Category: One-Minute

  • សារមន្ទីរជាតិជើងឯក រាជធានីភ្នំពេញ

    សារមន្ទីរជាតិជើងឯក រាជធានីភ្នំពេញ

    🎥 MLMUPC #ams1minute

  • ៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

    ៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

    វ៉ាស៊ីនតោន ៖ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា អត្រា ៧៧ភាគរយនៃអាជីវកម្មទូទាំងពិភពលោក មានផែនការបណ្តុះបណ្តាលឡើងវិញ ឬបង្កើនជំនាញដើម្បីធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ខណៈដែលអត្រា ៤១ភាគរយទៀតគ្រោងកាត់បន្ថយបុគ្គលិកដោយសារតែ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ យោងតាមលទ្ធផលស្ទង់មតិ Future of Jobs Report របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរ និងជួយសម្រួលការងារមួយចំនួនរបស់មនុស្សនៅការិយាល័យ។ ក្នុងចំណោមអាជីវកម្មធំៗរាប់រយដែលត្រូវបានស្ទង់មតិជុំវិញពិភពលោក ក្នុងនោះ ៧៧ភាគរយបានអះអាងថា ពួកគេមានគម្រោងបង្កើនជំនាញ ឬជំរុញកម្លាំងពលកម្មបច្ចុប្បន្នរបស់ពួកគេនៅចន្លោះឆ្នាំ ២០២៥-២០៣០ ដើម្បីអាចធ្វើការជាមួយ AI។ មុខតំណែងបុគ្គលិកផ្នែកសេវាប្រៃសណីយ៍, លេខាធិការ និងបុគ្គលិកបើកប្រាក់បៀវត្សរ៍ ស្ថិតក្នុងចំណោមក្រុមការងារដែលនិយោជករំពឹងថា នឹងកាត់បន្ថយច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យា AI និងដោយសារនិន្នាការផ្សេងទៀត។ ទន្ទឹមនេះ តម្រូវការជំនាញ AI ក៏កំពុងកើនឡើងផងដែរ ដែលស្ទើរតែ ៧០ភាគរយនៃអាជីវកម្មដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេមានគម្រោងជួលកម្មករថ្មីដែលមានជំនាញ ដើម្បីរចនា និងកែលម្អឧបករណ៍ AI។…

  • គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាមេរិក

    គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាមេរិក

    និងអាចបង្កើតបានការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ទុនវិនិយោគកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ #ams1minute

  • គ្មានជំនាញណាល្អជាងជំនាញណាឡើយ អ្វីដែលសំខាន់គឺត្រូវចេះជំនាញមួយឱ្យច្បាស់លាស់

    គ្មានជំនាញណាល្អជាងជំនាញណាឡើយ អ្វីដែលសំខាន់គឺត្រូវចេះជំនាញមួយឱ្យច្បាស់លាស់
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មករា ២០២៥

    ១. កម្ពុជាត្រៀមនាំចេញក្រពើរស់ទៅទីផ្សារចិនជាលើកដំបូងនៅខែក្រោយ – AMS Economy ២. ចិននាំមុខគេក្នុងការបោះទុនវិនិយោគនៅ កម្ពុជាក្នុងឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣,៤ពាន់លានដុល្លារ – FN ៣. អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ចិនគ្រោងសង់ស្ថានីយអគ្គិសនីក្នុងលំហអាកាស ផលិតថាមពល ១០០ពាន់លានគីឡូវ៉ាត់ម៉ោង – SCMP ៥. លោក ហ្សេលេនស្គី អំពាវនាវឱ្យសម្ព័ន្ធមិត្តគោរពតាមពាក្យសន្យា ស្តីពីការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន – Reuters #ams1minute

  • វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

    វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

    បរទេស៖ ទោះបីជាមានឱកាសច្រើនទៅធ្វើការនៅប្រទេសអាឡឺម៉ង់ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ ដែលអាចទទួលបាន រហូតដល់ជាង៤,០០០ដុល្លារ ក្នុងមួយខែ ក៏ដោយ ចំនួនជនជាតិវៀតណាមធ្វើការនៅទីនោះ នៅតែមានកម្រិតទាប គួរឱ្យភ្ញាក់ផ្អើល នេះបើតាមកាសែត VNexpress ។ លោកស្រី Luu Thi Ngoc Tuy ប្រធានក្រុមហ៊ុនផ្តោតលើធនធានមនុស្សអន្តរជាតិ Vilaco បានថ្លែង ក្នុងកម្មវិធីស្តីពីឱកាសសិក្សា នៅប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុនថា វៀតណាមស្ទើរតែទាំងអស់ ដែលកំពុងសិក្សា នៅប្រទេសអាល្លឺម៉ង់ ទទួលបានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា អាចទទួលបានប្រាក់ចំណូល ចន្លោះពី ២,៥៧៥ដុល្លារ ដល់ ទៅ ៤,១២០ដុល្លារ នៅក្នុងមួយខែ ហើយ ក្នុងអំឡុងពេលបណ្តុះបណ្តាលជំនាញ នៅទីនោះ ក៏ទទួលបានប្រាក់ខែ ចន្លោះពី ជិត១,០០០ដុល្លារ ដល់ ១៦៥០ដុល្លារដែរ។ ប៉ុន្តែជនជាតិវៀតណាមធ្វើការ នៅទីនោះ មានចំនួនតិចតួច នៅឡើយ ធៀបនឹងជនបរទេស ផ្សេងៗទៀត។ ទិន្នន័យបង្ហាញថា មានតែជនជាតិវៀតណាម ប្រហែល៤,០០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះធ្វើការ កាលពីឆ្នាំមុន…

  • អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ

    អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ

    បរទេស៖ របាយការណ៍ផ្លូវការបានឲ្យដឹងថា សហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច ប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ដែលបាននិងកំពុងបន្តឆាប់ឆេះ រាលដាលដល់ផ្ទះអ្នកស្រុក នៅទីក្រុង Los Angelesជិត១សប្តាហ៍ មកនេះ ខណៈដែលចំនួនមនុស្សស្លាប់កើនដល់២៤នាក់ ហើយមនុស្ស១០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ កាសែត Nypost បានចុះផ្សាយថា យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនឯកជនអាមេរិក AccuWeather បានឲ្យដឹងថា ភ្លើងឆេះនៅទីក្រុង Los Angeles អាចបណ្តាលឱ្យខូចខាត ចន្លោះពី៥២ពាន់លានដុល្លារ ទៅ៥៧ពាន់លានដុល្លារ ជាទំហំដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រដ្ឋកាលីហ្វ័រញ៉ា។ ប្រភពបានប៉ាន់ប្រមាណ ជាបឋម ដោយផ្អែកលើ ផ្ទះមានតម្លៃបំផុត នៅតំបន់ Santa Monica, Malibu និងតំបន់ផ្សេងទៀត ក្នុងនោះ រួមមានទាំងផ្ទះរបស់តារាល្បីៗ ព្រមទាំង អាជីវកម្មខ្នាតតូច ជាដើម។ AccuWeather បានបន្ថែមថា គ្រោះមហន្តរាយនេះ ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូល ពីវិស័យទេសចរណ៍ ហើយផ្សែងពុល ផ្សែងហុយចេញពីការឆេះផ្ទះ យានយន្ត សារធាតុគីមី និងប្រេងឥន្ធនៈអាចនាំឱ្យតម្លៃសុខភាព កើនឡើង…

  • ប្រធានាធិបតីម៉ិកស៊ិករំពឹងមានទំនាក់ទំនងល្អ ជាមួយTrump

    ប្រធានាធិបតីម៉ិកស៊ិករំពឹងមានទំនាក់ទំនងល្អ ជាមួយTrump

    បរទេស ៖ ប្រធានាធិបតី ប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកស្រីរំពឹងពីការមានទំនាក់ទំនង «ល្អ» តាមរយៈការសន្ទនា ជាមួយអនាគតប្រធានាធិបតីអាមេរិក លោក Donald Trump នៅពេលដែលលោកនឹងត្រលប់ទៅគ្រប់គ្រងសេតវិមានវិញ ប្រមាណមួយសប្តាហ៍ទៀត។ នៅក្នុងសុន្ទរកថា ប្រារព្ធខួបកាន់តំណែង ១០០ថ្ងៃដំបូង ប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិក វ័យ៦២ឆ្នាំ រូបនេះ បានសង្កត់ធ្ងន់ថា ម៉ិកស៊ិក គឺជាប្រទេស សេរី ឯករាជ្យ និងអធិបតេយ្យភាព។ លោកស្រីបន្តថា «យើងសម្របសម្រួល យើងសហការគ្នា ប៉ុន្តែ យើងមិនដែលចុះក្រោម ចំពោះមហាអំណាចផ្សេងទៀតទេ»។ យ៉ាងណាក៏ដោយ លោកស្រី មានជំនឿថា «ទំនាក់ទំនងនឹងល្អ ហើយការសន្ទនា នឹងទទួលបានជោគជ័យ»។ វត្តមានរបស់លោក Trump ក្លាយជាប្រធានាធិបតីអាមេរិកឡើងវិញ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសម៉ិកស៊ិក និងប្រទេស កាណាដា ក្នុងខែវិច្ឆិកា ដោយលោកបានគំរាមដាក់ពន្ធ ២៥ភាគរយ លើទំនិញនាំចូលទំនិញទាំងអស់ ពីប្រទេសទាំងពីរ ជុំវិញអ្វីដែលលោក…

  • ទោះបីដាច់ជើង វេជ្ជបណ្ឌិតម្នាក់នៅ Gaza បន្តជួយអ្នកជំងឺ

    ទោះបីដាច់ជើង វេជ្ជបណ្ឌិតម្នាក់នៅ Gaza បន្តជួយអ្នកជំងឺ

    បរទេស ៖ វេជ្ជបណ្ឌិតជំនាញលើកុមារ ជនជាតិប៉ាឡេស្ទីន លោក Khaled al-Saidani នៅតែបន្តការងារជួយអ្នករងរបួស ក្នុងសង្គ្រាម បើទោះបីជាលោកដាច់ជើងម្ខាង ហើយ ប្រើប្រាស់ជើងសិប្បនិម្មិត ដើម្បីអាចដើរបាន ក៏ដោយ។ លោកបានបន្តការពិនិត្យអ្នកជំងឺ នៅមន្ទីរពេទ្យ Al-Aqsa Martyrs ដោយផ្តល់ស្នាមញញឹម ដ៏កក់ក្តៅ ដល់ក្មេងៗ។ លោកបានបាត់បង់ជើងស្តាំ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើផ្ទះរបស់លោក កាលពីឆ្នាំមុន។ លោក Saidani បានប្រាប់ AFP ថា «ខ្ញុំបានរងរបួស ដោយសារគ្រាប់ផ្លោង ហើយដោយសារតែខ្ញុំមានជំងឺទឹកនោមផ្អែម អ្វីៗកាន់តែអាក្រក់ ហើយ ត្រូវកាត់ជើងចេញ»។ លោក Saidani បាននិយាយថា «ទោះបីជាអវយវៈសិប្បនិម្មិត ដែលធ្វើឱ្យខ្ញុំនឿយហត់ក៏ដោយ ក៏ខ្ញុំសប្បាយចិត្ត និង សុខស្រួល ក្នុងការងាររបស់ខ្ញុំ ជាហេតុផល ដែលខ្ញុំសម្រេចចិត្តត្រឡប់ ទៅធ្វើការវិញ»។ សាច់ញាតិរបស់អ្នកជំងឺ សប្បាយចិត្ត ដែលឃើញលោក ត្រលប់មកវិញ។ ស្ត្រី ដែលមានកូនឈ្មោះ…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

    (ខេត្តរតនគិរី)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី ។ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ។ ឯកឧត្តមអភិបាលខេត្តរតនគិរី បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ នៃខេត្តរតនគិរី ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ បក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្ត និងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះ គឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ…