-
អ្នកនាំពាក្យ៖ការដ្ឋានផ្លូវជាតិលេខ១០នឹងបញ្ចប់នាខែមិថុនា ចំណែកស្ពានខ្ពស់ជាងគេគ្រោងដាក់ប្រើប្រាស់សាកល្បងនៅចុងខែមីនាខាងមុខ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០មានប្រវែងសរុប១៩៨,៥១៨ គីឡូម៉ែត្រ(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 នៃសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលជារួម ៩៦,១៦ភាគរយហើយ។ លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាបច្ចុប្បន្នផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។បច្ចុប្បន្នការដ្ឋានកំណាត់ផ្លូវលេខ១០កំពុងតែមានវឌ្ឍនភាព ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥នេះ ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មករា ២០២៥

១. រដ្ឋបញ្ចេញលុយ ១៥០លានដុល្លារ ទប់ទល់តម្លៃស្រូវធ្លាក់ថ្លៃ – AMS Economy ២. ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលបានជិត ៥ពាន់លានដុក្លារ ពីការនាំចេញកសិកផលក្នុងឆ្នាំ២០២៤ កើនជិត៤០% – កម្ពុជាថ្មី ៤. អាស៊ាន រក្សាការសម្រេចចិត្តហាមថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន – Reuters ៥. អ៉ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោស និងចំណាប់ខ្មាំង សរុបជិត១០០នាក់ – Xinhua #ams1minute
-
រដ្ឋបាលខេត្តសៀមរាបប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ២០២៥

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ សន្និបាតនេះរៀបចំឡើងនៅសណ្ឋាគារបាយ័នអេរ៉ា ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ គឺជាការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានសម្រេច និងបញ្ហាប្រឈមដែលនៅសេសសល់។ ពិនិត្យប្រសិទ្ធភាពដើម្បីរៀបចំផែនការច្បាស់លាស់សម្រាប់ឆ្នាំ២០២៥ ដោយផ្ដោតលើវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច។ ឯកឧត្តម ប្រាក់ សោភ័ណ បានលើកទឹកចិត្តអាជ្ញាធរថ្នាក់មូលដ្ឋាន និងអ្នកចូលរួម ឱ្យបង្ហាញភាពស្វាហាប់ក្នុងការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពជាប្រចាំដោយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់។ អភិបាលខេត្តបានស្នើឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងការងារសេវាសង្គម និងបញ្ហាប្រឈម ដើម្បីលើកកម្ពស់ជោគជ័យប្រកបដោយចីរភាពនៅឆ្នាំថ្មីនេះ។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីរដ្ឋបាលខេត្តសម្រេចបានសមិទ្ធផលជាច្រើនក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន។ ដូច្នេះការប្រមូលផ្ដុំទិន្នន័យ និងការរៀបចំយុទ្ធសាស្ត្រថ្មីគឺជាការចាំបាច់ដើម្បីធានាឱ្យមានលទ្ធផលល្អប្រសើរនៅឆ្នាំ២០២៥៕ដោយ៖ប៊ុនរដ្ឋា
-
គណៈកម្មាធិការគណបក្សខេត្តកំពតដាក់ការងារសំខាន់ៗដល់យុវជនគណបក្ស

កំពត៖ឯកឧត្តមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបញ្ជាក់ថា គណៈកម្មាធិការគណបក្សខេត្តកំពតបានដាក់ការងារសំខាន់ៗមួយចំនួន ដល់សមាជិកសមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត ក្រុងស្រុក ឃុំសង្គាត់ អនុវត្តដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន តទៅថ្ងៃអនាគត។ មានប្រសាសន៍នៅក្នុងក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្តកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥លោក ដួង សាវណ្ណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានណែនាំសមាជិកសមាជិកាទាំងអស់ ដែលទទួលបាននូវភារកិច្ចថ្មីតាមសេចក្តីសម្រេច អនុវត្តសកម្មភាពសំខាន់មួយចំនួន។ក្នុងនេះមានដូចជា ត្រូវបង្កើនការអប់រំ និងបំពាក់បំប៉ន សមាជិក សមាជិកា របស់យុវជនគណបក្ស គ្រប់ថ្នាក់ គ្រប់ផ្នែក និងបង្កើនការត្រួតពិនិត្យ ការអនុវត្តគោលការណ៍ ផែនការ ដែលគណបក្សប្រជាជន បានដាក់ចុះសំដៅលើកកម្ពស់ស្មារតី ទទួលខុសត្រូវរបស់យុវជននិងប្រសិទ្ធភាពការងារ។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ និងវាយបកឱ្យទាន់ពេលវេលា ចំពោះ រាល់ព័ត៌ មានប្រឌិតព័ត៌មានក្លែងក្លាយ នៃពួកអគតិពួកទាំងក្នុង និងក្រៅប្រទេស។លើកកម្ពស់មនសិការស្នេហាជាតិ ត្រូវមានវិន័យត្រឹមត្រូវ ដោយប្រកាន់ជំហរក្នុងការអនុវត្ត របបសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ថែរក្សាធ្លុងសាមគ្គីឯកភាពជាដើម។ លោក ពេញ ធារម្យ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល…
-
ដើមឈើកម្រ ៥ ប្រភេទក្នុងប្រទេសកម្ពុជា

