Category: One-Minute

  • ស្រុកស្អាង ខេត្តកណ្ដាល

    ស្រុកស្អាង ខេត្តកណ្ដាល

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • កម្ពុជាបន្ដធ្វើពិពិធកម្មខ្សែសង្វាក់ពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលសក្ដានុពលទៅកាន់ទីផ្សារថ្មីៗឱ្យកាន់តែច្រើន

    កម្ពុជាបន្ដធ្វើពិពិធកម្មខ្សែសង្វាក់ពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលសក្ដានុពលទៅកាន់ទីផ្សារថ្មីៗឱ្យកាន់តែច្រើន
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៥

    ១. ផ្លូវថ្មីពីកំពូលភ្នំបូកគោទៅផ្លូវជាតិលេខ៤កំពុងលេចចេញជារូបរាង – AMS Economy ២. ផលនេសាទត្រីប្រហុកកើនឡើង ១០%, រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ – FN ៣. ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងកាត់ទន្លេមេគង្គ ជាគម្រោងដ៏សំខាន់បំផុតសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងការដឹកជញ្ជូន – កម្ពុជាថ្មី ៤. អាមេរិក គ្រោងប្រកាសជំនួយយោធា ៥០០លានដុល្លារថ្មីទៀត សម្រាប់អ៊ុយក្រែន – TASS ៥. អាមេរិកព្រមានពីលទ្ធភាព ដែលកូរ៉េខាងជើងកាន់តែមានសមត្ថភាពធ្វើសង្រ្គាម និងការប្រយុទ្ធប្រឆាំងអ៊ុយក្រែន – Reuters #ams1minute

  • អង់គ្លេសរកឃើញបច្ចេកវិទ្យាជួយមនុស្សផ្ដាច់បារីដាក់ក្នុងនាឡិកាឆ្លាតវៃ

    អង់គ្លេសរកឃើញបច្ចេកវិទ្យាជួយមនុស្សផ្ដាច់បារីដាក់ក្នុងនាឡិកាឆ្លាតវៃ

    ឡុងដ៍ ៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស បានបង្កើតកម្មវិធីនៅក្នុងនាឡិកាឆ្លាតវៃដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលរចនាឡើងដើម្បីជួយអ្នកជក់បារីឲ្យផ្តាច់បារី តាមរយៈការធ្វើអន្តរាគមន៍នៅពេលចលនាទាក់ទងនឹងការជក់បារីត្រូវបានរកឃើញ។ ដើម្បីជាការដាស់តឿនដល់ម្ចាស់នាឡិកាឆ្លាតវៃឱ្យផ្តាច់បារី បច្ចេកវិទ្យានេះបានប្រើប្រាស់ឧបករណ៍ចាប់សញ្ញាចលនា តាមដានកាយវិការជក់បារី ធ្វើឲ្យមានការរំញ័រជាមួយនឹងសារគាំទ្រ និងព័ត៌មានលម្អិតអំពីចំនួនបារីដែលជក់បារីប្រចាំថ្ងៃ។ អ្នកប្រើអាចច្រានចោលសារ ឬចូលប្រើប្រាស់ធនធានបន្ថែម តាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រការឈប់ជក់បារីរបស់សេវាសុខភាពជាតិ។ សារព័ត៌មាន VNExpress បានរាយការណ៍ថា អ្នកស្រាវជ្រាវបានសិក្សាពីនាឡិកាឆ្លាតវៃលើអ្នកចូលរួមចំនួន ១៨នាក់ដែលមានអាយុពី ១៨ដល់៧០ឆ្នាំ បានចាប់អារម្មណ៍ក្នុងការឈប់ជក់បារី និងជក់បារីយ៉ាងហោចណាស់ ១០ដើមក្នុងមួយថ្ងៃ ដោយដៃស្តាំរបស់ពួកគេ។ នៅចុងបញ្ចប់នៃការសាកល្បង បានរកឃើញថា ៦៦ភាគរយបាននិយាយថា ពួកគេមានភាពងាយស្រួលក្នុងការប្រើប្រាស់នាឡិកាឆ្លាតវៃ ហើយ ៦១ភាគរយមានអារម្មណ៍ថា សារមានប្រយោជន៍ក្នុងការដោះស្រាយទម្លាប់នៃការជក់បារីរបស់ពួកគេ។ មតិយោបល់វិជ្ជមាន រួមមានការបង្កើនការយល់ដឹងអំពីទម្លាប់ជក់បារី, កាត់បន្ថយការប្រើប្រាស់បារី និងការលើកទឹកចិត្តឲ្យឈប់ជក់បារី។ ប៉ុន្តែអ្នកចូលរួមមួយចំនួន បានលើកឡើងពីបញ្ហាមួយចំនួន មានដូចជាការរំខានពីការផ្ញើសារដដែលៗ, ការជូនដំណឹងយឺត និងភាពខុសគ្នានៃសារដាស់តឿន។ យ៉ាងណា ការសិក្សានេះបានបង្ហាញថា នាឡិកាឆ្លាតវៃអាចជាវិធីសាស្រ្តដ៏មានប្រយោជន៍មួយ ដើម្បីជួយមនុស្សឱ្យឈប់ជក់បារី ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងយល់ពីប្រសិទ្ធភាពរបស់វា។ ទន្ទឹមគ្នា ដើម្បីជួយបង្កើតអនាគតដែលគ្មានផ្សែង រដ្ឋាភិបាលអង់គ្លេសត្រូវតែធានាថា សេវាកម្មឈប់ជក់បារីគួរតែទទួលបានមូលនិធិប្រកបដោយនិរន្តរភាព និងអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា៕ ប្រភព…

