Category: One-Minute

  • ភ្ញៀវទេសចរ មកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    ភ្ញៀវទេសចរ មកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    🎥នាំផ្លូវ #ams1minute

  • ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

    ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
  • ភ្នំក្រោម ខេត្តសៀមរាប

    ភ្នំក្រោម ខេត្តសៀមរាប

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៥

    ១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យដំណើរការខែកញ្ញាខាងមុខ ខណៈការសាងសង់សម្រេចបាន ៧៩% – AMS Economy ២. កម្ពុជារកបានចំណូលជិត ៥០០លានដុល្លារ ពីការនាំចេញអង្ករជាង ៦៥ម៉ឺនតោន ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង ៥៤ពាន់លានដុល្លារ កើនឡើងជិត១៧% ក្នុងឆ្នាំ២០២៤ – FN ៤. ការលក់រថយន្តនៅចិន នៅតែបន្តមានកំណើន ក្នុងឆ្នាំ២០២៤ ខណៈរថយន្តអគ្គិសនី និង Hybrid កើនដល់កំណត់ត្រាខ្ពស់ – Reuters ៥. នាយករដ្ឋមន្រ្តីអ៉ីតាលី៖ NATO ត្រូវតែផ្តោតលើផ្នែកភាគខាងត្បូងរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្ស៉ីជាមុន – US News #ams1minute

  • រុស្ស៊ីឃ្លាំមើលដិតដល់ ករណី Trump ចង់ដណ្តើមយក Greenland

    រុស្ស៊ីឃ្លាំមើលដិតដល់ ករណី Trump ចង់ដណ្តើមយក Greenland

    បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសចង់បានតំបន់ Greenland ពីការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក នេះបើតាមការចេញផ្សាយ របស់កាសែត BBC កាលពីថ្ងៃព្រហស្បតិ៍។ លោក Peskov បាននិយាយថា តំបន់អាក់ទិក Greenland ស្ថិតនៅក្នុងវិស័យ នៃផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយ រុស្ស៊ីចាប់អារម្មណ៍លើសន្តិភាព និងស្ថិរភាព នៅទីនោះ។ លោកបានបន្ថែមទៀតថា ការអះអាងរបស់លោក Trump គឺជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ដាណឺម៉ាក និង ប្រទេសដទៃទៀត ដូច្នេះ ប្រទេសរុស្ស៊ីកំពុងមើលស្ថានភាពនេះ «យ៉ាងខ្លាំង» ជុំវិញការកត់សម្គាល់ របស់លោក Trump។ លោក Trump បាននិយាយ កាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រូវការ Greenland ដើម្បីសន្តិសុខសេដ្ឋកិច្ច តែ លោកបានអះអាងថា…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សិក្ខាសាលានាពេលនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សិក្ខាសាលានាពេលនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប

    ឆ្លាតវៃ និងវាងវៃ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យពិគ្រោះយោបល់នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តសរុបចំនួន ១៥៥ ដើម្បីបម្រើឱ្យវិស័យសំណង់។ សិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់” ១០ មករា ២០២៥ #ams1minute

  • អបអរសាទរ ​កញ្ញា ​ហ៊ុត​ ម៉ីឡាង​ និស្សិត​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (American​ University ​of​ P​hnom ​Penh ​- AUPP)

    អបអរសាទរ ​កញ្ញា ​ហ៊ុត​ ម៉ីឡាង​ និស្សិត​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (American​ University ​of​ P​hnom ​Penh ​- AUPP)

    ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា ទូ​តសុ​ឆ​ន្ទៈ​ពិភ​ព​លោក​ (G​lo​b​al​ ​Am​b​a​s​sa​d​o​r​) ​នៃ​តំ​ប​ន់អា​ស៊ី​ប៉ា​ស៊ី​ហ្វិក ​ក្នុ​ងក​ម្ម​វិធី​ ​S​e​ed​s​ f​o​r​ ​th​e​ ​F​u​tu​r​e​ ​2​0​25 📸 STPM #ams1minute

  • Biden ៖ ភ្លើងឆេះនៅ LA ជាមហន្តរាយដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ

    Biden ៖ ភ្លើងឆេះនៅ LA ជាមហន្តរាយដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃ ដែលបំផ្លាញទីក្រុង Los Angeles សម្លាប់មនុស្ស៥នាក់ថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលលោកបានសន្យាផ្តល់មូលនិធិ និងធនធានសហព័ន្ធបន្ថែម ដើម្បីជួយដល់រដ្ឋ មួយនេះ។ ប្រធានាធិបតី Biden បានលុបចោលការធ្វើដំណើរទស្សនកិច្ច នៅប្រទេសអ៊ីតាលី ហើយបានកោះប្រជុំមន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅសេតវិមាន។ លោក Biden បាននិយាយថា «នេះគឺជាភ្លើងឆេះ រាលដាលបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា» ហើយលោកបានហៅក្រុមពន្លត់អគ្គិភ័យថា ជា«វីរបុរស»។ លោកបាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រង ១០០ភាគរយ លើការចំណាយ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ សម្រាប់រយៈពេល១៨០ ថ្ងៃដំបូង តាមសំណើរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា។ លោក Biden បាននិយាយថា លោកនឹងបង្កើនអ្នកពន្លត់អគ្គីភ័យសហព័ន្ធ និងយន្តហោះពន្លត់អគ្គីភ័យ ព្រមទាំង ឧទ្ធម្ភាគចក្រ ទៅកាន់ទីក្រុង Los Angeles ខណៈដែលមន្ទីរបញ្ចកោណនឹងបញ្ជូនយន្តហោះធុនធំ ចំនួន…

  • កម្ពុជាស្វាគមន៍ (FAO) ក្នុងការគាំទ្រ​ក្នុងវិស័យ​ជលផល និងវារីវប្បកម្មក្នុង​ប្រទេសកម្ពុជា

    កម្ពុជាស្វាគមន៍ (FAO) ក្នុងការគាំទ្រ​ក្នុងវិស័យ​ជលផល និងវារីវប្បកម្មក្នុង​ប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួប ពិភាក្សាការងារជាមួយលោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ (FAO) ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើម ផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។ ពាក់ព័ន្ធនឹងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្មដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព…

  • ក្រឹត្យថ្មីនៅវៀតណាម! ហូជីមិញផាកអ្នកបើកបរ២៤ម៉ឺនដុល្លាររាល់ថ្ងៃ កើន៣៥%

    ក្រឹត្យថ្មីនៅវៀតណាម! ហូជីមិញផាកអ្នកបើកបរ២៤ម៉ឺនដុល្លាររាល់ថ្ងៃ កើន៣៥%

    បរទេស ៖ កាសែតវៀតណាមបានចេញផ្សាយថា ដោយអនុវត្តតាមក្រឹត្យថ្មី ការផាកពិន័យករណីបំពានច្បាប់ចរាចរណ៍ នៅទីក្រុងហូជីមិញ មានជិត ២៤ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ក្នុងនោះ ប៉ូលីសបានប្រមូលការផាកពិន័យ សរុប ១.៦៧លានដុល្លារ ក្នុងសប្តាហ៍ដំបូង នៃខែមករា ឆ្នាំ២០២៥។ VNexpress បានដកស្រង់សម្តី របស់លោក Le Van Hai អនុប្រធាននាយកដ្ឋានប៉ូលីសចរាចរណ៍ ទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននេះបានកើនឡើង ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា មុនពេលអនុវត្តច្បាប់ថ្មី។ ជាមួយនឹងការផាកពិន័យដ៏តឹងរ៉ឹង ចំពោះការបំពានច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា នគរបាលចរាចរណ៍បានកត់ត្រា ករណីល្មើសច្បាប់ចំនួន ១១.៨៣០ លើក រឹបអូសយានយន្តជាង ៤,៣០០ គ្រឿង ហើយ ប័ណ្ណបើកបរប្រហែល ២,១០០ ត្រូវបានដកហូត។ បទល្មើសទាំងនោះ រួមមាន ការបើកបរ ល្មើសល្បឿន ធ្វើដំណើរខុសគន្លងផ្លូវ និងមិនគោរពស្លាកសញ្ញាចរាចរណ៍ ជាដើម។ ក្រុង…