-
ប្រាសាទមាសលោកជំទាវ ម៉ៅ លើភ្នំទ្វារ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀតក្នុងខេត្តកំពត

(ខេត្តកំពត)៖ មន្ត្រីជំនាញផ្នែកសាសនា និងទេសចរណ៍បានបញ្ជាក់ថា ការសាងសង់ប្រាសាទមាសលោកជំទាវ ម៉ៅ លើភ្នំទ្វារ ទល់មុខអាស្រមចាស់ គឺជាទីតាំងសាក់សមបំផុតសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិតាមជំនឿលើលោកយាយម៉ៅ ហើយទីតាំងនេះក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍សាសនាដ៏ទាក់ទាញថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តកំពត ព្រោះលើកំពូលភ្នំនេះមានខ្យល់អាកាសបរិសុទ្ធ ថែមទាំងអាចមើលឃើញទេសភាពជួរភ្នំ និងខេត្តកំពតបានយ៉ាងស្រស់ស្អាត។ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នាប្រារព្ធពិធីរំកិលរូបសំណាកលោកយាយ ម៉ៅ ចូលកាន់អាសនៈក្នុងប្រសាទមាសលោកជំទាវ ម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់) ដែលប្រាសាទនេះកសាងឡើងដោយ ឯកឧត្តម ម៉ៅ ធនិន លោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំង បុត្រា បុត្រី និងចៅៗ ។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា…
-
សួនសម្តេចក្រឡាហោមវិមានឯករាជ្យក្រុងបាត់ដំបង ខេត្តបាត់ដំបង

-
របាយការណ៍នៅថ្ងៃទី១២ មករា

-
កុំភ្លេចគុណគ្រូបង្រៀន និងឪពុកម្តាយរបស់ខ្លួនឱ្យសោះ

-
នៅខែឧសភា ឆ្នាំ២០២៤ អាមេរិកដំឡើងពន្ធលើយានយន្តអគ្គិសនី ដែលផលិតនៅចិនពី ២៥% ទៅ ១០០% ក៏ដូចជាផលិតផលមួយចំនួនទៀត

-
មនុស្សជាង ៣ម៉ឺននាក់គ្មានអគិ្គសនីប្រើ ខណៈព្យុះព្រិលវាយប្រហារប៉ូឡូញ

វ៉ាសូវី ៖ វិទ្យុប៉ូឡូញបានរាយការណ៍កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រជាជនប្រហែល ៣២,០០០គ្រួសារនៅទូទាំងប្រទេសប៉ូឡូញ ដែលភាគច្រើននៅក្នុងខេត្តភាគខាងជើង កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែវាយប្រហារពីព្យុះព្រិល។ នៅទូទាំងប្រទេសប៉ូឡូញ ក្រុមអ្នកពន្លត់អគ្គីភ័យបានឆ្លើយតបទៅនឹងឧប្បត្តិហេតុនានា ដែលទាក់ទងនឹងបញ្ហាអាកាសធាតុជិត ១,០០០ករណី ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងនោះមានដូចជាដើមឈើដួលរលំ និងបាក់បង្គោលខ្សែភ្លើងជាដើម។ យោងតាមមន្ត្រីម្នាក់មកពីមជ្ឈមណ្ឌលសន្តិសុខរដ្ឋាភិបាលប៉ូឡូញ បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្តារថាមពលឡើងវិញ។ ប៉ុន្តែព្រិលធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងបន្តមាននៅតំបន់ភាគខាងកើត, ភាគខាងត្បូង និងកណ្តាលនៃប្រទេសប៉ូឡូញ ដោយតំបន់ភ្នំត្រូវបានរំពឹងថា ព្រិលធ្លាក់នឹងកើនឡើងច្រើនបំផុត។ ភ្នំតាត្រា នៅតែស្ថិតក្រោមការព្រមានពីការធ្លាក់ព្រិលកម្រិត ២ រហូតដល់ម៉ោង ៨យប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងស្រុក)។ ជាមួយគ្នានេះ ឧទ្យានជាតិតាត្រាបានដាស់តឿនអ្នកទេសចរឱ្យប្រុងប្រយ័ត្ន ដោយព្រមានអំពីស្ថានភាពគ្រោះថ្នាក់ដ៏ខ្ពស់ រួមទាំងព្រិលធ្លាក់យ៉ាងសន្ធាប់ និងការបាក់រលំផ្ទាំងទឹកកក ដោយសារខ្យល់បក់ខ្លាំង។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អគ្គនាយកដ្ឋានផ្លូវជាតិ និងផ្លូវម៉ូតូប៉ូឡូញ បានធានាថា ផ្លូវជាតិទាំងអស់នៅតែអាចឆ្លងកាត់បាន។ យានយន្តបោសស្អាតព្រិលជាង ២,៣០០គ្រឿងត្រូវបានដាក់ពង្រាយពេញមួយយប់ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ជប៉ុន និងប្រទេសចំនួន ១១ ធ្វើសមយុទ្ធលោតឆ័ត្រយោងការពារកោះ

