-
អង្គភាពប្រឆាំងអំពើពុករលួយ ៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័ន និង ខេត្តមួយចំនួន បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០ភាគរយ

(ភ្នំពេញ)៖ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ត្រឹមរយៈពេល៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥មករានេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាមានក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ១០០ភាគរយ។ ដោយឡែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង នៅថ្ងៃទី៥ ខែមករា បានចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍។ ទាក់ទិនក្នុងរឿងនេះលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឱ្យដឹងថា មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០ ភាគរយ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់ ១០០ភាគរយ តាមកម្មវិធីដែលបានកំណត់។ លោកបានបញ្ជាក់បន្ថែមថា…
-
របាយការណ៍នៅថ្ងៃទី៤ មករា

-
ថៃ៥០%ជឿថា Paetongtarn បន្តជានាយករដ្ឋមន្ត្រីពេញមួយឆ្នាំ២០២៥

បរទេស ៖ ផ្អែកតាមការស្ទង់មតិមួយ ប្រជាជនថៃ ពាក់កណ្តាលប្រទេស មានទំនុកចិត្តថា លោកស្រី Paetongtarn នឹងនៅតែជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៥ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃអាទិត្យនេះ។ ផ្អែកតាមប្រភព ប្រជាជនថៃជាង៥០ភាគរយ ជឿជាក់ថា លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងនៅតែស្ថិតក្នុងមុខតំណែងរបស់ខ្លួន ពេញមួយឆ្នាំនេះ បើទោះបីជាមានភាពចលាចលនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ នេះបើយោងតាមការស្ទង់មតិស្តីពី «នយោបាយ សេដ្ឋកិច្ច និងគុណភាពជីវិត ឆ្នាំ២០២៥» របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ NIDA ដែលធ្វើឡើងទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ សាកសួរមនុស្ស ១.៣១០នាក់ មានអាយុលើសពី ១៨ឆ្នាំ។ ជាការកត់សម្គាល់ លទ្ធផលបង្ហាញឲ្យឃើញថា ជុំវិញភាពចលាចលនយោបាយថៃ នៅឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ មានជាង៥០ភាគរយជឿថា ស្ថានភាពនឹងនៅតែដដែល,ជិត៤០ភាគរយជឿថា នឹងមានភាពតានតឹងជាងមុន ខណៈដែល ជាង៧ភាគរយ ជឿថានឹងមានភាពតានតឹង តិចជាងមុន ព្រមទាំង ជាង២ភាគរយជឿថា…
-
ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប

-
ក្រុងបាត់ដំបង ខេត្តបាត់ដំបង

-
អត្ថប្រយោជន៍នៃការផលិតជីសរីរាង្គក្នុងស្រុក 🌿🇰🇭

លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ”។ លោកបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដេីម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង ១០ ដែលបាន និងកំពុងផលិតជីសរីរាង្គផ្គត់ផ្គង់ក្នុងស្រុក ក្នុងបរិមាណជាង៤មុឺនតោន ក្នុងមួយឆ្នាំ។ ៤ មករា ២០២៥ #ams1minute
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីនៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់

(ភ្នំពេញ)៖ សមាជិកថ្មីនៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់ ត្រូវបានប្រកាសបញ្ចូលសមាជិករបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ក្នុងខណ្ឌចំកាមន ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លើកឡើងថា ៖ ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា ។ បើគ្មានថ្ងៃ ៧មករា ទេ មិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្សចំនួន ៧៣៣៤៥៣នាក់ ។…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែឆ្លាតវាងវៃមានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាល្អផងដែរ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ជាពិសេសក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតជាសំខាន់ទៅលើធនធានមនុស្ស ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវបំផុតសម្រាប់បន្តដឹកនាំប្រទេសជាតិតទៅអនាគត។ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេតែថែមទាំងប្រកបដោយចរិយាល្អផងដែរ។ នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងនូងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសិស្សានុសិស្សទាំងអស់ចំពោះការខិតខំប្រឹងប្រែង រកឃើញនូវទេពកោសល្យរបស់ខ្លួន ដែលការប្រឡងប្រណាំងនេះបានធ្វើឱ្យសិស្សានុសិស្សរកឃើញនិងបង្ហាញនូវអ្វីដែលជាភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន និងបានចាត់ទុកសិស្សានុសិស្សទាំងអស់ថាជាក្តីសង្ឃឹម នៃអនាគតរបស់ប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឪពុកម្ដាយអាណាព្យាបាលសិស្សដែលបានវិនិយោគលើការសិក្សារបស់កូនដើម្បីអនាគតគ្រួសារនិងប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នករៀបចំការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី ដោយបានចាត់ទុកថានេះជាកិច្ចការសំខាន់ដែលជំរុញឱ្យកម្ពុជាបានដើរទាន់ប្រទេសដទៃ ហើយអ្វីដែលសឹង្ហបុរីបានធ្វើនេះក៏ជាការវិនិយោគដើម្បីអនាគតរបស់ប្រទេសសិង្ហបុរីផងដែរពីព្រោះសឹង្ហបុរីមិនអាចលូតលាស់បានទេប្រសិនបើបណ្ដាប្រទេសក្នុងតំបន់អាស៊ានមិនលូតលាស់នោះ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឆ្លើយតបនិងបានចូលរួមក្នុងបុព្វហេតុនេះ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី កសាងបុរីជនបទធ្វើយ៉ាងណាឱ្យគ្រប់តំបន់នៅទូទាំងប្រទេសកម្ពុជាមានទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាបានទៅដល់គ្រប់ទីកន្លែងទាំងអស់, លុបបំបាត់បញ្ហាគ្រឿងញៀននិងក្មេងទំនើង…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន

និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការ ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល មិនតែប៉ុណ្ណោះ ក៏ផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ។ កិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” វិស័យធនាគារនិងហិរញ្ញវត្ថុដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣ មករា ២០២៥ #ams1minute