Category: One-Minute

  • ឆ្នាំ ២០២៤ ជប៉ុនកើបលុយជាង ៥០ពាន់លានដុល្លារពីវិស័យទេសចរណ៍

    ឆ្នាំ ២០២៤ ជប៉ុនកើបលុយជាង ៥០ពាន់លានដុល្លារពីវិស័យទេសចរណ៍

    តូក្យូ ៖ ភ្ញៀវទេសចរបរទេសទៅលេងប្រទេសជប៉ុនកាលពីឆ្នាំ ២០២៤ បានចាយវាយកើនឡើងខ្ពស់បំផុត រហូតបំបែកកំណត់ត្រាកាលពីឆ្នាំមុនៗ ដោយពាំនាំប្រាក់ចំណូលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជប៉ុនជាង ៥០ពាន់លានដុល្លារ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនភ្ញៀវទេសចរបរទេសក៏បានហក់ឡើងរហូតដល់ ៣៦លាននាក់ផងដែរ ដែលនេះជាកម្រិតខ្ពស់បំផុតថ្មីមួយ ជំរុញដោយប្រាក់យ៉េនធ្លាក់ចុះទាប និងការបើកដំណើរការជើងហោះទៅកាន់ប្រទេសជប៉ុនឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។ តួលេខបឋមពីទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបង្ហាញថា ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់សរុបចំនួន ៥០.៨ពាន់លានដុល្លារទៅលើការស្នាក់នៅ, ការដើរទិញឥវ៉ាន់ និងការចំណាយផ្សេងទៀតកាលពីឆ្នាំ ២០២៤ កើនឡើងលើសកំណត់ត្រាពីមុន ដែលមានត្រឹមតែជាង ៣៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣។ យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចំនួន ៣៦.៨៧លាននាក់បានទៅលេងកំសាន្តប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ ដែលនេះជាការធ្វើដំណើរខ្ពស់បំផុត ក្នុងនោះរដូវកាលគយគន់សម្រស់ផ្កាសាគូរ៉ា និងរដូវស្លឹកឈើជ្រុះបានរួមចំណែកជំរុញដល់កំណើនភ្ញៀវទេសចរប្រចាំឆ្នាំដែលមកពីប្រទេសគោលដៅចំនួន២០ ហើយនេះជាការបង្កើតកំណត់ត្រាខ្ពស់បំផុតថ្មីមួយ។ ចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសជប៉ុនច្រើនជាងគេក្នុងឆ្នាំ ២០២៤ គឺកូរ៉េខាងត្បូងមានចំនួន ៨.៨២លាននាក់ បន្ទាប់មកប្រទេសចិនមានចំនួន ៦.៩៨លាននាក់ កើនឡើងជិតបីដង បើធៀបនឹងឆ្នាំ ២០២៣ បន្ទាប់មកគឺតៃវ៉ាន់មានចំនួន ៦.០៤លាននាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម

    រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • និស្សិតជ័យលាភីនៅថ្ងៃនេះ គឺជាធនធានថ្មីមួយទៀត ប្រកបដោយចំណេះដឹង និងសមត្ថភាពសម្រាប់បំពេញទីផ្សារការងារនៅកម្ពុជា

    និស្សិតជ័យលាភីនៅថ្ងៃនេះ គឺជាធនធានថ្មីមួយទៀត ប្រកបដោយចំណេះដឹង និងសមត្ថភាពសម្រាប់បំពេញទីផ្សារការងារនៅកម្ពុជា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៥

    ១. កម្ពុជានឹងបង្កាត់ពូជសុនខការពារសន្តិសុខជាតិ ១០០ក្បាលក្នុងឆ្នាំនេះ – AMS Central ២. ខេត្តកំពង់ធំ ជាខេត្តទី១៥ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) – FN ៣. កម្ពុជា នាំចេញជ័រកៅស៊ូបានជិត ៣៤ម៉ឺនតោន ស្មើនឹងប្រាក់ ជិត ៦៦០លានដុល្លារ ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ស៊ុយអែត ចាប់ផ្តើមសង់រោងចក្រ សម្រាប់ស្តុកកាកសំណល់នុយក្លេអ៊ែរ បានរហូតដល់ ១០ម៉ឺនឆ្នាំក្រោយ – Reuters ៥. តៃវ៉ាន់ថា កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ ដើម្បីការពារខ្សែកាបក្រោមសមុទ្រ – CNA #ams1minute

  • សិស្សានុសិស្ស និង ពលរដ្ឋក្នុងស្រុកកំពង់លែង រួមគ្នាសម្អាតអនាម័យបរិស្ថាន ទម្លាប់ស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមផ្ទះសម្បែង និងដងផ្លូវ

    សិស្សានុសិស្ស និង ពលរដ្ឋក្នុងស្រុកកំពង់លែង រួមគ្នាសម្អាតអនាម័យបរិស្ថាន ទម្លាប់ស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមផ្ទះសម្បែង និងដងផ្លូវ

    (ភ្នំពេញ)៖ បណ្តាសិស្សានុសិស្ស និងពលរដ្ឋនៅស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង បានរួមគ្នាសម្អាតបរិស្ថាន តាមដងផ្លូវ និងផ្ទះសម្បែងដែលសំដៅធ្វើយ៉ាងណាប្រែក្លាយ ភូមិ ឃុំ ស្រុក របស់ខ្លួនជាទីគ្មានសំរាម សំណល់ប្លាស្ទិក ដែលជាទីរស់នៅស្អាតប្រកបដោយអនាម័យ ។ ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករង នៃ អគ្គនាយកដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថានដែលបានដឹកនាំចូលរួមក្នុងកម្មវិធីនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាក្រសួងបរិស្ថានបានចូលរួមសហការជាមួយរដ្ឋបាលស្រុកកំពង់លែង មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បន្តដឹកនាំធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ដងផ្លូវស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ» ដើម្បីរួមចំណែកលើកកម្ពស់ឱ្យការរស់នៅស្អាត ភូមិឋានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានខ្យល់អាកាសល្អ ព្រមទាំងមានភាពទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងមូលដ្ឋានស្រុកកំពង់លែងឱ្យកាន់តែច្រើនថែមទៀត ។ ឯកឧត្តមមានបញ្ជាក់ប្រាប់ដែរថាដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៨៩៤នាក់ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងធ្វើការសម្អាតតាមដងផ្លូវ សាលារៀន រដ្ឋបាលឃុំក្នុងមូលដ្ឋានឃុំពោធិ៍ផងដែរ។ លោក ប៊ុត សប្បាយ មេឃុំពោធិ៍ ស្រុកកំពង់លែង…

  • រកឃើញសត្វតុកកែប្រភេទថ្មីនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

    រកឃើញសត្វតុកកែប្រភេទថ្មីនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

    (ភ្នំពេញ)៖ សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ បើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥បានឱ្យដឹងថា ៖ សត្វតុកកែប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថា ជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ ។ គួរបញ្ជាក់ថា តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ៕ ដោយ ៖ ម៉ាដេប៉ូ

  • សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យបានជួយលើការងារ​មនុស្សធម៌​នៅមូលដ្ឋាន

    សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យបានជួយលើការងារ​មនុស្សធម៌​នៅមូលដ្ឋាន

    បន្ទាយមានជ័យ៖ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាបានលើក​សរសើរសមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ ថាបានចូលរួមជាមួយអាជ្ញាធរ​មូលដ្ឋានជួយលើការងារមនុស្សធម៌ជាច្រើន។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគម ខ្មែរ ចិន អាណត្តិទី៨ នៅសាលារៀន ផីឆឹងខេត្តបន្ទាយមានជ័យកាល​ពីថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៥ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា​បានថ្លែងបន្តទៀតថា សមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ រាល់សកម្មភាព​តែងតែស្របតាមរដ្ឋធម្មនុញ្ញ ។ទន្ទឹមនឹងការងារ​ស្នូល​របស់ខ្លួន សមាគមបាន​ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ជាមួយអាជ្ញាធរមូលដ្ឋានមាន​ដូចជាអគារសិក្សា ការរៀបចំប្រព័ន្ធលូ អនាម័យ បរិស្ថានល្អ និងជួយដល់ផ្នែក​បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សនិស្សិត និងយុវជនទៀតផង។ក៏មានសកម្មភាពមនុស្សធម៌នានាជាច្រើនទៀត។ លោក ឆាន់ ម៉ាន់ហេង ដែលជាប់ឆ្នោតជាប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យអាណត្តិថ្មី​បានបញ្ជាក់ថា សមាគមនឹងបន្តផ្តោតលើការ​បណ្ដុះបណ្ដាលធនធានចំណេះដឹងជាតិអន្តរជាតិដល់យុវជន ជាមួយកាងារ​សង្គមធម៌ ពិសេសការងារសប្បុរសធម៌រួមជាមួយរដ្ឋបាលខេត្ត។សមាគមបន្ត​ខិតខំធ្វើការងារជាប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនោះបង្កើនកិច្ចសហការ ទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ន អង្គភាព រដ្ឋនិងឯកជន រួមជាមួយអាជ្ញាធរ​មូលដ្ឋាន កងកម្លាំងក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិ ៕ ដោយ៖ គៀន ច័នហ៊ីន

  • ដៃគូហិរញ្ញវត្ថុ ទទួលយកយន្តការពិនិត្យឡើងវិញនូវការកំណត់អត្រាការប្រាក់

    ដៃគូហិរញ្ញវត្ថុ ទទួលយកយន្តការពិនិត្យឡើងវិញនូវការកំណត់អត្រាការប្រាក់

    សម្រាប់កម្ចីឥណទានទិញគេហដ្ឋានលើកដំបូង ក្នុងតម្លៃក្រោម ២១មុឺនដុល្លារ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ១៥ មករា ២០២៥ #ams1minute

  • បណ្ដាំឪពុកម្តាយគ្រប់រូបចំពោះកូនៗ គឺ “គ្មានទ្រព្យអ្វីគាប់ប្រសើរ ជាងចំណេះវិជ្ជា”

    បណ្ដាំឪពុកម្តាយគ្រប់រូបចំពោះកូនៗ គឺ “គ្មានទ្រព្យអ្វីគាប់ប្រសើរ ជាងចំណេះវិជ្ជា”
  • ប្រមាណ ៦៨% នៃអ្នកឆ្លើយសំណួរស្ទង់មតិរំពឹងថា រដ្ឋបាលលោក Donald Trump

    ប្រមាណ ៦៨% នៃអ្នកឆ្លើយសំណួរស្ទង់មតិរំពឹងថា រដ្ឋបាលលោក Donald Trump

    នឹងមានចំណាត់ការតឹងរ៉ឹងគ្រប់គ្រងលើបញ្ហាអន្តោប្រវេសន៍ខណៈ ៥៥% លើកឡើងថា រដ្ឋបាលថ្មី នឹងដកខ្លួនចេញពីភ្លើងសង្គ្រាម និង ៥១%ជឿថា រដ្ឋបាលថ្មី នឹងកាត់បន្ថយអត្រាឧក្រិដ្ឋកម្ម – Statista #ams1minute