  • ប្រទះឃើញសាកសពមនុស្ស២នាក់ ក្នុងកន្លែងដាក់កង់យន្តហោះអាមេរិក JetBlue

    ប្រទះឃើញសាកសពមនុស្ស២នាក់ ក្នុងកន្លែងដាក់កង់យន្តហោះអាមេរិក JetBlue

    បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue បាននិយាយ កាលពីថ្ងៃអង្គារថា សាកសពបុរសពីរនាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយមានសភាពរលួយយ៉ាងធ្ងន់ធ្ងរនៅក្នុងកន្លែងដាក់កង់យន្តហោះ Airbus A320 មួយគ្រឿង របស់ខ្លួន ដែលបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ស្ថិតក្នុងរដ្ឋផ្លរីដា។ ក្រុមហ៊ុន JetBlue បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN ឲ្យដឹងថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា សុទ្ធតែជាបុរស ហើយ ខ្លួនកំពុងសហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរ ក្នុងការស៊ើបអង្កេត លើរឿងនេះ។ លោក Carey Codd អ្នកនាំពាក្យការិយាល័យតម្រួតតំបន់ Broward បាននិយាយថា ការធ្វើកោសល្យវិច័យនឹងត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។ជើងហោះ Flight 1801 មួយនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក ហើយបានទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale នៅម៉ោងប្រហែល ១១.១០ យប់…

  • ខណៈ iPhone ជាប់បំរាម ឥណ្ឌូនេស៊ីឲ្យលក់ស្មាតហ្វូនចិនប្រភេទថ្មី មួយទៀត

    ខណៈ iPhone ជាប់បំរាម ឥណ្ឌូនេស៊ីឲ្យលក់ស្មាតហ្វូនចិនប្រភេទថ្មី មួយទៀត

    បរទេស ៖ ខណៈពេលដែលក្រុមហ៊ុន Apple កំពុងចរចាដោះស្រាយបំរាមលក់ iPhone 16 នៅឥណ្ឌូនេស៊ី ក្រុមហ៊ុនផលិតស្មាតហ្វូន Honor របស់ក្រុមហ៊ុនចិន Huawei គ្រោងនឹងចូលមកចរាចរណ៍លក់ នៅក្នុងប្រទេសនេះ ចាប់ពីចុងខែមីនា ខាងមុខ នេះបើតាមការចេញផ្សាយរបស់កាសែត Cnbc ក្នុងសប្តាហ៍នេះ។ ប្រភពថា ស្មាតហ្វូន Honor នឹងក្លាយជាស្មាតហ្វូនរបស់ក្រុមហ៊ុនចិនចុងក្រោយគេបង្អស់ ដែលហក់ចូលក្នុងទីផ្សារប្រទេសមួយនេះ ក្រោយពេលដែលមានបំរាមហាមប្រាម ការលក់ iPhone 16 របស់ក្រុមហ៊ុនអាមេរិក Apple។ ឥណ្ឌូនេស៊ីទាមទារថា សម្រាប់ស្មាតហ្វូន ដែលលក់នៅក្នុងប្រទេស ទាល់តែមានលក្ខខណ្ឌចែងថា ៤០% នៃសមាសធាតុរបស់ទូរស័ព្ទ ត្រូវតែមានប្រភព ក្នុងស្រុក។ ច្បាប់នោះបានរារាំងក្រុមហ៊ុន Apple ពីការលក់ទូរស័ព្ទថ្មីបំផុតរបស់ខ្លួន នៅលើទីផ្សារ ប៉ុន្តែ ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងចរចាលើការបោះទុនវិនិយោគ ១ ពាន់លានដុល្លារ ជាការដោះដូរបានលក់ ឡើងវិញ។ បើតាម Cnbc ក្រុមហ៊ុនទូរស័ព្ទ Honor…

