Category: One-Minute

  • ស្ងាត់ៗ! តួឯកប្រុសស្រីក្នុងរឿងហូលីវូត “មនុស្សពីងពាង” ភ្ជាប់ពាក្យនឹងគ្នា

    ស្ងាត់ៗ! តួឯកប្រុសស្រីក្នុងរឿងហូលីវូត “មនុស្សពីងពាង” ភ្ជាប់ពាក្យនឹងគ្នា

    វ៉ាស៊ីនតោន ៖ ផ្តើមចេញពីការសម្តែងរួមគ្នារហូតក្លាយជាដៃគូជីវិត នៅទីបំផុតតួឯកប្រុសស្រីក្នុងខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង ឬ Spider-Man គឺលោក Tom Holland និងនាង Zendaya បានឈានដល់ការភ្ជាប់ពាក្យនឹងគ្នាហើយ បន្ទាប់ពីបានផ្សារភ្ជាប់ទំនាក់ទំនងស្នេហាអស់ពេល ៤ឆ្នាំ។ បង្ហាញខ្លួនជាមួយរ៉ូបពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហម នៃកម្មវិធីពានរង្វាន់ Golden Globes នាពេលថ្មីៗនេះ តារាសម្ដែងអាមេរិកនាង Zendaya វ័យ ២៨ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនគ្រប់គ្នា ជាពិសេសចិញ្ចៀនពេជ្រនៅដៃនាងខាងឆ្វេង ដែលត្រូវបានគេជឿថា ជាចិញ្ចៀនភ្ជាប់ពាក្យរបស់នាងជាមួយគូស្នេហ៍ គឺតារាសម្ដែងអង់គ្លេស Tom Holland វ័យ ២៨ឆ្នាំ។ សារព័ត៌មាន TMZ បានរាយការណ៍ថា តួឯកស្រីប្រុសរឿង មនុស្សពីងពាង មួយគូនេះ ពិតជាបានភ្ជាប់ពាក្យនឹងគ្នារួចហើយមែន ដោយលោក Tom Holland បានលត់ជង្គង់សុំនាង Zendaya រៀបការក្នុងពិធីជួបជុំបែបឯកជននៅថ្ងៃបុណ្យគ្រិស្តម៉ាស និងចូលឆ្នាំសកលកន្លងទៅ នៅផ្ទះសាច់ញាតិរបស់នាង Zendaya នៅសហរដ្ឋអាមេរិក។ បើទោះជាបានភ្ជាប់ពាក្យហើយក៏ពិតមែន ប៉ុន្តែតារាប្រុសស្រីវ័យ ២៨ឆ្នាំទាំងពីរ បើតាមសេចក្តីរាយការណ៍ ពួកគេនៅពុំទាន់មានគម្រោងកាន់ដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះនោះទេ។…

  • Trump អះអាងថា កំពុងរៀបចំជំនួបជាមួយ Putin

    Trump អះអាងថា កំពុងរៀបចំជំនួបជាមួយ Putin

    បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងធ្វើការ ដើម្បីបង្កើតឲ្យមានកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ «គាត់ចង់ជួប ហើយយើងកំពុងរៀបចំ ឲ្យមានជំនួបនេះ» នេះគឺជាអ្វីដែលលោក Trump បានប្រាប់ Fox News នៅឯរមនីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Floridaអំឡុងពេលកិច្ចប្រជុំ ជាមួយក្រុមអភិបាល នៃគណបក្សសាធារណរដ្ឋ កាលពីព្រហស្បតិ៍។ នៅពេលនិយាយអំពីសង្គ្រាម នៅអ៊ុយក្រែន លោក Trump បានកត់សម្គាល់ថា «ខ្ញុំមានទំនាក់ទំនង ជាមួយមេដឹកនាំពិភពលោកជាច្រើន មួយរយៈចុងក្រោយនេះ តែ មិនទាន់បាននិយាយ ជាមួយលោក ពូទីន នៅឡើយទេ។ ប៉ុន្តែ លោកប្រធានាធិបតី ពូទីន ចង់ជួបខ្ញុំ គាត់បាននិយាយ ជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្គ្រាមនោះ ដែលជាការបង្ហូរឈាម»។ លោក Trump បានប្តេជ្ញាបញ្ចប់សង្រ្គាម រវាងរុស្ស៊ី…

