-
របាយការណ៍នៅថ្ងៃទី៧ មករា

-
កម្ពុជាសម្រេចចិត្តចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដោយបានដាក់ចេញនូវទិសដៅខិតខំប្រឹងប្រែង ក្នុងស្មារតីម្ចាស់ការលើខ្លួនឯង

-
ជម្រើសនៃការស្នាក់នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

-
វិធីសាស្ត្រទាំង ៦ជំហាន នៃការបង្រៀនតាមបែបរិះរក

-
ធ្លាប់តែលឺថាកម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះបរទេសមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

-
“នៅពេលដែលខ្ញុំធ្វើជាគ្រូបង្រៀន ខ្ញុំត្រូវតែធ្វើជាគ្រូបង្រៀនល្អម្នាក់ ហើយនៅពេលដែលខ្ញុំបានក្លាយជានាយកសាលា ក៏ខ្ញុំត្រូវតែធ្វើជានាយកសាលាល្អម្នាក់ដែរ”

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មករា ២០២៥

១. ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសកើនដល់ជាង ៥,៤ពាន់លានដុល្លារ – AMS Economy ២. លទ្ធផលជំរឿនលើកទី១ សត្វក្រៀល ១២៣ក្បាល ត្រូវបានកត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា – FN ៣. សក្ដានុពលតំបន់កោះកុងក្រៅ ត្រូវបានជំរុញផ្សព្វផ្សាយបន្ថែម ខណៈកម្ពុជារំពឹងថានឹងអាចទាញយកប្រយោជន៍ពីកោះនេះបាន ២ពាន់លានដុល្លារក្នុងមួយឆ្នាំ – កម្ពុជាថ្មី ៤. ប្រេស៉ីល ថាឥណ្ឌូណេស៉ី ចូលជាសមាជិកពេញសិទ្ធិរបស់សមាគមប្រទេស BRICS – AFP ៥. អាមេរិកចោទរុស្ស៉ី ផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ក្នុងសង្រ្គាមស៊ូដង់ – Reuters #ams1minute
-
និស្សិតកម្ពុជាបច្ចុប្បន្នកំពុងសិក្សានៅប្រទេសបារាំងជាង ៨០០នាក់ ខណៈអាហាររូបករណ៍”France Excellence”នឹងទទួលនិស្សិតកម្ពុជាយ៉ាងយូរមុនថ្ងៃ២៦ ខែមករានេះ

(ភ្នំពេញ)៖ស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសអំពីការទទួលពាក្យអាហាររូបករណ៍”France Excellence”ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នៅប្រទេសបារាំង ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតដោយចាប់ផ្តើមតាំងតែពីខែធ្នូ ហើយយ៉ាងយូរបំផុតឱ្យបានមុនថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥។ បើយោងតាមសេចក្តីប្រកាសនេះដែរ ស្ថានទូតបារាំងបានបញ្ជាក់អំពីអាហារូបករណ៍ដែលមានមុខជំនាញសំខាន់ៗមួយចំនួនដូចជា មុខជំនាញនីតិសាស្ត្រ វិទ្យាសាស្ត្រមនុស្សសាស្ត្រ និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្ត្រវិស្វករ និងសិល្បៈ។ គួររំលឹកថាកាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីFrance Excellenceនេះពីស្ថានទូតបារាំងប្រចាំកម្ពុជា។ ស្ថានទូតបារាំងបានលើកឡើងអំពីការសិក្សានៅប្រទេសបារំាងនេះដែរគឺនិស្សិតអាចនឹងមានឱកាសសិក្សានៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗ នឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតបារាំងលោក Jacques Pellet បានឱ្យដឹងនាថ្មីៗកន្លងមកថាបច្ចុប្បន្ននិស្សិតកម្ពុជាបានសិក្សានៅប្រទេសបារាំងមានចំនួនសរុប៨០០នាក់ និង ជារៀងរាល់ឆ្នាំមាននិស្សិត១០០នាក់បានទទួលអាហាររូបករណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ លោកថាប្រទេសបារាំងគឺជាស្ថិតនៅក្នុងប្រទេសសំខាន់ លើវិស័យអប់រំ ហើយម្យ៉ាងវិញទៀតការសិក្សានៅប្រទេសបារាំងក៏ជាវប្បធម៌មួយបែបផ្សេងទៀត។ដោយឡែសម្រាប់តម្លៃសិក្សានេះដែរគឺសមរម្យដោយសារស្ថាប័នអប់រំនៅប្រទេសបារាំង តែងលើកស្ទួយ និង ជួយជ្រោមជ្រែងយ៉ាងច្រើនដល់សិស្ស-និស្សិត។ លោកបានបញ្ជាក់ប្រាប់ដែរថាសម្រាប់និស្សិតខ្មែរដែលតែងជ្រើសរើសទៅរៀនប្រទេសបាំរាំងភាគច្រើនទៅលើមុខវិជ្ជា ពេទ្យ ច្បាប់ គ្រង់គ្រង វិស្វកម្ម ជាដើម។ ជាមួយគ្នានេះលោកបានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាផ្តោតយកចិត្តទុកដាក់ទៅលើការៀនមុខវិជ្ជាបច្ចេកវិទ្យា និង បញ្ញាសម្បនិម្មិតឬហៅថា AIពីព្រោះថាការសិក្សាមុខវិជ្ជាទាំងនេះនិស្សិតកម្ពុជានៅមានកម្រិតនៅឡើយ។ ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន…
-
រដ្ឋចំនួន៧ របស់អាមេរិកប្រកាសអាសន្នពីព្យុះរដូវរងា

បរទេស៖ ព្យុះរដូវរងានៅអាមេរិក បានសម្លាប់មនុស្ស ៥នាក់ហើយ ខណៈដែលរដ្ឋចំនួន៧ បានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្ន ហើយ មនុស្សជាង៦០លាននាក់ នៅទូទាំងរដ្ឋចំនួន៣០ បានស្ថិតនៅក្រោមការជូនដំណឹង អំពីអាកាសធាតុ នេះបើតាមសេវាអាកាសធាតុជាតិ របស់អាមេរិក ហៅកាត់ NWS។ NWS បានចេញការព្រមានថា តំបន់មួយចំនួនមានហានិភ័យ ក្នុងការមើលឃើញពីការធ្លាក់ព្រិលខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេលយ៉ាងហោចណាស់ មួយទសវត្សរ៍។ ព្យុះនេះបានផ្តើមមាន ពាសពេញសហរដ្ឋអាមេរិក តាំងពីថ្ងៃសៅរ៍មក ដោយបង្កើតឲ្យមានការធ្លាក់ព្រិល និងទឹកកក យ៉ាងខ្លាំងក្លា ដែលធ្វើឲ្យស្ថានភាពផ្លូវ កាន់តែមានគ្រោះថ្នាក់។ សេវាអាកាសធាតុជាតិរបស់អាមេរិក NWS បានព្រមានពីកន្លែង ដែលមានព្រិលធ្លាក់ដ៏ខ្លាំង ចាប់ពីរដ្ឋ Kansas និង Missouri ទៅ រដ្ឋ New Jersey ។ប្រភពបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃច័ន្ទ រដ្ឋ Maryland រដ្ឋ Missouri រដ្ឋ Arkansas រដ្ឋ Kansas រដ្ឋ Virginia…
-
រញ្ជួយដីនៅចិន ស្លាប់មនុស្ស៩៥នាក់ហើយ

បរទេស៖ គិតត្រឹមរសៀលថ្ងៃអង្គារ ការរញ្ជួយដីមានកម្លាំង ៦.៨រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ របស់ប្រទេសចិន សម្លាប់មនុស្ស យ៉ាងហោចណាស់ ៩៥នាក់ហើយ និង របួសមនុស្ស១៣០នាក់ផ្សេងទៀត នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បុគ្គលិកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រហែល ១,៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្ស ដែលជាប់គាំង នៅក្នុងគំនរបាក់បែក ដោយគេដឹងថា លំនៅដ្ឋានជាង ១,០០០ខ្នង ត្រូវបានខូចខាត។ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដី របស់ប្រទេសចិន បាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារ នៅម៉ោងប្រហែល ជាង៩ព្រឹក ថ្ងៃអង្គារ ដោយត្រូវបានប៉ាន់ស្មានថា មានជម្រៅ១០ គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ពីការដួលរលំនៃអគារជាច្រើន នៅតំបន់គោលដៅទេសចរណ៍មួយ ដែលមានទាំងសណ្ឋាគារ និងភោជនីយដ្ឋាន និងទិដ្ឋភាព នៃភ្នំអេវឺរ៉េស។ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយ មានទីតាំងស្ថិតក្បែរនឹងប្រទេសនេប៉ាល់ ដែលក៏រងការរញ្ជួយ ផងដែរ៕ ប្រភពពី ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត