-
ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ

បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ! ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ! ប្រភព៖ STHM #ams1minute
-
រដ្ឋមន្ត្រីក្រសួងដែនដី៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមប្រព័ន្ធអនឡាញពីក្រសួង ដែលមានភាពងាយស្រួល លឿនរហ័ស និងជឿទុកចិត្តបាន

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ ។ដូច្នេះចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងដែលមានភាពងាយស្រួល លឿនរហ័សនិងជឿទុកចិត្តបាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ចំណុចថ្មីសន្លាងនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ទាក់ទងនឹងសិក្ខាសាលានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដៅចំណុចសំខាន់ថា ក្នុងគោលបំណងផ្សព្វផ្សាយពីសេវាសាធារណៈដែលបានដាក់ដំណើរការតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករ និងអ្នកប្រើប្រាស់ឱ្យបានដឹងកាន់តែទូលំទូលាយ និងការផ្ដល់អត្រាការប្រាក់តាមធនាគារ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ក្រសួងបានព្យាយាមបង្រួមបញ្ហាដែលមានភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ ។ក្នុងនោះបានជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដោយចុះបញ្ជីដីធ្លីបាន ៣ លាន ៧ សែនក្បាលដី ហើយប្រហែលជាដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះនឹងអាចបញ្ចប់ទាំងស្រុងនូវការចុះបញ្ជីដីធ្លីនៅកម្ពុជា។ចំណែកបញ្ហាវិវាទដីធ្លីគឺមានច្រើនករណីប៉ុន្តែរហូតមកទល់ពេលនេះក្រសួងបានដោះស្រាយករណីទាំងនោះអស់ជាច្រើននិងនៅសល់ត្រឹមក្រោម ១ ០០០ ករណីប៉ុណ្ណោះ។ រីឯការងារបឹងទន្លេសាប គឺយើងបានបន្តរក្សាអាយុជីវិតបឹងទន្លេសាបដោយមិនឱ្យមានការកាត់ឆ្វៀលដីបន្តទៀតនោះទេ ហើយរក្សាបាននូវគន្លងមួយថាកម្ពុជាមានលទ្ធភាពរក្សាបាននូវមរតកធនធានធម្មជាតិរបស់ខ្លួន ជាការទទួលខុសត្រូវរបស់អ្នកជំនាន់នេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ ឯកឧត្តមបន្តថា ចំពោះបញ្ហាវិវាទដីធ្លីរវាងអាជ្ញាធរជាតិអប្សរា…
-
កោះទន្សាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

-
បារាំងគាំទ្រការតែងនិពន្ធ និងបង្កើតស្នាដៃរបស់យុវជនកម្ពុជាតាមរយៈគម្រោង«ចតុ»

ស្ថានទូតបារាំងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាបានប្រកាសដាក់ ដំណើរការ ជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រ ដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមានទេពកោសល្យនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥បានឱ្យដឹងថា គម្រោងនេះទទួលហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ហើយត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយតួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជា រួមមាន៖ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០២៤ និងមានរយៈពេលមួយឆ្នាំ។ តើអ្វីទៅជាគម្រោង”ចតុ”។តាមន័យនៃវចនានុក្រមខ្មែរបានពន្យល់ថា”ចតុ សំ.; បា.(ប. សំ) (ចតុរ៑) បួន (៤) ; បើរួមចូលនឹងនាមនាមជាបទសមាស ត្រូវតម្រួ តតួអក្សរបន្ទាប់ជា ២ តួ តាមទំនងដែលគួរតម្រួតបាន : ចតុទ្ទិស, ចតុប្បាទ, ចតុម្មុខ ( ស្រដៀងគ្នានេះដែរ ស្ថានទូតបារំាងបានគូសរំលេចថា គម្រោង «ចតុ» មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារីកម្ពុជាដែលមានទេពកោសល្យ ក្នុងវិស័យសំខាន់ៗចំនួន៤ គឺ៖…
-
របាយការណ៍នៅថ្ងៃទី១៤ មករា

-
រាល់បញ្ហាប្រឈមទាំងអស់ អ្នកដែលត្រូវឈរដោះស្រាយមុនគេគឺខ្លួនយើង

-
ចិនឈរនៅលំដាប់កំពូលជាប្រទេស ដែលមានចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ពិភពលោករហូតដល់២២,៦%

