Category: One-Minute

  • សហគមន៍បឹងពារាំង ខេត្តសៀមរាប

    សហគមន៍បឹងពារាំង ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • សង្គ្រាមស៊ីវិលស៊ីរីផ្តាច់ជីវិតមនុស្សជាង ៥០ម៉ឺននាក់

    សង្គ្រាមស៊ីវិលស៊ីរីផ្តាច់ជីវិតមនុស្សជាង ៥០ម៉ឺននាក់

    ដាម៉ាស ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមស៊ីរី បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មនុស្សជាង ៥២៨,៥០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាស៊ីវិលរបស់ប្រទេសស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា មនុស្ស ៦,៧៧៧នាក់ ដែលច្រើនជាងពាក់កណ្តាលនៃពួកគេជាជនស៊ីវិលស្លូតត្រង់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៤ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។ កាលពីឆ្នាំ ២០២៤ ជនស៊ីវិល ៣,៥៩៨នាក់ រួមទាំងស្ត្រី ២៤០នាក់ និងកុមារ ៣៣៧ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ីរី នេះបើយោងតាមក្រុមសង្កេតការណ៍។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា លើសពីនេះ អ្នកប្រយុទ្ធចំនួន ៣,១៧៩នាក់ត្រូវបានសម្លាប់ រួមទាំងទាហាន ប៉ុន្តែក៏មានក្រុមប្រដាប់អាវុធអ៊ីស្លាម និងពួកជីហាដផងដែរ។ ចំណែកកាលពីឆ្នាំ ២០២៣ ក្រុមសង្កេតការណ៍បានរាយការណ៍ថា មនុស្ស ៤,៣៦០នាក់ត្រូវបានសម្លាប់ ក្នុងនោះមានជនស៊ីវិលស្លូតត្រង់ជិត ១,៩០០នាក់។ សង្រ្គាមស៊ីវិលរបស់ប្រទេសស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាលបានគាបសង្កត់យ៉ាងឃោរឃៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានជម្លោះដ៏មហន្តរាយ ដែលជំរុញឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ចេញពីប្រទេស និងទាក់ទាញការចូលជ្រៀតជ្រែកពីមហាអំណាចពិភពលោក ។ យ៉ាងណាមិញ កាលពីខែធ្នូ ឆ្នាំ ២០២៤ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋឥស្លាមបានផ្តួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក បាស់សា អាល់អាសាដ ដោយដណ្ដើមអំណាចបាន បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័ស…

  • មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ

    មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ

    ណៃពិដោ ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានដោះលែងអ្នកទោសជិត ៦,០០០នាក់ ជាផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ របបយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសជាង ៥,៨៦៤នាក់ រួមទាំងជនបរទេសចំនួន ១៨នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅពេលដែលប្រទេសមីយ៉ាន់ម៉ាប្រារព្ធខួប ៧៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេស។ មីយ៉ាន់ម៉ាតែងតែដោះលែងអ្នកទោសរាប់ពាន់នាក់ ដើម្បីរំលឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ តួយ៉ាង កាលពីឆ្នាំមុន របបយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសដល់ទៅជាង ៩,០០០នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។ ពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ ដែលត្រូវបានប្រារព្ធធ្វើនៅក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានអ្នកចូលរួមទាំងមន្រ្តីរដ្ឋាភិបាល និងយោធាប្រមាណ ៥០នាក់។ សុន្ទរកថារបស់ប្រមុខរបបដឹកនាំយោធា លោក មីន អោង ឡាំង ដែលអវត្តមនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានថ្លែងដោយមេទ័ពរង លោក Soe Win។ លោក Soe Win បានរំលឹកឡើងវិញនូវការអំពាវនាវរបស់របបយោធាទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចរាប់រយនាក់ ដែលបានប្រយុទ្ធគ្នាអស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។ លោកក៏បានអះអាងសារជាថ្មីម្តងទៀតនូវការសន្យារបស់របបយោធា ក្នុងការរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលកន្លងមកត្រូវបានពន្យារពេល និងបានអំពាវនាវឲ្យមានឯកភាពជាតិ៕ ប្រភព ៖…

  • ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខ

    ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខ

    (ភ្នំពេញ)៖ អាជ្ញាធរអប្សរា រួមជាមួយដៃគូដែលជាក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គវត្ត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមានអត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស និងជំរុញឡើងវិញនូវការសរសេរដើម្បីបង្កើនចំណេះដឹង ក៏ដូចជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរផងដែរ ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានប្រាប់ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រដ៏យូរលង់ណាស់មកហើយ ។ ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុក នៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា«សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ មានបេក្ខជនចូលរួមប្រមាណ១២២០នាក់ ដែលក្នុងនោះមានទាំងកុមារអាយុ៦ឆ្នាំ…

  • ៩ចំណុច ដែលយុវជនគួរត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៥

    ៩ចំណុច ដែលយុវជនគួរត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៥

    ប្រភព៖ Gazette យុវជន #ams1minute

  • មានសន្ដិភាពទើបមានការអភិវឌ្ឍ

    មានសន្ដិភាពទើបមានការអភិវឌ្ឍ
  • ៧ មករា មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា

    ៧ មករា មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា

    ប្រជាជនកម្ពុជាចាត់ទុក ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម។ រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា ត្រូវបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ទេនោះយើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ក្នុងន័យនេះ ថ្ងៃជ័យជំម្នះ ៧មករា បានបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមរាំរ៉ៃរាប់សិបឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍន៍គ្រប់ស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ជាពិសេសបានកំណត់ទស្សនវិស័យច្បាស់លាស់ សម្រាប់ការដឹកនាំប្រទេស ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រយៈពេល៤៦ឆ្នាំ កន្លងមកនេះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជន យុទ្ធមិត្តដទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសជាតិចេញពីរបបឃោរឃៅ រួចផុតពីការកាប់សម្លាប់ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ…

  • ឯកឧត្តម ឡាវ វ៉ាន់៖ ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា គឺជាការដឹងគុណនឹករលឹកដ៏គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

    ឯកឧត្តម ឡាវ វ៉ាន់៖ ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា គឺជាការដឹងគុណនឹករលឹកដ៏គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

    មែលប៊ន ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋខ្មែរប្រមាណ ៦៨៤ នាក់ បានរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ទទួលបន្ទុកប្រធានតំបន់២ ទីក្រុងមែលប៊ន,ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងសមាជិក សមាជិកាក្រុមការងារតំបន់២ ប្រមាណ៣០រូប, លោក ផុន ប៊ុនថេល ប្រធានគណៈកម្មាធិការសាខាគណបក្ស និងលោក ណារី សារ៉ា ប្រធានក្រុមការងារយុវជនគណបក្ស…

  • S.Pich Seafood BBQ ជម្រេីសនៃការហូបចុកក្នុងក្រុងព្រះសីហនុ

    S.Pich Seafood BBQ ជម្រេីសនៃការហូបចុកក្នុងក្រុងព្រះសីហនុ

    📍 https://maps.app.goo.gl/YwVJmLxC3HpNKiN98?g_st=ic 🎥 ពពក #ams1minute

  • សាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីងតោន ដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា

    សាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីងតោន ដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា

    (ទីក្រុងតាខូម៉ា រដ្ឋវ៉ាស៊ីងតោន)៖ គណៈកម្មាធិការសាខាគណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំរដ្ឋវ៉ាស៊ីងតោន បានដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា ដោយមានការចូលរួមពីប្រតិភូក្រុមការ​ងារ​រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់​ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក, ឯកឧត្តម ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងារ​ប្រចាំរដ្ឋវ៉ាស៉ីងតោន រួមនឹងក្រុមការងារ អគ្គកុងស៊ុលកិត្តិយសប្រចាំរដ្ឋ​វ៉ាស៊ីងតោន, ប្រធានយុវជនបក្ស តាមបណ្តាទីក្រុង សមាជិក សមាជិកា សកម្មជនបក្ស ប្រចាំរដ្ឋវ៉ាស៉ីងតោន និងសហការី អមដំណើរមកពីប្រទេស​កម្ពុជា ដោយមានការចូលរួមពីគណៈកម្មាធិការសាខាបក្ស បងប្អូនសហគមន៍​ខ្មែរ-ឥស្លាម, សមាគមន៍ខ្មែរ-ចិន ភ្ញៀវជាតិ និងអន្តរជាតិ សមាជិក សមាជិកា យុវជនបក្ស សកម្មជនបក្ស អញ្ជើញចូលរួមសរុបប្រមាណជាង ៥២៥នាក់ ។ មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម ស សេរីវិចិត្រ នាំបណ្តាំសួរសុខ​ទុក្ខ​ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ម៉ឹង…