-
រដ្ឋបាលខេត្តកំពង់ធំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របច្បាប់

កំពង់ធំ៖ដើម្បីពង្រឹងប្រព័ន្ធអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្មារតីឯកសាររបស់ប្រជាជន រដ្ឋបាលខេត្តកំពង់ធំបានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របច្បាប់នៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥។ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំដែលអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលបានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីលើកស្ទួយសមត្ថភាពមន្ត្រីក្នុងការដោះស្រាយបញ្ហាកំហុសទិន្នន័យដែលកើតមានលើប្រជាពលរដ្ឋ។ជាក់ស្តែង សេចក្តីណែនាំលេខ ០៤២ បានឱ្យការណែនាំច្បាស់លាស់អំពីការចុះបញ្ជីឯកសារសំខាន់ៗដូចជា កំណើតរស់ មរណភាព និងអាពាហ៍ពិពាហ៍ ដោយដោះស្រាយកំហុសដែលអាចកើតមាន។ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យប្រើប្រាស់សក្ដានុពលនិងស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានស្តីពីអត្រានុកូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីធានាថាប្រព័ន្ធការងារនេះអាចដំណើរការបានសមរម្យ និងមានប្រសិទ្ធភាពជាងមុន។សូមជម្រាបថា វគ្គនេះមានការចូលរួមដោយមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលមានតួនាទីសំខាន់ក្នុងការចុះបញ្ជី និងកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន៕ដោយ៖ប៊ុន រដ្ឋា
-
ថៃណែនាំពលរដ្ឋ ឲ្យធ្វើការពីផ្ទះ ព្រោះការបំពុលខ្យល់

បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋបាលក្រុងបាងកក នៃប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈ ជំរុញឱ្យប្រជាពលរដ្ឋ ធ្វើការពីផ្ទះ រហូតដល់ថ្ងៃអង្គារ ដោយសារកម្រិតបំពុល នៃ កំហាប់ភាគល្អិតនិចល PM2.5 ឬ ការបំពុលខ្យល់ត្រូវបានគេបារម្ភថា នឹងឈានដល់កម្រិតមិនល្អខ្លាំង មានកម្រិតទូទាំងក្រុងបាងកក។ អ្នកនាំពាក្យ រដ្ឋបាលក្រុងបាងកក លោក Ekwaranyu Amrapal បាននិយាយថា គោលការណ៍ណែនាំនេះ មានគោលបំណងឆ្លើយតបលឿនជាងមុន ចំពោះឧប្បត្តិហេតុ នៃការបំពុល នេះបើតាមកាសែត The Nation ។ លោកបន្ថែមថា ការព្យាករណ៍បច្ចុប្បន្នបាន កំណត់តំបន់ចំនួនជាង៣៥ខណ្ឌ ដែលទំនងជាជួបប្រទះនឹងគុណភាពខ្យល់ ដែលមានគ្រោះថ្នាក់ខ្លាំង តាំងពីថ្ងៃទី១១ ខែមករា មកម្ល៉េះ។ យ៉ាងណាមិញ លោកបានប្រាប់ថា អ្នកដែលមិនអាចធ្វើការពីផ្ទះបាន ត្រូវបានគេណែនាំ អោយមានការប្រុងប្រយ័ត្ន ជាពិសេស ក្រុមដែលងាយរងគ្រោះ ដូចជា កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងបុគ្គល ដែលមានជំងឺរ៉ាំរ៉ៃ ជាដើម។ រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យប្រជាជនបាងកក…
-
ក្រុមអ្នកអភិរក្សប្រទះឃើញកូនក្រពើភ្នំ២ក្បាល នៅទន្លេស្រែពក

ភ្នំពេញ៖អង្គការ WWF-កម្ពុជាបានប្រកាសឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២៥នេះថា ក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនក្រពើភ្នំ២ក្បាល នៅទន្លេស្រែពកក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពកនៃខេត្តរតនគិរីនិងនៅតាមដងទន្លេនេះ ។ លើបណ្ដាញសង្គមផ្លូវការ អង្គការ WWF-កម្ពុជាបានគូសបញ្ជាក់ថាក្រុមការងារយើងបានប្រទះឃើញកូនក្រពើភ្នំចំនួនពីរក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។ ប្រភពដដែលបន្ថែមថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជាធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវជ្រាវនេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។ អង្គការ WWF-កម្ពុជាបន្តថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ ។ សូមជម្រាបថា អ្នកជំនាញបានអធិប្បាយថាក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា ឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះផងដែរ។ ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ។កម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេដែលប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោមការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕ ដោយ៖ម៉ាដេប៉ូ
-
ផ្លូវជាតិប្រវែងជាង ២០០គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុន ក្លូប៊លហ្រ្គីន (ខេបូឌា) អុិននើជី ឌីវេឡុបមែន ឯ-ក ទទួលសិទ្ធថែទាំ និងជួសជុលឡើងវិញ

