Category: One-Minute

  • លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT

    លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT

    ភ្នំពេញ៖នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសៅរ៍​ទី១៨ ខែមករា ឆ្នាំ២០២៥លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹក​នាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន AION CAMBODIA និង AION Global ព្រមទាំងភ្ញៀ​វកិត្តិយសជាតិ និង​អន្តរជាតិ​ជាច្រើនរូប។ ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្ត្រី បានសាទរដល់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ចំពោះភាពរីកចម្រើន និងការបោះជំហានចូល​ក្នុងទីផ្សាររថយន្តអគ្គិសនី​ ដែលជាជំហានថ្មីដ៏សំខាន់ក្នុងវិស័យយានយន្ត​អគ្គិសនីនៅកម្ពុជា ហើយជា​ការដើរទាន់សភាពការណ៍ តាមតម្រូវការទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា ស្របតាមនិន្នាការ​តំបន់និង​សកលលោក ផងដែរ។ លោកជំទាវរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុង​តំបន់​និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើត​ការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការ​បញ្ចេញឧស្ម័ន​ពុលជំនួស​ឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខ​ថាមពលតាមរយៈ​ការកាត់​បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈ​ពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេង​ឥន្ទនៈសកល។ លោកជំទាវរដ្ឋមន្ត្រី…

  • របាយការណ៍នៅថ្ងៃទី១៨ មករា

    របាយការណ៍នៅថ្ងៃទី១៨ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួស ១០នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៩ មករា ២០២៥ #ams1minute

  • ស្រូវ១ ០០០តោន ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារចុះ​ប្រមូលទិញពីប្រជាកសិករ ក្នុងស្រុកមោងឫស្សី

    ស្រូវ១ ០០០តោន ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារចុះ​ប្រមូលទិញពីប្រជាកសិករ ក្នុងស្រុកមោងឫស្សី

    បាត់ដំបង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារសន្តិភាព​បានដឹកនាំក្រុមការងារ និងវត្តមានឧកញ៉ា ខេមរៈ សិរីមន្ត បានចុះជួយទិញ​ស្រូវដោយផ្ទាល់ពីប្រជាកសិករ ក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការជួយ​សម្របសម្រួលពី លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម​ខេត្តបាត់ដំបង អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន។ នៅឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី១៧ ខែមករា ក្នុង​ពេលប្រមូលទិញស្រូវដោយផ្ទាល់ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ដល់​ប្រជាកសិករនៅទីនោះថា សកម្មភាពនេះដើម្បីរួមចំណែកជួយសម្រួល​ដល់​ជីវភាព​កសិករ ក្នុងពេលប្រមូលទិន្នផលបានហើយ ហើយជួបនឹងបញ្ហាតម្លៃ។អ្នកឧកញ៉ា បន្តថា​ក្រុមការងាររបស់​លោក​នឹង​ជួយប្រមូល​ទិញស្រូវចំនួន ១ ០០០តោន នៅទីនេះដើម្បីយកទៅកិនជាអង្ករចែកជូន​ដល់អ្នកខ្វះខាតវិញ។នេះគឺជាការ​ចូលរួមចំណែក​ជួយ​ដល់កសិករ ក្នុងនាមជាជនជាតិខ្មែរដូចគ្នា។ ក្នុងឱកាសនេះដែរលោក ទេព ហន អភិបាលស្រុកមោងឫស្សី បានថ្លែងអំណរ​គុណដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារចុះជួយ​ប្រមូលទិញស្រូវប្រជាកសិករក្នុងតម្លៃដ៏សមរម្យ។ ចំណែកប្រជាកសិករដែលលក់ស្រូវជូនក្រុមការងារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈផលស្រូវរបស់ពួកគាត់ លក់បានក្នុងតម្លៃសមរម្យ។.សូមជម្រាបថា ក្រុមការងាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះជួយប្រមូលទិញស្រូវពីប្រជាកសិករ ប្រភេទស្រូវ OM-5451ក្នុងតម្លៃ៨៥០រៀល…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាង ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសព មន្ត្រីអង្គភាពស៊ីម៉ាក់ ក្នុងឧបទ្ទវហេតុផ្ទុះមីនតោនស្លាប់ នៅខេត្តឧត្តរមានជ័យ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាង ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសព មន្ត្រីអង្គភាពស៊ីម៉ាក់ ក្នុងឧបទ្ទវហេតុផ្ទុះមីនតោនស្លាប់ នៅខេត្តឧត្តរមានជ័យ

