Category: One-Minute

  • កោះទន្សាយ ក្រុងកែប ខេត្តកែប

    កោះទន្សាយ ក្រុងកែប ខេត្តកែប

    🎥 Gazetteប្រជាជន #ams1minute

  • មុខសញ្ញាទាំង ៦ ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមកម្ពុជា

    មុខសញ្ញាទាំង ៦ ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមកម្ពុជា
  • របាយការណ៍នៅថ្ងៃទី៦ មករា

    របាយការណ៍នៅថ្ងៃទី៦ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួស ៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ មករា ២០២៥ #ams1minute

  • កម្ពុជាអ្វីៗត្រូវចាប់ផ្តើមពីចំណុចសូន្យទាំងអស់

    កម្ពុជាអ្វីៗត្រូវចាប់ផ្តើមពីចំណុចសូន្យទាំងអស់
  • សម្ដេចតេជោ ហ៊ុន សែន ៖ ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍

    សម្ដេចតេជោ ហ៊ុន សែន ៖ ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍

    ប៉ុន្តែស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។ ៧ មករា ២០២៥ #ams1minute

  • ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គ.អ.ឆ.ក)​

    ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គ.អ.ឆ.ក)​

    ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំក្នុងគោលបំណងឱ្យមានការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីពិនិត្យ​សក្តានុពលធនធាននៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាជារួម សំដៅគិតគូរដល់ការរៀបចំផែនការឯកភាព សម្រាប់បន្តអភិវឌ្ឍ និងអភិរក្សឱ្យសមស្របទៅនឹងសក្តានុពល និងលក្ខខណ្ឌដែលអំណោយផល ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀង សេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន កិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ៦ មករា ២០២៥ #ams1minute

  • ទីលំហែ ខេត្តព្រះសីហនុ

    ទីលំហែ ខេត្តព្រះសីហនុ

    🎥 MLMUPC #ams1minute

  • យូអិន ៖ មនុស្សជាង ៣០លាននាក់ត្រូវការជំនួយបន្ទាន់នៅស៊ូដង់

    យូអិន ៖ មនុស្សជាង ៣០លាននាក់ត្រូវការជំនួយបន្ទាន់នៅស៊ូដង់

    អ.ស.ប ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សជាង ៣០លាននាក់ ដែលជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ កំពុងត្រូវការជំនួយជាបន្ទាន់នៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីសង្រ្គាម២០ខែ។ អង្គការសហប្រជាជាតិបានចាប់ផ្តើមធ្វើការអំពាវនាវរកមូលនិធិទំហំ ៤.២ពាន់លានដុល្លារ ដោយផ្តោតលើប្រជាជន ២០.៩លាននាក់នៅទូទាំងប្រទេសស៊ូដង់ ក្នុងចំណោមចំនួនសរុប ៣០.៤លាននាក់ ដែលខ្លួនបាននិយាយថា កំពុងប្រឈមមុខនូវអ្វីដែលគេហៅថា “វិបត្តិមនុស្សធម៌មិនធ្លាប់មានពីមុនមក”។ ប្រទេសស៊ូដង់ត្រូវបានរុញច្រានដល់គែមនៃគ្រោះទុរ្ភិក្សមិនធ្លាប់មានពីមុនមក ដោយសារតែភ្លើងសង្គ្រាមដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។ ជាលទ្ធផលនោះ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងជាង ៨លាននាក់បានផ្លាស់ទីលំនៅទូទាំងប្រទេស បន្ថែមពីលើចំនួន ២.៧លាននាក់ដែលបានផ្លាស់ទីលំនៅមុនពេលផ្ទុះសង្រ្គាម ដោយធ្វើឱ្យស៊ូដង់ក្លាយជាប្រទេសមានវិបត្តិជនភៀសខ្លួនផ្ទៃក្នុងដ៏ធំបំផុតរបស់ពិភពលោក។ គ្រោះទុរភិក្សត្រូវបានប្រកាសកើតមានរួចហើយនៅក្នុងតំបន់ចំនួន៥ក្នុងប្រទេសស៊ូដង់ ហើយត្រូវបានរំពឹងថា នឹងរីករាលដាលដល់តំបន់ចំនួន ៥បន្ថែមទៀតនៅខែឧសភាខាងមុខ ដោយមនុស្សចំនួន ៨.១លាននាក់នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងគែមនៃភាពស្រែកឃ្លានធ្ងន់ធ្ងរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អេមីរ៉ាតអារ៉ាប់រួមកើនឡើងចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតក្នុងឆ្នាំ ២០២៤

    អេមីរ៉ាតអារ៉ាប់រួមកើនឡើងចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតក្នុងឆ្នាំ ២០២៤

    រីយ៉ាដ ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (GCAA) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហព័ន្ធអារ៉ាប់រួម (UAE) បានកត់ត្រាចលនាចរាចរណ៍ផ្លូវអាកាសជាងមួយលានលើកក្នុងឆ្នាំ ២០២៤ តួលេខនេះ បានឈានដល់កម្រិតខ្ពស់ថ្មីមួយ។ អគ្គនាយកនៃ GCAA លោក សៃហ្វ ម៉ូហាម៉េដ អាល់ ស៊ូវ៉េឌី បានឱ្យដឹងថា នៅឆ្នាំ ២០២៤ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានមើលឃើញអត្រាកំណើនជាមធ្យម ១០.៣ភាគរយនៅក្នុងចរាចរណ៍ផ្លូវអាកាស បើធៀបនឹងឆ្នាំមុន។ ចរាចរណ៍ផ្លូវអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម បានកើនឡើងជាង ២០ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងចំណោមប្រទេសមានចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតរបស់ពិភពលោក។ ប្រការនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អេមីរ៉ាត់អារ៉ាប់រួម ក្នុងការគ្រប់គ្រងការកើនឡើងតម្រូវការចរាចរណ៍ផ្លូវអាកាស ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប អ្នកជំនាញ និងបច្ចេកវិទ្យាទំនើបៗ។ ចលនាចរាចរណ៍ផ្លូវអាកាសត្រូវបានកត់ត្រាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការមកដល់នៃជើងហោះហើរ Emirates ពីទីក្រុងសៀងហៃរបស់ប្រទេសចិន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើង ៣.៨០០នាក់ស្លាប់ ឬរបួស ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

    លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើង ៣.៨០០នាក់ស្លាប់ ឬរបួស ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ៣,៨០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។ លោក ហ្សលេនស្គី បានផ្តល់តួលេខនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ លោក ហ្សេលេនស្គី បាននិយាយថា កូរ៉េខាងជើងអាចនឹងបញ្ជូនទាហានរបស់ខ្លួន ពី ៣០.០០០ ទៅ ៤០.០០០នាក់បន្ថែមទៀត ខណៈដែលយោធាអ៊ុយក្រែនកំពុងធ្វើការវាយលុកឆ្លងព្រំដែននៅតំបន់ Kursk។ លោក ហ្សលេនស្គី ក៏បានគូសបញ្ជាក់ផងដែរថា រូបលោកអាចនឹងជួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែមករា ឬថ្ងៃណាមួយ ពោលគឺបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ហ្សលេនស្គី បន្ថែមថា លោកនឹងស្វែងរកការស្រុះស្រួលគ្នាជាមួយលោក ត្រាំ អំពីរបៀបបញ្ចប់សង្រ្គាម និងបញ្ឈប់ការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ជាមួយគ្នានេះ លោក ហ្សលេនស្គី បានគូសបញ្ជាក់អំពីតម្រូវការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ប្រសិនបើលោក ត្រាំ ផ្តល់ការធានាសន្តិសុខរឹងមាំ…