Category: One-Minute

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ

    (បាងកក)៖ នៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN) នៅប្រទេសថៃ ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគី ជាមួយប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសឡាវ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Awards 2025) ដែលរៀបចំដោយប្រទេសថៃ ហើយជាមោទកភាពរបស់កម្ពុជានោះ គឺ កម្មវិធីចំនួន ២ របស់កម្ពុជាបានឈ្នះមេដាយ ដោយក្នុងនោះរួមមាន៖១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ…

  • កោះប៉ែន ខេត្តកំពង់ចាម

    កោះប៉ែន ខេត្តកំពង់ចាម
  • អាងទំនប់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

    អាងទំនប់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • សូមស្វាគមន៍ការមកទឹកដីខេត្តព្រះសីហនុ របស់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈនាវាទេសចរណ៍ RIVIERA សញ្ជាតិ MARSHALL ISLAND

    សូមស្វាគមន៍ការមកទឹកដីខេត្តព្រះសីហនុ របស់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈនាវាទេសចរណ៍ RIVIERA សញ្ជាតិ MARSHALL ISLAND

    ១៧ មករា ២០២៥ 🎥 ពពក #ams1minute

  • ទន្លេចតុមុខ រាជធានីភ្នំពេញ

    ទន្លេចតុមុខ រាជធានីភ្នំពេញ
  • សហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

    សហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

    📷 Gazetteប្រជាជន #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៥

    ១. ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦% ខណៈបរិមាណ កុងតឺន័រ ឆ្លងកាត់ មានជាង៤៨ម៉ឺន TEUs កើនជាង ២១% ធៀបនឹងឆ្នាំ២០២៣ – AMS Economy ២. គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានី ភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិត ដើម្បីជំរុញការចាប់ផ្តើមសាងសង់ – FN ៣. រោងម៉ាស៊ីនកិនស្រូវធំៗប្រកាសប្រមូលទិញស្រូវអូអឹម ពីកសិករជាង២ម៉ឺនតោន ក្នុងតម្លៃលើសទីផ្សារ – កម្ពុជាថ្មី ៤. ហ្វីលីពីន-ចិន សន្យាស្វែងរកដំណោះស្រាយរួម លើជម្លោះសមុទ្រចិនខាងត្បូង – AFP ៥. ប្រធានាធិបតីរុស្ស៉ី និងប្រធានាធិបតីអ៉ីរ៉ង់ គ្រោងពិភាក្សាពីស៊ីរី មជ្ឈិមបូព៌ា និងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ – Reuters #ams1minute

  • Huawei បញ្ចេញស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវត្តិប្រើដៃមនុស្សយន្ត

    Huawei បញ្ចេញស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវត្តិប្រើដៃមនុស្សយន្ត

    ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបញ្ចេញរូបភាព និងវីដេអូបង្ហាញពីស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវិត្តប្រើប្រាស់ដៃមនុស្សយន្ត មានឈ្មោះថា Huawei robotic EV Changer ដែលអាចសាកឡានអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចុះពីឡាន។ នៅក្នុងឃ្លីបវីដេអូនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ក៏បានបញ្ចេញឡានអគ្គិសនីដ៏ប្រណីតម៉ូដែល Maextro S800 ជាប្រភេទឡានបើកបរដោយខ្លួនឯងទៅកាន់ទីតាំងស្ថានីយសាកថ្ម។ នៅពេលដំណើរការមុខងារ Unmanned robotic arm fuction ដៃមនុស្សយន្តនឹងចាប់ផ្តើមសម្គាល់មុខងារ រួចដោតបញ្ចូលថ្ម និងដកចេញដោយស្វ័យប្រវត្តិនៅពេលសាកថ្មពេញ។ ស្ថានីយសាកថ្មស្វ័យប្រវត្តិ Huawei robotic EV Changer ដែលត្រូវបានបំពាក់នៅលើឆ្នាំងសាកដ៏ទំនើប មានកម្លាំង ៦០០គីឡូវ៉ាត់នេះ អាចផ្តល់ថាមពលបាន ១០០គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ១០នាទី ហើយ Huawei គ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៥។ ទោះបីជាក្រុមហ៊ុន Huawei មិនបានផ្តល់ព័ត៌មានលម្អិតផ្លូវការ ប៉ុន្តែផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន CarNewsChina ស្ថានីយសាកថ្មស្វ័យប្រវត្តិនេះ នឹងអាចប្រើប្រាស់បានជាមួយសមាជិក Huawei Superchargin Alliance ទាំងអស់ រួមទាំងឡានរបស់ក្រុមហ៊ុន BYD,…