    (ខេត្តឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ បានបន្តចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក អឿន ចាន់ដារ៉ា មន្ត្រីអង្គភាពស៊ីម៉ាក់ ( CMAC ) ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោនខណៈពេលកំពុងបំពេញការងារខេត្តឧត្តរមានជ័យ ហើយបាននិងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន ក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍ថា ៖ មរណភាពរបស់ លោក អឿន ចាន់ដារ៉ា គឺជាការបាត់បង់កូនជាទីស្រឡាញ់ ញាតិមិត្ត និងជាពលរដ្ឋដ៏ល្អមួយរូបរបស់សង្គមជាតិ ដែលតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវកតញ្ញូតាធម៌ និងប្រតិបត្តិតាមគន្លងធម៌ចំពោះ ឪពុក ម្តាយ និងក្រុមគ្រួសារ នេះជាការបាត់បង់វីរយុទ្ធជនរបស់អង្គភាពស៊ីម៉ាក់ (CMAC) ប្រចាំទិសឧត្តរមានជ័យមួយរូប ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយសេចក្តីមោះមុត អង់អាចក្លាហាន…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារបន្ថែមទៀត ដល់ស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវ ៦០ម៉ែត្រ ស្លាប់ ៣នាក់ ប្តី និង កូន

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារបន្ថែមទៀត ដល់ស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវ ៦០ម៉ែត្រ ស្លាប់ ៣នាក់ ប្តី និង កូន

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ ដេីម្បីលេីកទឹកចិត្ត និងនាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិកទៀត ជូនដល់លោកស្រី នន ចន្ទលក្ខិណា សម្រាប់ជួយសម្រាលការលំបាកដែលត្រូវចំណាយលេីការព្យាបាលរយៈពេលយូរនៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តដល់ក្មួយស្រី នន ចន្ទលក្ខិណា សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួនបានស្លាប់ចោលខ្លួន ដោយមិនបានសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត…

  • ឯកឧត្តម ចាយ បូរិន ៖ យុវជនគណបក្ស ត្រូវបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ

    ឯកឧត្តម ចាយ បូរិន ៖ យុវជនគណបក្ស ត្រូវបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ

    (ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារយុវជនគណបក្ស ផ្នែកឃោសនាអប់រំ ប្រចាំឆ្នាំ២០២៤និងទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកផ្នែកឃោសនាអប់រំនិងក្រុមជំនួយការផ្នែកប្រមាណជាង១០០នាក់។ នៅក្នុងឱកាសនោះក៏មានការប្រកាសសមាសភាពក្រុមការ ងារ Cyber Trooper នៃផ្នែកឃោសនាអប់រំ ដែលទើប សម្រេចតែងតាំងផងដែរ។ ក្រុមការងារ Cyber Trooper បានបង្កើតឡើងក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម អំពីប្រវត្តិ ស្នាដៃ សកម្មភាព គុណបំណាច់និងសមិទ្ឋផល ព្រមទាំងគោលនយោបាយនិងគោលការណ៍ថ្មីៗ របស់គណបក្សនិងរាជរដ្ឋាភិបាលដើម្បីបញ្រ្ជាបការយល់ដឹង ការជឿជាក់និងការគាំទ្ររបស់ប្រជាជន យុវជន លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សនិងរាជរដ្ឋាភិបាល។ បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ឋផលការងារយុវជនគណបក្សផ្នែកឃោសនាអប់រំ ប្រចាំឆ្នាំ២០២៤ និង ទិសដៅឆ្នាំ២០២៥ រួចមក ឯកឧត្តមចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ ដោយបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបាន ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តនូវរាល់ការចង្អុលបង្ហាញ និងទិសដៅការងាររបស់ផ្នែកឃោសនាអប់រំយុវជនសម្រេចបាននូវលទ្ឋផលជាទីមោទនៈ ។ ឯកឧត្តមចាយ បូរិន…

  • ឯកឧត្តម ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

    ឯកឧត្តម ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

    (អាល្លឺម៉ង់)៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission), តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់, តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយចំនួនរបស់អាល្លឺម៉ង់ ដែលកំពុងបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបពីកម្ពុជា។ តាមរយៈជំនួបទាំងនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាអំពីការរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យការងារនៅកម្ពុជា ក៏ដូចជាបានស្វែងយល់ពីគោលនយោបាយ និងទិសដៅរបស់សហគមន៍អឺរ៉ុប និងម្ចាស់ម៉ាកបញ្ជាទិញដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំខាងមុខ ពិសេសច្បាប់ស្តីពីការពិនិត្យអនុលោមភាពនិរន្តរភាពនៃអាជីវកម្ម (CSDDD) ផងដែរ។ ជាពិសេសទៀតនោះ ម្ចាស់ម៉ាកបញ្ជាទិញក៏បង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្តបន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ចំពោះសុខទុប្អូនប្រុសពិការដៃទាំង២ សល់ សុខចាន់ ដែលមានទេពកុសល្យគូររូប