  • ត្រីកញ្ជ្រូកព៌ណស្រស់ស្អាត និងជាប្រភេទត្រីចុះក្រោយគេនារដូវត្រីប្រហុកត្រូវក្នុងទន្លេមេគង្គ

    ត្រីកញ្ជ្រូកព៌ណស្រស់ស្អាត និងជាប្រភេទត្រីចុះក្រោយគេនារដូវត្រីប្រហុកត្រូវក្នុងទន្លេមេគង្គ

    (ភ្នំពេញ)៖ ត្រីកញ្ជ្រូកគឺជាប្រភេទត្រីឥតស្រកាមួយប្រភេទ ដែលមានរស់នៅក្នុងទន្លេធំៗ និងដៃទន្លេ ដែលមានព្រៃលិចទឹកព័ទ្ធជុំវិញ ដូចជា៖ អាងទន្លេមេគង្គ ក្នុងទន្លេសាប បឹងទន្លេសាប ដោយវាប្រើប្រាស់អាងទឹកជ្រៅសម្រាប់ជ្រកកោនក្នុងរដូវប្រាំង ។ លោក សានសឿម រស់នៅខេត្តកំពង់ឆ្នាំង អ្នកនេសាទ និងជាអ្នកដឹកជញ្ជូនត្រីមួយរូបបានប្រាប់ថាតាមការកត់សម្គាល់គឺត្រីកញ្រ្ជូកតែងចុះមកក្រោយគេនារដូវត្រីប្រហុកត្រូវ ពោលគឺអ្នកនេសាទតែងចាប់វានៅអំឡុងពាក់កណ្តាលឬចុងខែ១។ត្រីនេះនៅពេលវាចុះមកគឺជាសញ្ញាបញ្ជាក់ថាត្រីដទៃទៀតនឹងចុះអន់ខ្សោយហើយ ឬហៀបនឹងអស់ហើយដែរ។ អ្នកនេសាទជើងចាស់រូបនេះប្រាប់បន្ថែមថា”វាហាក់គួរឱ្យអស់សំណើចដែរពោលគឺត្រីកញ្រ្ជូកនេះវាតែងមកក្រោយគេបំផុត។ក្នុងឆ្នាំ២០២៥នេះត្រីកញ្រ្ជូកគេទើបឃើញចុះមកមួយៗនៅលាយឡំគេនៅឡើយទេ។ដល់ពេលវាចុះមកគឺសុទ្ធតែត្រីប្រភេទនេះតែម្តងនៅពេលនោះសញ្ញាបញ្ជាក់ថាជិតអស់ត្រីហើយ”។ ដោយឡែក លោក ឡូញ ឃល បានប្រាប់ថា ត្រីកញ្រ្ជូកនាឆ្នាំនេះហាក់អន់បន្តិច។ ត្រីនេះច្រើនចុះនៅថ្ងៃ១រោចឬ២រោចក្នុងខែមករា។វាតែងចុះមកក្រោយគេជាដរាប។ លោក ថាពលរដ្ឋច្រើនចូលចិត្តទិញ ត្រីកញ្ជ្រូកក្រហម និង កញ្រ្ជូកស។សម្រាប់ត្រីកញ្ជ្រូកឃើញថាពលរដ្ឋចូលចិត្តទិញបរិភោគណាស់ពីព្រោះថាវាមានរស់ជាតិឆ្ងាញ់ពិសា បើទោះបីជាប្រភេទត្រីតូចក៏ដោយចុះ។ គួរបញ្ចាក់ថា បើយោងតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) កន្លងមកបានឱ្យដឹងថា៖ត្រីកញ្រ្ចូកមានរស់នៅតាមទន្លេធំៗ ដែលមានភក់នៅស្រទាប់ក្រោម តាមស្ទឹង អូរ បឹងទន្លេសាប និងម្តងម្កាល វាចូលទៅក្នុងតំបន់វាលលិចទឹកផងដែរ។ពួកវារកចំណីស៊ីនៅពេលយប់ ដូចជាជន្លេន ពពួកសត្វឥតឆ្អឹងកង សត្វល្អិតនៅស្រទាប់បាតជាអាហារ។ ត្រីប្រភេទនេះ វាធ្វើចរាចរផ្លាស់ទីជាហ្វូង។ ជាទូទៅត្រីកញ្ច្រូកវាធ្វើចរាចរផ្លាស់ទីចូលទៅតាមដៃទន្លេ និងស្ទឹងតូចៗ ទីដែលវាអាចពង-កូនអំឡុងពេលមុនរដូវទឹកជំនន់ចូលមកដល់។ បន្ទាប់មក ពេលដែលទឹកចាប់ផ្តើមស្រក…

  • ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកសង្កែ រម្លឹកដល់យុវជនជំនាន់​ក្រោយពី​គុណតម្លៃនៃថ្ងៃកំណើតទី២

    ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកសង្កែ រម្លឹកដល់យុវជនជំនាន់​ក្រោយពី​គុណតម្លៃនៃថ្ងៃកំណើតទី២

    បាត់ដំបង៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ថា ​ប្រារព្វខួបនៃទិវាជ័យជម្នះ៧មករាដែលជា​ថ្ងៃប្រវត្តិសាស្ត្រ គឺ ក្នុងស្មារតីចងចាំ ពុំអាចបំភ្លេចបាននូវមហា​ឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុលពត​បានប្រព្រឹត្ត​មកលើ​ប្រជាជនស្លូតត្រង់ ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទីងប្រារព្វខួបលើកទី៤៦នៃទិវាថ្ងៃជ័យជម្នះ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៥)នៅបរិវេណវត្តអូរមុនី ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី យើងទាំងអស់គ្នាសូមចងចាំជានិច្ចនូវ​គុណូបការៈ​ដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារីនៃកងកម្លាំង​ប្រដាប់ អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន​ប្រយុទ្ធនិង​ធ្វើពលិកម្ម​យ៉ាងអង់អាច លើសមរភូមិប្រយុទ្ធ ដើម្បីផ្តួលរំលំ​របបប្រល័យពូជសាសន៍និងដើម្បីការពារនៃការរស់ឡើងវិញរបស់ប្រជាជនយលងគ្រប់ៗរូបក្នុងជំនាន់នោះ។ ឯកឧត្តមបន្ថែមទៀតថា ជោគជ័យ នៃនយោបាយឈ្នះឈ្នះ បានបង្កើតនូវ​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពដ៏​យូរអង្វែង ជាមួយនិង ការផ្សះផ្សា​ជាតិនិងការអភិវឌ្ឍរបស់កម្ពុជា។ ក្រោមម្លប់នៃសុខសន្តិភាព យើងបាន​ប្រមូលផ្តុំកម្លាំង ជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍ​លើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ ឯកឧត្តម…

  • សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

    សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

    (ភ្នំពេញ)៖ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ រួមបញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលបងប្អូនកម្មករនិយោជិតនៅកម្ពុជាទទួលបានប្រចាំខែ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាព និងជាប្រភពចំណូលថ្មីបន្ថែមមួយកំរិតទៀតសម្រាប់គ្រួសាររបស់ពួកគាត់។ អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ បានពន្យល់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ បូករួមទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនិយោជក និងរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតទៀតនោះ គឺកម្មករនិយោជិតកម្នាក់នឹងទទួលបានចំណូលប្រចាំខែសរុបប្រមាណជា៣០០ដុល្លារ ក្នុងមួយខែ។ ចំណូលនេះគឺសមល្មមសម្រាប់កម្មករនិយោជិត ហើយអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគេបានមួយផ្នែកធំ។ សម្រាប់លោកមើលឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេបន្តិច។ ដូច្នេះប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នានេះផងដែរ។ លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ លោកសង្ឃឹមថាកម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ។ ទន្ទឹមនេះ លោកស្រី…

  • ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ឆ្នាំនេះត្រីសម្បូរជាងឆ្នាំមុនប្រមាណ ១០ភាគរយ និងត្រីក៏មានតម្លៃទាបជាងមុន ដែលជាឱកាសល្អសម្រាប់ពលរដ្ឋធ្វើប្រហុក

    ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ឆ្នាំនេះត្រីសម្បូរជាងឆ្នាំមុនប្រមាណ ១០ភាគរយ និងត្រីក៏មានតម្លៃទាបជាងមុន ដែលជាឱកាសល្អសម្រាប់ពលរដ្ឋធ្វើប្រហុក

    (ភ្នំពេញ)៖តាមការវាយតម្លៃត្រីនាក្នុងឆ្នាំនេះគេឃើញថាអាចកើនឡើងប្រមាណ១០ភាគរយ ខណៈឆ្នាំមុននេះកើនឡើងប្រមាណ៥ភាគរយ។ជាមួយគ្នាដើម្បីថែរក្សាត្រីតាមទីធម្មជាតិរបស់យើងឱ្យសម្បូរបែប និងមានបរិមាណច្រើនបន្តទៀតដែលជាទីអាចផ្គត់ផ្គង់ដល់ពលរដ្ឋយើងបានគ្រប់គ្រាន់នោះ ពលរដ្ឋរបស់យើងចាំបាច់ណាស់ ត្រូវគោរពច្បាប់ ហើយបើគោរពបាននោះប្រទេសយើងមិនខ្វះត្រីហូបទេ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ក្នុងពិធីចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិតទីណាបានថ្លែងបញ្ជាក់ថា ៖ ការដែលយើងចង់ទទួលបានផលត្រីច្រើន និងប្រទេសកម្ពុជាយើងនៅតែរក្សាបាននូវនិរន្តភាពត្រីចាំបាច់ណាស់ត្រូវចូលរួមទាំងអស់គ្នាទើបយើងអាចមានត្រីសម្បូរដូចនាពេលនេះ ។ ផ្ទុយមកវិញសម្រាប់អ្នកប្រព្រឹត្តិបទល្មើសនេសាទគឺជាមនុស្សចង់មានបានតែម្នាក់ឯង ដែលបង្កការប៉ះពាល់ដល់ត្រីធម្មជាតិរបស់យើង។ពួកគេត្រូវបញ្ឈប់បន្ទាន់នូវសកម្មភាពទាំងអស់នេះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការនេសាទរបស់យើងនាឆ្នាំនេះឃើញថាទទួលបាននូវលទ្ធផលច្រើន ទាំងនេះបង្ហាញថាកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តី ក៏ដូចជាភាគីពាក់ព័ន្ធក្នុងកិច្ចការពារ ធនធានធម្មជាតិរបស់យើង។ក្រៅពីនេះក៏មានការចូលរួមពីសំណាក់ប្រជានេសាទរបស់យើងគោរពនូវច្បាប់ និងពិសេសនៅពេលពួកគាត់ចាប់បានមេពូជត្រីក៏បានធ្វើការព្រលែងទៅវិញដែលនេះគឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមថែរក្សាត្រីក៏ដូចជាបង្កើនបរិមាណត្រីក្នុងប្រទេសរបស់យើង។ ”ប្រជានេសាទរបស់យើងនៅពេលចាប់បានត្រីពូជ ឬត្រីកម្របាននាំគ្នាលែងទៅវិញ ដោយសារតែមូលហេតុនេះហើយឃើញថាឆ្នាំនេះយើងទទួលបាននូវទិន្នផលត្រីច្រើនមែនទែន”។ ឯកឧត្តម ឌិត ទីណា បានថ្លែងថា ៖ ការដែលយើងដឹងពីបរិមាណត្រីតិចឬច្រើនគឺយើងសង្កេតមើលចរាចររបស់វាបើសង្កេតឃើញថាយើងចាប់បានច្រើនក្នុងឆ្នាំនេះ ដែលមិនមែនបង្កើនការចាប់ទេ ពោលគឺចាប់តាមធម្មតា នោះបញ្ជាក់ថាត្រីបានកើតច្រើន និងបន្លាស់ទីចេញពីបឹងទន្លេសាបមកក្នុងទឹកទន្លេមេគង្គក៏ច្រើន។ហេតុនេះឃើញថាឆ្នាំនេះភោគផលដែលបានពីត្រីគឺច្រើនគ្រប់កន្លែងស្ទើរទាំងអស់ ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ៕…