  • ផ្ទុះយន្តហោះប្រេស៊ីលស្លាប់មនុស្ស ពេលចុះចត

    ផ្ទុះយន្តហោះប្រេស៊ីលស្លាប់មនុស្ស ពេលចុះចត

    បរទេស៖ រូបភាពផ្ទុះយន្តហោះឯកជន ក្នុងពេលចុះចត នៅអាកាសយានដ្ឋាន ប្រទេសប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង របួស៤នាក់ ត្រូវបានបង្ហាញឲ្យឃើញស្តែងៗ កាលពីថ្ងៃព្រហស្បតិ៍។ យន្តហោះឯកជនមួយគ្រឿងនេះ បានធ្លាក់ចេញពីលើផ្លូវរត់ ហើយក៏ផ្ទុះចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅចំណុចមួយនៃតំបន់ឆ្នេរ Cruzeiro ខណៈពេលដែលវាព្យាយាមចុះចត នៅឯអាកាសយានដ្ឋាន Ubatuba ស្ថិតនៅក្នុងទីក្រុង Sao Paulo ។ អ្នកបើកយន្តហោះ បានស្លាប់ ចំណែកអ្នកដំណើរ៤នាក់ទៀត ត្រូវបានជួយសង្គ្រោះ ដោយនៅមានជីវិតរស់។ ក្រៅពីអ្នកដំណើរ ក៏មានស្ត្រីម្នាក់ និងកុមារម្នាក់ បានរងរបួស ដោយសារតែការផ្ទុះយន្តហោះ ពេលនោះដែរ។ យន្តហោះខ្នាតតូច Cessna 525 CitationJet CJ1 Plus ដែលត្រូវបានផលិតក្នុងឆ្នាំ២០០៨ មួយគ្រឿងនេះ បានជួបហេតុការណ៍អាក្រក់នេះ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥។ ព័ត៌មានលម្អិតអំពីហេតុផល នៅពីក្រោយការធ្លាក់យន្តហោះ ដែលត្រូវបានគេស្គាល់ថា មានសមត្ថភាពអាចដំណើរការលើផ្លូវរត់បានខ្លី មួយគ្រឿងនេះ នឹងត្រូវបង្ហាញឱ្យដឹង បន្ទាប់ពីការស៊ើបអង្កេត យ៉ាងម៉ត់ចត់ ពីអាជ្ញាធរមានសមត្ថកិច្ច៕…

  • ឆ្នេរសមុទ្រសុខសាន្ត (ឆ្នេរឡុងប៊ិច) 🌊🍃ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

    ឆ្នេរសមុទ្រសុខសាន្ត (ឆ្នេរឡុងប៊ិច) 🌊🍃ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

    🎥 គឹម បូរិន #ams1minute

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ

    និងមុខជំនួញរបស់ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. នាពេលនេះ ជាការកសាងមាតុភូមិជាទីស្រឡាញ់របស់យើងដែលគាត់នឹងធ្វើឱ្យសួនឧស្សាហកម្មនេះ កំណត់បាននូវជំនាញដែលកម្ពុជាអាចធ្វើបាន និងប្រកួតប្រជែងជាមួយពិភពលោក តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ មានប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។ល៕ ពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ១០ មករា ២០២៥ #ams1minute

  • ផ្លូវឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    ផ្លូវឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    🎥 កណ្ដៀរ #ams1minute

  • របាយការណ៍នៅថ្ងៃទី៩ មករា

    របាយការណ៍នៅថ្ងៃទី៩ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៨នាក់ និងរបួស ២៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ មករា ២០២៥ #ams1minute

  • រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាពទឹកដី គឺជាអ្វីដែលកូនខ្មែរត្រូវតែគិតគូរ

    រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាពទឹកដី គឺជាអ្វីដែលកូនខ្មែរត្រូវតែគិតគូរ
  • សហគមន៍នេសាទត្រពាំងសង្កែឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

    សហគមន៍នេសាទត្រពាំងសង្កែឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
  • ឆ្នាំមុន Lockheed Martin ចែកចាយយន្តហោះចម្បាំង F-35 ចំនួន ១១០គ្រឿង

    ឆ្នាំមុន Lockheed Martin ចែកចាយយន្តហោះចម្បាំង F-35 ចំនួន ១១០គ្រឿង

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានចែកចាយយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 សរុបចំនួន ១១០គ្រឿងទៅដល់ដៃសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នុងឆ្នាំ ២០២៤ ប៉ុន្តែមិនបានបញ្ចេញតួលេខទឹកប្រាក់សរុបទេ។ ក្រុមហ៊ុន Lockheed Martin កំពុងធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង ស្ថិតក្រោមកម្មវិធី Technology Refresh 3 ឬ TR-3 ដែលធ្វើឱ្យយន្តហោះចម្បាំង F-35 កាន់តែមានសមត្ថភាពខ្លាំង និងថាមពលដំណើរការកាន់តែប្រសើរ។ កម្មវិធី F-35 របស់ Lockheed Martin បានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិកមួយនេះ។ យោងតាមគេហទំព័រ f35 បានឱ្យដឹងថា កម្មវិធីយន្តហោះចម្បាំង F-35 បានរួមចំណែកថវិកាប្រមាណ ៧២ពាន់លានដុល្លារក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់របស់ Lockheed Martin ចំនួន ១,៦៥០ក្រុមហ៊ុន បានបង្កើតការងារចំនួន ២៧៥,០០០នាក់នៅទូទាំងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក រួមទាំងការងារសហជីពប្រហែល ២២,៧៥០នាក់។ របាយការណ៍បានប៉ាន់ស្មានថា ក្រុមហ៊ុន Lockheed…