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ចំពោះសុខទុប្អូនប្រុសពិការដៃទាំង២ សល់ សុខចាន់ ដែលមានទេពកុសល្យគូររូប

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកុសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយពេលមេីលប្អូនប្រុស សល់ សុខចាន់ គូគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីស ទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំ ឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូន ប្អូនៗទាំងពីរ នាក់ផងដែរ។ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចមហាបវរធិបតីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចបានយកចិត្តទុកដាក់…

  • ខេត្តស្ទឹងត្រែងបង្កើតព្រឹត្តិការណ៍អុំទូកកាយ៉ាកលើកដំបូងរយៈពេលពីថ្ងៃ នៅតំបន់រ៉ាមសារ

    ខេត្តស្ទឹងត្រែងបង្កើតព្រឹត្តិការណ៍អុំទូកកាយ៉ាកលើកដំបូងរយៈពេលពីថ្ងៃ នៅតំបន់រ៉ាមសារ

    ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយសហភាពសហព័ន្ធ យុវជន កម្ពុជា ខេត្ត បានបង្កើតព្រឹត្តិការណ៍​អុំទូកកាយ៉ាក​តំបន់​រ៉ាមសារទន្លេមេគង្គស្ទឹងត្រែង ។ព្រឹត្តិការណ៍បែបកីឡាផង បែបកម្សាន្តផង និងជាការបង្កើតព្រឹត្តិការណ៍ទេសចរ ណ៍ផង បានរៀបចំឡើង​រយៈ ពេលបីថ្ងៃចាប់ ពីថ្ងៃ​ទី១៨ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយចាប់ផ្ដើមចេញពីកំពង់ផែ​នៃស្រុក​បុរីអូរស្វាយ​សែនជ័យ ឆ្ពោះមកកាន់​កំពង់ផែអាហារដ្ឋានទន្លេខៀវនៃក្រុងស្ទឹងត្រែង ។ ព្រឹតិ្តការណ៍អុំទូកកាយ៉ាកនៅតំបន់រ៉ាមសារ​ទន្លេមេគង្គរយៈ​ពេលពីរ​ថ្ងៃ ជាការ រៀបចំ​លើកដំបូងរបស់ខេត្តស្ទឹងត្រែង ដែល​ខេត្តជាប់ដងទន្លេមេគង្គលើឬទន្លេធំ បន្ទាប់ពីការសាកល្បងនៅឆ្នាំ​២០២៤ កន្លងទៅ ហើយឃើញថា ការអុំទូក កាយ៉ាក ពិតជាអាចធ្វើទៅបាននៅតំបន់ប្រកបដោយអេកូឡូស៊ី។​ទឹក​​ទន្លេ​មេគង្គថ្លាឈ្វេង ។រុក្ខជាតិដុះក្នុងទឹកមានស្លឹកខៀវ​ស្រងាត់ ,មានដើមចាក់ប្ញស ពត់ពេនក្នុងផ្ទៃគង្គាបានរំលេច​នូវសក្ដានុ​ពលទេសចរ​ធម្មជាតិ ​​សម្រាប់តំបន់ រ៉ាមសារផ្ទាល់ និង​ពិសេសទាញទាក់អារម្មណ៍អ្នកចូលរួម និងទេសចរជាតិ អន្តរជាតិ ។ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នក នាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី១៩ ខែមករាថា នេះជាព្រឹត្តិការណ៍អុំទូកកាយ៉ាកតំបន់រ៉ាមសារទន្លេមេគង្គស្ទឹងត្រែង​លើកទី១ បន្ទាប់ពី​ធ្វើការ​សាកល្បង​នៅឆ្នាំ២០២៤កន្លងមក ។ការរៀបចំព្រឹត្តិការណ៍ បានដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត សហការ​ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារមាតុ​ភូមិខ្ញុំនិងមន្ទីរអង្គភាពពាក់។ការអុំទូកកាយ៉ាក​មាន​រយៈពេល​ពីរថ្ងៃ…

  • សម្តេច ម៉ែន សំអន ៖ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ ក៏មិនអាចកើតមានបានដែរ

    សម្តេច ម៉ែន សំអន ៖ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ ក៏មិនអាចកើតមានបានដែរ

    (ស្វាយរៀង)៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។ ការថ្លែងលើកឡើងបែបនេះរបស់សម្ដេចម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ឧប្បដ្ឋានសាលា កុដ្ឋ និងសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តទង់មាសដែលមានតម្លៃសជាង ៥៥ម៉ឺនដុល្លារ ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនាស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ថ្វាយប្រគេនដល់…