Category: One-Minute

  • ស្រុកទ្រាំង ខេត្តតាកែវ

    ស្រុកទ្រាំង ខេត្តតាកែវ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • កម្ពុជា នឹងនាំសត្វក្រពើរស់ទៅកាន់ទីផ្សារប្រទសចិនលើកដំបូងនៅថ្ងៃខាងមុខ

    កម្ពុជា នឹងនាំសត្វក្រពើរស់ទៅកាន់ទីផ្សារប្រទសចិនលើកដំបូងនៅថ្ងៃខាងមុខ

    (ភ្នំពេញ)៖ប្រទេសកម្ពុជារំពឹងថានឹងមានការនាំចេញសត្វក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន ដែលនេះត្រូវបានគេចាត់ទុកថាជាលើកទី១ហើយក្នុងការ នាំសត្វប្រភេទនេះទៅកាន់ទីផ្សារប្រទេសចិនដើម្បីលើកកម្ពស់បន្ថែមទៀតសម្រាប់អ្នកចិញ្ចឹមសត្វក្រពើនៅកម្ពុជា។ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៥ថាចាប់តាំងតែពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។ ទាក់ទិនក្នុងរឿងនេះលោក អ៊ីហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានឱ្យដឹងតាមរយៈវីដេអូឃ្លីបថា៖ក្រុមការងាររបស់លោក បានចុះយកសំណាកដើម្បីវិភាគរកមេរោគក្នុងគោលបំណងសម្រួលដល់ការនាំចេញសត្វក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យ ពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថានៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើ ចំនួន ជិត៣០០កសិដ្ឋាន ដែលក្នុងនេះស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែងជាដើម៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្រស់រាជធានីភ្នំពេញ

    សម្រស់រាជធានីភ្នំពេញ

    📷 THE BACK TIGER #ams1minute

  • ធ្លាក់យន្តហោះមួយគ្រឿងនៅកូឡុំប៊ី ផ្តាច់ជីវិតមនុស្ស ១០នាក់

    ធ្លាក់យន្តហោះមួយគ្រឿងនៅកូឡុំប៊ី ផ្តាច់ជីវិតមនុស្ស ១០នាក់

    បូហ្គោតា ៖ អាជ្ញាធរកូឡុំប៊ីបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី។ យន្តហោះដែលដំណើរការដោយក្រុមហ៊ុន Pacifica Travel ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលធ្វើដំណើរពីតំបន់ Jurado ឆ្ពោះទៅកាន់ទីក្រុង Medellin បន្ទាប់មកវាបានធ្លាក់នៅតំបន់ជនបទនៃទីក្រុង Urrao ហើយនៅលើយន្តហោះនោះ មានផ្ទុកពីឡុត២នាក់ និងអ្នកដំណើរ៨នាក់។ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនៃទីក្រុង Antioquia លោក Carlos Rios Puerta បាននិយាយថា ជាអកុសល ហេតុការណ៍ធ្លាក់យន្តហោះនេះ មិនមានអ្នកនៅរស់រានមានជីវិតទេ។ យើងមានបុគ្គលិក ៣៧នាក់ដែលកំពុងធ្វើការនៅទីតាំងកើតហេតុនោះ ហើយយើងកំពុងពន្លឿនដំណាក់កាលទីពីរ ដែលពាក់ព័ន្ធនឹងប្រមូលសាកសពជនរងគ្រោះ និងការសម្របសម្រួលជាមួយប៉ូលិសយុត្តិធម៌។ ក្រុមហ៊ុនអាកាសចរណ៍ Pacifica Travel បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដល់គ្រួសារជនរងគ្រោះ ដោយបាននិយាយថា យើងនឹងនៅជាមួយពួកគេគ្រប់ពេលវេលា ដោយផ្តល់ជំនួយ និងបំពេញរាល់តម្រូវការដែលកើតចេញពីព្រឹត្តិការណ៍សោកនាដកម្មនេះ។ ទន្ទឹមគ្នា ក្រសួងដឹកជញ្ជូន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបានមកជួបជុំគ្នានៅឯអាកាសយានដ្ឋាន Medellin ខណៈដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ៕ ប្រភព ៖ AFP…

  • អ៊ីរ៉ង់បង្អួតឃ្លាំងកាំជ្រួចក្រោមដី និងសំងំផលិតមីស៊ីលពិសេសថ្មី

    អ៊ីរ៉ង់បង្អួតឃ្លាំងកាំជ្រួចក្រោមដី និងសំងំផលិតមីស៊ីលពិសេសថ្មី

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីទីតាំងផ្ទុកមីស៊ីលក្រោមដី ហើយថែមទាំងបានប្រកាសក្តែងៗកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនកំពុងសំងំផលិត “មីស៊ីលពិសេសថ្មី” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ឧត្តមសេនីយ៍ទោ Hossein Salami និងឧត្តមសេនីយទោ Amir Ali Hajizadeh បានធ្វើទស្សនកិច្ចនៅទីតាំងផ្ទុកមីស៊ីលនេះ។ ស្របពេលជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ Hossein Salami បានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ប្រព័ន្ធ និងមីស៊ីលជាច្រើនត្រូវបានបន្ថែមនៅទីតាំងនៃដែនដីនេះ។ ប្រហែលជាសត្រូវគិតថា ថាមពលផលិតរបស់យើងនៅជាប់ទ្រឹង ប៉ុន្តែអត្រាកំណើននៃថាមពលមីស៊ីលរបស់យើងគឺរីកចម្រើន។ ចំណែកឧត្តមសេនីយទោ Hajizadeh បានហៅទីតាំងផ្ទុកមីស៊ីលនេះថា ជា “ភ្នំភ្លើងដែលស្ងប់ស្ងាត់”។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ការបញ្ចេញវីដេអូសម្ញែងឃ្លាំងស្តុកមីស៊ីលនេះ បានសបញ្ជាក់ថា អ៊ីរ៉ង់មានបំណងបង្ហាញសាច់ដុំយោធា ត្បិតខ្លួនមិនចង់បាត់បង់អំណាចនៅក្នុងតំបន់ បើទោះបីជាកងកម្លាំងដែលអ៊ីរ៉ង់គាំទ្រនៅលីបង់ ហ្កាហ្សា និងយេម៉ែន ស្ថិតនៅក្រោមការវាយប្រហារដោយអ៊ីស្រាអែល និងការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏ដោយ៕ ប្រភព ៖…

  • បេក្ខជនជិត ១ពាន់នាក់ បន្តប្រឡង លើវិញ្ញាសារសរសេរលើកទី២ សម្រាប់ក្របខណ្ឌមន្ត្រីពន្ធដារ

    បេក្ខជនជិត ១ពាន់នាក់ បន្តប្រឡង លើវិញ្ញាសារសរសេរលើកទី២ សម្រាប់ក្របខណ្ឌមន្ត្រីពន្ធដារ

    (ភ្នំពេញ)៖ បេក្ខជនចំនួន ៨០៨នាក់ (ស្រី ៤៤៦នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ដែលបានចាប់ផ្តើមដំណើរការប្រឡងនៅម៉ោង ១២:០០នាទី លើវិញ្ញាសាជំនាញពន្ធដារ ។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ សូមបញ្ជាក់ថា សាស្ត្រាចារ្យ ២២រូប ដែលជាអនុគណៈកម្មការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យប្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសរសេរលើកទី២) ។ សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា។ សូមជម្រាបថា វិញ្ញាសាដែលសាស្ត្រាចារ្យតាក់តែងលើប្រធានវិញ្ញាសាជំនាញចំនួន៥ ដែលចែកចេញជា ២ឧបសម្ព័ន្ធរួមមាន៖ ជំនាញពន្ធដារ ជំនាញរដ្ឋបាលសាធារណៈ ជំនាញច្បាប់ ជំនាញសេដ្ឋកិច្ច…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់យើង ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់យើង ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម

    (ព្រៃវែង)៖ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់យើង ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សូមប្រជាជនកម្ពុជាចងចាំជានិច្ចថា “ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា យើងក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែរ”។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៦០០នាក់មកពីស្រុកចំនួនបី គឺស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកបាភ្នំ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ថ្ងៃទី៧ មករា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ខួបទី ៤៦ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល…

  • កម្ពុជាបញ្ជូនជនជាតិថៃជាឃាតករ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យអាជ្ញាធរថៃ

    កម្ពុជាបញ្ជូនជនជាតិថៃជាឃាតករ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យអាជ្ញាធរថៃ

    បន្ទាយមានជ័យ៖ បុរសជនជាតិថៃ ដែលជាជនជាប់សង្ស័យធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីត​គណបក្ស​សង្គ្រោះជាតិនៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ឱ្យសមត្ថកិច្ចថៃនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ។ ជនសង្ស័យឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវ​បានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៨ ខែមករា បន្ទាប់រត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា ក្រោយការបង្កឃាតកម្ម។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ការចាត់បញ្ជូន​ជនសង្ស័យនេះ ធ្វើឡើងទៅតាមការ​ស្នើសុំរបស់​ភាគីថៃ និងកិច្ចសហប្រ​តិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបាន​កើតឡើងនៅ​ក្នុងប្រទេសថៃ។ សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា កើត​ឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើង​ខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ៕ដោយ៖ឃិន គន្ធា

  • ធនាគារ ព្រីនស៍ និង ក្រុមហ៊ុន ហ្វតតេ ចាប់ដៃគ្នាលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅកម្ពុជា

    ធនាគារ ព្រីនស៍ និង ក្រុមហ៊ុន ហ្វតតេ ចាប់ដៃគ្នាលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅកម្ពុជា

    ភ្នំពេញ ៖ ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៥ ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ រៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលនេះជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។ ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។ ថ្លែងក្នុងពិធីនេះ លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ប្រៀបបានជាពេលវេលាដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់យើង ដែលបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុរួម និងងាយស្រួលប្រើប្រាស់ជាងគេ។ ភាពជាដៃគូនេះ អាចពង្រីកការផ្តល់ជូនរបស់យើង ជាមួយផលិតផលហិរញ្ញវត្ថុដ៏អស្ចារ្យជាងមុន ដែលអាចការពារអតិថិជនរបស់យើងពីភាពមិនប្រាកដប្រជានៃជីវិត និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលសាមញ្ញជាងមុន។ តាមរយៈការរួមបញ្ចូលរវាងសេវាកម្មធនាគាររបស់ធនាគារ…

  • របាយការណ៍នៅថ្ងៃទី១០ មករា

    របាយការណ៍នៅថ្ងៃទី១០ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួស ៦នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១១ មករា ២០២៥ #ams1minute