  • ស៊ុយអែតចាយ ១ពាន់លានដុល្លារសង់រោងចក្រស្តុកសំណល់វិទ្យុសកម្មបានដល់ ១០ម៉ឺនឆ្នាំ

    ស៊ុយអែតចាយ ១ពាន់លានដុល្លារសង់រោងចក្រស្តុកសំណល់វិទ្យុសកម្មបានដល់ ១០ម៉ឺនឆ្នាំ

    ស្តុកខុល ៖ ប្រទេសស៊ុយអែតនាពេលថ្មីៗនេះ បានចាប់ផ្តើមសាងសង់រោងចក្រស្តុកទុកឥន្ធនៈនុយក្លេអ៊ែរចម្រាញ់រួចធំទីពីរនៅលើពិភពលោក ដោយកាកសំណល់វិទ្យុសកម្មនឹងត្រូវរក្សាទុកបានរហូតដល់ ១០០,០០០ឆ្នាំ។ ប្រទេសស៊ុយអែត ត្រូវបានរំពឹងថា នឹងចំណាយលុយជាង ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ Forsmark នេះ។ រោងចក្រ Forsmark មានទីតាំងស្ថិតចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស្តុកខុល របស់ប្រទេសស៊ុយអែត។ វានឹងក្លាយជាកន្លែងចុងក្រោយ សម្រាប់ផ្ទុកកាកសំណល់វិទ្យុសកម្មប្រមាណ ១២,០០០តោន។ ក្រុមហ៊ុនគ្រប់គ្រងឥន្ធនៈនុយក្លេអ៊ែរ និងកាកសំណល់ (SKB) របស់ស៊ុយអែត បានឱ្យដឹងថា រោងចក្រនេះ នឹងទទួលយកកាកសំណល់វិទ្យុសកម្មដំបូងនៅចុងទសវត្សរ៍ឆ្នាំ ២០៣០ ប៉ុន្តែវានៅពុំទាន់អាចដំណើរការបានពេញលេញទេ រហូតទល់តែឆ្នាំ ២០៨០ ជាពេលដែលត្រូវចាក់បំពេញផ្លូវរូងក្រោមដី។ ផ្អែកតាមការវយតម្លៃរបស់សមាគមនុយក្លេអែរពិភពលោក បានឱ្យដឹងថា មានឥន្ធនៈនុយក្លេអ៊ែរប្រមាណ ៣០០,០០០តោន ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក និងត្រូវការបញ្ចេញចោល។ ភាគច្រើនវាត្រូវបានរក្សាទុកក្នុងស្រះទឹកត្រជាក់ក្បែរម៉ាស៊ីនរ៉េអាក់ទ័រដែលផលិតវា។ បន្ថែមលើឥន្ធនៈដែលចម្រាញ់រួច ប្រទេសមួយចំនួននៅអឺរ៉ុប និងជុំវិញពិភពលោក ក៏គ្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ដើម្បីបង្វែរការផលិតថាមពលអគ្គិសនីចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីលផងដែរ៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

  • មុខជំនួញជាង ១ម៉ឺនទីតាំងក្ស័យធននៅជប៉ុន ជារឿងមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ

    មុខជំនួញជាង ១ម៉ឺនទីតាំងក្ស័យធននៅជប៉ុន ជារឿងមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ

    តូក្យូ ៖ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Tokyo Shoko Research បានឱ្យដឹងនាពេលថ្មីៗនេះថា ក្នុងឆ្នាំ ២០២៤ ចំនួនមុខជំនួញប្រកាសក្ស័យធននៅជប៉ុន បានកើនឡើងលើសពី ១០,០០០ទីតាំងជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ ដោយសារតែអាជីវកម្មទាំងនោះ ប្រឈមនឹងកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញនាំចូលកើនឡើងព្រោះប្រាក់យ៉េនធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយនេះ បានគូសបញ្ជាក់ថា មូលហេតុដែលមុខជំនួញទាំងនោះក្ស័យធន គឺដោយសារសហគ្រាសធុនតូច និងមធ្យម ភាគច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែវិធានការពន្យារពន្ធពិសេសដែលត្រូវបានណែនាំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត COVID-19 ដែលបណ្តាលឱ្យពួកគេមានបន្ទុកហិរញ្ញវត្ថុខ្លាំង។ ចំនួនអាជីវកម្មក្ស័យធនក្នុងឆ្នាំ ២០២៤ ដែលមានរហូតដល់ ១០,០០៦ទីតាំងនេះ បង្ហាញពីតួលេខកើនឡើងប្រមាណ ១៥.១ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួននេះជាការកើនឡើងចំនួនបីឆ្នាំជាប់ៗគ្នា។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យមចំនួន ១០.០០៤សហគ្រាស។ បំណុលសរុបមានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះ ២.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕ ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា