-
ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»

-
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់និងគោលនយោបាយចំនួន ៥រូប ដើម្បីបម្រើការងារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

-
យន្តហោះបុកអគារពាណិជ្ជកម្មអាមេរិក ស្លាប់និងរបួសមនុស្ស២០នាក់

បរទេស៖ ប៉ូលីសបាននិយាយថា មនុស្ស២នាក់បានស្លាប់ និង ១៨នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារពាណិជ្ជកម្ម Fullerton នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នេះបើតាមកាសែត BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះ។ យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា យន្តហោះម៉ាស៊ីនតែមួយ RV-10 ផលិតដោយក្រុមហ៊ុន Van បានធ្លាក់ នៅពេលរសៀល ថ្ងៃព្រហស្បតិ៍ ប៉ុន្តែមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញរបៀបនៃការធ្លាក់នោះទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថា តើអ្នកស្លាប់ទាំងពីរនាក់ គឺជាបុគ្គលិកធ្វើការក្នុងអគារ ឬ ជាអ្នកជិះយន្តហោះ។ យ៉ាងណាមិញ ប៉ូលិសបានជម្លៀសមនុស្សពីអគារនានា នៅក្នុងតំបន់ ហើយស្នើឱ្យសាធារណជន នៅឱ្យឆ្ងាយពីកន្លែងធ្លាក់យន្តហោះ។ បើតាមលោក Lou Correa សមាជិកសភា ប្រចាំតំបន់ Orange County នៃទីក្រុង Los Angeles បានអះអាង តាមរយៈបណ្តាញសង្គម X ថា អគារដែលត្រូវបានវាយប្រហារ គឺជាអាជីវកម្មផលិតគ្រឿងសង្ហារឹម។ លោក Correa បាននិយាយថា…
-
វៀតណាមផាក៨៦០ដុល្លារ អ្នកបើកទ្វារឡានបង្កគ្រោះថ្នាក់

ហាណូយ៖ កាសែត VNexpress បានចុះផ្សាយថា នៅឆ្នាំ២០២៥នេះ វៀតណាមបានចាប់ផ្តើមផាកពិន័យ ៨៦០ដុល្លារអាមេរិក ដល់អ្នកបើកបរឡានរូបណា ដែលបើកទ្វារមិនប្រយ័ត្ន បង្កគ្រោះថ្នាក់ ដែលជាការបង្កើនទំហំផាកពិន័យ ដល់ទៅចំនួន ៥០ដង ធៀបនឹងកម្រិតពិន័យ ឆ្នាំកន្លងទៅ នេះបើតាមបទប្បញ្ញត្តិថ្មី ដែលមានចែង ក្នុងក្រិត្យលេខ ១៦៨ ស្តីពីការគ្រប់គ្រងការផាកពិន័យរដ្ឋបាល ចំពោះការបំពានចរាចរណ៍ផ្លូវគោក។ បទប្បញ្ញត្តិថ្មី បានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ បុគ្គលណាបើកទ្វារថយន្ត បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យចន្លោះពី ៧៨៥ដុល្លារអាមេរិក ដល់ ៨៦៣ដុល្លារអាមេរិក ដែលជាការកើនឡើង ចន្លោះ ពី៣៦ ទៅ ៥០ដង ធៀបនឹងការពិន័យ ពីមុន។ ឧបទ្ទវហេតុ ថ្មីៗនេះ បង្ហាញឲ្យឃើញពីគ្រោះថ្នាក់ នៃការបើកទ្វាររថយន្ត ដែលមិនប្រុងប្រយ័ត្ន មានការកើនឡើង គួរឲ្យកត់សម្គាល់។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ ២០២៤ ស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់ ឈ្មោះ…
-
គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារសាងសង់បាន ១៦%ហើយ

(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១៦ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នការងារសម្រេចបាន៖ ១.)ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤០,៣៨% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៣ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២.)រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ ធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ បន្ថែមពីនេះដែរ នៅដើមឆ្នាំ២០២៥ ក្រុមការងារកំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេបាសាក់…
-
អគ្គិភ័យលេបត្របាក់អគារពាណិជ្ជកម្មកូរ៉េខាងត្បូង ខណៈមនុស្ស ៣០០នាក់ត្រូវជម្លៀសចេញដោយសុវត្ថិភាព

សេអ៊ូល ៖ យោងតាមអាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារពាណិជ្ជកម្មមួយនៅសង្កាត់ Bundang ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងថ្ងៃសុក្រនេះ ដោយមនុស្សជាង ៣០០នាក់នៅក្នុងអគារនោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយមិន មាន អ្នក រង របួស ធ្ងន់ ធ្ងរ ត្រូវ បាន គេ រាយការណ៍ ទេ។ អគ្គិភ័យនេះ បាន កើត ឡើង នៅ វេលា ម៉ោង ៤ និង ៣៧ នាទី រសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នៅក្នុងអគារពាណិជ្ជកម្មមានកម្ពស់៨ជាន់នៅសង្កាត់ Bundang នៃទីក្រុង Seongnam។ អគ្គិភ័យ បាន រលត់ ទាំងស្រុង ក្នុង រយៈពេល ប្រហែល ១ ម៉ោង ។ ការឆាបឆេះនេះ ត្រូវបានគេជឿថា ផ្តើមចេញពីផ្ទះបាយ នៃភោជនីយដ្ឋាន ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃអគារ ហើយបានឆេះរាលដាលតាមបំពង់ផ្សែង។…
-
កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥

ភ្នំពេញ ៖ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១១។ កម្មវិធីនេះជា ការឆ្លើយតបជាយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម និងត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍប្រតិបត្ដិការអាជីវកម្ម និងពង្រឹង ឬពង្រីកលទ្ធភាពចូលទីផ្សាររបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ចាប់តាំងពីឆ្នាំ ២០២០មក កម្មវិធីនេះត្រូវបានអនុវត្តចំនួន ១០ជុំ រួចមកហើយ និងបានទទួលពាក្យស្នើសុំ ពីសហគ្រាសជិត ២,០០០ ដែលមកពី ២៥ខេត្ដនិងរាជធានី។ សហគ្រិនខ្មែរបានគាំទ្រជាថវិកា ក្នុងទំហំទឹកប្រាក់ ប្រមាណជា ១.៤ លានដុល្លារសហរដ្ឋអាមេរិកទៅដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមជាង ២០០។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីបង្កើនផលិតភាព តាមរយៈផលិតកម្មដែលប្រើម៉ាស៊ីន, ពង្រឹងធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ, និងពង្រីកលទ្ធភាពចូលទីផ្សារ តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ឌមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា កម្មវិធីកញ្ចប់ជំនួយនេះជាយន្ដការយុទ្ធសាស្រ្ដ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងពង្រីកទំហំ ប្រតិបត្ដិការរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាសសរស្ដម្ភសំខាន់មួយសម្រាប់ កំណើនសេដ្ឋកិច្ច។ សហគ្រិនខ្មែរនឹងបន្តធ្វើការជាមួយ ដៃគូពាក់ព័ន្ធ ដើម្បីកសាង…
-
ផ្លូវជាតិលេខ ៣៣ និង ៣៣A ពីខេត្តកំពត ទៅខេត្តកែប

-
ភ្ញៀវទេសចរទស្សនាប្រាសាទអង្គរវត្តនាចុងខែធ្នូ ឆ្នាំ២០២៤

-
អ្នកណាក៏ស្រឡាញ់ប្រទេសជាតិដែរ តែអ្វីដែលសំខាន់បំផុតនោះ គឺធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីជាតិ
