Category: One-Minute

  • កងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់កាំជ្រួចបាញ់ពីប្រទេសយេម៉ែន

    កងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់កាំជ្រួចបាញ់ពីប្រទេសយេម៉ែន

    បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបាញ់ចេញពីប្រទេសយេម៉ែន បន្ទាប់ពីវាបានឆ្លង ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសុក្រនេះ។ យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា «មីស៊ីលមួយ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានឆ្លងចូល ទៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់..របាយការណ៍មួយបង្ហាញថា គ្រាប់ផ្លោងពីការស្ទាក់ចាប់ បានធ្លាក់នៅតំបន់ Modi’in នៅកណ្តាលអ៊ីស្រាអែល…ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការត្រួតពិនិត្យ»។ អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom បានរាយការណ៍ថា ខ្លួនបានព្យាបាលមនុស្សមួយចំនួន ដែលរងរបួស ឬ ជួបប្រទះការវាយប្រហារភ័យស្លន់ស្លោ នៅពេលធ្វើដំណើរ ទៅកាន់ទីជម្រក បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើងនៅកណ្តាល និងភាគខាងត្បូង ប្រទេស។ កាលពីថ្ងៃអង្គារ អ៊ីស្រាអែលក៏បាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបានបាញ់ចេញពីប្រទេសយេម៉ែនផងដែរ។ ក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ គ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន ដែលហែកហួរដោយសង្រ្គាម ហើយបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ីស្រាអែល និងនៅកប៉ាល់ លើសមុទ្រក្រហម និងឈូងសមុទ្រអាដែន ជាអ្វីដែលពួកគេនិយាយថា បង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស…

  • វៀតណាម៖ ខ្សែរថភ្លើងក្រោមដីហូជីមិញដំបូង មានអ្នកជិះ១.៤លាននាក់ ក្នុងរយៈពេល១១ថ្ងៃ

    វៀតណាម៖ ខ្សែរថភ្លើងក្រោមដីហូជីមិញដំបូង មានអ្នកជិះ១.៤លាននាក់ ក្នុងរយៈពេល១១ថ្ងៃ

    ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ខ្សែរថភ្លើងក្រោមដី រវាងតំបន់ Ben Thanh និង Suoi Tien ដែលជាខ្សែរថភ្លើងដំបូងគេ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានស្វាគមន៍អ្នកដំណើរចំនួន ១.៤ លាននាក់ ក្នុងរយៈពេល ១១ថ្ងៃដំបូង នៃប្រតិបត្តិការរបស់ខ្លួន ដែលកើនឡើង លើសពីការរំពឹងទុក កាលពីមុន ដល់ទៅ ៣៣២% ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី តែមួយ ខ្សែរថភ្លើងនេះ បានបម្រើអ្នកដំណើរចំនួន ២៧ម៉ឺន៥ពាន់នាក់ នេះបើយោងតាមក្រុមហ៊ុនគ្រប់គ្រង HURC1។ ចាប់តាំងពីដាក់ឲ្យជិះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤មក ខ្សែរថភ្លើងក្រោមដីមួយនេះ បានដំណើរការ ការជិះរថភ្លើង ចំនួន ២,២២៩ដង ឬ ជាមធ្យម ២០០ជើង នៅក្នុងមួយថ្ងៃ។ អ្នកដំណើរ បច្ចុប្បន្ន រីករាយនឹងសេវាកម្ម ឥតគិតថ្លៃ ដោយមិនចាំបាច់មានសំបុត្រ។ រថភ្លើងក្រោមដី ដំណើរការពីម៉ោង៥ព្រឹក ដល់ម៉ោង ១០យប់…

  • ឆ្នាំ ២០២៤ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាប្រទេសចិន

    ឆ្នាំ ២០២៤ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាប្រទេសចិន

    ប៉េកាំង ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន បានរាយការណ៍ថា ឆ្នាំ ២០២៤ គឺជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រារបស់ប្រទេសចិន ខណៈដែលពិភពលោកក៏ជួបប្រទះនូវការកើនឡើងរលកកំដៅក្តៅខ្លាំង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ចិនគឺជាប្រទេសនាំមុខគេក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា កំពុងជំរុញឱ្យកើនឡើងកំដៅភពផែនដី បើទោះបីជាទីក្រុងប៉េកាំងបានសន្យាថា នឹងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតក្នុងកម្រិតកំពូលនៅឆ្នាំ ២០៣០ និងសូន្យសុទ្ធនៅឆ្នាំ ២០៦០ក៏ដោយ។ រដ្ឋបាលឧតុនិយមចិនបានបញ្ជាក់នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនកាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា សីតុណ្ហភាពជាតិជាមធ្យមក្នុងឆ្នាំ ២០២៤ កើនឡើង ១០.៩២អង្សាសេ ខ្ពស់ជាងមធ្យមភាគ ១.០៣ តួលេខនេះធ្វើឱ្យឆ្នាំមុនក្លាយជាឆ្នាំក្តៅបំផុត ចាប់តាំងពីការចាប់ផ្តើមកំណត់ត្រាពេញលេញក្នុងឆ្នាំ ១៩៦១។ អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសារចុងឆ្នាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឆ្នាំ ២០២៤ ត្រូវបានកំណត់ថា ជាឆ្នាំក្តៅបំផុតមិនធ្លាប់មាននៅទូទាំងពិភពលោក។ ការឡើងកំដៅផែនដី ដែលជំរុញភាគច្រើនដោយការដុតឥន្ធនៈហ្វូស៊ីល មិនមែនគ្រាន់តែធ្វើឱ្យកើនឡើងសីតុណ្ហភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញការកើនឡើងកំដៅទាំងនៅក្នុងបរិយាកាស និងសមុទ្រផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • មេដឹកនាំពិភពលោកថ្កោលទោសករណីបើកឡានបុករះនៅទីក្រុង New Orleans

    មេដឹកនាំពិភពលោកថ្កោលទោសករណីបើកឡានបុករះនៅទីក្រុង New Orleans

    វ៉ាស៊ីនតោន ៖ ក្រុមមេដឹកនាំពិភពលោកចេញមុខថ្កោលទោសករណីបើកឡានបំបុកហ្វូងមនុស្សកាលពីថ្ងៃទី១ ខែមករា នៅទីក្រុង New Orleans រដ្ឋ Louisiana របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ជនបង្កហេតុត្រូវបានប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីរូបគេព្យាយាមបាញ់តដៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ទីក្រុង New Orleans ជាទីគោរពស្រឡាញ់ចេញពីបេះដូងរបស់ជនជាតិបារាំង ត្រូវបានវាយប្រហារដោយអំពើភេរវកម្ម។ លោក Macron បាននិយាយថា ចិត្តគំនិតរបស់យើង គឺស្ថិតនៅជាមួយគ្រួសារជនរងគ្រោះ និងអ្នករងរបួស ក៏ដូចជាជាមួយប្រជាជនអាមេរិកដែលរងទុក្ខសោក។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះនៅលើ X ថា រន្ធត់ណាស់ចំពោះការវាយប្រហារនៅទីក្រុង New Orleans ដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។ យើងជឿជាក់ថា អ្នកដែលទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់នេះ នឹងត្រូវបានកាត់ទោស។ អំពើហិង្សា អំពើភេរវកម្ម និងការគំរាមកំហែងដល់អាយុជីវិតមនុស្សមិនមានកន្លែងនៅក្នុងពិភពលោករបស់យើង ហើយមិនត្រូវអត់ឱនឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក…

  • ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
  • ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

    ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីតំបន់មួយទៅតំបន់មួយ គឺដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

    ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីតំបន់មួយទៅតំបន់មួយ គឺដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៥

    ១. នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបានចំនួន ៧៦២លានដុល្លារ កើនជាង ១១% – AMS Economy ២. ការនាំចេញស្ករត្នោតកើនជាង ៥០% ក្នុងឆ្នាំ២០២៤ – AMS Economy ៣. ១២ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូល បានជិត ៤៨លានដុល្លារ ពីភ្ញៀវទេសចរបរទេស ដែលបានចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ១លាននាក់ – កម្ពុជាថ្មី ៤. អង់គ្លេស រឹតបន្តឹងច្បាប់សម្រាប់ប្រយុទ្ធប្រឆាំងនឹងក្រុមអ្នករត់ពន្ធមនុស្ស – Reuters ៥. Putin បញ្ជាឱ្យរដ្ឋាភិបាល និងធនាគាររដ្ឋរុស្ស៊ី សហការជាមួយចិនលើបច្ចេកវិទ្យា AI – SCMP #ams1minute

  • មហាមិត្តខេត្តបន្ទាយមានជ័យ បង្ហាញគោលជំហរគាំទ្រ ការពារ​សន្តិភាព ក្នុងឱកាសបុណ្យឆ្នាំសកល

    មហាមិត្តខេត្តបន្ទាយមានជ័យ បង្ហាញគោលជំហរគាំទ្រ ការពារ​សន្តិភាព ក្នុងឱកាសបុណ្យឆ្នាំសកល

