-
បេក្ខជន ជា សាវី មកពីខេត្តសៀមរាប ទទួលបានជយលាភីលេខ១

-
សម្តេចធិបតី៖ “វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់

ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់។ រាជរដ្ឋាភិបាលបានដាក់វិធានការ ចំនួន ២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ៖ ១. វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារបញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ សម្រាប់បង្វិលប្រមូលទិញកសិផល និង គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១៥០លានដុល្លារបន្ថែមទៀត ២. វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី កាត់បន្ថយថ្លៃអគ្គិសនី និងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប”។ #ams1minute
-
ក្រុមហ៊ុន សោម៉ា គ្រុប នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ

(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា គម្រោងបង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) នឹងសហការជាមួយយុទ្ធនាការ Blood of Kind និងមជ្ឃមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមរយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបរិច្ចាគឈាមតាមលទ្ធភាពដើម្បីជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។ ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទ/តេលេក្រាមលេខ ០៨៦ ៩៧ ៥៦ ៤៦ ៕ ដោយ ៖ គ្រី សម្បត្តិ
-
រដ្ឋលេខាធិការក្រសួងព័ត៌មាន ហួត ឃាងវេង តើអ្វីទៅជាទូរទស្សន៍ប្រព័ន្ធOTT?

ភ្នំពេញ៖ក្នុងបទបង្ហាញពីស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជារបស់ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់សន្និបាតក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការបានទាញអារម្មណ៍សមាជិកអង្គសន្និបាតនូវផលប៉ះពាល់ធំដល់អាជីវកម្មរបស់ទូរទស្សន៍ឌីជីថលនៅកម្ពុជា(ទូរទស្សន៍បង់ប្រាក់)គឺប្រព័ន្ធផ្សព្វផ្សាយប្រភេទOTT ឬ ទូរទស្សន៍ប្រព័ន្ធOTT? ។ តើអ្វីទៅជាទូរទស្សន៍ប្រព័ន្ធOTT?ឯកឧត្តម ហួត ឃាងវេង បានបញ្ជាក់ក្នុងបទបង្ហាញថា ប្រព័ន្ធទូរទស្សន៍OTT មកពីពាក្យOver-The-Top ។ការប្រើប្រាស់បច្ចេកវិទ្យាទំនើប OTT ផ្សាយតាមរយៈប្រព័ន្ធអ៊ីនធឺណិត រួមមាន ទូរទស្សន៍ និងវិទ្យុ និងបណ្តាញចំនួនបីរួមបញ្ចូលគ្នា (ខ្លឹមសារ និង កម្មវិធី, ប្រព័ន្ធអ៊ីនធឺណិត, ឧបករណ៍ទទួល)។ប្រព័ន្ធនេះទាក់ទាញមតិសាធារណៈ ,កាត់បន្ថយភាពខុសគ្នារវាងទីក្រុង និងប្រទេស។ ប្រព័ន្ធនេះដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទូរទស្សន៍ ទូរសព្ទ អ៊ីនធឺណិត និងព័ត៌មានរបស់ប្រទេសទាំងមូល ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាពគ្នារវាងប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ទូរទស្សន៍ប្រព័ន្ធOTT គឺការអភិវឌ្ឍថ្នាលទូរទស្សន៍ផ្សាយតាមអ៊ិនធឺណិត OTT Platform in Mobile App ជំនាន់ថ្មី។ប្រព័ន្ធមាននៅគ្រប់ឧបករណ៍ប្រើប្រាស់ទាំងអស់ដូចជា ទូរសព្ទឆ្លាតវៃ, ថេបប្លែត, កុំព្យូទ័រ និងទូរទស្សន៍ឆ្លាតវៃ អាចបញ្ចូលកម្មវិធី OTT Platform in Mobile…
-
សម្តេចធិបតី៖ “ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត

នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។ ទីនេះ ដែលជាកន្លែងធ្លាប់តែគ្មានមនុស្សរស់នៅ បានប្រែក្លាយទៅជាកន្លែងដែលមានមនុស្សរស់នៅជាង ៦០០គ្រួសារ ដោយបានប្រែក្លាយជីវិតថ្មី កសាងគ្រួសារថ្មី និងបង្កបង្កើនជីវភាព ហើយនឹងក្លាយជាកន្លែងសម្រាប់បងប្អូនតជំនាន់អាចអភិវឌ្ឍទៅមុខ និងកាន់តែល្អថែមទៀតពីមួយជំនាន់ទៅមួយជំនាន់”។ #ams1minute
-
ខេត្តសៀមរាប ដែលមានប្រជាជនប្រមាណ ១៨៩ ០០០នាក់ គឺជាទីក្រុងធំទីពីររបស់កម្ពុជា

-
លោក ត្រាំ សង្គ្រោះ TikTok ឱ្យដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ កម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកអាចបើកដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការកាលពីល្ងាចថ្ងៃដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ TikTok បានបញ្ជាក់ថា ខ្លួនកំពុងដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ សន្យាចុះហត្ថលេខាលើបទបញ្ជាមួយ នៅពេលលោកចូលកាន់អំណាចនៅថ្ងៃចន្ទនេះ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មានបំណងចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់ TikTok ចំនួន ៥០% ហើយបានសន្យាថា នឹងចេញបទបញ្ជាប្រតិបត្តិពន្យារពេលហាមឃាត់កម្មវិធីវីដេអូកំសាន្តខ្លីៗដ៏ពេញនិយមនេះចំនួន ៩០ថ្ងៃ ដើម្បីទុកពេលធ្វើកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា លោកនឹងពន្យាពេលបន្ថែមទៀត មុននឹងច្បាប់ចូលជាធរមាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ ដោយលោកចង់ឱ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា។ ការប្រកាសបែបនេះរបស់លោក ត្រាំ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី TikTok ត្រូវបានផ្អាកពី App Store និង Play Store អាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មុនពេលច្បាប់ហាមឃាត់ចូលជាធរមាន…
-
លោក ត្រាំ និងលោក ស៊ី ជជែកគ្នាលើកដំបូងក្នុងពេល ៤ឆ្នាំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីឆ្នាំ ២០២១ ពោលគឺក្នុងរយៈពេល ៤ឆ្នាំ។ មេដឹកនាំទាំងពីរត្រូវបានសារព័ត៌មាន RT រាយការណ៍ថា បានធ្វើកិច្ចពិភាក្សាគ្នា អំពីបញ្ហាពាណិជ្ជកម្ម, ថ្នាំញៀនប្រភេទ Fentanyl និងការលក់ ឬបិទ TikTok។ លោក ត្រាំ បានបង្ហោះសារនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្ញុំទើបតែបាននិយាយទៅកាន់ប្រមុខរដ្ឋ ស៊ី ជីនពីង នៃប្រទេសចិន ហើយថា ការសន្ទនាទូរស័ព្ទនេះ គឺល្អណាស់សម្រាប់ទាំងចិន និងសហរដ្ឋអាមេរិក។ លោក ត្រាំ បន្ថែមថា វាជាការរំពឹងទុករបស់ខ្ញុំ ដែលថា យើងនឹងអាចដោះស្រាយបញ្ហាជាច្រើនរួមគ្នាបាន ហើយចាប់ផ្តើមភ្លាមៗ… ដោយពួកយើងបានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម, ថ្នាំញៀន Fentanyl, កម្មវិធី TikTok និងបញ្ហាជាច្រើនទៀត។ លោកប្រធានាធិបតី ស៊ី និងខ្ញុំ នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន…
-
នាយករដ្ឋមន្ត្រីថៃជំរុញឲ្យបង្ក្រាបបទល្មើសឆ្លងដែន ដើម្បីការពារភ្ញៀវទេសចរ

បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ បង្កើនការសម្របសម្រួល ដើម្បីដោះស្រាយបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាចាត់វិធានការការពារភ្ញៀវទេសចរ។ ដោយធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ខ្ពស់នៅឯវិមានរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកស្រី ផែថងថាន បានដឹកនាំភ្នាក់ងារពាក់ព័ន្ធ ឱ្យពង្រឹងការផ្សព្វផ្សាយ សម្រាប់អ្នកធ្វើដំណើរដើម្បីបង្កើនទំនុកចិត្ត។ លោកស្រី ផែថងថាន បានគូសបញ្ជាក់ថា លោកស្រីគ្រោងនឹងប្រើប្រាស់សារជាវីដេអូដោយផ្ទាល់ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពរបស់ប្រទេសថៃ ហើយបច្ចេកវិទ្យា AI នឹងបកប្រែសារទៅជាភាសាចិន សំដៅផ្តល់ភាពងាយស្រួលកាន់តែទូលំទូលាយ។ ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី ផែថងថាន កើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សឺរី ម៉ូហាម៉េដ បានប្រកាសថា ប្រទេសអាស៊ាននឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងក្រុមបោកប្រាស់តាមអ៊ីនធឺណិតផងដែរ។ ដោយឡែកកាលពីថ្ងៃទី១៦ ខែមករានេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានអំពាវនាវដល់បណ្តាប្រទេសអាស៊ានផងដែរ ឱ្យចាត់វិធានការបង្ក្រាបការ ល្បែងអនឡាញ និងការក្លែងបន្លំផ្នែកទូរគមនាគមន៍ ដោយបញ្ជាក់ថា ក្រុមបោកប្រាស់ក្នុងតំបន់បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋចិន និងប្រទេសដទៃទៀត៕ ប្រភព ៖ ស៊ីនហួរ…
-
គ្មាននរណាម្នាក់ចង់ធ្វើទេសចរណ៍នៅប្រទេសដែលមានសង្គ្រាមនោះទេ
