-
អ៊ុយក្រែន៖ នៅថ្ងៃចូលឆ្នាំសកល រុស្ស៊ីបញ្ជូនDrone១០០គ្រឿង វាយប្រហាររដ្ឋធានីគៀវ

បរទេស៖ រុស្ស៊ីបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ចំនួនជាង១០០គ្រឿង ទៅលើរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃពុធ ១ មករា ដែលជាថ្ងៃចូលឆ្នាំសកល ដោយបានសម្លាប់មនុស្សម្នាក់ របួស ៦នាក់ និងខូចខាតអគារ មួយចំនួន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួន៦៣គ្រឿង ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន១១១គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះ ពេញមួយយប់ នៅទូទាំងតំបន់ផ្សេងៗ នៃប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះបីជាថ្ងៃចូលឆ្នាំសកលក៏ដោយ រុស្ស៊ីនៅតែធ្វើឱ្យអ៊ុយក្រែន ឈឺចាប់។ អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា មានការផ្ទុះពាសពេញមេឃ នៅពេលព្រឹកថ្ងៃពុធ ដោយសារតែការវាយប្រហារយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី។ ប្រភពបន្តថា អគារលំនៅដ្ឋានពីរជាន់ត្រូវបានបំផ្លាញ ហើយ សាកសពស្ត្រីម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក។ ធនាគារជាតិនៃអ៊ុយក្រែនបានអះអាងដែរថា អគាររបស់ខ្លួនត្រូវបានខូចខាត ដោយសារកំទេចកំទី…
-
រដ្ឋមន្រ្តីបរិស្ថាន ស្វាគមន៍ក្រុមហ៊ុន អាដាតា តិចណូឡូជី ដែល ចាប់អារម្មណ៍ការវិនិយោគបៃតង

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជាបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថាន ល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផង។ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន បានគូសបញ្ជាក់បែបនេះក្នុងឱកាសលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានសាទរ ចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ បៃតង នៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គិសនី (Electric vehicle) ។ គួរបញ្ជាក់ថា ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួប សម្តែងការគួរសមជាមួយមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា រួចមកហើយកាលពី…
-
សម្ដេចធិបតី រួមជាមួយភរិយា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលបានទទួលមរណភាពដោយរោគាពាធ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត នារសៀលថ្ងៃព្រហស្បតិ៍ ទី២ មករា ២០២៥ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ យោងតាមសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ សម្ដេចធិបតី និងភរិយា…
-
ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីភាពចម្រុះរបស់ខ្មែរគ្រប់និន្នាការ និងភាពរីកចម្រើនដ៏ស្រស់ស្អាត នៃកម្ពុជា នាពេលបច្ចុប្បន្ន ឆ្ពោះទៅអនាគត

(ភ្នំពេញ)៖ ព្រឹត្តិការណ៍«សាទរកម្ពុជា» បានបង្ហាញពីភាពចម្រុះរបស់ខ្មែរគ្រប់និន្នាការ និងបានបង្ហាញពីភាពរីកចម្រើនដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ឆ្ពោះទៅអនាគតកម្ពុជាប្រកបដោយវិបុលភាព ក្នុងស្មារតីខ្មែរតែមួយ ទង់ជាតិតែមួយ ភាសាតែមួយ ក្រោមម្លប់នៃព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រឹត្តិការណ៍នេះបានអង្រួនបេះដូងប្រជាជនខ្មែរគ្រប់ៗរូបឱ្យរឹងរឹតតែបង្កើនក្ដីស្រលាញ់ពោរពេញទៅដោយមោទនភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរទទួលបាននូវរសជាតិថ្មីនៃពិធីឆ្លងឆ្នាំ ដែលកម្ពុជាមិនធ្លាប់មានជាមួយស្នាមញញឹម ក្តីរំភើប សេចក្តីសុខ និងសុភមង្គល រួមទាំងឱកាសនៃការសាទរសមិទ្ធផលដែលបុគ្គលម្នាក់ៗ ក៏ដូចជាសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលដែលសម្រេចបានកន្លងមក ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ ឍ។ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរនេះ បានក្លាយជាស្មារតីនៃក្តីស្រឡាញ់សម្រាប់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតតរៀងទៅ ហើយរួមគ្នាការពារសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំប្រទេសជាតិឱ្យសម្រេចបានសមិទ្ធផលដ៏មហិមានាថ្ងៃអនាគតជាបន្ត៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ សួង ពិសិដ្ឋ
-
រាជធានីភ្នំពេញ មានកំណើនភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំសកល២០២៥ កើនជាង ៣០០% បើធៀបពិធីបុណ្យចូលសកល២០២៤

(ភ្នំពេញ)៖ កម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំសកល ២០២៥ មានភ្ញៀវទេសចរដើរលេងកម្សាន្តចំនួនជិត ៣លាន៥៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជិត ៣លាន ៤៩ម៉ឺននាក់ និងភ្ញៀវអន្តរជាតិជិត ៥ម៉ឺននាក់ ។ យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលដើរកម្សាន្តក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃ៣០ និង៣១ធ្នូ នោះ មានការកើនឡើងជាង ២លាននាក់ ធៀបនឹងអំឡុងបុណ្យឆ្នាំសកលឈានចូលឆ្នាំ ២០២៤ កន្លងទៅ ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងថ្ងៃទី១ ដែលត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ២១ម៉ឺន ៦ពាន់ ៣៣១នាក់ និងទេសចរបរទេសចំនួន ១ម៉ឺន ៨ពាន់ ២៤៩នាក់ ។ ដោយឡែកក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ៣លាន ២៧ម៉ឺន ១ពាន់ ៧៣៤នាក់ និងទេសចរបរទេសចំនួន ២ម៉ឺន ៩ពាន់ ១១នាក់ ។ សរុបរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០-៣១…
-
សម្តេចធិបតី និងលោកជំទាវ ចាត់ក្រុមគ្រូពេទ្យនាំប្តីប្រពន្ធមួយគូនៅខេត្តកំពង់ចាម មានជំងឺប្រចាំកាយ មកព្យាបាលបន្តនៅភ្នំពេញ

(ភ្នំពេញ)៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល អ្នកជំងឺឈ្មោះ សំបូរ រតនា អាយុ ៤២ឆ្នាំ ត្រូវជាភរិយា មានគីសដោះ ដុំសាច់នៅស្បូន រលាកច្រមុះ ឫសដូងបាត និងអ្នកជំងឺម្នាក់ទៀតឈ្មោះ ម៉េង វ៉ាន់ដា អាយុ ៤៦ឆ្នាំ ត្រូវជាប្តី មានជំងឺប្រចាំកាយទឹកនោមផ្អែម លើសសម្ពាធឈាម ឫសដូងបាត និងឈឺសន្លាក់។ ពួកគាត់ទាំងពីរ មានមុខរបរជាកសិករ មកពីឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមកពិនិត្យព្យាបាល និងតាមដានជំងឺជាមួយគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…
-
អភិបាលខេត្តព្រៃវែងដឹកនាំកម្លាំងអន្តរាគមន៍បូមទឹកទាំងយប់សង្គ្រោះស្រូវប្រាំង១ ៧០០ហិកតានៅស្រុកស្វាយអន្ទរ

ព្រៃវែង៖ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្រោយពីដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំងឆ្នាំ២០២៤នៅសាលាស្រុកស្វាយអន្ទរ កាលពីដើមសប្ដាហ៍រួចមក ឯកឧត្តមបានបន្តដឹកនាំមន្ត្រីជំនាញទាំងយប់ចុះបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាលខេត្តព្រៃវែងបានបញ្ជាក់ថា ស្រូវប្រាំងប្រមាណ ១៧០០ហិកតា ក្នុងស្រុកស្វាយអន្ទរ ត្រូវការអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់ ។ដោះស្រាយបញ្ហានេះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំអន្តរាគមន៍បូមទឹកបន្ទាន់ភ្លាមៗ ។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត ស្រុក បានពិភាក្សាលើតម្រូវការនៃការប្រើប្រាស់ទឹក ដោយទាញយកទឹកពីទន្លេវៃគោ សម្រាប់ស្រោចស្រពស្រូវរដូវប្រាំងខាងមុខ ដែលមានចំនួន៥ស្រុក កន្លងមកបានជួបបញ្ហាប្រឈម ក្នុងនោះមាន ស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ និងស្រុកមេសាង។ សូមបញ្ជាក់ថា ប្រភពទឹកនៃស្ថានីយបូមទឹកនេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១៕ដោយ៖នុត នាង
-
នាយអាវុធហត្ថខេត្តស្ទឹងត្រែងដែលមានស្នាដៃឆ្នើមជាច្រើនរូប ទទួលបានគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា

ស្ទឹងត្រែង៖នាយអាវុធហត្ថខេត្តស្ទឹងត្រែងជាច្រើនរូប ដែលមានស្នាដៃឆ្នើមក្នុងការបម្រើជាតិ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងវិស័យសង្គមនានាជាច្រើន បានទទួលលិខិតសរសើរ បណ្ណសរសើរពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ,មេដាយមាស មេដាយសំរឹទ្ធ ពីរាជរដ្ឋាភិបាលនិង គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រ ។ ពិធីប្រគល់ និងបំពាក់ប្រព្រឹត្តទៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីដំណាច់ឆ្នាំ២០២៤។ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី , ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំខេត្ត និងចំណុះរដ្ឋបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីនេះ។ លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រ រួមទាំងគ្រឿងឥស្សរិយយសជាច្រើនទៀត ពីរាជរដ្ឋាភិបាលកម្ពុជា និងពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ជាការកត់សម្គាល់លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចូលបម្រើការងារជាកងកម្លាំងប្រដាប់អាវុធ (អាវុធហត្ថខេត្ត) អស់រយៈកាលជាង…
-
ដំឡូងបាសដៃខ្លា អ្នកស្រុកអង្គរនិយមចូលចិត្តដាំដើម្បីរកចំណូលបន្ថែមក្នុងគ្រួសារ

(ភ្នំពេញ)៖ “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាដំឡូងនេះពលរដ្ឋនិយមដាំភាគច្រើននៅ ភូមិ ពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ យោងតាមឯកសារស្រាវជ្រាវ និងក៏ដូចជាកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាបបានឱ្យដឹងថាចាប់ពីខែតុលា និងវិច្ឆិកា កសិករចាប់ផ្តើមប្រមូលផលដំឡូង ដែលភាគច្រើនពួកគាត់ គាស់ស្ងោរដឹកទៅលក់នៅទីផ្សារដោយខ្លួនឯង។ សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំ មួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង ។ គួរបញ្ជាក់ថាដំណាំដំឡូងដៃខ្លាគឺជាដំណាំ ទម្លាប់ពីដូនតា គឺគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន ៦ខែ អាចប្រមូលផលបានហើយ ។ ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឱ្យខ្ពស់ ។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន។ ជាទូទៅ គេចាប់ផ្តើមដាំនៅដើមរដូវភ្លៀង គឺចាប់ពីខែមេសា ឬឧសភា…
-
ក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ពង្រឹងលើការសិក្សាក្នុងវិស័យព្រះពុទ្ធសាសនា

(កំពង់ស្ពឺ)៖ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីនាពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ដែលមានទំហំ៩x២៤ម៉ែត្រ មាន៣បន្ទប់ នៅក្នុងវត្តព្រៃច្រាប ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ទទួលបានសេចក្តីសុខ សេចក្តីចម្រើន មានជោគមានជ័យ សិរីសួស្តី វិបុ សុខ មិនមានឧបសគ្គមករំខានដល់ការសាងសង់ ។ ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេនវត្តព្រៃចាប ភូមិព្រៃច្រាបលិច សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសមាជិកក្រុមការងារចុះជួយសង្កាត់វាលពង់ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូប ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ មានប្រសាសន៍ថា ក្រុមការងារចុះជួយសង្កាត់វាលពង់ កំពុងបង្កើតនូវសម្មិទ្ធិផលថ្មីមួយទៀតគឺ អគារពុទ្ធកបឋមសិក្សា ហ៊ុន ម៉ានី ដើម្បីជាប្រយោជន៍ក្នុងវិស័យពុទ្ធចក្រ ខណៈដែលតម្រូវការអគារសំរាប់ព្រះសង្ឃសិក្សារៀនសូត្រ មានការកើនឡើង។ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់បន្ថែមថា បន្ទាប់ពីបានទទួលសំណូមពរពីព្រះគ្រូចៅអធិការវត្តព្រៃច្រាប រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វាលពង់ បានឯកភាពគ្នា សាងសង់អគារសាលាពុទ្ធិកបឋមសិក្សា…