តូក្យូ ៖ អង្គភាពលោតឆ័ត្រយោង នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានអនុញ្ញាតឱ្យសាធារណជនទស្សនាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីការពារកោះដាច់ស្រយាលរបស់ជប៉ុន។ កងពលតូចទ័ពអាកាសទី១ នៃកងកម្លាំងស្វ័យការពារដីគោកជប៉ុន មានភារកិច្ចចូលរួមក្នុងប្រតិបត្តិការដណ្តើមយកកោះដាច់ស្រយាល ដែលត្រូវបានឈ្លានពានដោយកងកម្លាំងសត្រូវ ក្នុងចំណោមភារកិច្ចស្នូលផ្សេងទៀត។ រីឯកងទាហានមកពីប្រទេសចំនួន ១១ ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំនេះផងដែរ នៅឯទីតាំងហ្វឹកហាត់មួយកន្លែងក្នុងខេត្ត Chiba កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ហ្វីលីពីន និងអ៊ីតាលី បានចូលរួមជាលើកដំបូង។ ទាហានឆ័ត្រយោងប្រហែល ១៥០នាក់បានលោតឆ័ត្រយោងពីលើអាកាសទៅដីម្តងមួយៗ ចេញពីយន្តហោះដឹកជញ្ជូននៅកម្ពស់ ៣៤០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន។ ក្រសួងបន្ថែមទៀតថា សមយុទ្ធនេះមានគោលបំណងជំរុញការសម្របសម្រួលជាមួយប្រទេសទាំងនោះ និងត្រៀមខ្លួនទប់ទល់ការឈ្លានពានរបស់សត្រូវ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
បេសកជនពិសេសលោក ត្រាំ ជួបមេដឹកនាំអ៊ីស្រាអែល ជំរុញបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង

ហ៊្សេរុយសាឡឹម ៖ បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ ហ្កាហ្សាស្ទ្រីប។ កិច្ចពិភាក្សានេះកើតឡើងនៅពេលដែលការចរចាកំពុងដំណើរការក្នុងប្រទេសកាតា ដែលជាប្រទេសសម្រុះសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសនៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលបានឃុំខ្លួននៅទីនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយដែរថា លោក Netanyahu បានប្រាប់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងមន្ត្រីផ្សេងទៀតឱ្យចាកចេញទៅកាន់ប្រទេសកាតា ដើម្បីជំរុញរឿងនេះផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រភពដែលនិយាយថា មានការរីកចម្រើនខ្លះៗនៅក្នុងការចរចានោះ។ យ៉ាងណាមិញ លោក Trump ធ្លាប់បានគំរាមហើយថា នឹងមានការខាតបង់ដ៏ធំមួយ ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង មុនពេលលោកចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ យោងតាមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទីនោះបានកើនឡើងដល់ ៤៦,៥៣៧នាក់ចាប់តាំងពីខែតុលាឆ្នាំ ២០២៣៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
អតីតនិស្សិតស្ថាបត្យកម្មរៀបចំកម្មវិធី «ជួបជុំមិត្តស្ថាបត្យកម្ម» លើកដំបូងដើម្បីពង្រឹងទំនាក់ទំនង និងចែករំលែកបទពិសោធន៍

