Category: One-Minute

  • អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ ប្រាសាទអង្គរវត្ត

    អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ ប្រាសាទអង្គរវត្ត

    (សៀមរាប)៖ រចនាសម្ព័ន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត ១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលអស់រយៈពេល ៥ខែមក ។ កាលពីមុនពេលជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើត បានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំង របស់បណ្ណាល័យ ក៏ហែកចេញពីគ្នា ខុសពីសភាពដើម ព្រមទាំងធ្វើឲ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង ។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុល បណ្ណាល័យខាងត្បូង បានឲ្យដឹងថា បច្ចុប្បន្ននេះ បណ្ណាល័យខាងត្បួង នៅរួតទី២ នៃប្រាសាទអង្គរវត្ត បានជួសជុលពង្រឹងរចនាសម្ព័ន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ ដោយក្រុមអ្នកជំនាញ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដា ឆ្នាំ២០២៤ ហើយបច្ចុប្បន្ន ការងារនេះ បានទទួល ជោគជ័យ និងបញ្ចប់ជាស្ថាពរ ។ លោក ឃាម មុនី…

  • ស្លាប់មនុស្ស ៥នាក់ ករណីភ្លើងឆេះព្រៃអាមេរិក

    ស្លាប់មនុស្ស ៥នាក់ ករណីភ្លើងឆេះព្រៃអាមេរិក

    បរទេស ៖ ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់៥នាក់ ហើយអាចនឹងកើនឡើង បន្ថែមទៀត នេះបើតាមនគរបាល។ ប៉ូលីសបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងភ្លើងឆេះព្រៃ ជុំវិញទីក្រុង Los Angeles ជាមួយនឹងការភ័យខ្លាចថា ចំនួនមនុស្សស្លាប់ កាន់តែច្រើនឡើង។ លោកតម្រួត Robert Luna បាននិយាយថា «កាលពីពេលដំបូង យើងបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ តែជាអកុសល អ្នកស្លាប់បានកើនឡើងដល់ ៥នាក់…តាមការសង្កេតក្នុងតំបន់ ឃើញថា នៅតែជាស្ថានការណ៍ដ៏គ្រោះថ្នាក់ មិនមានការទប់ស្កាត់ភ្លើងឆេះ នេះទេ។ ខ្ញុំពិតជា អធិស្ឋានថា យើងមិនរកឃើញសាកសពន្ថែមទៀតទេ ខ្ញុំមិនគិតថា អ្នកស្លាប់នឹងមានបន្ថែមទៀត»។ កាលពីថ្ងៃអង្គារ មនុស្សប្រហែល ៣ម៉ឺននាក់ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន ចេញពីអណ្តាតភ្លើង ដែលរីករាលដាល យ៉ាងឆាប់រហ័ស។ ភ្លើងឆេះព្រៃគឺជាបញ្ហាគួរឲ្យបារម្ភមួយ នៅភាគខាងលិច សហរដ្ឋអាមេរិក នៅក្នុងវដ្តធម្មជាតិ។…

  • យើងត្រូវថែរក្សាសន្តិភាព ឱ្យបានរាប់រយឆ្នាំបន្តទៅមុខទៀត ទុកឱ្យកូនចៅជំនាន់ក្រោយ

    យើងត្រូវថែរក្សាសន្តិភាព ឱ្យបានរាប់រយឆ្នាំបន្តទៅមុខទៀត ទុកឱ្យកូនចៅជំនាន់ក្រោយ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៥

    ១. កម្ពុជានឹងចាប់ផ្ដើមជីកព្រែកហ្វូណនតេជោ នៅខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ក្រោយបានសិក្សា និងបោះបង្គោលនិយាមការួចរាល់ – AMS Economy ២. ឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេសរុបជាង ១,២លានករណី – FN ៣. ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថាបនាបាន ១៦% ហើយ – កម្ពុជាថ្មី ៤. Amazon គ្រោងបោះទុន ១១ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI និងសេវាកម្ម Cloud – CNA ៥. លោក Trump ចង់ឱ្យសមាជិក NATO បង្កើនការចំណាយលើយោធាឱ្យដល់ ៥% នៃ GDP – Reuters #ams1minute

  • “ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥”

    “ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥”

    លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) កោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ហ្វីលីពីន។ #ams1minute

  • សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី

    សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី
  • អង់គ្លេស៖ អ្នកឈឺផ្តាសាយសង្គ្រោះបន្ទាន់កើនឡើងខ្លាំង

    អង់គ្លេស៖ អ្នកឈឺផ្តាសាយសង្គ្រោះបន្ទាន់កើនឡើងខ្លាំង

    បរទេស៖ សេវាសុខាភិបាលជាតិ ហៅកាត់ NHS ជាច្រើន នៅក្នុងប្រទេសអង់គ្លេស បានប្រកាសពីការកើនឡើងយ៉ាងគំហុក នៃជំងឺផ្តាសាយធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ហើយ ចំនួនអ្នកជំងឺផ្តាសាយទូទៅ នៅក្នុងមន្ទីរពេទ្យ បានកើនឡើងបួនដង កាលពីខែធ្នូ។ ផ្អែកតាមការចេញផ្សាយ របស់កាសែត Sky News មន្ទីរពេទ្យដ៏ធំបំផុត Royal Liverpool បានប្រកាសថា មានភាពអាសន្ន ដោយសារតែតម្រូវការដ៏ខ្ពស់ ចំពោះផ្នែកគ្រោះថ្នាក់ដល់អាយុជីវិត និងសង្គ្រោះបន្ទាន់ ហៅកាត់ A&E ខណៈដែលមានការរីករាលដាល នៃអ្នកដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។ មន្ទីរពេទ្យ Royal Liverpool បាននិយាយថា ខ្លួនកំពុងចាត់វិធានការចាំបាច់ ទាំងអស់ ដើម្បីគ្រប់គ្រងកាលៈទេសៈ ដ៏លំបាកនេះ។ មន្ទីរពេទ្យ ក៏បានព្រមាន ពីមនុស្សមួយចំនួន ដែលនឹងជួបប្រទះ បញ្ហាពន្យារពេលព្យាបាល ដោយសារ ខ្លួនផ្តល់អាទិភាពដល់អ្នកជំងឺដែលឈឺធ្ងន់ធ្ងរ ហើយ អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ត្រូវជំរុញ ឱ្យទៅជួបគ្រូពេទ្យ ឱសថស្ថាន ឬ ទៅមើលមជ្ឈមណ្ឌល ដែលនៅជិតបំផុត…

  • រាជរដ្ឋាភិបាល ចេញ អនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត

    រាជរដ្ឋាភិបាល ចេញ អនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត
  • កម្ពុជា សម្បូរដោយសត្វពស់ច្រើនប្រភេទ និងវាមានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី

    កម្ពុជា សម្បូរដោយសត្វពស់ច្រើនប្រភេទ និងវាមានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី

    (ភ្នំពេញ)៖ នៅប្រទេសកម្ពុជាសម្បូរទៅដោយសត្វពស់ជាច្រើនប្រភេទផ្សេងៗគ្នាក្នុងនេះមានដូចជាអំបូរពស់តុកែ, អំបូរពស់ហនុមាន ហើយនឹងអំបូរពស់ផ្សេងៗ ទៀត ដូចជាអំបូរ នៃពស់សម្លាប់កង្កែប អំបូរពស់ព្រៃនិងសាំងសឿ ហើយនឹងអំបូរពស់រំកាច់មាស។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៥ថា ៖ ”ពួកយើងបានឃើញវត្តមានសត្វពស់ជាច្រើនប្រភេទផ្សេងៗទៀត ក្នុងនេះដូចជាអំបូរពស់វែកប្រភេទផ្សេងគ្នា រួមទាំង ពស់វែករនាមផងដែរ។ពួកយើងរស់នៅ ក្បែរឧទ្យានជាតិ ជាហេតុនាំឲ្យពួកយើងជួបប្រទះពស់ជាប់ជាប្រចាំ” ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានលើកឡើងដែរថា”នៅពេលដែលពួកយើងជួបប្រទះសត្វពស់ទាំងនោះ ពួកយើងមិនដែលធ្វើបាបទុក្ខទោសដល់ពួកវាឡើយ ព្រោះនៅទីនេះជាផ្ទះ ជាជម្រករបស់ពួកវា” ។ មជ្ឈមណ្ឌលនេះបានឱ្យដឹងបន្ថែមថា៖ “បើក្នុងករណីចាំបាច់ បុគ្គលិករបស់ពួកយើងដែលមានការបណ្តុះបណ្តាលដោយល្អ នឹងផ្លាស់ទីតាំងសត្វពស់ទាំងនោះទៅកាន់តំបន់ដែលនៅក្បែរនោះដោយសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ទាំងអ្នកមកទស្សនា ព្រមទាំងសត្វផ្សេងៗទៀតក្រោមការថែទាំរបស់ពួកយើង” ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់ថា ៖ សត្វពស់មើលទៅហាក់គួរឱ្យខ្លាច ប៉ុន្តែពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីឱ្យមានលក្ខណល្អ ហើយការប៉ុនប៉ងចាប់ ឬសម្លាប់ពួកវាកាន់តែបង្កើនឱ្យមានហានិភ័យនៃការខាំឬចឹកកាន់តែខ្លាំងឡើង ដោយសារតែពួកវាតែងតែមានប្រតិកម្មតបការពារនៅពេលដែលមានការគំរាមកំហែង ។ ហេតុនេះ ប្រសិនបើលោកអ្នកជួបប្រទះឃើញពស់ប្រភេទណាមួយ សូមមេត្តានៅឱ្យឆ្ងាយ ជៀសវាងពីការខាំ ឬចឹករបស់ពួកវា” ៕ ដោយ ៖ ម៉ាដេប៉ូ

  • វិទ្យាល័យចំនួន ១៨ មកពីខេត្តតាកែវ ដែលអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទទួលបានការបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”

    វិទ្យាល័យចំនួន ១៨ មកពីខេត្តតាកែវ ដែលអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទទួលបានការបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានធ្វើការបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” និងដំណើរទស្សនកិច្ចសិក្សា ដែលរៀបចំឡើងសម្រាប់នាយកវិទ្យាល័យដែលអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលជាប្រធាន និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ចំនួន ៧២រូប ដែលអញ្ជើញមកពីវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”និងដំណើរទស្សនកិច្ចសិក្សា ធ្វើឡើងក្នុក្នុងគោលបំណងជំរុញការអភិវឌ្ឍផ្នត់គំនិត ភាពជាអ្នកដឹកនាំ និងបទពិសោធន៍ក្នុងការរៀបចំសាលារៀនល្អ ដើម្បីគ្រប់គ្រង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) និងវិទ្យាល័យ ឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកវិទ្យាល័យ ប្រធាន មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ក៏បានធ្វេីដំណេីរទស្សនកិច្ចទៅកាន់សាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងសហគ្រិនភាព ការរៀបចំកម្មវិធីសិក្សានិងការបង្រៀន…