Category: One-Minute

  • ចាប់ពីថ្ងៃទី៦ មករា ២០២៥ សម្លេងស៊ីរ៉ែនគោរពទង់ជាតិម៉ោង ៧ព្រឹក ក្នុង​ក្រុង​បាត់ដំបង នឹងជំនួសដោយសម្លេងច្រៀង បទ នគររាជ-គោរពទងជាតិ

    ចាប់ពីថ្ងៃទី៦ មករា ២០២៥ សម្លេងស៊ីរ៉ែនគោរពទង់ជាតិម៉ោង ៧ព្រឹក ក្នុង​ក្រុង​បាត់ដំបង នឹងជំនួសដោយសម្លេងច្រៀង បទ នគររាជ-គោរពទងជាតិ

    (ខេត្តបាត់ដំបង)៖ ក្រុមការងារបច្ចេកទេស នៃរដ្ឋាករទឹកបាត់ដំបង បានខិតខំពន្លឿនការរៀបចំនូវឧបករណ៍បំពងសម្កេង ដើម្បីជំនួសសម្លេងស៊ីរ៉ែនដែលធ្លាប់តែបន្លឺឡើង នៅរៀងរាល់ថ្ងៃ វេលាម៉ោង៧ព្រឹក ដោយត្រូវបានជំនួសវិញនូវសម្លេងច្រៀងគោរពទង់ជាតិ នៅម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃជំនួសវិញ ។ នេះបើតាមការគូសបញ្ជាក់ពី ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ។ ឯកឧត្តម អ៊ុត ក្លឹង បន្តថា ៖ ដោយមានការណែនាំ និងសំណូមពរពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឲ្យរដ្ឋាករទឹកបាត់ដំបង រៀបចំផ្លាស់ប្តូរសម្លេងស៊ីរ៉ែន ដែលតែងតែបន្លឺឡើងក្នុងក្រុងបាត់ដំបង ជារៀងរាល់ថ្ងៃ នៅវេលាព្រឹកម៉ោង ៧ ដើម្បីឲ្យមន្ត្រីរាជការ និងសាធារណជន បានគោរពទង់ជាតិនៅតាមទីកន្លែងនិងដងផ្លូវនោះ ត្រូវបានជំនួសវិញ នូវសម្លេងច្រៀងបទនគររាជ ដើម្បីគោរពទង់ជាតិ ជំនួសសម្លេងស៊ីរ៉ែន ចាប់ពីថ្ងៃច័ន្ទទី៦ ខែមករា ឆ្នាំ២០២៥រហូតតរៀងទៅ ។ ឯកឧត្តម អ៊ុត ក្លឹង បន្ថែមថា ៖ ស៊ីរ៉ែនដែលធ្លាប់តែបន្លឺសម្លេងជារៀងរាល់ថ្ងៃ នៅវេលព្រឹកម៉ោង៧ នៅក្នុងក្រុងបាត់ដំបង កន្លងមកនេះគឺបន្សល់តាំងពី…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សំណង់ប្រព័ន្ធប្រឡាយ​រំដោះទឹកភ្លៀង នៅក្រុងកំពង់ចាម

    អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សំណង់ប្រព័ន្ធប្រឡាយ​រំដោះទឹកភ្លៀង នៅក្រុងកំពង់ចាម

    (ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ប្រព័ន្ធប្រឡាយរំដោះ​ទឹក​ភ្លៀង​ចេញពីក្រុងកំពង់ចាម ក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារADB ស្ថិតនៅ​ចំណុច (បឹងស្នាយ) ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីជំនាញ សហការជាមួយ​អាជ្ញាធរក្រុង ធ្វើការត្រួតពិនិត្យតាមដានសំណង់ខាងលើនេះឲ្យបាន​ជាប់​ជា​ប្រចាំ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង ៕ ដោយ ៖ លី ពៅ

  • សម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ៖ ក្រុមការងារគណបក្ស និងគណបក្ស​មូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា ដើម្បីបម្រើប្រជាជន

    សម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ៖ ក្រុមការងារគណបក្ស និងគណបក្ស​មូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា ដើម្បីបម្រើប្រជាជន

    (ខេត្តស្វាយរៀង)៖ ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់​ថ្នាក់ ត្រូវរួមកម្លាំងគ្នា ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ដែលមាន​សាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំហើយរួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួល​ខុសត្រូវ ក្នុងទិសដៅរួមគ្នា និងឱ្យស្រុះដៃគ្នា ដើម្បីបម្រើប្រជាជន, ដោះ​ស្រាយ​បញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្ត​ស្វាយរៀង ពិសេស ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់​ប្រជាជនឱ្យកាន់តែធូរធារ សំដៅដណ្តើមការគាំទ្រពីប្រជាជន ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសប្រកាសប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុករមាសហែក នាព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយ ក្រុមកាងារចុះមូលដ្ឋានទាំង ១៦ឃុំ បានដែលបានដឹកនាំ​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានស្រុករមាសហែកកន្លងមក សម្រេចបាន​នូវសា្នដៃជាច្រើន ក្នុងការចូលរួម ថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ក្នុងស្រុកទាំងមូល ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ឯកឧតត្តម សុខ សូកេន ដែល​បាន​ទទួលបានការតែងតាំងមុខតំណែងថ្មី…

  • របាយការណ៍នៅថ្ងៃទី៣ មករា

    របាយការណ៍នៅថ្ងៃទី៣ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ១នាក់ និងរបួស ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៤ មករា ២០២៥ #ams1minute

  • ប្រជាជនកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧប្បត្តិហេតុផ្ទុះឆេះយន្តហោះ

    ប្រជាជនកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧប្បត្តិហេតុផ្ទុះឆេះយន្តហោះ

    បរទេស ៖ ក្រុមអ្នកកាន់ទុក្ខបានបន្សល់ទុក នូវសារដ៏ស្មោះស្ម័គ្រ នៅឯអាកាសយានដ្ឋាន Muan ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏សាហាវបំផុត របស់ប្រទេសកូរ៉េខាងត្បូង។ យន្តហោះ Jeju Air ជើងហោះហើរលេខ ២២១៦ បានផ្ទុះឆេះ នៅពេលចុះចត កាលពីចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សលើយន្តហោះ ចំនួន១៧៩នាក់ លើកលែងតែមនុស្សពីរនាក់ នៅមានជីវិត តែរបួសធ្ងន់។ តន្ត្រីករ ឈ្មោះ Cheong Jin-seok បាននិយាយ នៅឯអាកាសយានដ្ឋាន ក្នុងពេលកាន់ទុក្ខ ជនរងគ្រោះថា «ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយទៅកាន់ជនរងគ្រោះថា ពួកយើងដែលនៅរស់នៅទីនេះ នឹងចងចាំមុខមាត់អ្នកទាំងអស់គ្នា»។ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃសុក្រថា ពួកគេរំពឹងថា នឹងរកឃើញអដ្ឋិធាតុមនុស្សបន្ថែមទៀត ខណៈដែលពួកគេបានចាប់ផ្តើមលើកបំណែកយន្តហោះ Jeju Air ដែលបានធ្លាក់នោះ ចេញពីទីតាំងកើតហេតុ។ ជើងហោះហើរនេះបានហោះចេញពីទីក្រុងបាងកក ទៅកាន់ទីក្រុង Muan បានផ្ទុះអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបានបុកជាមួយនឹង បេតុងនៅចុងផ្លូវរត់។ មូលហេតុពិតប្រាកដ នៃការគ្រោះថ្នាក់យន្តហោះ Boeing 737-800 មួយគ្រឿងនេះ…

  • រដ្ឋមន្ត្រីធនធានទឹក ជួបសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ខណៈការធ្វើស្រែប្រាំងលើសផែនការកំណត់

    រដ្ឋមន្ត្រីធនធានទឹក ជួបសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ខណៈការធ្វើស្រែប្រាំងលើសផែនការកំណត់

    (ខេត្តបាត់ដំបង)៖ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក ឱ្យដឹងថា នៅក្នុងផែនការធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង មន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ បានឯកភាពគ្នាលើផែនការចំនួន ១២ ០០០ហិកតា ។ ក៏ប៉ុន្តែជាក់ស្តែងប្រជាកសិករបានធ្វើស្រែប្រាំង រហូតដល់ ១៨ ០៥៦ហិកតា គឺលើសផែនការ ចំនួន ៦ ០៥៦ហិកតា ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ គណៈកម្មាធិការសហគមន៍កសិករ ប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ដែលស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករចំពោះបរិមាណទឹកនៅក្នុងអាងមានកំណត់ ក្នុងពេលដែលផ្ទៃដីស្រែរីកធំជាបន្តបន្ទាប់។ ជាពិសេស សូមបងប្អូនស្តាប់តាមការណែនាំរបស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរ ដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា សមិទ្ធផលប្រព័ន្ធធារាសាស្ត្រដែលថ្នាក់ដឹកនាំប្រគល់ឱ្យយើង យើងត្រូវរួមគ្នាថែរក្សាការពារឱ្យបានល្អ…

  • កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តសកម្មភាពចុះ​ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

    កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តសកម្មភាពចុះ​ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

    (ខេត្តកំពង់ឆ្នាំង)៖ យោងតាមបទបញ្ជា របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ សកម្មភាពការងាររបស់កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបែងចែកជា ៣ក្រុម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ។ ក្រុមទី១៖ បានសហការណ៍ជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភូមិថ្មី ដឹកនាំដោយ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកម្លាំងចូលរួមសរុបចំនួន ១២នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ៣គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយឧបករណ៍ របាំងលូសាច់អួន និងរបាំងលូស្បៃមុង នៅចំណុចកោះបរាជនិងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល។ ក្រុមទី២៖ សង្កាត់រដ្ឋបាលជលផលជលគិរី កម្លាំងចំនួន ០៣នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន ០១គ្រឿង ដឹកនាំដោយលោក រៀល សុខុម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទសម្រាស់នៅចំណុចមាត់ទន្លេស្ដីដកគង ភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងក្រុមទី៣ ៖ សហការជាមួយអាជ្ញាធរឃុំស្វាយជ្រុំ និង ប៉ុស្តិ៍នរគបាលរដ្ឋបាលស្វាយជ្រុំដឹកនាំដោយលោក នួន…

  • ភូមិបណ្ដែតទឹកផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    ភូមិបណ្ដែតទឹកផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
  • ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

    ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

    📷 Gazetteប្រជាជន #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មករា ២០២៥

    ១. កម្ពុជារកចំណូលបានជាង ៤ ៧០០លានដុល្លារ ពីការនាំកសិផលឆ្នាំ២០២៤ – AMS Economy ២. កម្ពុជាជាប្រទេសនាំមុខមួយ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ – FN ៣. ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃជាង ៦០លានដុល្លារ គិតមកដល់ដំណាច់ឆ្នាំ២០២៤ ស្ថាបនាបាន ១៦% ហើយ – កម្ពុជាថ្មី ៤. អាមេរិកយល់ព្រមលក់មីស៊ីលឱ្យជប៉ុន ក្នុងទំហំទឹកប្រាក់ ៣,៦៤ពាន់លានដុល្លារ – The Diplomat ៥. អ៊ុយក្រែន អះអាងពីការវាយប្រហារលើប៉ុស្តិ៍បញ្ជាការរុស្ស៉ី ក្នុងតំបន់ Kursk – Reuters #ams1minute