-
ក្រុងសៀមរាប ខេត្តសៀមរាប

-
ទីបំផុត! ប្រធានាធិបតីកូរ៉េព្យួរតំណែង បង្ហាញខ្លួនក្នុងសវនាការ

បរទេស ៖ បន្ទាប់ពីខកខានប៉ុន្មានលើក នៅទីបំផុត ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួន នៅសវនការរបស់តុលាការធម្មនុញ្ញ ជាលើកដំបូង កាលពីថ្ងៃអង្គារ ហើយបានប្តេជ្ញាថា នឹងសហការជាមួយចៅក្រម ដែលនឹងសម្រេចចិត្តថា តើត្រូវដកលោក ចេញពីតំណែង ឬ យ៉ាងណា។ ប្រទេសនេះបានធ្លាក់ចូល ទៅក្នុងភាពវឹកវរ ផ្នែកនយោបាយ ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon ដែលមានរយៈពេលត្រឹមតែ៦ម៉ោង មុនពេលសមាជិកសភាបោះឆ្នោត ទម្លាក់វិញ។ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងមុខតំណែង ដំបូងគេ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្រោមហេតុផលបះបោរ។ អំឡុងពេលមានវត្តមាន ក្នុងសនវនាការ លោក Yoon បានប្រាប់ចៅក្រមថា «ខ្ញុំនឹងឆ្លើយតបនឹងសំណួរ ឬ ផ្តល់ការកត់សម្គាល់បន្ថែមទៀត ប្រសិនបើចាំបាច់»។ នៅពេលដែលត្រូវបានសាកសួរថា តើលោកបានណែនាំមេបញ្ជាការយោធាកំពូល បង្ខំឲ្យសមាជិកសភា ចាកចេញពីសភា ដើម្បីរារាំងពួកគេ មិនឱ្យបោះឆ្នោតទម្លាក់ក្រឹត្យច្បាប់អាជ្ញាសឹក…
-
ក្រសួងរៀបចំដែនដី នឹងបញ្ចប់ការងារចុះបញ្ជីដីធ្លី និង

-
ភ្លើងឆេះនៅកន្លែងជិះស្គីតួកគី ស្លាប់ ៧៦នាក់

បរទេស ៖ មនុស្សយ៉ាងតិច ៧៦នាក់បានស្លាប់ ៥២នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ ភ្លើងឆាបឆេះសណ្ឋាគារនៅឯរមណីយដ្ឋានស្គី ដ៏ពេញនិយម មួយកន្លែង ស្ថិតក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ។ សណ្ឋាគារ Grand Kartal ដែលស្ថិតនៅភាគខាងជើងប្រទេស បានឆាបឆេះ នៅម៉ោង ៣.៣០នាទី ទៀបភ្លឺ ឈានចូលដល់ថ្ងៃអង្គារ ហើយហេតុការណ៍នេះ បានកើតឡើង ស្របពេលដែលភ្ញៀវបានរីករាយនឹងថ្ងៃឈប់សម្រាករដូវរងា ដែលភាគច្រើន ជាលក្ខណៈគ្រួសារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ភ្ញៀវស្នាក់នៅសណ្ឋាគារ មានចំនួន២៣៨នាក់។ លោកបន្តថា សាកសពជនរងគ្រោះ ភាគច្រើន ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញ។ បើតាមប្រភព មនុស្ស៩នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការឆេះនេះ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុ ដោយក្នុងចំណោមអ្នកដែលស្ថិតក្រោមការស៊ើបអង្កេត ក៏មានម្ចាស់សណ្ឋាគារ ផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។ អ្នករស់រានមានជីវិត និងសាក្សី ដែលឃើញផ្ទាល់ភ្នែក បាននិយាយអំពីទិដ្ឋភាព នៃភាពអស់សង្ឃឹម នៅពេលដែលមនុស្សម្នា ព្យាយាមរត់គេច ពីអណ្តាតភ្លើង ដោយខ្លះ លោតចេញពីបង្អួច…
-
លោក ថាក់ស៊ីន សន្យាសង់ផ្ទះ១លានខ្នង ឲ្យប្រជាជនថៃមានចំណូលទាប

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានសន្យាថា នឹងសាងសង់លំនៅឋាន រហូតដល់១លានខ្នង សម្រាប់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប នេះបើតាមការចុះផ្សាយ របស់កាសែត Bangkok Post។ បើតាមប្រភព ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Thaksin បានថ្លែងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃទើបបានចាប់ផ្តើមបង្ហាញគម្រោង «ផ្ទះ» សម្រាប់ប្រជាជនថៃ ហើយមានប្រជាជន ៣១លាននាក់ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចុះឈ្មោះ នាំឲ្យមានតម្រូវការច្រើនលើសលប់ ខណៈដែលមានតែប្រមាណ ៧០០០ខ្នង ប៉ុណ្ណោះ ដែលកំពុងត្រូវបានសាងសង់ រហូតមកដល់ពេលនេះ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋានដ៏ខ្ពស់នេះ លោក Thaksin បានអះអាងថា រដ្ឋាភិបាល ដែលគេដឹងថា នាយករដ្ឋមន្ត្រី ជាកូនស្រី របស់លោកនោះ នឹងសាងសង់យ៉ាងហោចណាស់១០ម៉ឺនយូនីត នៅឆ្នាំនេះ និង ១០ម៉ឺនទៀត នៅឆ្នាំបន្ទាប់។ លោកបញ្ជាក់ថា គោលដៅសម្រាប់គម្រោងនេះ គឺសាងសង់ រហូតដល់ ១លានខ្នង។…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកពីមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដោយឈរលើ ជំហានសំខាន់ៗចំនួន៣

(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា គន្លឹះនៃភាពជោគជ័យរបស់យើង គឺឈរលើ ៣ជំហានសំខាន់ៗ ក្នុងនោះជំហានទី១ ការសិក្សា និងវិភាគលើការងារដែលត្រូវអនុវត្ត បន្ទាប់មកទី២ គឺ ការសាកល្បងធ្វើជាមុនសិន ហើយបើការសាកល្បងជោគជ័យ នោះការអនុវត្តដាច់ខាតនឹងទទួលបានជ័យជម្នះជាក់ជាមិនខាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ឈរលើកត្តាទាំងនេះហើយ ទើបធ្វើឱ្យភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ពន្លកបៃតង» និងយុទ្ធនាការជាច្រើនទៀតរបស់ក្រសួងបរិស្ថានទទួលបាន ការគាំទ្រ ការប្តេជ្ញាចិត្ត ការចូលរួមសំអាត និងការចូលរួមដាំដើមឈើឡើងវិញពីប្រជាពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ទៀតថា ការកំណត់យុទ្ធសាស្រ្ត គឺជាដំណើរការនៃការដោះស្រាយ ដែលអាចបត់បែនបាន ដើម្បីប្រសិទ្ធភាពការងារវិស័យបរិស្ថាន និងជាកិត្តយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្តល់ចំណេះដឹងសុខភាពបរិស្ថាន និងបន្តដឹកនាំឱ្យទៅជាយុទ្ធនាការ ដោយមានការគាំទ្រ និងប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនឹហការរួមគ្នាសំអាត នេះហើយគឺជាចលនាស្អាត ដែលនឹងឈានទៅទំលាប់ស្អាត ហើយទំលាប់ស្អាតនេះហើយ ដែលជាចីរភាពនៃការងាររបស់យើងប្រកបដោយភាពយូរអង្វែងតទៅគ្រប់ជំនាន់។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង…
-
អ៊ុយក្រែនសំងំផលិតប្រព័ន្ធការពារដែនអាកាសខ្លួនឯងទប់ទល់នឹងរុស្ស៊ី

