-
ថៃស្លាប់មនុស្ស៤៣៦នាក់លើដងផ្លូវ រដូវកាលបុណ្យចូលឆ្នាំសកល

បាងកក៖ កាសែត The Nation បានចេញផ្សាយថា ថៃមានមនុស្សស្លាប់ចំនួន៤៣៦នាក់ របួស ២,៣៧៦នាក់ អំឡុងរដូវកាលបុណ្យចូលឆ្នាំសកល រយៈពេល១០ថ្ងៃ ដែលបញ្ចប់ត្រឹមថ្ងៃអាទិត្យ នេះបើតាមមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយរបាយការណ៍ ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃចន្ទនេះ។ ប្រភពបានឲ្យដឹងទៀតថា រដូវកាលដែលគេហៅថា «ថ្ងៃចូលឆ្នាំ ដ៏គ្រោះថ្នាក់ ១០ថ្ងៃ» ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ២.៤៦៧ លើក។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣៤.៥៣ភាគរយ, បត់គ្រោះថ្នាក់ ២៤,៤៦ភាគរយ, និងមិនប្រយ័ត្ន ២០,៨៦ភាគរយ។ គួរកត់សម្គាល់ថា រដូវកាលបុណ្យចូលឆ្នាំសកល នៅឆ្នាំនេះ ចំនួនថ្ងៃបូកសរុបការត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ មានការបង្កើនពី ៧ថ្ងៃ ទៅដល់ ១០ថ្ងៃ ធៀបនឹងបុណ្យចូលឆ្នាំសកល កន្លងទៅ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
-
គម្រោង «មនសិការពលរដ្ឋល្អ» ត្រូវបានអនុវត្តនៅសាលារៀនចំនួនពីរក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានគម្រោង មនសិការពលរដ្ឋល្អ បានឱ្យដឹងថា កម្មវិធី «មនសិការពលរដ្ឋល្អ» បង្កើតឡើងក្នុងគោលបំណងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានសម្រាប់ប្រទេសជាតិ ។ លោកបន្តថាគម្រោងនេះជាការបណ្តុះគំនិតច្នៃប្រឌិតលើជំនាញទន់ និងភាពជាអ្នកដឹកនាំ ។ ផ្តល់ឱកាសឱ្យយុវជនបានចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គមដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ បើតាមការបញ្ជាក់របស់លោក ម៉ែន គង់ គម្រោង «មនសិការពលរដ្ឋល្អ» ជាកម្មវិធីដែលបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងកំពុងអនុវត្តនៅលើសាលាចំនួនពីរក្នុងខេត្តស្ទឹងត្រែង គឺ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង និងវិទ្យាល័យ ព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ។ សូមជម្រាបថា ខេត្តស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តចំនួន១២ដែលកំពុងអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» ៕ដោយ៖ ដេង ម៉ាវិន
-
វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែងរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានបិទបញ្ចប់

ព្រះវិហារ៖វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុននៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារនៃ យោធ ភូមិភាគទី៤ បានបិទបញ្ចប់កាលពីទី៥ ខែមករា ឆ្នាំ២០២៥ នៅទី បញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ក្រោមអធិបតីឯកឧត្តម គីម រិទ្ធី អភិបាល ខេត្ត ព្រះវិហារ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា បានថ្លែងថា វគ្គហ្វឹកហ្វឺនដែលបិទបញ្ចប់នាពេលនេះមានរយៈពេល ៤៥ថ្ងៃដោយសិក្សាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។មានសិក្ខាកាម គ្រូយោធាចារ្យ គណៈកម្មការគ្រប់គ្រងវគ្គសរុប ១២២នាក់ ។ ក្នុងឱកាសនេះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីដ៏មោះមុតរបស់ សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅនៃវគ្គហ្វឹកហ្វឺន ។ឯកឧត្តមក៏បានថ្លែងអំណរគុណ គ្រូយោធាចារ្យ គណៈកម្មការគ្រប់ គ្រងវគ្គ ដែលបំពេញតួនាទីបានយ៉ាងល្អ៕ ដោយ៖ឡុង សំបូរ
-
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញពិនិត្យការដ្ឋានធ្វើផ្លូវក្រួសក្រហមជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥បានអញ្ជើញសំណេះសំណាលជាមួយក្រុមវិស្វកម្ម និងពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលក្រួសក្រហមប្រវែង ២១,២៥០ គីឡូម៉ែត្រ។ ផ្លូវនេះចាប់ផ្តើមពីទីរួមស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ។ លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម បានរាយការណ៍ថា ក្រោយពេលបើកការដ្ឋាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ការងារដំណើរការល្អ។ឥឡូវនេះបានឈូសឆាយពង្រាបផ្លូវរួចរាល់ ហើយបានក្រាលក្រួសក្រហមប្រវែង ៨ គីឡូម៉ែត្រនិងត្រៀមដាក់លូប្រអប់មួយកន្លែង។តាមគម្រោងរំពឹងថា នឹងបញ្ចប់ក្នុងខែមករានេះ ។ក្នុងឱកាសនេះដែរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសរសើរដល់ក្រុមវិស្វកម្មដែលខិតខំប្រឹងប្រែង ជំរុញការងារបានតាមផែនការគ្រោងទុក ។ជាការលើកទឹកនាយឧត្តមសេនីយ៍បានជូនថវិកា១០០ដុល្លារក្នុងម្នាក់ និងស្បៀងអាហារទៅក្រុមវិស្វកម្មដែលមានចំនួន ២០ នាក់។ គម្រោងនេះបានទទួលការគាំទ្រជាចម្បងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងស្រុកសណ្ដាន់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕ដោយ៖ប៊ុនរដ្ឋា
-
Agoda ប្រកាសថា រាជធានីភ្នំពេញ ជាគោលដៅដែលមានតម្លៃសមរម្យបំផុត នៅអាស៊ី សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ជំរុញវិស័យទេសចរណ៍របស់កម្ពុជា បានទទួលការលើកទឹកចិត្តដោយវេទិកាទេសចរណ៍អនឡាញឈានមុខគេ Agoda ដែលប្រកាសថា រាជធានីភ្នំពេញជាគោលដៅដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី។ នេះកើតឡើងភ្លាមៗបន្ទាប់ពីមគ្គុទ្ទេសក៍ទេសចរណ៍ដ៏មានកិត្យានុភាព Fodor’s បានដាក់ឈ្មោះរមណីដ្ឋានប្រាសាទកោះកេររបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុង ‘កន្លែងម្ភៃប្រាំដែលត្រូវទៅ ក្នុងឆ្នាំ២០២៥’ ដែលជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលត្រូវបានដាក់ក្នុងបញ្ជីនេះ។ នៅក្នុងចំណាត់ថ្នាក់របស់ Agoda ដែលត្រូវបានចេញផ្សាយនៅថ្ងៃចូលឆ្នាំថ្មី រាជធានីភ្នំពេញត្រូវបានតាមពីក្រោយដោយទីក្រុងហាណូយ និងហ្សាកាតា។លោក Lam Vu នាយកនៃវេទិកាផ្តោតលើអាស៊ីប្រចាំប្រទេសវៀតណាម និងឥណ្ឌូចិន បាននិយាយថា “គោលដៅទាំងនេះផ្តល់នូវតម្លៃដ៏ល្អបំផុត និងការប្រារព្ធពិធីដ៏អស្ចារ្យ បើទោះបីជាគោលដៅទាំងនេះមិនមែនជាកន្លែងដំបូងដែលនឹកឃើញសម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីក៏ដោយ”។ “ខណៈដែលទីក្រុងនានាដូចជាតូក្យូ និងបាងកកនៅតែពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ទិន្នន័យនេះបង្ហាញថាជាជម្រើសសមរម្យបំផុតដែលអាចរកបាននៅក្នុងទីក្រុងដូចជាភ្នំពេញ និងហាណូយ។ “ភ្នំពេញ ជាទីក្រុងដែលល្បីខាងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប បានផ្តល់ការប្រារព្ធពិធីឆ្លងឆ្នាំថ្មីដ៏រស់រវើក ជាមួយនឹងកម្មវិធីអបអរតាមដងផ្លូវ តន្ត្រី និងការបាញ់កាំជ្រួចដ៏អស្ចារ្យនៅតាមមាត់ទន្លេ”។ ក្រសួងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃពុធថា កាំជ្រួចបុណ្យឆ្លងឆ្នាំថ្មីរបស់រាជធានីភ្នំពេញ និងការប្រារព្ធពិធីនៅមាត់ទន្លេបានទាក់ទាញភ្ញៀវទេសចរជាង ១,៥ លាននាក់។ Trudie Murphy ជាអ្នកទេសចរអាយុ ៣៦ឆ្នាំ មកពី Aldershot ក្នុងចក្រភពអង់គ្លេសដែលស្ថិតក្នុងចំណោមហ្វូងមនុស្សនៅមាត់ទន្លេដើម្បីមើលពិធីឆ្លងឆ្នាំថ្មី បាននិយាយថា “វាអស្ចារ្យណាស់!”។គាត់បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា “បរិយាកាសពិតជាអស្ចារ្យណាស់” ខណៈទទួលកាហ្វេកាពូស៊ីណូជាមួយស្វាមី Kevin នៅផ្លូវស៊ីសុវត្ថិ។“ពួកយើងទើបតែមកដល់ (ក្នុងប្រទេសកម្ពុជា)…
-
ក្រុងកំពង់ចាម ខេត្តកំពង់ចាម

-
ប្លង់ដី និងជម្លោះដីធ្លី កើតមានឡើងតាំងពីសម័យអង្គរមកម៉្លេះ

-
របាយការណ៍នៅថ្ងៃទី៥ មករា

-
រាជរដ្ឋាភិបាលខិតខំពង្រឹងធនធានមនុស្សជាប្រចាំ

-
ប្រទេស Seychelles ដែលមានប្រជុំកោះចំនួន ១១៥ និងប្រទេស Mauritius នៃតំបន់អាហ្វ្រិក

ជាប្រទេស ២ ដែលមានអត្រា GDP សម្រាប់មនុស្សម្នាក់ (GDP per capita) ខ្ពស់។ GDP សម្រាប់មនុស្សម្នាក់ក្នុងប្រទេសប្រជុំកោះ Seychelles គឺ ២១ ៨៧៥ដុល្លារអាមេរិក ខណៈ GDP សម្រាប់មនុស្សម្នាក់ក្នុងប្រទេស Mauritius គឺ ១២ ៩៧៣ដុល្លារអាមេរិក។ ទាំង Seychelles និង Mauritius មានភាពល្បីល្បាញលើវិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១ និងទី២ រៀងគ្នាក្នុងចំណោមប្រទេសអាហ្វ្រិកទាំងអស់នៅលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិ – Virtual Capitalist #ams1minute