Category: One-Minute

  • អង្គការ WWF ៖ ពិភពលោកកំពុងបាត់បង់ប្រភេទសត្វទឹកសាបលឿនជាងក្រុមប្រភេទសត្វដទៃទៀត

    អង្គការ WWF ៖ ពិភពលោកកំពុងបាត់បង់ប្រភេទសត្វទឹកសាបលឿនជាងក្រុមប្រភេទសត្វដទៃទៀត

    (ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន និងក៏ដូចជាកាលពីមុនមកនេះពិភពលោករបស់យើងបានទទួលរងការបាត់បង់ប្រភេទសត្វទឹកសាបនោះលឿនជាងប្រភេទសត្វដទៃទៀត ។ អង្គការ WWF បានឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ១៩៧០មក ជីវៈចម្រុះពិភពលោកបានធ្លាក់ចុះ ៨៥ភាគរយ សម្រាប់ប្រភេទសត្វទឹកសាប បើប្រៀបធៀបទៅនឹង ៥៦ភាគរយ សម្រាប់ប្រភេទសត្វនៅលើដី និង ៦៩ភាគរយសម្រាប់ប្រភេទសត្វសមុទ្រ។ អង្គការមួយនេះបានលើកឡើងដែរថា៖ សត្វព្រៃនៅតំបន់ដីសើម និងទន្លេរបស់យើងកំពុងបាត់ខ្លួនយ៉ាងឆាប់រហ័ស ហើយត្រូវការសកម្មភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរនិន្នាការនេះ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេស យើងត្រូវថែរក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ទន្ទឹមនឹងការស្វែងរកលទ្ធភាពពង្រីកទីផ្សារថ្មីបន្ថែម

    ក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេស យើងត្រូវថែរក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ទន្ទឹមនឹងការស្វែងរកលទ្ធភាពពង្រីកទីផ្សារថ្មីបន្ថែម
  • រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាគន្លឹះក្នុងការកសាងជំនឿ និងទំនុកចិត្ត លើការងារដឹកនាំស្ថាប័ន

    រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាគន្លឹះក្នុងការកសាងជំនឿ និងទំនុកចិត្ត លើការងារដឹកនាំស្ថាប័ន
  • ផ្កាយសមុទ្រ​ ការតុបតែងទៅតាមរស់និយមនៃអ្នកញាំកាហ្វេ​ ☕️🌿🇰🇭

    ផ្កាយសមុទ្រ​ ការតុបតែងទៅតាមរស់និយមនៃអ្នកញាំកាហ្វេ​ ☕️🌿🇰🇭

    🎥 ពពក #ams1minute

  • ភាពមមាញឹកនៃកំពង់ផែទេសចរណ៍ ព្រះសីហនុ – កោះរ៉ុង 🛥🏝️🇰🇭

    ភាពមមាញឹកនៃកំពង់ផែទេសចរណ៍ ព្រះសីហនុ – កោះរ៉ុង 🛥🏝️🇰🇭

    📍សង្កាត់លេខ៣ ក្រុងព្រះសីហនុ 🎥 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – គឹម បូរិន #ams1minute

  • របាយការណ៍នៅថ្ងៃទី១១ មករា

    របាយការណ៍នៅថ្ងៃទី១១ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៧នាក់ និងរបួស ៥នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១២ មករា ២០២៥ #ams1minute

  • ក្រុមហ៊ូទីបើកការវាយប្រហារថ្មីប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកនៅសមុទ្រក្រហម

    ក្រុមហ៊ូទីបើកការវាយប្រហារថ្មីប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកនៅសមុទ្រក្រហម

    សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីនៅយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសាជាថ្មី ប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំង អាមេរិក USS Harry S. Truman នៅភាគខាងជើងសមុទ្រក្រហម ហើយថា ការវាយប្រហារនោះមានរយៈពេល ៩ម៉ោង។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ា ធីវី ថា នេះគឺជាលើកទី៥ហើយ ដែលយើងបានកំណត់គោលដៅវាយប្រហារលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាប់តាំងពីការមកដល់របស់វានៅក្នុងដែនទឹកសមុទ្រក្រហម។ លោក សារៀ បន្តថា ប្រតិបត្តិការនេះបានសម្រេចគោលដៅដោយជោគជ័យ និងបានបង្ខំឱ្យនាវាផ្ទុកយន្តហោះចម្បាំអាមេរិកភៀសខ្លួនទៅកាន់ភាគខាងជើងឆ្ងាយនៃសមុទ្រក្រហម។ លោក សារៀ បន្ថែមថា ការវាយប្រហារនេះ មានគោលបំណងគាំទ្រជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាឆ្លើយតបទៅនឹងការវាយប្រហារតាមដែនអាកាសចុងក្រោយរបស់អាមេរិក-អង់គ្លេស-អ៊ីស្រាអែល ទៅលើទីតាំងក្រុមហ៊ូទី នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ក្រុមហ៊ូទីក៏បានប្តេជ្ញាផងដែរថា នឹងបន្តបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាត្រូវបានបញ្ឈប់ទាំងស្រុង។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមហ៊ូទីកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល ក៏ដូចជារំខានដល់ការដឹកជញ្ជូនទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងដែនទឹកសមុទ្រក្រហម ដោយពួកគេបានអះអាងថា ចំណាត់ការនេះបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល៕ ប្រភព…

  • ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ ជ្រោងទង់ស្មារតី៧ មករា គឺធានាយ៉ាងពេញលេញនូវសុខសន្តិភាព និង បង្កើនវឌ្ឍនភាពនៃការអភិវឌ្ឍជាតិ

    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ ជ្រោងទង់ស្មារតី៧ មករា គឺធានាយ៉ាងពេញលេញនូវសុខសន្តិភាព និង បង្កើនវឌ្ឍនភាពនៃការអភិវឌ្ឍជាតិ

    (តាកែវ)៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថាថា ៧ មករា ១៩៧៩ គឺជាគីឡូម៉ែត្រចេញដំណើរប្រកបដោយភាពស្វាហាប់របស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យមកកាន់ការអភិវឌ្ឍជាលំដាប់ ពីប្រទេសដែលស្ថិតនៅក្នុងភាពក្រីក្រខ្លាំងក្លាយជាប្រទេសដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចាកចេញពីប្រទេសកំពុងអភិវឌ្ឍតិចតួចដោយឈរយ៉ាងរឹងមាំលើទម្រសន្តិភាពយ៉ាងពេញបរិបូរណ៍ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ តាមរយៈអគ្គមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ប្រទេសកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ មានសន្តិភាពពេញបរិបូរណ៍ មានស្ថិរភាពនយោបាយសេរីពហុបក្ស លំហសេរីភាពពេញលេញ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដែលជាទីតាំងស្រូបទាញវិនិយោគិន និងទេសចរបរទេស និងជាទីតាំងប្រារព្ធវេទិកាអន្តរជាតិនានាទាំងក្នុងកម្រិតតំបន់ ទាំងកម្រិតពិភពលោក។ ប្រសាសន៍ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំដូ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ មានសិស្សានុសិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កម្មករ-កម្មការិនី ប្រជាជនសរុប៣០៨នាក់បានជួបជុំគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧ មករា (១៩៧៩-២០២៥)។ ឯកឧត្តម បានបន្ថែមថា ជាសច្ចភាពដែលប្រជាជាតិកម្ពុជាឯកភាពគ្នាថា គណបក្សប្រជាជនកម្ពុជាគឺជានិម្មិតរូបនៃការថែរក្សាសុខសន្តិភាព ការផ្លាស់ប្តូរកាន់តែប្រសើរ កាន់តែមានវិបុលភាព កាន់តែមានសុខដុម ដោយប្រជាជនកម្ពុជាមានសេរីភាពពេញលេញស្របតាមរដ្ឋធម្មនុញ្ញ។ ក្នុងនាមប្រជាជនទាំងអស់រស់ក្នុងឃុំដូង លោក ណុប…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ

    (ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។ ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលទៀត…

  • ឆ្នេរ៨៨ ស្រុកគីរីសាគរ ខេត្តកោះកុង

    ឆ្នេរ៨៨ ស្រុកគីរីសាគរ ខេត្តកោះកុង