កៀវ ៖ អគ្គមេបញ្ជាការ លោក Oleksandr Syrskyi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែន TSN នាពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនកំពុងសំងំអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯង ដើម្បីទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី។ លោក Syrskyi បានប្រាប់សារព័ត៌មាន TSN ថា ត្រលប់ទៅសម័យកាលសូវៀត… យើងអាចផលិតប្រព័ន្ធគ្រប់គ្រងទាំងអស់ រាប់ចាប់ពីប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ដូច្នេះហើយយើងកំពុងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងផ្ទាល់។ លោក Syrskyi បន្ថែមថា ប្រព័ន្ធការពារដែនអាកាសនេះ បង្កើតឡើងមានគោលបំណងប្រជែងនឹងប្រព័ន្ធការពារដែនអាកាសប៉ាទ្រយ៉ូតរបស់អាមេរិក។ បើតាមការបញ្ជាក់របស់លោក Syrsky ការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីរបស់រុស្ស៊ី គឺ Oreshnik គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់អ៊ុយក្រែន ក្នុងការជំរុញផលិតប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី។ យ៉ាងណា លោក Syrskyi ក៏បានទទួលស្គាល់ដែរថា មានតែប្រព័ន្ធការពារដែនអាកាសមួយចំនួនប៉ុណ្ណោះ ដែលអាចកម្ទេចមីស៊ីលលឿនជាងសំលេង Oreshnik របស់រុស្ស៊ីបាន ហើយអ៊ុយក្រែននៅមិនទាន់មានសមត្ថភាពទប់ស្កាត់នៅឡើយទេ។ យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឱ្យដឹងថា អ៊ុយក្រែនមានបំណងចំណាយប្រាក់ចំនួន ៣៥ពាន់លានដុល្លារលើការផលិតអាវុធនៅឆ្នាំ ២០២៥៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
ប្រទេសមួយខ្លាំង គឺដោយសារប្រជាជនខ្លាំង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មករា ២០២៥

១. ការនាំចេញវិស័យកាត់ដេរ និងផលិតផលធ្វើដំណើរឈានដល់ជិត ១៤ពាន់លានដុល្លារ – AMS Economy ២. គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ចេញស្រុកសំឡូត ដល់ក្រុងខេមរភូមិន្ទសម្រេចបាន ៩៦,១៦% ខណៈស្ពានខ្ពស់ជាងគេ សម្រេចបាន ៩៣% – FN ៣. កម្ពុជានាំចេញទៅ RCEP ក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ កើន ១២,៧១% នៅឆ្នាំ២០២៤ – FN ៤. មូលនិធិ IMF រំពឹងថា ជប៉ុននឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៥ និង២០២៦ – Reuters ៥. លោក Trump ប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់អាមេរិកវិញ – A #ams1minute
-
អាមេរិកប្រឈមព្យុះទឹកកកដ៏កម្រមិនធ្លាប់មាន ក្នុងពេល១០០ឆ្នាំ

បរទេស ៖ គេហទំព័រព្យាករណ៍អាកាសធាតុអាមេរិក AccuWeather បានព្រមាន នៅថ្ងៃអង្គារនេះថា ពលរដ្ឋអាមេរិករហូតដល់២៣៥លាននាក់ ស្ថិតក្រោមហានិភ័យ នៃការវាយប្រហារ ពីព្យុះទឹកកក និងព្រិល ដ៏កម្រ ដែលមិនធ្លាប់មាន ក្នុងរយៈពេល១០០ឆ្នាំ នេះបើតាមការចេញផ្សាយរបស់កាសែត CGTN។ ផ្អែកតាមប្រភពដដែល លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា ប្រជាជននៅក្នុងតំបន់នានា របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នេរសមុទ្រ ឈូងសមុទ្រ Gulf Coast នៃសហរដ្ឋអាមេរិក ទៅតំបន់ New England, the Great Lakes និង Midwest កំពុងប្រឈមមុខនឹងហានិភ័យ នៃការដាច់ចរន្តអគ្គិសនី និង ការរំខានដល់ការធ្វើដំណើរ ដោយសារតែព្យុះរដូវរងានេះ ដែលនាំឲ្យមានព្រិលធ្លាក់ខ្លាំង និងទឹកកក ដ៏ខ្លាំងបំផុត។ រដ្ឋបាលទីក្រុង Houston រដ្ឋ Texas បាននិយាយ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា ជើងហោះហើរ នៅអាកាសយានដ្ឋាននានានឹងត្រូវផ្អាក ចាប់ពីថ្ងៃអង្គារនេះ…