(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បានអបអរសាទរ ជាមួយសមិទ្ធផលថ្មីៗជាច្រើននៅក្នុងខេត្តព្រះវិហារ ដូចជាផ្លូវជាតិជាង ២០០គីឡូម៉ែត្រ ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិជូនក្រុមហ៊ុន ក្លូប៊លហ្រ្គីនខេមបូឌា អុិននើជី ឌីវេឡុបមែន ឯ-ក ក្នុងការថែទាំនិងជួសជុលឡើងវិញ ដោយផ្លូវជាតិលេខ ៩៥ មានប្រវែង ៨០គីឡូម៉ែត្រ ពីទីរួមស្រុកឆែប ចូលស្រុកជយ័សែន និងស្រុករវៀង ត្រូវបានស្ថាបនាថ្មីឡើងវិញ ដោយសាផ្លូវចាស់មានអាយុកាលជិត ៣០ឆ្នាំខូចខាតស្ទើរទាំងស្រុង ។ ដើម្បីប្រើប្រាស់បានយូរអង្វែង ក្រុមហ៊ុនសម្រេចស្ថាបនាផ្លូវថ្មីឡើងវិញ ដោយមានទទឹង ១២ម៉ែត្រ ចាក់អ៊ុតកៅស៊ូ DBST ក្នុងនោះក៍មានស្ថាបនាលូវប្រអប់ និងស្ពានជាច្រើនកន្លែង ។ ចំណែកផ្លូវជាតិលេខ ៦២ ពីភ្នំដែក ទៅដល់ខេត្តកំពង់ធំ ផ្លូវជាតិលេខ ៥០C និង ផ្លូវជាតិលេខ ៥០C1 ពីខេត្តកំពង់ធំទៅស្រុកកំពងលែង ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុនទទួលសិទ្ធថែទាំ និងជួសជុលឡើងវិញផងដែរ ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកខាងលើត្រេកអរជាពន់ពេក ដោយសាបានផ្លូវល្អ ក្នុងការដឹកជញ្ជូនដំណាំកសិផលផ្សេងៗមកកាន់ទីផ្សាបានយ៉ាងឆាប់រហ័ស ។ផ្លូវ ១ខ្សែនេះ ត្រូវបានក្រុមហ៊ុនចំណាយថវិកា រាប់សិនលានដុល្លា ក្នុងការថែទាំជួសជុលឡើងវិញ ផ្លូវនៅតំបន់ខាងលើនារដូវវស្សាមានការលិចទឹក…
-
រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្រុកថ្មគោល នៅតែបន្តប្រមូលទិញស្រូវចន្លោះពី១ ៥០០តោនទៅ១ ៨០០ តោនក្នុង មួយថ្ងៃ

បាត់ដំបង៖ម្ចាស់ក្រុមហ៊ុន ស៊ីធី រ៉ាយ(City Rice) លោក លី លាង អគ្គនាយករងនៃរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ដែលមានទីតាំងក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា មកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ បាននិងកំពុងប្រមូលទិញស្រូវប្រភេទ ស្រូវស្រងែ និងស្រូវអូអឹម(OM) ដែលយ៉ាងហោចណាស់ក្នុងចន្លោះពី១ ៥០០តោនទៅ១ ៨០០តោនក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះក្រុមហ៊ុន បានទិញរហូតដល់ជាង ២ ០០០តោន ក្នុងមួយថ្ងៃទៀតផង។ លោក លី លាង បានឱ្យដឹងថា រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ មិនមានគោលការណ៍ ក្នុងការផ្អាកការបញ្ជាទិញនោះទេគឺ ក្រុមហ៊ុនរបស់លោក នៅតែបន្តប្រមូលទិញស្រូវ ឱ្យអស់ពីសមត្ថភាពនូវក្នុងតម្លៃសមរម្យ ជូនបងប្អូនកសិករ ទោះបីជាក្រុមហ៊ុនCityRiceទិញស្រូវរហូតឡើងចាល់និងពេញឃ្លាំង ហើយក៏ដោយ។ លោក លី លាង បន្ថែមថាសម្រាប់រដូវកាលទី៣ក្នុងការប្រមូលផលស្រូវនេះ រោងម៉ាស៊ីនស្រូវ ឡាយ សែ បានប្រមូលទិញស្រូវ ប្រភេទOM បានប្រមាណមួយម៉ឺនតោន និង ស្រូវស្រងែស្រាលជាងពីរម៉ឺនតោន…