ភ្នំពេញ៖អតីតនិស្សិតនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្មវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចុងសប្តាហ៍ បានរៀបចំកម្មវិធីជួបជុំមិត្តស្ថាបត្យករជំនាន់ទី១ ទី២ និងទី៣។ពិធីនេះក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចចែករំលែកបទពិសោធន៍ និងការងារគ្នាទៅវិញទៅមកទៅលើជំនាញស្ថាបត្យកម្ម ដែលខ្លួនបានបញ្ចប់ការសិក្សានិងបានបំពេញការងារនៅក្នុងសង្គមជាតិ។ ក្នុងកម្មវិធីជួបជុំមិត្តស្ថាបត្យករជំនាន់ទី១ ទី២ និងទី៣ ឯកឧត្តម ហង្ស សុតសំភារ អតីតនិស្សិតជំនាន់ទី១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបរិយាយថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលាក្រហម បានផលិតនូវធនធានមនុស្សលើកផ្នែកស្ថាបត្យករជាច្រើន ពីមួយជំនាន់ទៅមួយជំនាន់ ។ឯកឧត្តម បន្ថែមថា ការជួបជុំមិត្តស្ថាបត្យករនេះ គឺជាការជួបជុំលើកទី១ ជាគំនិតផ្តូចផ្តើមពីស្ថាបត្យករជំនាន់ទី១ ទី២ និងទី៣ និងមានការបើកទូលាយទៅដល់ស្ថាបត្យករគ្រប់ជំនាន់ទាំងអស់ក៏អាចចូលរួមបានដែរ ក្នុងគោលបំណង ដើម្បីឱ្យបានស្គាល់គ្នា បន្ទាប់ពីបានបញ្ចប់ការសិក្សាប្រមាណជាង២០ ទៅ៣០ ឆ្នាំ ហើយក៏ជាការចងសាមគ្គីភាព បន្ទាប់ពីចេញពីសាលាទៅបម្រើការងារអភិវឌ្ឍន៍សង្គម ទាំងស្ថាប័នរដ្ឋ ឯកជន និងការបង្តើតអាជីវកម្មដោយខ្លួនឯង។ ចូលរួមក្នុងកម្មវិធីនេះដែរ លោកស្រី សូរ សុគន្ធារី អតីតនិស្សិតផ្នែកស្ថាបត្យកម្ម ជំនាន់ទី២ ក្នុងឆ្នាំសិក្សា១៩៩០ ហើយបញ្ចប់ការសិក្សានៅឆ្នាម១៩៩៧ ដែលបច្ចុប្បន្នជាអាជ្ញាធរជាតិសំបូរព្រៃគុក នៅក្នុងផ្នែករៀបចំដែនដី…
-
ឆេះព្រៃអាមេរិក មនុស្សស្លាប់កើនដល់២៤នាក់

បរទេស៖ ចំនួនមនុស្សស្លាប់ ដោយសារភ្លើងឆេះព្រៃ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់ ចំនួន២៤នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលក្រុមមន្ត្រីបានព្រមាន អំពីខ្យល់បក់ដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យមានការឆាបឆេះ បន្ថែមទៀត។ ភ្លើងបានបន្តឆាបឆេះទីក្រុងធំទីពីរ របស់សហរដ្ឋអាមេរិក សម្រាប់ថ្ងៃទី៦ ដោយបាននាំឲ្យសហគមន៍ទាំងមូលទៅជាកម្ទេចថ្ម ដែលឆេះអស់ ហើយមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង។ អ្នកស្រុកសរុប ដែលស្ថិតក្រោមការបញ្ជាជម្លៀស មានប្រមាណ១០ម៉ឺននាក់។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានព្រមានថា ខ្យល់កន្ត្រាក់ អាចបង្កជាអណ្តាតភ្លើង និងធ្វើឱ្យមានផ្សែងហុយចេញពីតំបន់ដែលឆេះស្រាប់ រីករាលដាលចូលទៅក្នុងតំបន់ថ្មី។ ខ្យល់បក់រហូតដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង មានន័យថា ស្ថានភាពគ្រោះថ្នាក់ដ៏ខ្លាំង ហៅកាត់ថា PDS អាចនឹងត្រូវប្រកាស នៅថ្ងៃអង្គារ នេះបើតាមអ្នកឧតុនិយមសេវាកម្មអាកាសធាតុជាតិ Rose Schoenfeld។ ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles លោក Anthony Marrone បាននិយាយថា នាយកដ្ឋានរបស់លោកបានទទួលធនធាន រួមទាំង រថយន្តទឹកថ្មី រាប់សិបគ្រឿង និងអ្នកពន្លត់អគ្គីភ័យ មកពីទីឆ្ងាយ ហើយយកចិត្តទុកដាក់កម្រិតខ្ពស់…