    បន្ទាយមានជ័យ៖ខណៈមន្ត្រីរាជការជួបជុំគ្នាទទួលអាហារ​សាមគ្គី​ក្នុងឱកាសអបអរឆ្នាំថ្មីឆ្នាំសកល២០២៥ ក៏មានកម្មវិធីដូច​គ្នានេះដែរ ដែលរៀបចំដោយក្រុមដែលមានឈ្មោះថា មហាមិត្ត BMCឬមហាមិត្ត​ខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីជួបជុំមហាមិត្តខេត្តបន្ទាយមានជ័យ ទទួលទានអាហារសាមគ្គី ឱកាស​ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីសកល២០២៥ លោក ឡាយ គឹម លី ក្នុងនាម​ប្រធានក្រុមមហាមិត្តBMCបានថ្លែងរំលឹកថា អ្នកផឹកទឹក ឬបាន​ជ្រក​ម្លប់កុំភ្លេចប្រភព ។ក៏មានន័យមួយបែប​ទៀត​យើងទាំងអស់​គ្នា​ដែល​​បានរស់នៅមានសុខសន្តិភាព ត្រូវតែរក្សាការពារសន្តិភាពឱ្យ​បាន ​ដ្បិតសន្តិភាពនៅ​កម្ពុជា​បាន​មកដោយការលះបង់យកជីវិតធ្វើដើម​ទុន​របស់សម្តេចតេជោ ហ៊ុន សែន និងបន្តដោយប្រមុខថ្នាក់ដឹកនាំរាជ​រដ្ឋា​ភិបាលអាណត្តិទី៧ ។ លោក ជាម សុខ តំណាងលោកគ្រូ អ្នកគ្រូដែលអញ្ជើញចូលរួម ជា​កិត្តិយសក្នុងពិធីនេះ បានថ្លែង​អំណរគុណដល់​ក្រុម​មហា​មិត្តBMC​ដែលបានរៀបចំឱ្យ​មានការជួបជុំគ្នារវាងអតីតសិស្សរួមជំនាន់ ,ការពិសា​អាហារសាមគ្គី និងបានសម្ដែងការ​ដឹង​គុណគ្រូបង្រៀន​ជាមាតាបិតា​ទី២ក្នុងការផ្ដល់ចំណេះដឹង ពិសេសដឹងគុណសន្តិភាព។ ប្រធានក្រុមមហាមិត្ត BMC បានឱ្យដឹងថា ក្រុមមហាមិត្តខេត្តបន្ទាយ​មានជ័យបង្កើតឡើងដោយអតីតសិស្ស​រួមជំនាន់​សិក្សា​នៅវិទ្យាល័យ​បន្ទាយមានជ័យកំឡុងទសវត្សរ៍ឆ្នាំ១៩៧០និងទសវត្សរ៍ឆ្នាំ១៩៨៥ ដើម្បីគោរព​ដឹងគុណ​អតីតជាគ្រូ​បង្រៀន​របស់ខ្លួនក៏ដូចជាដឹងគុណ​ជានិច្ចជ័យជម្នះ៧មករា១៩៧៩ និងពិសេសសន្តិភាពដែល​បានមក​ពីនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន៕ដោយ៖គៀន ច័ន្ទហ៊ីន

  • លោក Biden ៖ ក្រុមរដ្ឋឥស្លាម ISIS ល្បួងឲ្យជនសង្ស័យ បើកឡានបុករះ នៅNew Orleans

    លោក Biden ៖ ក្រុមរដ្ឋឥស្លាម ISIS ល្បួងឲ្យជនសង្ស័យ បើកឡានបុករះ នៅNew Orleans

    ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអះអាងថា ជនសង្ស័យវាយប្រហារ ស្លាប់មនុស្ស ១៥នាក់ នៅទីក្រុង New Orleans សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ត្រូវបានបំផុសគំនិត ដោយក្រុមរដ្ឋឥស្លាម ISIS។ បើតាមការចេញផ្សាយរបស់គេហទំព័រអង់គ្លេស The Guardianលោក Biden បាននិយាយថា ផ្អែកតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ FBI នៅប៉ុន្មានម៉ោងមុនការវាយប្រហារ ជនសង្ស័យបានបង្ហោះវីដេអូបង្ហាញថា រូបគេត្រូវបានបំផុសគំនិត ដោយក្រុម ISIS ឲ្យបើកឡានបំបុក ចូលទៅបុកហ្វូងមនុស្ស ដែលកំពុងអបអរឆ្នាំថ្មី។ យ៉ាងណាក៏ដោយ លោក Biden បាននិយាយទៀតថា ការស៊ើបអង្កេត នៅតែស្ថិតក្នុងដំណាក់កាលបឋម នៅឡើយ ដោយក្រុមមន្ត្រីអនុវត្តច្បាប់បន្តស្វែងរក បណ្តាញរួមគំនិត លើរឿងនេះ។ គួរបញ្ជាក់ថា មនុស្ស យ៉ាងហោចណាស់ ចំនួន១៥បានស្លាប់ និងរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿង បើកបំបុកហ្វូងមនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans…