Category: One-Minute

  • ធ្លាក់យន្តហោះលើកោះទេសចរណ៍អូស្ត្រាលី ស្លាប់និងរបួសមនុស្ស៦នាក់

    ធ្លាក់យន្តហោះលើកោះទេសចរណ៍អូស្ត្រាលី ស្លាប់និងរបួសមនុស្ស៦នាក់

    បរទេស៖ មនុស្សបីនាក់បានស្លាប់ និង ៣នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿង ម៉ូឌែល Cessna 208 Caravan នៅលើកោះទេសចរណ៍ពេញនិយម Rottnest នៅក្នុងប្រទេសអូស្ត្រាលី នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អាជ្ញាធរ នៅថ្ងៃពុធនេះ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Aljazeera ។ អាជ្ញាធរបាននិយាយថា អ្នកស្លាប់ រួមមាន អ្នករស់នៅអូស្ត្រាលីម្នាក់ អាយុ៣៤ឆ្នាំ ខណៈពីរនាក់ទៀត អាយុជាង៦០ឆ្នាំ មកពីប្រទេសស្វីស និង ដាណឺម៉ាក ហើយ មូលហេតុនៃការធ្លាក់យន្តហោះកម្មសិទ្ធិឯកជន មួយគ្រឿងនេះ ស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ។ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី ហៅកាត់ ATSB បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីហោះចេញពីកោះ Rottnest បានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ នាភាគខាងលិច នៃទីក្រុង Perth។ ដោយមានទៅដោយឆ្នេរខ្សាច់សក្បុស, រុក្ខជាតិ និងពពួកសត្វកម្រ ដែលបានអភិរក្ស កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ របស់ប្រទេសអូស្ត្រាលី។ កាលពីឆ្នាំ២០២៣…

  • កិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល

    កិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជួប សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិ នៃសហរដ្ឋអាមេរិក ជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក ។ លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកដូចជា គម្រោងរៀបចំផែនការយុទ្ធសាស្តជាតិសម្រាប់ស្រាវជ្រាវ និងបង្ការស្ត្រី និងកុមារពីការពុលនៃលោហៈធាតុធ្ងន់(Lead Free Partnership) គម្រោងសន្តិសុខសុខភាពសកល និងគម្រោងកិច្ចព្រមព្រៀងស្រាវជ្រាវ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ព្រមទាំងបានស្នើសុំឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនីមួយៗ ជម្រាបជូនពីផែនការសកម្មភាពសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។ ជំនួបពិភាក្សាការងារជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា ៨ មករា ២០២៥ #ams1minute

  • ១០ ឆ្នាំទៀត AI នឹងលេបត្របាក់ការងារជាង ៣០ភាគរយនៅម៉ាឡេស៊ី

    ១០ ឆ្នាំទៀត AI នឹងលេបត្របាក់ការងារជាង ៣០ភាគរយនៅម៉ាឡេស៊ី

    គូឡាឡាំពួរ ៖ យោងតាមការព្យាកររបស់រដ្ឋាភិបាលម៉ាឡេស៊ី បានបង្ហាញថា ជាង ៣០%នៃការងារនៅក្នុងប្រទេសម៉ាឡេស៊ី នឹងរងផលប៉ះពាល់ពីបញ្ញាសិប្បនិមិត្ត (AI) ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្នុងនោះវិស័យសំខាន់ៗ មានដូចជាផលិតកម្ម, សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលរំពឹងថា នឹងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Chang Lih Kang បាននិយាយថា យោងតាមស្ថិតិបានបង្ហាញថា បុគ្គលិកជាង ៦០០,០០០នាក់ ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញឡើងវិញក្នុងរយៈពេលពី ៣ទៅ៥ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។ លោក Chang បានគូសបញ្ជាក់ថា កម្លាំងពលកម្មរបស់ម៉ាឡេស៊ីត្រូវតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងការផ្លាស់ប្តូរទាំងនេះ ដោយសារដំណើរការបង្កើនជំនាញ និងចំណេះដឹងកាន់តែមានសារៈសំខាន់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងបច្ចេកទេស ដូច្នេះម៉ាឡេស៊ីអាចរក្សាការប្រកួតប្រជែងជាសកល និងបំពេញតម្រូវការដែលកំពុងកើនឡើងនៃឧស្សាហកម្មនេះ។ ទន្ទឹមគ្នា រដ្ឋាភិបាលកំពុងធានាយ៉ាងសកម្មថា ការបណ្តុះបណ្តាលដែលផ្តល់ជូនបុគ្គលិក គឺស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការនៃឧស្សាហកម្ម 4.0 ក្នុងនោះក៏រួមបញ្ចូលទាំងវគ្គសិក្សាផ្នែកសន្តិសុខតាមអ៊ីនធឺណិត, ការគ្រប់គ្រងប្រព័ន្ធឆ្លាតវៃ និងការវិភាគទិន្នន័យ។ ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថា នឹងត្រូវការបុគ្គលិកជំនាញចំនួន ៥០០,០០០នាក់បន្ថែមទៀតនៅឆ្នាំ ២០៣០…

  • ឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងសាកបញ្ជូនបុគ្គលិកឲ្យទៅរស់នៅទីក្រុងឆ្លាតវៃ

    ឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងសាកបញ្ជូនបុគ្គលិកឲ្យទៅរស់នៅទីក្រុងឆ្លាតវៃ

    តូក្យូ ៖ ក្រុមហ៊ុនផលិតឡានដ៏ល្បីល្បាញរបស់ជប៉ុន Toyota ត្រៀមបញ្ជូនអ្នកស្រុក ១០០នាក់ដំបូងទៅរស់នៅទីក្រុងអនាគតដ៏ទំនើបបំផុត ដែលសាងសង់ឡើងនៅលើទឹកដី នៃអតីតរោងចក្រផលិតឡានរបស់ខ្លួន ស្ថិតនៅជាប់នឹងជើងភ្នំ Fuji ប្រទេសជប៉ុន នារដូវស្លឹកឈើជ្រុះនេះ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាតើគម្រោងនេះត្រូវចំណាយលុយអស់ប៉ុន្មានទេ។ ក្រុមហ៊ុន Toyota បានគូសបញ្ជាក់ថា ប្រជាជនដំបូងគេដែលនឹងទៅរស់នៅទីក្រុងអនាគត Woven ភាគច្រើនជាបុគ្គលិកផ្ទាល់របស់ Toyota និងក្រុមគ្រួសាររបស់ពួកគេ ហើយគ្រោងនឹងបញ្ជូនបន្ថែមប្រហែល ២,០០០នាក់ ដែលជាផ្នែកនៃដំណាក់កាលដំបូងរបស់ Toyota។ ទីក្រុង Woven ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧០ហិកតា សម្រាប់មនុស្សប្រមាណ ២,០០០នាក់រស់នៅ ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនី ដែលបានមកពីថាមពលអ៊ីដ្រូសែន។ រចនាដោយស្ថាបត្យករដាណឺម៉ាកឈ្មោះ Bjarke Ingels គម្រោងទីក្រុងអនាគតរបស់ Toyota នឹងក្លាយជាកន្លែងមួយសម្រាប់មនុស្សជាតិ ក្នុងការសាកល្បង ការរចនាទីក្រុងឆ្លាតវៃទំនើបចុងក្រោយបង្អស់ ដែលរួមមានយានយន្តបើកខ្លួនឯង, បច្ចេកវិទ្យាគេហដ្ឋានឆ្លាតវៃ, បច្ចេកវិទ្យាមនុស្សយន្ត និង ផលិតផលចល័តស្វ័យប្រវត្តិជាច្រើនទៀត។ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅពិព័រណ៌បច្ចេកវិទ្យា CES ក្នុងទីក្រុង Las…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកដំណាំស្រូវ នៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកដំណាំស្រូវ នៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។  អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាន នូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី៤៦ ទិវា​ជ័យជម្នះ៧មករា

    រដ្ឋបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី៤៦ ទិវា​ជ័យជម្នះ៧មករា

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងសួនតេជោ ឈ្នះ ឈ្នះ  ក្រុងសិរីសោភ័ណបាន​ប្រារព្ធ​មីទ្ទីងអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករាក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ានតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការ មហាជនយ៉ាងច្រើនកុះករ។ ក្នុងឱកាសឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរំលឹក​ពី​ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តដែលបានរំដោះចេញពីរបបកម្ពុជា ប្រជាប្រជាធិបតេយ្យខ្មែរក្រហម។ ចំណែកឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ថា ថ្ងៃ៧ មករាឆ្នាំ​២០២៥​ជាថ្ងៃគម្រប់ខួបលើកទី៤៦នៃទិវាជ័យជម្នះប្រវត្តិសាស្រ្តរបស់​ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតដែលបាន កាប់សម្លាប់​ប្រជាជនរាប់លាននាក់។ ឯកឧត្តមបន្តថាយើងបានរៀបចំមីទ្ទីងនាពេលនេះដើម្បីរំលឹកនូវអនុស្សាវរីយ៍ថ្ងៃ​ជ័យជម្នះជាប្រវត្តិសាស្រ្តដែលបានផ្តល់កំណើតទី២ ដល់យើង​គ្រប់គ្នា និងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកង​ទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែលបានលះបង់យ៉ាងធំធេង ក្នុងការ​ប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា”

    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា”

    សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ #ams1minute

  • ភូមិកំពង់ឫស្សី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

    ភូមិកំពង់ឫស្សី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

    🎥 កណ្តៀរ #ams1minute

  • សម្រស់ស្ពានកោះប៉ែន ខេត្តកំពង់ចាម

    សម្រស់ស្ពានកោះប៉ែន ខេត្តកំពង់ចាម

    📷 រដ្ឋបាលខេត្តកំពង់ចាម #ams1minute