-
ប្រទេសថៃប្រឈមមុខនឹងការលុបចោលជើងហោះហើរដ៏ធំពីប្រទេសចិន

បរទេស ៖ ដោយបារម្ភពីសុវត្ថិភាព ក្រោយកើតមានរឿងចាប់ពង្រត់តារាសម្តែងចិនម្នាក់ ការលុបចោលសំបុត្រយន្តហោះពីប្រទេសចិន ទៅកាន់ប្រទេសថៃ កាលពីចុងសប្តាហ៍មុន បានកើនឡើង១៥៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមក្រុមហ៊ុនវិភាគការធ្វើដំណើរមានមូលដ្ឋាន នៅអេស្ប៉ាញ ForwardKeys។ បើតាមកាសែត VNexpress ចេញផ្សាយ កាលពីថ្ងៃពុធ ក្រុមហ៊ុនForwardKeys បានឲ្យដឹងថា ការលុបចោលជើងហោះហើរយ៉ាងគំហុគនេះ ក៏បានជំរុញឲ្យមានការលុបចោលការកត់សណ្ឋាគារ យ៉ាងច្រើន ផងដែរ។ លោក Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្ម នៅក្រុមហ៊ុន Thai Lion Air បានបញ្ជាក់ពីការលុបចោលមួយចំនួនធំ ពីក្រុមទេសចរណ៍ចិន ដូចដែលបានរាយការណ៍ ដោយកាសែតបាងកកប៉ុស្តិ៍។ រីឯ លោកស្រី Thanet Supornsahasrungsi ប្រធានសមាគមទេសចរណ៍ក្នុងខេត្តឈុនបុរី បាននិយាយថា ខេត្តដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងបាងកកមួយនេះ មានការលុបចោលការកក់សេវាកម្ម ពីភ្ញៀវទេសចរចិន ប្រហែល ៤០%។ ប្រភពបញ្ជាក់ថា ការលុបចោលនេះ គឺផ្តើមចេញពីការបាត់ខ្លួន លោក Wang Xing កាលពីដើមខែមករា នៅទីក្រុង…
-
ប៉ូលីសប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង ជាថ្មី

បរទេស ៖ នៅថ្ងៃពុធនេះ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងប៉ូលីសបានចូល ទៅក្នុងលំនៅដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីប៉ុនប៉ងចាប់ខ្លួន ជាថ្មី។ ជាការស្វែងរកការចាប់ខ្លួនរូបលោក ជុំវិញច្បាប់អាជ្ញាសឹក ដែលបរាជ័យ។ លោក Yoon បានទប់ទល់នឹងការប៉ុនប៉ងចាប់ខ្លួន បន្ទាប់ពីប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ពោលគឺបន្ទាប់ពីលោកបានដឹកនាំទាហាន ឱ្យសម្រុកចូលសភា ក្នុងគោលបំណងបញ្ឈប់សមាជិកសភា មិនឱ្យបោះឆ្នោត ទម្លាក់ច្បាប់អាជ្ញាសឹក របស់លោក។ អតីតរដ្ឋអាជ្ញា ដែលត្រូវបានព្យួរតំណែងប្រធានាធិបតី ដោយសមាជិកសភា រូបនេះ អាចនឹងក្លាយជាប្រធានាធិបតីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវចាប់ខ្លួន ប្រសិនបើដីកាបង្គាប់របស់តុលាការ ត្រូវបានអនុវត្ត។ មេធាវីរបស់លោក Yoon លោក Seok Dong-hyeon បានសរសេរ នៅលើ Facebook ថា ការចរចាកំពុងបន្តសម្រាប់ប្រធានាធិបតី ដើម្បីបង្ហាញខ្លួន ដោយស្ម័គ្រចិត្ត ដោយសារតែ «ហានិភ័យនៃស្ថានភាពធ្ងន់ធ្ងរ» រវាងអ្នកស៊ើបអង្កេត និង សេវាសន្តិសុខការពារ…
-
នាយករដ្ឋមន្ត្រីកោះ Greenland ចង់ចាប់ដៃលោក Trump ពង្រឹងវិស័យ ២ យ៉ាង

ហ្គ្រីនលែន ៖ នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បានអះអាងថា ដែនកោះរបស់លោកមានបំណងពង្រឹងទំនាក់ទំនងការពារជាតិ និងការរុករករ៉ែជាមួយសហរដ្ឋអាមេរិក បើទោះបីជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចង់ទិញដែនកោះដ៏ធំមួយនេះក៏ដោយ។ លោក Egede បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលរបស់លោក Trumpដែលនឹងឡើងកាន់តំណែងនាថ្ងៃទី២០ ខែមករាខាងមុខ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Egede បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកូប៉ិនហាក ប្រទេសដាណាម៉ាកថា ឯករាជ្យភាពរបស់ Greenland គឺជារឿងរបស់ Greenland ហើយក៏ទាក់ទងនឹងការប្រើប្រាស់ទឹកដីរបស់ខ្លួនផងដែរ ដូច្នេះវាក៏ជា Greenland ខ្លួនឯងដែលនឹងសម្រេចចិត្តថាតើយើងគួរតែឈានដល់កិច្ចព្រមព្រៀងអ្វី។ ការអត្ថាធិប្បាយរបស់លោក Egede កើតឡើងបន្ទាប់ពីលោក Trump ធ្លាប់បានលើកឡើងអំពីគំនិតទិញយកដែនកោះ Greenland តាំងតែពីអាណត្តិដំបូងរបស់គាត់មកម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថា ជា «ភាពចាំបាច់ដាច់ខាត»។ លោក Mute Egede បាននិងកំពុងជំរុញឱ្យមានឯករាជ្យ ទោះបីជាសេដ្ឋកិច្ចនៃទឹកដីនេះ ពឹងផ្អែកខ្លាំងលើការឧបត្ថម្ភធនពីដាណឺម៉ាកក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា…