Category: One-Minute

  • BYD បញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងលោក ដឹកម្តង ៩,២០០គ្រឿង

    BYD បញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងលោក ដឹកម្តង ៩,២០០គ្រឿង

    ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សចិន BYD បានបញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងពិភពលោក ដោយវាអាចដឹកឡានតាមសមុទ្រមួយជើងបានដល់ទៅ ៩,២០០គ្រឿង ហើយវាជាកប៉ាល់ទី៤ របស់ BYD។ កប៉ាល់ដឹកឡានខ្នាតយក្សនេះ មានឈ្មោះថា BYD Shenzhen ដាក់ឈ្មោះតាមទីក្រុងដែលជាទីស្នាក់ការរបស់ក្រុមហ៊ុន។ ថ្មីៗនេះ វាបានបង្ហាញខ្លួនជាផ្លូវការនៅឯកំពង់ផែ Yangzhou ស្ថិតនៅភាគពាយព្យនៃទីក្រុងសៀងហៃ។ កប៉ាល់ BYD Shenzhen ដែលមានប្រវែង ២១៩ម៉ែត្រ និងទទឹង ៣៧.៧ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនេះ រចនាឡើងដោយគិតពីនិរន្តរភាពបរិស្ថានជាស្នូល ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាឧស្ម័នធម្មជាតិរាវ LNG dual-fuel ដែលធ្វើឱ្យវាអាចដំណើរការបាន ទាំងប្រើឧស្ម័ន LNG និងប្រេងឥន្ធនៈធម្មតា។ កប៉ាល់ដ៏ទំនើបនេះទៀតសោត បានគូសបញ្ជាក់អំពីការពង្រីកខ្លួននៅលើទីផ្សារក្រៅប្រទេសរបស់ BYD ខណៈក្រុមហ៊ុនចិនដែលមើលឃើញការលក់ឡានអគ្គិសនីកើនឡើងខ្លាំងឆ្នាំមុននេះ កំពុងដាក់គោលដៅវាយយកភាគហ៊ុនទីផ្សារសកលជាងគេបំផុតនៅឆ្នាំ ២០២៥។ គិតមកទល់ពេលនេះ BYD បានពង្រីកខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ១០០ទូទាំងពិភពលោក។ បន្ទាប់ពីផលិតឡានអគ្គិសនីបានជាង ១.៧៧លានគ្រឿងកាលពីឆ្នាំ ២០២៤ BYD បានវ៉ាដាច់ Tesla ប្រហែល ៤,៥០០គ្រឿង…

  • បទបញ្ជាប្រតិបត្តិដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា ក្រោយលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ មករានេះ រួមមាន៖

    បទបញ្ជាប្រតិបត្តិដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា ក្រោយលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ មករានេះ រួមមាន៖

    ១. លើកលែង និងបន្ធូរបន្ថយទោសឱ្យជនដែលត្រូវចោទក្នុងការវាយប្រហារវិមានសភានាថ្ងៃទី០៦ មករា ២០២១ ២. ចាត់វិធានការទៅលើបញ្ហាជនអន្ដោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ៣. ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ៤. ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ៥.ពន្យាពេលការបិទ TikTok ក្នុងអាមេរិក​រយៈពេល ៧៥ថ្ងៃ ៦. បង្កើតគោលនយោបាយថាមពល ៧. បង្កើតទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk ៨. ផ្អាកការជ្រើសរើសបុគ្គលិកសហព័ន្ធបន្ថែម ហើយបុគ្គលិករដ្ឋទាំងអស់ត្រូវត្រលប់មកធ្វើការនៅក្នុងការិយាល័យវិញ ៩. កំណត់យកភេទ២តែប៉ុណ្ណោះ គឺភេទស្រី និងប្រុស ១០. ផ្លាស់ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) ទៅជាឈូងសមុទ្រអាមេរិកវិញ (Gulf of America) ប្រភព៖ CNA, #ams1minute

  • ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្ដូរឈ្មោះទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា

    ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្ដូរឈ្មោះទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការប្តូរឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ។ យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២ បានសម្រេច៖ មាត្រា១ ត្រូវបានប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះ ជាភាសាអង់គ្លេសថា Air Cambodia។ មាត្រា២ – លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រើឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវមានអានុភាពគតិយុត្តអនុវត្តបន្ត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាម បទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ ។ មាត្រា៣-បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍…

  • កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ត្រូវបានពង្រីកបន្ថែម

    កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ត្រូវបានពង្រីកបន្ថែម

    បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្នុងឆ្នាំ២០២៥ បានបន្តអនុវត្តគម្រោងសាងសង់ពង្រីកកែលម្អ​កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិល្បឿន​៦០ម៉ែត្រ​ប្រវែងជាងមួយ​គីឡូ​ម៉ែត្របន្ថែមទៀត។ការស្តារនិងកែលម្អផ្លូវនេះ​ជាជំហាន​បន្តពីគម្រោងឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីមន្ទីរអនុវត្តបាន​១០០​ភាគរយ​លើគម្រោងពង្រីកកែលម្អផ្លូវប្រវែង ១ ៥០០ ម៉ែត្រ បានរួចរាល់ហើយ ។ ខណៈគ្រឿងចក្រត្រូវបានបញ្ជូនទៅដល់ការដ្ឋាននិងកំពុងចាប់ចាប់ផ្តើមការងារ លោក ព្រួញ រិទ្ធថា ​ប្រធានមន្ទីរសាធារណ​ការ​​និងដឹកជញ្ជូនខេត្តបាត់ដំបង​បានបញ្ជាក់ថា ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ​ឃុំជ្រៃ ស្រុកថ្ម​គោល គឺដើម្បីតភ្ជាប់ជាមួយកំណាត់ផ្លូវដែលបាន​កែលំអរួច​រាល់កាលពីឆ្នាំ២០២៤ក្នុងភូមិសាស្ត្រ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ លោកប្រធានមន្ទីសាធារណការបន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរ​សាធារណការខេត្តបាត់ដំបង ទទួលបាន​កញ្ចប់​គម្រោង​ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផ្ទាល់ចំនួន៤គម្រោង ហើយគម្រោងទាំងនេះ ត្រូវបានក្រុម​ការងារវិស្វកម្ម​​របស់​មន្ទីរ កំពុងតែចុះអនុវត្តផ្ទាល់ រួមមាន ការងារពង្រីកផ្លូវជាតិ​លេខ៥,ការងារសង់ប្រព័ន្ធលូតាមបណ្តោយ​​ផ្លូវជាតិលេខ៥ និងការងារ​ពង្រីកផ្លូវចំនួន២ខ្សែ នៅស្រុកបាណន់។ បើតាមលោកប្រធានមន្ទីររូបបានឱ្យដឹងថា បច្ចុប្បន្នទូទាំង១៤ស្រុក-ក្រុង មន្ទីរបាននិងកំពុងតែអនុវត្ត នូវការងារថែទាំផ្លូវ​កៅស៊ូ ចំនួន៣១ខ្សែ ប្រវែងជាង ៧៩៤ គីឡូម៉ែត្រ និងការងារថែទាំផ្លូវក្រួសក្រហមចំនួន៣៧ខ្សែ ប្រវែងជាង ៥២១​គីឡូម៉ែត្រ ។ ស្របពេលការអនុវត្តគម្រោងកំពុងប្រព្រឹត្តទៅយ៉ាងម៉ត់ចត់ និងដើម្បីបង្ក​លក្ខណៈងាយស្រួលដល់ការដ្ឋាន លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ​បានសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំរំលោភបំពានយកដីចំណីផ្លូវ ,កុំសង់នូវ​សំណង់​ផ្សេងៗ​លើដីចំណីផ្លូវដែលទំនេរ…

  • ការសិក្សាស្រាវជ្រាវជីវៈចម្រុឧទ្យានជាតិវីរៈជ័យបង្ហាញថាមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅ

    ការសិក្សាស្រាវជ្រាវជីវៈចម្រុឧទ្យានជាតិវីរៈជ័យបង្ហាញថាមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅ

    (ភ្នំពេញ)៖ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ នៃប្រទេស​កម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុង​តំបន់​ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការ​ពង្រឹង​ការការពារប្រព័ន្ធអេកូឡូស៊ីនេះ។ គួរបញ្ជាក់ថាការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ឱ្យដឹងថាការសិក្សានេះត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វ​ដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ការសិក្សានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វ​និង​រុក្ខជាតិជាច្រើនប្រភេទជាលើក ដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជា ឈ្លូស​យក្ស ដែលជាប្រភេទជិតផុតពូជបំផុត សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ថ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ប្រភេទ (ក្នុងនោះ​មាន កេសរកូល១ប្រភេទ ត្រាវទឹកព្រៃ១ប្រភេទ និងខ្ចី១ ប្រភេទ)។ ប្រភពដដែលខាងលើនេះបានបញ្ជាក់ថា អ្វីដែលសំខាន់និងលើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ប្រភេទ ដែលបានរកឃើញនៅប្រទេស​កម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។ ដោយឡែកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូស​បញ្ជាក់ពីសារៈសំខាន់នៃការងារស្រាវជ្រាវជីវៈចម្រុះ ដូចដែលមានចែងក្នុង​យុទ្ធ​សាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៖…

  • ជម្រើសសម្រាកលម្ហែនៅម៉ាហ្វីយ៉ារីសតក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

    ជម្រើសសម្រាកលម្ហែនៅម៉ាហ្វីយ៉ារីសតក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

    🎥 Gazetteប្រជាជន #ams1minute

  • របាយការណ៍នៅថ្ងៃទី២០ មករា

    របាយការណ៍នៅថ្ងៃទី២០ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៦នាក់ និងរបួស ៣នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ មករា ២០២៥ #ams1minute

  • “កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”

    “កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”

    សម្ដេចធិបតី និងរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន Jam Kamal Khan ក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់រួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ #ams1minute

  • ពាក្យថា “រក្សាសន្តិភាព” មិនមែនជាពាក្យគំរាមទេ ប៉ុន្តែជាការរំលឹកដើម្បីប្រយោជន៍រួមរបស់ជាតិ!

    ពាក្យថា “រក្សាសន្តិភាព” មិនមែនជាពាក្យគំរាមទេ ប៉ុន្តែជាការរំលឹកដើម្បីប្រយោជន៍រួមរបស់ជាតិ!
  • លោក បួនហ៊ីង សុធីយ៉ា និងលោកស្រី សេង សុមេត្តា

    លោក បួនហ៊ីង សុធីយ៉ា និងលោកស្រី សេង សុមេត្តា

    មានទីលំនៅបច្ចុប្បន្នស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីមួយកន្លែង ដែលបានទិញពីឈ្មោះ នៃ ភក្តី និងប្រពន្ធឈ្មោះ កា វណ្ណៈ ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ មានព្រំប្រទល់៖ ប្រសិនបើ ថ្ងៃក្រោយមានការពាក់ព័ន្ធនឹងការយកទៅដាក់បញ្ចាំ ការធ្វើហ៊ីប៉ូតែកជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឱ្យបុគ្គលណាផ្សេង យើងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធរាល់ការយកឯកសារនេះ ប្រើប្រាស់ខុសច្បាប់ផ្សេងៗ។ #ams1minute