Category: One-Minute

  • អ្នកបើកបរយន្តហោះអាមេរិកស្រវឹងស្រា ពន្យាពេលហោះហើរ

    អ្នកបើកបរយន្តហោះអាមេរិកស្រវឹងស្រា ពន្យាពេលហោះហើរ

    បរទេស៖ អ្នកបើកយន្តហោះម្នាក់របស់ក្រុមហ៊ុនកអាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានចាប់ខ្លួន ពីបទស្រវឹងស្រា នាំឲ្យមានការពន្យារពេល ហោះហើរ ៤ម៉ោង។ កាសែត VNexpress បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា បន្ទាប់ពីធុំក្លិនគ្រឿងស្រវឹង Pilot ឈ្មោះ David Allsop អាយុ៥២ឆ្នាំ ជាជនជាតិអាមេរិក ត្រូវបាននាំខ្លួន ចេញពីកាប៊ីនយន្ដហោះ ហើយត្រូវបានចាប់ខ្លួន ដោយសារស្រវឹង មុនពេលមានជើងហោះហើរ លេខ 3772 ចាកចេញពីរដ្ឋ Georgia ទៅកាន់ទីក្រុង Chicago សហរដ្ឋអាមេរិក បណ្តាលឱ្យមានការពន្យារពេល ៤ម៉ោង។ ហេតុការណ៍នេះបានកើតឡើង នៅឯអាកាសយានដ្ឋានអន្តរជាតិ Savannah/Hilton Head នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃពុធ សប្តាហ៍នេះ នេះបើយោងតាមការិយាល័យតម្រួតតំបន់ Chatham ចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន CNN ។ ប្រភពបានឲ្យដឹងថា លោក Allsop កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទបើកបរយន្តហោះ ក្រោមឥទ្ធិពលនៃជាតិអាល់កុល ភ្លាមៗ។ យ៉ាងណាមិញ…

  • ឯកឧត្តម ចាយ បូរិន ៖ កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និង ការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ”

    ឯកឧត្តម ចាយ បូរិន ៖ កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និង ការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ”

    (ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា គម្រោង“កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ” បានចូលរួមចំណែករឹតចំណងមិត្តភាពប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង តាមរយៈជំនឿសាសនា។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរា៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នាសាលចតុមុខ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា គម្រោង “កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង” មានគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាបង្កើតវេទិការសន្ទនាស្តីពីអន្តរជំនឿសាសនា និងអន្តរវប្បធម៌ ក្នុងចំណោមសាសនានានា ជាពិសេសព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍជានិរន្តរ៍ តាមរយៈការសិក្សាស្រាវជ្រាវ និងការរៀបចំសិក្ខាសាលាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ដែលជាជំនួយដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិត ចិន ។ ឯកឧត្តម រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ចំពោះការផ្ដល់ថវិកាសម្រាប់អនុវត្តគម្រោងនេះ និងលេខាធិការដ្ឋានគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…

  • Gaza ត្រូវការ១០ពាន់លានដុល្លារ ​ស្តារប្រព័ន្ធសុខាភិបាល​

    Gaza ត្រូវការ១០ពាន់លានដុល្លារ ​ស្តារប្រព័ន្ធសុខាភិបាល​

    បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសឲ្យដឹងថា ទំហំទឹកប្រាក់ យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ត្រូវការជាចាំបាច់ ទើបអាចកសាងប្រព័ន្ធសុខាភិបាល នៅក្នុងតំបន់ Gaza ឡើងវិញបាន។ លោក Rik Peeperkorn តំណាងរបស់អង្គការសុខភាពពិភពលោក ប្រចាំនៅទឹកដីប៉ាឡេស្ទីន បានឲ្យដឹងថា យោងតាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ត្រូវចំណាយទឹកប្រាក់ យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ទើបអាចកសាងឡើងវិញ នូវប្រព័ន្ធសុខាភិបាល ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា អំឡុងរយៈពេលចន្លោះ ពី៥ ទៅ ៧ឆ្នាំ ខាងមុខ។ លោក Rik Peeperkorn បាននិយាយថា «តម្រូវការនេះ គឺធំធេងណាស់»។ លោកបានបន្ថែមថា «ការផ្តោតអារម្មណ៍ ក្នុងរយៈពេលខាងមុខនេះ គួរផ្តោតខ្លាំង លើជំនួយមនុស្សធម៌ ក៏ដូចជា ប្រព័ន្ធសុខភាព ផងដែរ»។ ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា «តិចជាងពាក់កណ្តាលនៃមន្ទីរពេទ្យសរុប…

  • អង់គ្លេស-អ៊ុយក្រែនឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធា ១០០ឆ្នាំ

    អង់គ្លេស-អ៊ុយក្រែនឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធា ១០០ឆ្នាំ

    បរទេស៖ មេដឹកនាំរបស់ចក្រភពអង់គ្លេស និងអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធា «សម្គាល់១០០ឆ្នាំ» ដែលជាការសន្យាពង្រឹងទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ លោក Keir Starmer បានប្រាប់អ្នកយកព័ត៌មាន នៅទីនោះថា «យើងរួមគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដ៏សំខាន់មួយ ដែលជាប្រភេទកិច្ចព្រមព្រៀងដំបូងបំផុត សំដៅលើភាពជាដៃគូថ្មី រវាងចក្រភពអង់គ្លេស និងអ៊ុយក្រែន ដែលឆ្លុះបញ្ចាំង ពីក្តីស្រឡាញ់ដ៏ធំធេង រវាងប្រជាជាតិទាំងពីរ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរចំពោះកិច្ចព្រមព្រៀង «១០០ឆ្នាំ» នេះ ហើយលោកថែមទាំងបាននិយាយ រំលេចពីក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ស្រដៀងគ្នានេះ ជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត។ លោក Zelensky បាននិយាយទៀតថា «ទំនាក់ទំនង រវាងអ៊ុយក្រែន និងចក្រភពអង់គ្លេស ឥឡូវនេះ មានភាពជិតស្និទ្ធ ជាងពេលណាៗទាំងអស់»។ ចក្រភពអង់គ្លេស…

  • ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ និងគណៈប្រតិភូអមដំណើចូលរំលែក មរណទុក្ខ ចំពោះក្រុមគ្រួសារនៃសពលោក ពៅ នេពីន បានពលីក្នុង ប្រតិបត្តិការបោស សម្អាត មីន

    ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ និងគណៈប្រតិភូអមដំណើចូលរំលែក មរណទុក្ខ ចំពោះក្រុមគ្រួសារនៃសពលោក ពៅ នេពីន បានពលីក្នុង ប្រតិបត្តិការបោស សម្អាត មីន

    (បន្ទាយមានជ័យ)៖ បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា លោក ពៅ នេពីន បានពាលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន​អំឡុង​ពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ត្រូវបានឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរ មីន បានអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរ​មីន ចូលរូមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ស្ថិតនៅភូមិតេជោ​ភ្នំឆ័ត្រ (មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ មានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និង​សោកស្តាយ​ឥតឧបមា ដោយបានទទួលដំណឹងអំពីពលីកម្មរបស់ លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ…

  • ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ

    ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ
  • ភ្លើងលេបត្របាក់ផ្ទះប្រណិតៗតាមមាត់សមុទ្រអាមេរិក

    ភ្លើងលេបត្របាក់ផ្ទះប្រណិតៗតាមមាត់សមុទ្រអាមេរិក

    បរទេស ៖ ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក បានរាលដាលឆាបឆេះ បំផ្លិចបំផ្លាញផ្ទះប្រណីតៗ តម្លៃរាប់សិបលានដុល្លារ នៅតំបន់ឆ្នេរ Malibu តាមបណ្តោយផ្លូវហាយវេ នៃទីក្រុង Los Angeles រដ្ឋ California ជាផ្នែកនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ផ្ទះបណ្តោយឆ្នេរ នៅតាមមាត់សមុទ្រ ដែលគួរអោយចាប់អារម្មណ៍ជាច្រើន និងភោជនីយដ្ឋានដ៏អស្ចារ្យ សរុប១២៨០កន្លែង ឥឡូវនេះ ត្រូវបានបំផ្លាញ ដោយនៅសល់តែ ១៤ភាគរយ ប៉ុណ្ណោះ មិនត្រូវបានឆេះ ដោយបានផ្តល់ផលប៉ះពាល់ ដល់អ្នកស្រុកយ៉ាងខ្លាំង។ ក្នុងចំណោមផ្ទះទាំងនេះ ក៏មានផ្ទះរបស់តារាល្បីៗ និងបុគ្គលិកមានឥទ្ធិពល ក្នុងសង្គមអាមេរិក ផងដែរ។ គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះពេញទីក្រុង Los Angeles រហូតមកដល់ថ្ងៃព្រហស្បតិ៍។ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញ យ៉ាងហោចណាស់មួយសប្តាហ៍ ដោយមានការភ័យខ្លាច ចំពោះចរន្តអគ្គិសនី ការរអិលបាក់ដី និងការប៉ះពាល់ ពីសារធាតុពុល។ ក្រុមមន្ត្រីបាននិយាយថា ផ្ទៃដីព្រៃចំនួន១៦,០០០ហិកតា ត្រូវបានឆេះ នៅក្នុងគ្រោះអគ្គិភ័យ ដ៏សាហាវនេះ ខណៈដែលស្ថានភាព នៅតែមានគ្រោះថ្នាក់ខ្លាំង បើទោះបីជា…

  • ផ្លូវជាតិលេខ ៤៨ ទៅខេត្តកោះកុង

    ផ្លូវជាតិលេខ ៤៨ ទៅខេត្តកោះកុង

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ពេលជួបបញ្ហាត្រូវព្យាយាមដោះស្រាយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ចេះចាប់ឱកាស និងបង្កើតឱកាស​ ដើម្បីឱ្យជីវិតយើងកាន់តែល្អប្រសើរបន្ថែមទៀត

    ពេលជួបបញ្ហាត្រូវព្យាយាមដោះស្រាយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ចេះចាប់ឱកាស និងបង្កើតឱកាស​ ដើម្បីឱ្យជីវិតយើងកាន់តែល្អប្រសើរបន្ថែមទៀត
  • AI បន្លំធ្វើជាតារាល្បី Brad Pitt បោកនារីម្នាក់លង់ស្នេហ៍ ល្បួងយកប្រាក់ ៨៥ម៉ឺនដុល្លារ

    AI បន្លំធ្វើជាតារាល្បី Brad Pitt បោកនារីម្នាក់លង់ស្នេហ៍ ល្បួងយកប្រាក់ ៨៥ម៉ឺនដុល្លារ

    បរទេស៖ បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិត បានបន្លំខ្លួនធ្វើជាតារាសម្តែងហូលីវូត ល្បីឈ្មោះ Brad Pitt បោកបញ្ឆោត នារីជនជាតិបារាំងម្នាក់ ឲ្យលង់ស្រលាញ់ ហ៊ានលែងលះប្តី ហើយផ្ទេរប្រាក់ ៨៥ម៉ឺនដុល្លារឲ្យទៅ Brad Pitt ក្លែងក្លាយនេះ ទៀតផង។ កាសែត CNA បានចុះផ្សាយថា ស្ត្រីឈ្មោះថា Anne មានអាជីពជាអ្នកតុបតែងក្នុងផ្ទះ ទើបបានទម្លាយរឿងនេះ ប្រាប់កម្មវិធី Seven to Eight លើប៉ុស្តិ៍ TF1 នៅក្នុងសប្តាហ៍នេះ។ នាងរៀបរាប់ថា ដំបូងឡើយ នាងទទួលសារ ពីគណនីហ្វេសបុក, WhatsApp ដែលអះអាងថា ជាតារាសម្តែង ហើយក៏ឆាតរកគ្នា ផ្តើមពីការសរសេរអក្សរ ក្រោយមក ក៏មានជាវីដេអូ ដែលនាងជឿថា ពិតជាលោក Brad Pitt ពិតមែន។ ប៉ុន្តែ ការពិត ឃ្លិបទាំងនោះត្រូវបានបង្កើតឡើងដោយ AI ប្រើប្រាស់កម្មវិធីទាញមុខ។ នាងបានជជែកជាមួយ…