ររាម បានពិគ្រោះយោបល់ និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឱ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។ ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ យើងបានរៀបចំចេញជាភូមិឋានក្សេមមក្សាន្ត ហើយខ្ញុំបានមកប្រគល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀតកំពុងបម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព។ ២១ មករា ២០២៥ #ams1minute

  • សម្តេចបវរធិបតី ណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា

    សម្តេចបវរធិបតី ណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា

    ពិគ្រោះយោបល់ជាមួយសាកលវិទ្យាល័យនានា ដើម្បីពិនិត្យលទ្ធភាព រៀប​ចំបង្កើត​មជ្ឈមណ្ឌលព័ត៌មានមួយសម្រាប់កិច្ចការស្រាវជ្រាវ និងចងក្រងទិន្ន័យនិក្ខេបបទរបស់និស្សិត និងទស្សនាវដ្ដីស្រាវជ្រាវ។ #ams1minute

  • យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាមត្តេយ្យ សាលារៀននានា

    យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាមត្តេយ្យ សាលារៀននានា

    ដើម្បីបង្កើតនូវបរិយាកាសល្អ បរិស្ថានស្អាត និងលម្ហសិក្សាមួយដល់កុមារតូច និងសិស្សសាលាទាំងនោះ។ យើងជឿជាក់ថា ការខិតខំប្រឹងប្រែងគិតគូររបស់យើងទាំងអស់គ្នា ដែលមានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល និងក្រុមការងាររបស់យើងនេះ នឹងអាចផ្តល់នូវឱកាសសម្រាប់កុមារតូច និងសិស្សនៅតាមសាលារៀននៅខេត្តព្រះសីហនុអាចកសាងដំណើរជីវិតរបស់ខ្លួនលើផ្លូវដ៏ត្រឹមត្រូវ។ យើងក៏មានសង្ឃឹមថា ការលះបង់ទាំងនេះ នឹងផ្តល់មកវិញនូវស្នាមញញឹមប្រកបដោយមោទនភាពរបស់ឪពុកម្តាយចំពោះភាពជោគជ័យរបស់កូនៗគាត់ផងដែរ។ ២១ មករា ២០២៥ #ams1minute

  • ប្រទេសកាណាដា ម៉ិកស៊ិក និងចិន ជាដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាមេរិក

    ប្រទេសកាណាដា ម៉ិកស៊ិក និងចិន ជាដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាមេរិក

    ហើយការនាំចេញទៅកាន់ប្រទេសទាំងនេះ បានបង្កើតការងារច្រើនជាង ៤លានកន្លែងដល់ប្រជាជនអាមេរិកក្នុងឆ្នាំ២០២២។ ទំហំនៃការនាំចេញទៅកាន់កាណាដាស្មើនឹង ៤២៣ប៊ីលានដុល្លារ ខណៈទៅកាន់ម៉ិកស៊ិកមានទំហំ ៣៦២ប៊ីលានដុល្លារ និងទៅកាន់ចិន មានទំហំ ១៩២ប៊ីលានដុល្លារ – Virtual Capitalist #ams1minute