-
ប្រជាពលរដ្ឋមានការលំបាកជាង ២០០គ្រួសារ នៅខេត្តរតនគិរី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

រតនគិរី៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន រួមជាមួយមន្រ្តីជាថ្នាក់ដឹកនាំក្នុងខេត្តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា និងជនការ ២១០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ អំណោយដែលផ្តល់ជូនមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ភួយ និងមុង ។បញ្ជាក់ក្នុងពិធីផ្តល់អំណោយអភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្ត ជាសេនាធិការ បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះការខ្វះខាត ។ឯកឧត្តមបញ្ជាក់ថាអំណោយនេះដែលចែកជូនគ្មានការរើសអើងអ្វីទាំងអស់៕ គួរបញ្ជាក់ថា រាជរដ្ឋាភិបាល…
-
នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនក្មេងទំនើង ៥នាក់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ ១គ្រឿង នៅមុខផ្សារច្បារអំពៅ

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន ៥នាក់ ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ (ដាវ) នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១និង២០នាទី។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានអោយដឹងថា ៖១-ជនរងគ្រោះ ឈ្មោះ សំណាង មាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។២-ជនរងគ្រោះឈ្មោះ សុខ ស្រីណុច ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ។ទាំង២នាក់ ស្នាក់នៅភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណេកជនសង្ស័យឃាត់ខ្លួន ០៥នាក់ ៖១-ឈ្មោះ ប៉ាវ ស៊ីណាង…
-
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះ ។ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន ៖ ១). នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌ ២). នាយកដ្ឋាននីតិកម្ម ត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ ៣). ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត ៤). នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា ៥). ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល ៦). សូមឱ្យពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ…
-
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទទួលថវិកាសប្បុរសធម៌ ៣០,៥៧៣,០០០ រៀល ពីព្រះចៅអធិការវត្តគុហនគរ

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធ បុប្ផារាជធានីភ្នំពេញ បានទទួលថវិកា សប្បុរសធម៌ចំនួន ៣០,៥៧៣,០០០ រៀល ពីព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ដែលស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។ ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ មានសង្ឃដឺកាថា ការបរិច្ចាគពីសប្បុរសជនតាមរយ:បុណ្យផ្កាសាមគ្គី គឺធ្វើឡើងក្នុងន័យមនុស្សធម៌ និងដើម្បីជួយទ្រទង់ ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាព ដល់កុមារកម្ពុជា ។ ការបរិច្ចាគជូនដល់មន្ទីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត សប្បុរសជន ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា ។ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិ មន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យរបស់ព្រះគ្រូ និងសប្បុរសជន ចំពោះទឹកចិត្តមនុស្សធម៌ ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សា និរន្តរភាព…
-
ឯកឧត្តម ឃួង ស្រេង ៖ គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ មករា ២០២៥នេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស។ ឯកឧត្ដ ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឱ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះអោយបានគង់វង់។ ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តឱ្យបានល្អផងដែរ ។ ពាក់ព័ន្ធបញ្ហាសំរាមក្នុងទីក្រុង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថា ៖ សាលារៀនរដ្ឋកន្លងមកធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ…
-
សម្រស់ឆ្នេរកែប ខេត្តកែប

-
របាយការណ៍នៅថ្ងៃទី១៣ មករា

-
កូនៗត្រូវមើលថែអ្នកនៅផ្ទះជាមួយ និងត្រូវយកចិត្តទុកដាក់ដល់អ្នកផ្ទះ

-
ប្រធានណាតូ ៖ អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព

បរទេស ៖ ប្រធានអង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO លោក Mark Rutte បាននិយាយថា អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព នៅពេលនេះទេ។ លោក Rutte បានប្រាប់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃចន្ទថា «នៅពេលនេះ ច្បាស់ណាស់ អ៊ុយក្រែនមិនមានជំហររឹងមាំ សម្រាប់ការចរចាទេ..យើងត្រូវធ្វើបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរគន្លងនៃជម្លោះ អាចកើតមាន»។ ប្រធានអង្គការណាតូ រូបនេះ បានព្រមានថា កិច្ចព្រមព្រៀងមិនទាន់ល្អគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន មានមោទនភាព ដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ ជាដើម។ លោក Rutte បាននិយាយទៀតថា «យើងទាំងអស់គ្នាចង់ឲ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែ សំខាន់ជាងនេះទៀត គឺយើងចង់ឲ្យសន្តិភាព ស្ថិតស្ថេរ»។ លោកបន្តថា អ៊ុយក្រែនត្រូវការជំនួយបន្ត មានអាវុធកាន់តែច្រើន និងលឿនជាងមុន ដូច្នេះ អ៊ុយក្រែន អាចការពារខ្លួនបាន ប្រសើរជាងមុន ជាមួយនឹងការចរចាកិច្ចព្រមព្រៀង ដ៏ល្អ សម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និង សម្រាប់ពិភពលោក»។…
-
កូរ៉េខាងត្បូងថាទាហានកូរ៉េខាងជើងស្លាប់៣០០នាក់នៅអ៊ុយក្រែន

បរទេស ៖ ទីក្រុងសេអ៊ូលបានឲ្យដឹងថា ទាហានកូរ៉េខាងជើង ចំនួន៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ផ្សេងទៀត រងរបួស នៅប្រទេសអ៊ុយក្រែន។ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ បាននិយាយ កាលពីថ្ងៃចន្ទ ដោយដកស្រង់ព័ត៌មាន ពីទីភ្នាក់ងារចារកម្ម របស់ទីក្រុងសេអ៊ូលថា ទាហានកូរ៉េខាងជើង ប្រហែល ៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ បានរងរបួស ខណៈពេលដែលកំពុងប្រយុទ្ធ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ សមាជិកសភា លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមសន្និសីទខ្លីមួយ ជាមួយទីភ្នាក់ងារចារកម្មថា «ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានពង្រីកដើម្បីរួមបញ្ចូលកម្លាំងប្រយុទ្ធនៅតំបន់ Kursk ជាមួយនឹងការប៉ាន់ស្មាន ពីចំនួនអ្នកស្លាប់ និងរបួស»។ យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និង រុស្ស៊ី មិនធ្លាប់បាននិយាយថា ពិតជាមានវត្តមានទាហានកូរ៉េខាងជើង ធ្វើសង្គ្រាម នៅទីនោះឡើយ មកដល់ពេលនេះ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្ត ដូចជា កូរ៉េខាងត្បូង ព្រមទាំង…